Home Blog Page 1501

ប្រទេសចិនជម្លៀសពលរដ្ឋរាប់ម៉ឺននាក់គេចពីខ្យល់ព្យុះ

0

ប្រទេសចិន ៖ ប្រទេសចិនបានជម្លៀសពលរដ្ឋជាង១១ម៉ឺន៤ពាន់នាក់គេចពីខ្យល់ព្យុះទីហ្វុងឈ្មោះ «Haikui» ដែលបោកបក់មកលើតំបន់ឆ្នេរសមុទ្រ ។ ខ្យល់ព្យុះនេះបានវាយប្រហារនៅតំបន់ភាគខាងត្បូងប្រទេសចិន កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ហើយធ្វើឱ្យអាជ្ញាធរចិនត្រូវជម្លៀសពលរដ្ឋជាច្រើននាក់ចេញពីតំបន់រងគ្រោះ ។Storms from Typhoon Haikui drench China's Fujian province - CNA

មជ្ឈមណ្ឌលឧតុនិយមចិនប្រកាសថា ខ្យល់ព្យុះឈ្មោះ «Haikui» បានបោកបក់មកកាន់ឆ្នេរសមុទ្រខេត្តហ្វូជៀន ដែលស្ថិតនៅភាគខាងត្បូងប្រទេសចិន កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ។ កាលពីពេលកន្លងមក ខ្យល់ព្យុះនេះបានបោកបក់មកលើតៃវ៉ាន់អស់រយៈពេល២ថ្ងៃ ដែលបណ្តាលឱ្យមានអ្នករងរបួសជាង៤០នាក់ ។Storm Haikui heads to China after double landfall in Taiwan

មុនពេលមានខ្យល់ព្យុះវាយប្រហារ ទីក្រុងហ្វូចូវ ខេត្តហ្វូជៀន ក៏បានទទួលរងគ្រោះដោយសារខ្យល់ព្យុះទីហ្វុងផងដែរ ហើយអាជ្ញាធរប្រចាំទីក្រុងបានបញ្ជាឱ្យបិទសាលារៀន និងបិទការផ្តល់សេវាកម្មនៅតាមកន្លែងទេសចរណ៍នានា បន្ទាប់មក អាជ្ញាធរបានជូនដំណឹងអំពីភ្លៀងធ្លាក់ខ្លាំងនៅតំបន់ជាច្រើនទៀត ។ ជាមួយគ្នានេះ គេរាយការណ៍ថា អាជ្ញាធរបានជម្លៀសពលរដ្ឋជាង១១ម៉ឺន៤ពាន់នាក់ចេញពីតំបន់រងគ្រោះទៀតផង ។Taiwan suspends work, transport and classes as Typhoon Haikui slams into  the island | CBS 42

ចំណែកយន្តហោះជាច្រើនគ្រឿងនៅអាកាសយានដ្ឋានទីក្រុងហ្វូចូវ និងទីក្រុងក្វានចូវ ត្រូវបានលុបចោលការហោះហើរ ដូចគ្នានឹងសេវាកម្មដឹកជញ្ជូនតាមនាវាផ្សេងៗ ។ ទោះយ៉ាងណា ខ្យល់ព្យុះ «Haikui» បានថមថយកម្លាំងនៅពេលវាបក់មកលើឆ្នេរសមុទ្រប្រទេសចិន ។ បច្ចុប្បន្ន ខ្យល់ព្យុះនេះបានបក់សំដៅទៅកាន់ខេត្តក្វាងទុង ដែលស្ថិតនៅភាគខាងត្បូងប្រទេសចិន ហើយគេសង្ឃឹមថា ខ្យល់ព្យុះនេះនឹងថមថយកម្លាំងជាបន្តបន្ទាប់ ៕Storm Haikui heads to China after double landfall in Taiwan ប្រភព ៖ Mono News

អាល្លឺម៉ង់ បង្កើនការផលិតប្រព័ន្ធការពារដែនអាកាស ចំពេលសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន

0

រដ្ឋធានីប៊ែរឡាំង៖ ចាប់តាំងពីសង្គ្រាមរបស់រុស្ស៊ី បានផ្ទុះឡើង នៅលើទឹកដីរបស់អ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមក បណ្ដាប្រទេសនានា នៅលើពិភពលោក បាន និង កំពុងតែបង្កើននូវការចំណាយយ៉ាងច្រើន លើវិស័យការពារជាតិ ហើយស្របគ្នានេះដែរ ក្រុមហ៊ុនផលិតគ្រឿងសព្វាវុធរបស់អាល្លឺម៉ង់ ក៏បានបង្កើននូវការផលិតប្រព័ន្ធការពារដែនអាកាសយ៉ាងច្រើនបន្ថែមទៀត សម្រាប់ផ្គត់ផ្គង់ទីផ្សារ និង ការពារជាតិរបស់ខ្លួន។Hersteller: Schon mehr als 100 Abschüsse mit Luftabwehrsystem Iris-T

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី៥ ខែកញ្ញា ថា លោក ហារ៉លដ៍ ប៊ូសឆែក (Harald Buschek) ប្រធានមន្រ្ដីកម្មវិធីរបស់ក្រុមហ៊ុន Diehl Defence បានបញ្ជាក់ ថា ក្រុមហ៊ុនផលិតគ្រឿងសព្វាវុធអាល្លឺម៉ង់ Diehl Defence (ឌៀលដេហ្វែនស៍) មានផែនការយ៉ាងសំខាន់ ត្រូវតែបង្កើនការផលិតប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន ប្រភេទ អារីសធី (IRIS-T) ដោយសារតែតម្រូវការកើនឡើង នៅក្នុងអំឡុងសង្គ្រាមរបស់រុស្ស៊ី នៅលើទឹកដីរបស់អ៊ុយក្រែន។IRIS-T - Wikipedia

លោក ហារ៉លដ៍ ប៊ូសឆែក ប្រធានមន្រ្ដីកម្មវិធីរបស់ក្រុមហ៊ុន Diehl Defence បានប្រាប់ដល់ក្រុមអ្នករាយការណ៍ព័ត៌មាន ថា នៅឆ្នាំ២០២៥ ក្រុមហ៊ុន គ្រោងនឹងសាងសង់ប្រព័ន្ធការពារដែនអាកាសយ៉ាងតិច ចំនួន៨គ្រឿង ដែលកើនឡើង ចន្លោះពី៣ទៅ៤ប្រព័ន្ធការពារ នៅឆ្នាំនេះ។ រីឯការផលិតមីស៊ីល ក៏នឹងកើនឡើង ចំនួន៣ដង នៅឆ្នាំនេះ ហើយនឹងកើនឡើងទ្វេដង នៅឆ្នាំក្រោយ ជាមួយនឹងទិន្នផលមីស៊ីល ចន្លោះពីប្រហែល៤០០ទៅ៥០០គ្រាប់ សម្រាប់ឆ្នាំ២០២៤។German IRIS-T SAM is already operating in the south direction - Air Force  Command - Militarnyi

បើទោះជាយ៉ាងណា រហូតមកដល់ពេលនេះ អាល្លឺម៉ង់ បានផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាស IRIS-T ចំនួន២គ្រឿង ទៅដល់ប្រទេសអ៊ុយក្រែន សម្រាប់ប្រើប្រាស់ ប្រឆាំងនឹងការវាយប្រហារដោយមីស៊ីល ពីកម្លាំងទាហានរុស្ស៊ី៕Ukraine receives first of four German IRIS-T air defense systems: Source |  Al Arabiya English

សិស្សស្រីបារាំងរាប់សិបនាក់ត្រូវបានហាមមិនឱ្យចូលសាលាដោយសារស្លៀកសម្លៀកបំពាក់ម៉ូស្លីម

0

ប្រទេសបារាំង៖ សិស្សស្រីរាប់សិបនាក់នៅសាលាបារាំងត្រូវបានបញ្ជូនមកផ្ទះវិញ សម្រាប់ការបដិសេធមិនព្រមដោះសម្លៀកបំពាក់មូស្លីមរបស់ពួកគេនៅថ្ងៃដំបូងនៃឆ្នាំសិក្សា។

រដ្ឋាភិបាលបារាំងកាលពីខែមុនបានប្រកាសថាខ្លួននឹងហាមប្រាម ឈុតអាបាយ៉ា (សម្លៀកបំពាក់ដែលគ្របពីស្មាដល់ចុងជើងសម្រាប់ស្ត្រីឥស្លាម) នៅក្នុងសាលារៀនដោយនិយាយថាវាបំពានលើច្បាប់ស្តីពីអបគមន៍ក្នុងការអប់រំ។ ចលនានេះពេញចិត្តខាងស្តាំ ប៉ុន្តែអ្នកប្រកាន់ឆ្វេងនិយាយថា វាជាការរំលោភលើសេរីភាពពលរដ្ឋ។French schools refuse dozens of girls wearing Muslim dress

រដ្ឋមន្ត្រីក្រសួងអប់រំជាតិ និងយុវជនបារាំង លោក Gabriel Attal បាននិយាយកាលពីថ្ងៃទី៥ ខែកញ្ញានេះថា ទោះបីជាមានការហាមប្រាមមិនឱ្យស្លៀកសម្លៀកបំពាក់ម៉ូស្លីមបែបនេះក៏ដោយ ក៏សិស្សស្រីជិត ៣០០ នាក់នៅតែពាក់វាទៅសាលារៀន។ និស្សិតស្រីភាគច្រើនបានយល់ព្រមផ្លាស់ប្តូរទៅជាសម្លៀកបំពាក់ផ្សេងៗគ្នា ប៉ុន្តែ ៦៧ នាក់ទៀតបានបដិសេធ ហើយត្រូវបានបញ្ជូនទៅផ្ទះវិញ។ ដូច្នេះសិស្សសាលាដែលត្រូវបានបញ្ជូនមកផ្ទះវិញពួកគេក៏បានទទួលសំបុត្រមួយថា “លទ្ធិសាសនាមិនមែនជាការរឹតត្បិតទេ ប៉ុន្តែជាសេរីភាព”។French schools send home dozens of Muslim schoolgirls for refusing to  remove their abayas on first day of term - defying classroom ban on Islamic  dress | Daily Mail Online

សមាគមតំណាងឱ្យជនមូស្លីម បានដាក់ញត្តិទៅក្រុមប្រឹក្សារដ្ឋ ដែលជាតុលាការកំពូលរបស់ប្រទេសបារាំង ដើម្បីប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការហាមប្រាមលើការស្លៀកពាក់អាបាយ៉ា និងកាមីស ដែលជាសម្លៀកបំពាក់សម្រាប់បុរសមូស្លីម។ ក្រុមប្រឹក្សាបារាំងនៃជំនឿមូស្លីម (CFCM) ដែលត្រូវបានបង្កើតឡើងដើម្បីតំណាងឱ្យអ្នកកាន់សាសនាឥស្លាមនៅចំពោះមុខរដ្ឋាភិបាលក៏បានព្រមានផងដែរថាការហាមឃាត់សម្លៀកបំពាក់អាបាយ៉ាអាចបង្កឱ្យមាន “ហានិភ័យខ្ពស់នៃការរើសអើង”។French schools refuse dozens of girls wearing Muslim robe | news.com.au —  Australia's leading news site

ប្រធានាធិបតីលោក Emmanuel Macron កាលពីថ្ងៃទី ៤ ខែកញ្ញាបានការពារការហាមឃាត់ដ៏ចម្រូងចម្រាសនេះដោយនិយាយថាមនុស្សមួយចំនួននៅក្នុងប្រទេសបារាំង “បានទាញយកប្រយោជន៍ពីសាសនាដើម្បីប្រកួតប្រជែងជាមួយសាធារណរដ្ឋនិងលទ្ធិនិយម ដែលនាំឱ្យមានផលវិបាកដ៏អាក្រក់បំផុត”។Schools in France send dozens of Muslim girls home for wearing abayas |  Islamophobia News | Al Jazeera គួររំលឹកដែរថា ចាប់តាំងពីខែមីនាឆ្នាំ ២០០៤ ប្រទេសបារាំងបានហាមឃាត់សិស្សមិនឱ្យ “ពាក់សញ្ញាឬសំលៀកបំពាក់ណាមួយដែលបង្ហាញពីទំនាក់ទំនងសាសនានៅក្នុងសាលារៀនឡើយ” ព្រោះវាគឺជាការបំពានលើច្បាប់ស្តីពីអបគមន៍ក្នុងការអប់រំ (អបគមន៍ មានន័យថា សេចក្តីព្រាត់ប្រាស់គ្នា ឬការបែកចេញពីគ្នា)៕

ប្រភព៖vnexpress

អ្នកគាំទ្រសង្ស័យ គៀត សុវណ្ណាឡាង និង ប៊ឺរី មានទំនាក់ទំនងស្នេហា

0

ថ្មីៗនេះនៅលើបណ្តាញសង្គមផ្ទុះការជជែកគ្នាយ៉ាងខ្លាំងបន្ទាប់ពីឃើញរូបភាព និងវីដេអូ តារាសម្តែងរូបសង្ហា ប៊ឺរី និងស្រីស្រស់ គៀត សុវណ្ណាឡាង កៀកកិតជិតគ្នាយ៉ាងខ្លាំងមានទាំងការឱបថើបគ្នាទៀត ខណៈអ្នកគាំទ្រកំពុងសង្ស័យថាអ្នកទាំងពីរកំពុងមានទំនាក់ទំនងស្នេហាជាមួយគ្នារីឯអ្នកខ្លះទៀតថាអាចជាការសម្តែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMN3nd2NaKJI3NH2DucWyjlP8tY9753Kcx5S0kws2kf4iTXi-facw-rZ4ftTGuLwL-C7EUZhkOFRj9pK0uV10DyuQNUAZ0DLq66Pe6aW9x02wYqXFEAdjrIIdTanT-xR0AL3GK3h0yAPRz1tQXZjSfDiUh6-2pmDbNCmsyLpl-F7-gb-e_BGVQCTIeRnE/s960/358383189_1969318840086737_7998772995460577879_n.jpg

ដ្បិតថាមិនសូវលេចមុខច្រើនដូចមុននៅក្នុងកម្មវិធីសិល្បៈតែគៀត សុវណ្ណាឡាង នៅតែជាទីចាប់អារម្មណ៍របស់មហាជនដដែលពីព្រោះតារាចម្រៀងនិងសម្តែងរូបនេះមានឈ្មោះបោះសំឡេងគួរសមលើអាជីពនេះ ជាពិសេសនាងបានលេចមុខជាតួឯកស្រីទាំងរឿងភាគ និងខ្សែភាពយន្តជាបន្តបន្ទាប់មកផងដែរ។ ទន្ទឹមនឹងការងារសិល្បៈងាកទៅកាន់ជីវិតឯកជនរបស់ គៀត សុវណ្ណាឡាង ត្រូវបានមហាជនចាប់អារម្មណ៍សង្ស័យថានាងកំពុងមានទំនាក់ទំនងស្នេហាជាមួយតារាសម្តែងប្រុសសង្ហាលោក ប៊ឺរី បន្ទាប់ពីមានរូបភាពនិងវីដេអូបង្ហោះជាបន្តបន្ទាប់នៅលើបណ្តាញសង្គមទិកតុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3jvVyud0BPaBIMipr1dm9m4Ib3NjbFjBe_jTXagMSC-pQRCg4PwgRLVcTOcZsqmWSDpq_rcXq-cgZTX7qlW27e7jBx5KHJMEicM6hrKIRA1WqnJ9JjhgqV03SnSKoi2ccFXa144q42aAjy7Ur-1egjbuiyp8QYM8uDLKAueA7zpWcSINc1YyQRS0rY8o/s2048/340010055_1241468723128909_2954174231210616866_n.jpg

តាមរយៈវីដេអូ និងរូបភាពគេសង្កេតឃើញថា ពួកគេទាំងពីរនាក់មានភាពសិទ្ធស្នាលគ្នាយ៉ាងខ្លាំង ទាំងការឱប ថើបគ្នា ហើយរូបភាពទាំងនោះហាក់ទើបតែឃើញតែប៉ុណ្ណោះមិនមានការបង្ហាញពីមុនមកឡើយ។ ប្រការនេះហើយអ្នកគាំទ្រកំពុងដាក់ការសង្ស័យតារាទាំងពីរដួងនេះទំនងមានទំនាក់ទំនងស្នេហាជាមួយគ្នាហើយ ខណៈអ្នកខ្លះក៏សរសើរថាពួកគេសមគ្នា និងអ្នកខ្លះទៀតក៏និយាយថាអាចជាការសម្តែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiP6g8V2Tya2MvoMbuu39kowzoieihphjYjjwOv29u5j8Cqe9l99OduRzs4z3FCpXzZgaVeJV-nl0gRB0jTezSx7w04Vqa_vRXPnv6DCxXQfr3szthSoH-UZeNn5EnQf9KT0vDbpGamPGEiC3ICnSNgnIxpIe0Wsg4kDG2M6Sfw7MuZTeCIxX6OaAJtbwc/s2048/329402603_869430164338818_2415052085882110403_n.jpg

ទោះបីជានេះគ្រាន់តែជាមន្ទិលសង្ស័យរបស់អ្នកគាំទ្រក្តីតែអ្នកគាំទ្រហាក់សប្បាយចិត្តនូវទំនាក់ទំនងរបស់ពួកគេ ជាពិសេសតារាស្រី គៀត សុវណ្ណាឡាង ដែលមានអ្នកស្អំបេះដូងបន្ទាប់ពីបែកបាក់ជាមួយលោក លឹម ជាឡាយ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២២ គៀត សុវណ្ណាឡាង និងលោក ប៊ឺរី រួមជាមួយ ពេជ្រ វត្តី ធ្លាប់ថតរឿងជាមួយគ្នាមានចំណងជើងថា «ប្រពន្ធចិត្តព្រះ» របស់ស្ថានីយទូរទស្សន៍ហង្សមាសផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjypFOGRZet4FCVALFYyZt6_0ILgV4hvltzuhj1Ek0OEgjLFnrVzIh8qgFMuh73DvQtLCdtNkmdZq5K_1vQzEcMrp0M8AhpSqpuR1C03DKAHD-SmzvbeLR39M9Pfl-7L5mIIJSuZs5-WUQ5t97Uj-2xrgy9AZin4zrbQ_4NvDj3G0hs3vQv3mC6Snm-nZc/s2048/296587844_1725277801157510_8590659103826017508_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_oxFl2hIcJsEnFg_3F4AiZhJx5LPN8ZN8C_nNJJJ7kP4Bn3v-W6HD82zewDDXtUVamfEYFN20g5m-BcO8er8ACtGJNs9z5iHUl-_aHbxrzhSr0d4P4B2-uL8g3WQhcqUSuCgCcgcphHgkd6SgzcYTcYaTMg9jCMfTBOiGHlLklyXQrXo1tJbeXM0BCJ4/s2048/296327516_1725277814490842_4640155775019545957_n.jpg

 

ក្រុមហ៊ុនអគ្គិសនីអង់គ្លេសនឹងផ្តល់ប្រាក់ដល់លំនៅឋានប្រើប្រាស់អគ្គិសនីតិច

0

ប្រទេសអង់គ្លេស ៖ National Grid គឺជាក្រុមហ៊ុនបណ្តាញអគ្គិសនីសំខាន់របស់ប្រទេសអង់គ្លេស នឹងផ្តល់ប្រាក់ដល់លំនៅឋានពលរដ្ឋដែលប្រើប្រាស់អគ្គិសនីតិច ។ ការផ្តល់ប្រាក់នឹងអាចជួយការពារការខ្វះខាតថាមពលអគ្គិសនីនៅរដូវរងា ។The Observer view on the shameful premium that the poorest pay for their  energy | Observer editorial | The Guardian

វាជាលើកទី២ហើយសម្រាប់គម្រោងនេះ ក្រោយពីទទួលបានជោគជ័យកាលពីឆ្នាំ២០២២ ។ គ្រួសារដែលបានចុះឈ្មោះចូលរួមក្នុងគម្រោងនឹងជួយគ្នាកាត់បន្ថយការប្រើប្រាស់អគ្គិសនី ដូចជា មិនប្រើប្រាស់ចង្ក្រានខ្សែភ្លើង ឬម៉ាស៊ីនលាងចានក្នុងអំឡុងពេលមានការប្រើប្រាស់អគ្គិសនីខ្ពស់ ហើយពួកគេនឹងទទួលបានប្រាក់សម្រាប់ការបញ្ចុះតម្លៃអគ្គិសនី ។

តាមរបាយការណ៍របស់សារព័ត៌មាន Reuters បង្ហាញថា ការចូលរួមក្នុងគម្រោងនេះរបស់លំនៅឋានពលរដ្ឋនៅប្រទេសអង់គ្លេសប្រមាណ១៦០ម៉ឺនខ្នងនៅរដូវរងា ឆ្នាំ២០២២ គឺពួកគេអាចជួយសន្សំសំចៃអគ្គិសនី រហូតដល់ជាង៣.៣០០មេហ្គាវ៉ាត់ ។ ដូច្នេះ វាមានចំនួនគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់ដល់លំនៅឋានពលរដ្ឋប្រមាណ១០លានខ្នង ។ ចំណែកនៅឆ្នាំ២០២៣ អ្នកតំណាងក្រុមហ៊ុន National Grid សង្ឃឹមថា នឹងមានលំនៅឋានពលរដ្ឋចូលរួមក្នុងគម្រោងច្រើនជាងមុន ។ បើយោងតាមការស្ទង់មតិរបស់ភ្នាក់ងារបង្ហាញថា ៨៣% របស់អ្នកចូលរួមក្នុងគម្រោងកាលពីឆ្នាំ២០២២ បញ្ជាក់ថា ពួកគេនឹងចូលរួមគម្រោងម្តងទៀត ។UK households' typical energy bill could reach £2,000 a year, says Investec  | Financial Times

អ្នកតំណាងក្រុមហ៊ុន National Grid លើកឡើងថា ៖ «ពលរដ្ឋចូលរួមក្នុងគម្រោងនិយាយថា ពួកគេពេញចិត្តដែលបានចូលរួមការងារនេះ ព្រមទាំងទទួលបានរង្វាន់ និងធ្វើជាចំណែកមួយក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ។ ដូច្នេះ វាជាផលប្រយោជន៍សំខាន់ដែលពួកគេទទួលបានពីការចូលរួមក្នុងគម្រោង» ។

កាលពីឆ្នាំ២០២២ ក្រុមហ៊ុន National Grid ធ្លាប់បានជូនដំណឹងទៅពលរដ្ឋថា អាចនឹងផ្តាច់ចរន្តអគ្គិសនីរយៈពេល៣ម៉ោងក្នុងរដូវរងាឆ្នាំ២០២២ ដល់ឆ្នាំ២០២៣ ប្រសិនបើអង់គ្លេសមិនអាចនាំចូលឧស្ម័ន និងអគ្គិសនីគ្រប់គ្រាន់ ។ ហេតុនេះ ការចាប់ផ្តើមគម្រោងគឺជាផ្នែកមួយអាចជួយការពារការផ្តាច់ចរន្តអគ្គិសនី ៕ UK "Saving Sessions" Pay People to Power Down in the Evening - Bloombergប្រភព ៖ beartai

ប្រទះឃើញអាចម៍ផ្កាយហោះលើមេឃក្នុងល្បឿន ៥៨,០០០ គីឡូម៉ែត្រក្នុងមួយម៉ោងនៅសហរដ្ឋអាមេរិក (មានវីដេអូ)

0

អាមេរិក៖ NASA បាននិយាយថាអាចម៍ផ្កាយនេះត្រូវបានគេឃើញជាលើកដំបូងនៅរយៈកំពស់ប្រហែល ៧៥ ម៉ែត្រពីលើទីក្រុង Forest Hill រដ្ឋ Maryland កាលពីថ្ងៃទី ៤ ខែកញ្ញា។ អាចម៍ផ្កាយនេះបានហោះទៅទិសពាយព្យក្នុងល្បឿន ៥៨,០០០ គីឡូម៉ែត្រក្នុងមួយម៉ោងនៃបរិយាកាស ហើយវាភ្លឺដូចព្រះច័ន្ទអឌ្ឍចន្ទ។

យោងតាមអ្នកជំនាញនៃសមាគម Meteor របស់អាមេរិក (AMS) បាននិយាយថាមនុស្សជាង ៤០០ នាក់បានរាយការណ៍ថាពួកគេសុទ្ធតែបានឃើញអាចម៍ផ្កាយនោះ។ មនុស្សទាំងនេះមកពីរដ្ឋជាច្រើនដូចជា Connecticut, Delaware, Maryland, North Carolina, New Jersey, New York, Pennsylvania, Rhode Island, Virginia, Vermont និង West Virginia ។ អ្នកសង្កេតការណ៍ជាច្រើនបាននិយាយថាអាចម៍ផ្កាយនេះបានឆ្លងកាត់ដោយស្ងប់ស្ងាត់ ប៉ុន្តែអ្នកខ្លះទៀតបាននិយាយថាពួកគេបានឮសំឡេងផ្ទុះ។ AMS បានឱ្យដឹងទៀតថា របាយការណ៍អាចម៍ផ្កាយជួយដាស់តឿនពួកគេចំពោះព្រឹត្តិការណ៍ដែលអាចមានសារៈសំខាន់ខាងវិទ្យាសាស្ត្រ និងរួមចំណែកដល់មូលដ្ឋានទិន្នន័យទូទៅនៃចំណេះដឹងអាចម៍ផ្កាយ។

តាមរយៈការសិក្សាពីផ្លូវហោះហើរ អ្នកវិទ្យាសាស្ត្របានកំណត់ថាអាចម៍ផ្កាយនេះអាចមកពីបំណែកតូចៗដែលវាស្ថិតនៅចន្លោះភពអង្គារ និងភពព្រហស្បតិ៍។ ដោយផ្អែកលើវីដេអូ អ្នកជំនាញនៃសមាគម Meteor របស់អាមេរិក (AMS) ជឿថា អាចម៍ផ្កាយនេះទំនងជាអាចម៍ផ្កាយប្រភេទពិសេស ដែលអាចផ្ទុះ និងបង្កើតពន្លឺភ្លឺនៅចុងបញ្ចប់ ដែលជារឿយៗអមដោយបំណែកដែលអាចសង្កេតបាន។

ទោះជាយ៉ាងណាក៏ដោយ អាចម៍ផ្កាយនៅអាមេរិកបានលេចរូបរាងតែមួយថ្ងៃប៉ុណ្ណោះ ដែលអាចម៍ផ្កាយនេះជាបាតុភូតមិនធម្មតាឡើយ ហើយ NASA ក៏មានកម្មវិធីពិសេសក្នុងការតាមដានអាចម៍ផ្កាយដែលមានពន្លឺភ្លឺខ្លាំងបែបនេះ។ ជាទូទៅ អាចម៍ផ្កាយតូចៗរាប់ពាន់បានធ្លាក់មកលើផែនដីជារៀងរាល់ឆ្នាំ ប៉ុន្តែភាគច្រើននៃពួកវាឆ្លងកាត់តំបន់ដែលគ្មានមនុស្សរស់នៅ ឬធ្លាក់ចូលទៅក្នុងមហាសមុទ្រ៕

ប្រភព៖vnexpress

 

ប្រទេស៧ បានកកើតឡើង ក្រោយការដួលរលំសាធារណរដ្ឋសហព័ន្ធសង្គមនិយមយូហ្គោស្លាវី

0

យូហ្គោស្លាវី គឺជាប្រទេសមួយដ៏ធំនៅក្នុងតំបន់អឺរ៉ុប ដែលមានរដ្ឋជាសមាជិកជាច្រើនស្ថិតក្រោមការគ្រប់គ្រង ។យូហ្គោស្លាវី ដែលត្រូវបានបង្កើតឡើងដំបូងក្រោមឈ្មោះជាព្រះរាជាណាចក្រយូហ្គោស្លាវី ក៏ប៉ុន្តែក្រោយសង្រ្គាមលោកលើកទី១ ប្រទេសនេះត្រូវបានប្តូរឈ្មោះមកត្រឹមយូហ្គោស្លាវី។Amazon.com : Yugoslavia National Country Flag - 3 foot by 5 foot Polyester (New) : Patio, Lawn & Gardenលុះមកដល់សង្រ្គាមលោកលើកទី២ បានបញ្ចប់នៅឆ្នាំ១៩៤៥ ប្រទេសយូហ្គោស្លាវី បានផ្លាស់ប្តូរឈ្មោះម្តងទៀតមកជា”សាធារណរដ្ឋប្រជាមានិតសហព័ន្ធយូហ្គោស្លាវី” ដែលឈ្មោះនេះ ត្រូវបានប្រើប្រាស់មិនដល់២០ឆ្នាំផង ពោលនៅឆ្នាំ១៩៦៣ យូហ្គោស្លាវី ក៏បានប្តូរឈ្មោះមកជា “សាធារណរដ្ឋសហព័ន្ធសង្គមនិយមយូហ្គោស្លាវី” ដោយកាលនោះមានលោក Josip Broz Tito ជាប្រធានាធិបតីដ៏ខ្លាំងក្លា។War Games: Replaying Yugoslavia's Military Conflicts as Entertainment | Balkan Insightដោយសារតែចង់ឱ្យប្រទេសក្លាយជាប្រទេសខ្លាំងមួយក្នុងតំបន់អឺរ៉ុបលោក Josip Broz Tito បានធ្វើការគាបសង្កត់ពលរដ្ឋជាខ្លាំង រហូតដល់មានការរើសបម្រាស់បាតុកម្មនៅឆ្នាំ១៩៦៣ និងដោយសារតែការប្រកាន់សាសនា និងទឹកដីមានប្រជាជនចម្រុះជាសាសន៍ច្រើនលើសលប់ បានរុញច្រានឱ្យ”សាធារណរដ្ឋសហព័ន្ធសង្គមនិយមយូហ្គោស្លាវី” ធ្លាក់ចូលអស្ថិភាពនយោបាយសង្គមនៅឆ្នាំ១៩៧០។A Journey Through the Troubled Former Yugoslavia: “They Will Never Stop Hating Us” - DER SPIEGELក្រោយមកទៀត នៅឆ្នាំ១៩៨០ ប្រធានាធិបតីដ៏ខ្លាំងក្លា លោក Josip Broz Tito បានបាត់បង់ជីវិត បានជម្រុញឱ្យរដ្ឋជាសមាជិកចំនួន២ គឺស៊ែបៀ និងម៉ុងតេណេក្រូ បានផ្តាច់ខ្លួនប្រកាសជាប្រទេសថ្មីមួយហៅថាសាធារណរដ្ឋសហព័ន្ធយូហ្គោស្លាវី តែមិនបានយូរប៉ុន្មានប្រទេសទាំងពីរនេះ បានបែកចែកគ្នា និងប្រកាសឯករាជ្យរៀងៗខ្លួន។Josip Broz Tito - IMDbខាងក្រោមនេះជាប្រទេសទាំង៧ ដែលបានកកើតឡើងក្រោយការដួលរលំសាធារណរដ្ឋសហព័ន្ធសង្គមនិយមយូហ្គោស្លាវី៖

• កូសូវ៉ូ (Kosovo) ប្រកាសឯករជ្យកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០០៨
• ក្រូអាសុី (Croatia) ប្រកាសឯករាជ្យកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៩១
• ស៊ែរបៀ (Serbia) ប្រកាសឯករាជ្យកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០០៦
• ស្លូវេនី (Slovenia) ប្រកាសឯករាជ្យកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ១៩៩១
• បូស្នី-អ៊ែរហ្សេហ្គោវីន (Bosnia and Herzegovina) ប្រកាសឯករាជ្យកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ១៩៩២
• ម៉ុងតេណេក្រូ (Montenegro) ប្រកាសឯករាជ្យកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០០៦
• ម៉ាសេដ្វានខាងជើង (North Macedonia) ប្រកាសឯករាជ្យកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ១៩៩១Yugosphere: The beginning of the new integration in the Balkans? - New Eastern Europe

ប្រភព៖ Britannica 

 

ចិនកំពុងនាំមុខគេលើពិភពលោកក្នុងការកសាងរ៉េអាក់ទ័រនុយក្លេអ៊ែរ

0

បរទេស៖ ប្រទេសចិនកំពុងនាំមុខគេលើពិភពលោកក្នុងការកសាងរ៉េអាក់ទ័រនុយក្លេអ៊ែរ ដើម្បីផលិតថាមពលអគ្គិសនី និងជួយលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច រួមជាមួយការសម្រេចបាននូវគោលដៅគ្មានការបំភាយឧស្ម័ន។How China became king of new nuclear power, how U.S. could catch upយោងតាមទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានឱ្យដឹងថា ប្រទេសចិនមានម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចំនួន ២១ ដែលកំពុងសាងសង់បន្ថែមទៀត ដោយអាចផលិតថាមពលអគ្គិសនីបានសរុប ២១ ជីហ្គាវ៉ាត់។ បើនិយាយពីចំនួនម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរដែលកំពុងដំណើរការវិញនោះ ប្រទេសចិនជាប់ចំណាត់ថ្នាក់លេខបីក្នុងពិភពលោកដែលមានចំនួន ៥៥ និងសមត្ថភាពជាង ៥៣ ជីហ្គាវ៉ាត់។ ដូចនេះ ថាមពលអគ្គិសនី ១ ជីហ្គាវ៉ាត់គឺគ្រប់គ្រាន់ដើម្បីផ្តល់ថាមពលដល់ទីក្រុងដែលមានទំហំមធ្យម។Global ambitions fuel China's nuclear power strategy | East Asia Forum

ប្រទេសចិនបានចាប់ផ្តើមកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនដោយការទិញម៉ាស៊ីនរ៉េអាក់ទ័រពីប្រទេសបារាំង សហរដ្ឋអាមេរិក និងរុស្ស៊ី ហើយបន្ទាប់មកបានសាងសង់រ៉េអាក់ទ័រផ្ទាល់ខ្លួនដែលមានឈ្មោះថា Hualong (ដោយកិច្ចសហប្រតិបត្តិការជាមួយប្រទេសបារាំង)។ ប្រទេសចិនក៏បានបន្តធ្វើឱ្យប្រសើរឡើងនូវឧបករណ៍ថាមពលនុយក្លេអ៊ែរសំខាន់ៗដែលត្រូវបានបង្កើតឡើង និងលើកកម្ពស់សមត្ថភាពផលិតឧបករណ៍ថាមពលនុយក្លេអ៊ែរ បូករួមសមត្ថភាពក្នុងការធានាខ្សែសង្វាក់ឧស្សាហកម្មដែលពាក់ព័ន្ធ។China's experimental thorium nuclear reactor gets 'green light'

លោក Jacopo Buongiorno សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនុយក្លេអ៊ែរ និងវិស្វកម្មនៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts បាននិយាយថា “ជាការពិតណាស់ ប្រទេសចិនកំពុងនាំមុខគេលើពិភពលោកក្នុងវិស័យបច្ចេកវិទ្យានុយក្លេអ៊ែរនាពេលបច្ចុប្បន្ននេះ” ។ ដូច្នេះម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែថ្មីប្រមាណ ៧៥% គឺកំពុងស្ថិតនៅក្នុងប្រទេសចិន នេះបើតាមសមាគមនុយក្លេអ៊ែរពិភពលោក។Chinese 'Artificial Sun' Experimental Fusion Reactor Sets New World Record  | Technology News

នៅឆ្នាំ ២០៣០ ប្រទេសចិនត្រូវបានគេរំពឹងថានឹងដឹកនាំពិភពលោកក្នុងសមត្ថភាពថាមពលនុយក្លេអ៊ែរដែលបានដំឡើង។ យោងតាមអគ្គលេខាធិការនៃសមាគមថាមពលនុយក្លេអ៊ែរចិន CNEA បានឱ្យដឹងថា ទិន្នផលថាមពលនុយក្លេអ៊ែររបស់ប្រទេសនេះត្រូវបានគេរំពឹងថានឹងមានចំនួន ១០% នៃផលិតកម្មអគ្គិសនីសរុបនៅឆ្នាំ ២០៣៥ ដែលជួយលើកកម្ពស់សារៈសំខាន់នៃថាមពលនុយក្លេអ៊ែរនៅក្នុងល្បាយថាមពលរបស់ប្រទេសចិន ដោយហេតុនេះបង្កើនល្បឿនការផ្លាស់ប្តូរទៅជារចនាសម្ព័ន្ធថាមពលកាបូនទាប៕
ប្រភព៖vnexpress

ប្រជុំអាស៊ាននៅឥណ្ឌូនេសុីលើកនេះ ហេតុអ្វីមិនមានមេដឹកនាំប្រទេសមហាអំណាចណាម្នាក់ចូលរួម?

0

កិច្ចប្រជុំអាស៊ានលើកទី៤៣ ដែលឥណ្ឌូនេសុីធ្វើជាម្ចាស់ផ្ទះ នឹងត្រូវប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៥-៧ ខែកញ្ញា ឆ្នាំ២០២៣ ដែលនឹងលើកយកប្រធានបទធំៗចំនួន២ គឹវិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងជម្លោះសមុទ្រចិនខាងត្បូង យកមកពិភាក្សាស្វែងរកដំណោះស្រាយ។Opening the 43rd ASEAN Summit, President Jokowi: ASEAN Unity is Still Well Maintained

នៅក្នុងកិច្ចប្រជុំអាស៊ានលើកនេះ គេមិនបានឃើញមេដឹកនាំប្រទេសមហាអំណាចទាំងបី គឺលោក ចូ បៃដិន លោក ស៊ី ជិនពីង និងលោក ពូទីន ចូលរួមនោះទេ។Secretary-General of ASEAN attends 43rd ASEAN Summit and Related Summits - ASEAN Main Portal

ក្នុងនោះលោក ចូ បៃដិន បានជ្រើសយកការប្រជុំប្រទេស G20 នៅឥណ្ឌាជាធំ ដោយលោកនឹងត្រូវធ្វើដំណើរទៅឥណ្ឌានៅថ្ងៃទី៧ រួចបន្តទៅប្រទេសវៀតណាមនៅថ្ងៃទី១០ មុននឹងត្រឡប់មកអាមេរិកវិញ។Biden tours Hurricane Idalia damage in Florida; no meeting with Gov. DeSantis

ដោយឡែកលោក ស៊ី ជិនពីង វិញ នឹងមិនចូលរួមកិច្ចប្រជុំណាទាំងអស់ នាក្នុងខែនេះ មិនថាកិច្ចប្រជុំអាស៊ាន ឬG20 នោះទេ ដោយលោកចាត់ឱ្យនាយករដ្ឋមន្ត្រីចិន លោក Li Qiang ទៅជំនួស។Xi Jinping says China's national security is faces a 'complex and grave' situation | CNN

ចំពោះលោក ពូទីន វិញ ចាប់តាំងពីមានសង្គ្រាមជាមួយអ៊ុយក្រែនមក លោកមិនបានចូលរួមកិច្ចប្រជុំណាទាំងអស់ ដែលមានប្រទេសលោកខាងលិចចូលរួម។Is Putin unhinged or a wily master preying on the West's fears? | Canada's National Observer: News & Analysis

ក្រោយពីបញ្ចប់កិច្ចប្រជុំអាស៊ានលើកទី៤៣នេះ ប្រទេសមួយចំនួនទៀត ក៏នឹងត្រូវចូលរួមកិច្ចប្រជុំG20 ដែលឥណ្ឌាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី៧ដល់១០ ខែកញ្ញា ខាងមុខនេះ៕

ម៉ាឡេស៊ី អំពាវនាវឲ្យអាស៊ាន ចាត់វិធានការខ្លាំងក្លាលើមីយ៉ាន់ម៉ា

0

រដ្ឋធានីហ្សាការតា៖ ម៉ាឡេស៊ី កំពុងតែចេញមុខយ៉ាងខ្លាំង ជំរុញដល់ដល់កិច្ចប្រជុំកំពូលរបស់អាស៊ាន ដាក់ចេញវិធានការម៉ឺងម៉ាត់ ប្រឆាំងនឹងពួកយោធាមីយ៉ាន់ម៉ា ក្រោយពេលពួកគេ បានបង្កឲ្យវិបត្ដិយ៉ាងធ្ងន់ធ្ងរកើតឡើង ចាប់តាំងពីការកើតមានអំពើរដ្ឋប្រហារ បណ្ដេញរដ្ឋាភិបាលស៊ីវិល ជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ ដឹកនាំដោយលោកស្រី អ៊ោង សានស៊ូជី (Aung San Suu Kyi) ចេញពីអំណាច កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១រហូតមក។Myanmar government-in-exile calls on junta to provide Suu Kyi treatment  after Independent story | The Independent

សារព័ត៌មាន Al Jazeera បានចេញផ្សាយ នៅថ្ងៃអង្គារ ទី៥ ខែកញ្ញា ថា ប្រទេសម៉ាឡេស៊ី កំពុងតែអំពាវនាវ ដល់កិច្ចប្រជុំកំពូលរបស់អាស៊ាន ឱ្យមានវិធានការដ៏ខ្លាំងក្លា ប្រឆាំងនឹងមេដឹកនាំយោធាមីយ៉ាន់ម៉ា ព្រោះពួកគេ បានក្លាយជាឧបសគ្គ រារាំងដល់ការអនុវត្តផែនការស្តារសន្តិភាព អស់រយៈពេលជាង២ឆ្នាំមកនេះ ចាប់តាំងពីពួកយោធា បានដណ្តើមអំណាច នៅក្នុងអំពើរដ្ឋប្រហារ។

សារដ៏ធ្ងន់ធ្ងររបស់ម៉ាឡេស៊ី បានកើតឡើង ចំពេលសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ អាស៊ាន កំពុងតែបើកកិច្ចប្រជុំកំពូលរបស់ខ្លួន នៅរដ្ឋធានីហ្សាកាតា។ កិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់អាស៊ាន នឹងមានភាពតានតឹងយ៉ាងខ្លាំង ជុំវិញបញ្ហាមីយ៉ាន់ម៉ា ក៏ដូចជា ស្ថានការណ៍នៅក្នុងសមុទ្រចិនខាងត្បូង ដែលកំពុងតែមានជម្លោះដ៏តានតឹងជាមួយនឹងសម្ពន្ធភាពរបស់ប្លុកមួយនេ។Zambry: Malaysia appreciates trust given by Saudi Arabia to continue with  Makkah Route

លោក ហ្សាមប៊ី អាប់ឌូល កាឌា (Zambry Abdul Kadir) រដ្ឋមន្រ្ដីក្រសួងការបរទេសម៉ាឡេស៊ី បានប្រាប់ដល់ក្រុមអ្នកកាសែត ក្រោយកិច្ចប្រជុំកំពូលរបស់ប្រមុខការទូតអាស៊ាន នៅរដ្ឋធានីរបស់ឥណ្ឌូណេស៊ី ថា «ម៉ាឡេស៊ី និង ប្រទេសសមាជិកផ្សេងៗទៀត បានផ្តល់ទស្សនៈ ថា យើងមិនអាចអនុញ្ញាតឱ្យមីយ៉ាន់ម៉ា បន្តធ្វើសកម្មភាព ដោយគ្មានវិធានការដ៏ខ្លាំងក្លា និង មិនមានប្រសិទ្ធភាពលើរបបយោធានោះឡើយ»។All eyes on Myanmar army chief Min Aung Hlaing as military seizes power |  Thai PBS World : The latest Thai news in English, News Headlines, World  News and News Broadcasts in

លោកឧត្តមសេនីយ៍ មីន អ៊ោងហ្លាង (Min Aung Hlaing) បានដឹកនាំកងទ័ព ធ្វើរដ្ឋប្រហារ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ដណ្ដើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតរបស់មីយ៉ាន់ម៉ា ដឹកនាំដោយលោកស្រី អ៊ោង សានស៊ូជី (Aung San Suu Kyi )។ ក្រោយអំពើរដ្ឋប្រហារនោះ មេដឹកនាំរបបសឹកបានយល់ព្រម ចំពោះអ្វីដែលហៅថាការឯកភាព៥ចំណុចដើម្បីបញ្ចប់វិបត្តិ នៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅក្នុងកិច្ចប្រជុំកំពូលពិសេសរបស់អាស៊ាន។Myanmar's Troubled History: Coups, Military Rule, and Ethnic Conflict |  Council on Foreign Relations

ដោយឡែក ពួកមេដឹកនាំរបបយោធា មិននបានខិតខំប្រឹងប្រែអនុវត្តផែនការនេះទេ ហើយអំពើហិង្សា បានកើនឡើង ដោយសារតែយោធាកំពុងតែប្រយុទ្ធជាមួយក្រុមជនស៊ីវិលប្រដាប់អាវុធ ប្រឆាំងនឹងការដណ្តើមអំណាចរបស់ខ្លួន។ មេដឹកនាំរដ្ឋប្រហារយោធា បានរងនូវការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម សម្រាប់ការបង្ក្រាបដ៏ឃោរឃៅប្រឆាំងនឹងជនស៊ីវិល៕