កាលពីថ្ងៃទី២០ ខែតុលា Chanyeol សមាជិកក្រុម EXO បានទម្លាក់បទចម្រៀងថ្មីរបស់ខ្លួន មានចំណងជើងថា “Good Enough” ហើយនេះជាបទទោលថ្មីដំបូងរបស់គេបន្ទាប់ពីខកខានអស់រយៈពេល ២ឆ្នាំកន្លះ។

អ្វីដែលកាន់តែចាប់អារម្មណ៍គ្រាន់តែបទចម្រៀងខាងលើនេះបានទម្លាក់ភ្លាមធ្វើឱ្យបទនេះទទួលបានការគាំទ្រយ៉ាងខ្លាំងលើឆាកអន្តរជាតិរហូតឡើងដល់កំពូលតារាង iTunes ក្នុងប្រទេសជាច្រើនជុំវិញពិភពលោក។ គិតត្រឹមព្រឹកថ្ងៃទី២១ ខែតុលា “Good Enough” បានជាប់ចំណាត់ថ្នាក់លេខ ១ នៅលើតារាង iTunes Top Songs នៅក្នុងតំបន់យ៉ាងហោចណាស់ ៣០ ផ្សេងៗគ្នា រួមមាន អារ៉ាប៊ីសាអូឌីត ប្រេស៊ីល រុស្ស៊ី វៀតណាម ម៉ិកស៊ិក អាហ្សង់ទីន កូឡុំប៊ី និងបណ្តាប្រទេសជាច្រើនទៀត។Song Review: Chanyeol (EXO) – Good Enough | The Bias List // K-Pop Reviews  & Discussion

លើសពីនេះទៀតបទ “Good Enough” របស់ Chanyeol បានជាប់ចំណាត់ថ្នាក់កំពូលតារាងលក់អាល់ប៊ុមឌីជីថលរបស់ QQ Music ដែលជាវេទិកាតន្ត្រីដ៏ធំបំផុតរបស់ប្រទេសចិនផងដែរ ដែលបញ្ជាក់ថាប្រជាប្រិលរបស់តារាចម្រៀងរូបនេះនៅតែមាននៅក្នុងប្រទេសចិន។EXO Chanyeol 2023 'The Eternity' tour: dates, tickets and more

គួរបញ្ជាក់ថា “Good Enough” គឺជាបទចម្រៀងដែល Chanyeol និពន្ធទំនុកច្រៀងផ្ទាល់ ដោយផ្តល់ការលួងលោមសម្រាប់អ្នកដែលកំពុងតាមសុបិនរបស់ពួកគេដែលអាចជួបប្រទះនឹងការថប់បារម្ភ និងភាពមិនច្បាស់លាស់។ តារាចម្រៀងរូបនេះសង្ឃឹមថាបទនេះ អាចផ្តល់នូវការលួងលោម និងក្លាយជាជម្រកសុវត្ថិភាពសម្រាប់អ្នកដែលឆ្លងកាត់ពេលនោះ។ វីដេអូចម្រៀងនេះក៏លេចវត្តមានChen, D.O. និង Baekhyun សមាជិករួមក្រុមរបស់គេផងដែរ៕Chanyeol (EXO) - Digital Single: 그래도 돼 (Good Enough) (Teaser Image #1) :  r/kpop