ផ្កាភាគច្រើនគឺមានភាពស្រស់ស្អាត រួមទាំងមានក្លិនក្រអូប ហើយខ្លះទៀតក៏អាចយកមកធ្វើជាឱសថបានទៀតផង ប៉ុន្តែទោះជាយ៉ាងណាក៏ដោយផ្កាមួយចំនួនក៏អាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតបានផងដែរ ប្រសិនបើអ្នកច្រឡំបេះយកមកទទួលទាន ឬត្រាំជាតែ។ ដូច្នេះខាងក្រោមនេះ KBN News នឹងនាំប្រិយមិត្តមកស្គាល់ផ្កាពិសចំនួន ៦ ប្រភេទដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតបាន៖

១. ផ្កា Jimson Weed៖ Jimson Weed គឺជាផ្កាដែលមានពណ៌ស ស្រដៀងនឹងផ្កាព្រឹកព្រលឹមដែរ ប៉ុន្តែផ្កាប្រភេទនេះគ្មានប្រយោជន៍សម្រាប់មនុស្សសត្វនោះទេ ដោយដើម និងស្លឹករបស់វាគឺមានគ្រោះថ្នាក់ខ្លាំងណាស់ប្រសិនបើអ្នកទទួលទាន វានឹងបណ្តាលឱ្យបេះដូងលោតញាប់ និងប៉ះពាល់ដល់ផ្លូវដង្ហើមធ្ងន់ធ្ងរ។Jimsonweed | Plant, Hallucinogen, Poisonous, & Facts | Britannica

២.ផ្កា Meadow Death Camas៖ យោងតាមសិក្សាបានឱ្យដឹងថា Meadow Death Camas គឺជាផ្កាមួយប្រភេទដែលមានសារធាតុពុលខ្លាំងបំផុត នៅពេលមនុស្ស ឬសត្វក្រេបផ្កានេះហើយ នឹងមានអាការៈក្អួតប្រកាច់ភ្លាមៗ ក៏ដូចជាបណ្តាលឱ្យស្លាប់ក្នុងរយៈពេលខ្លី។Meadow death camas | Chelan-Douglas Land Trust

៣.ផ្កា Belladonna៖ Belladonna ត្រូវបានគេស្គាល់ថាជាផ្កាដ៏គ្រោះថ្នាក់បំផុតដែលអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះអាយុជីវិតរបស់អ្នកបាន ព្រោះជាតិពុលក្នុងផ្កាមានកម្រិតខ្លាំងប្រសិនបើទទួលទានចូលទៅនឹងធ្វើឱ្យបបូរមាត់ ក្រពះ ក៏ដូចជាពោះវៀនរលួយបាន។Belladonna | Poisonous, Medicinal, Herb | Britannica

៤.ផ្កា Water Hemlock៖ Water Hemlock គឺជាផ្កាដ៏ទន់ភ្លន់ ជាមួយនឹងក្លិនដ៏ក្រអូបឈ្ងុយ ប៉ុន្តែក៏ពោរពេញទៅដោយសារធាតុពុលផងដែរ ប្រសិនបើអ្នកច្រឡំបរិភោគ នោះនឹងបណ្តាលឱ្យគាំងបេះដូងស្លាប់ភ្លាមៗតែម្តង។Cicuta maculata var. maculata (Water Hemlock) SKU-CICMAC | Naturescapes of  Beaufort, SC

៥.ផ្កា Anthurium៖ Anthurium ជាប្រភេទផ្កាដុះទាបផ្ទាល់ដី លូតលាស់ជាដើមតែមួយឬបែកមែកធាង ដូច្នេះប្រសិនបើប្រហែសទៅប៉ះបណ្ដូលនៃផ្កានេះអាចនឹងធ្វើឱ្យរលាកស្បែក ឬ ប្រសិនបើទទួលទាននឹងធ្វើឱ្យប៉ះពាល់ដល់បំពង់សំឡេង ប្រែទៅជាស្អកនិយាយលែងកើតជាដើម។Anthurium Care Guide - Grow Anthurium As A Houseplant

៦.ផ្កា Oleander៖ ផ្កាដែលស្រស់ស្អាតស្រដៀងគ្នាជាមួយផ្កាកុលាបមានក្លិនក្រអូបប្រហើររីកបានគ្រប់រដូវ អ្វីដែលសំខាន់គឺងាយស្រួលដាំមិនពិបាកក្នុងការថែទាំ។ ប៉ុន្តែផ្កាប្រភេទនេះមានជាតិពិសខ្លាំងធ្វើឱ្យស្ទះខ្យល់ហើយស្លាប់បាន ប្រសិនបើព្យាបាលមិនទាន់ពេលវេលា៕Nerium - Wikipedia

គួរបញ្ជាក់ដែរថា ផ្កាប្រភេទខាងលើនេះគឺមិនមាននៅក្នុងប្រទេសកម្ពុជាទេ ដោយភាគច្រើនវាមាននៅក្នុងទ្វីបអឺរ៉ុបប៉ុណ្ណោះ៕