សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ លោក Anthony Blinken រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកបានថ្លែងអំពីការដោះលែងចំណាប់ខ្មាំងអាមេរិក ដែលត្រូវក្រុមហាម៉ាស់ចាប់ខ្លួន ក្រោយពីមន្ត្រីអ៊ីស្រាអែលបញ្ជាក់ថា ក្រុមហាម៉ាស់បានដោះលែងចំណាប់ខ្មាំងជនជាតិអាមេរិក២នាក់ម៉ែកូន ។Who is Tony Blinken? Biden taps close confidante, longtime aide for  secretary of state - ABC News

លោក Anthony Blinken រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកបញ្ជាក់ថា មន្ត្រីស្ថានទូតអាមេរិកនឹងបានជួបជនជាតិអាមេរិកទាំង២នាក់នាពេលឆាប់ៗនេះ ប៉ុន្តែបច្ចុប្បន្ន នៅមានចំណាប់ខ្មាំងអាមេរិក១០នាក់ទៀតស្ថិតក្នុងចំណោមចំណាប់ខ្មាំងប្រមាណ២០០នាក់ ដែលគេមិនជ្រាបពីជោគវាសនាថា នឹងទៅជាយ៉ាងណាទេ ។ លោក Anthony Blinken បានអំពាវនាវដល់ក្រុមហាម៉ាស់ឱ្យដោះលែងចំណាប់ខ្មាំងទាំងអស់ភ្លាមៗដោយគ្មានលក្ខខណ្ឌ ។Rescuing hostages in Gaza would be a daunting task

ក្រោយពីក្រុមហាម៉ាស់បានដោះលែងជនជាតិអាមេរិក២នាក់ហើយ ពួកគេបញ្ជាក់ថា កំពុងតែទំនាក់ទំនងជាមួយប្រទេសមួយចំនួន ដូចជា អេហ្ស៊ីប, កាតា និងប្រទេសជាមិត្ត ដើម្បីដោះលែងចំណាប់ខ្មាំងបរទេសបន្ថែមទៀត ។ ក្រុមហាម៉ាស់និយាយថា នៅពេលស្ថានការណ៍អំណោយផល ពួកគេនឹងដោះលែងចំណាប់ខ្មាំងបរទេសផ្សេងទៀត ដែលពួកគេបានចាប់ខ្លួនបណ្តោះអាសន្ន ។

ការដោះលែងចំណាប់ខ្មាំងជនជាតិអាមេរិកលើកនេះ ដោយសារមានការជួយអន្តរាគមន៍ពីប្រទេសកាតា ហើយប្រធានាធិបតីបារាំង លោក Emmanuel Macron ក៏បានសម្តែងក្តីរីករាយផងដែរ ហើយលោកសង្ឃឹមថា ក្រុមហាម៉ាស់នឹងដោះលែងចំណាប់ខ្មាំងបន្ថែមទៀតនាពេលឆាប់ៗ ។Hundreds die and hostages held as Hamas assault shocks Israel | Israel |  The Guardian

ជម្លោះរវាងប្រទេសអ៊ីស្រាអែល និងក្រុមហាម៉ាស់បានធ្វើឱ្យពលរដ្ឋបារាំងស្លា.ប់ចំនួន៣០នាក់ និងបាត់ខ្លួន៧នាក់ ។ ក្រុមហាម៉ាស់បានបង្ហាញវីដេអូមួយនិយាយពីចំណាប់ខ្មាំងជាកូនកាត់បារាំង-អ៊ីស្រាអែលម្នាក់កំពុងទទួលការព្យាបាលរបួសដៃ ហើយធ្វើឱ្យបច្ចុប្បន្ន នៅសល់ចំណាប់ខ្មាំង៦នាក់ទៀតដែលពុំទាន់ដឹងពីជោគវាសនា ។

មេដឹកនាំបារាំងលើកឡើងថា រដ្ឋាភិបាលបារាំងកំពុងពិភាក្សាជាមួយមន្ត្រីអ៊ីស្រាអែល និងមេដឹកនាំប្រទេសផ្សេងៗ ដើម្បីចរចាឱ្យដោះលែងចំណាប់ខ្មាំង ហើយសង្ឃឹមថា ក្រុមហាម៉ាស់នឹងដោះលែងពួកគេនាពេលឆាប់ៗ ៕Videos | Hamas's Surprise Attack On Israel And Celebration By Palestinians  | World News, Times Now ប្រភព ៖ pptvhd