Home Blog Page 1500

២ខែមុនសម្រេចចិត្តធ្វើអត្ត.ឃាតឧកញ៉ា ឈាង រ័ត្ន បរិច្ចាគ១០០០ដុល្លារទៅមន្ទីរពេទ្យកុមារអង្គរ

0

ការបាត់បង់លោកឧកញ៉ា ឈាង រ័ត្ន បានធ្វើឱ្យមហាជននិងអ្នកក្នុងរង្វង់សិល្បៈមានការភ្ញាក់ផ្អើលនិងសោកស្តាយយ៉ាងខ្លាំងនូវការបាត់បង់មនុស្សល្អម្នាក់នេះ។ តែអ្វីដែលកាន់តែរំជួលចិត្តនោះក្នុងថ្ងៃខួបកំណើតរបស់ឧកញ៉ា ឈាង រ័ត្ន កាលពីខែសីហា លោកបានបរិច្ចាគ១០០០ដុល្លារជូនមន្ទីរពេទ្យកុមារអង្គរ ស្របពេលលោកវេជ្ជបណ្ឌិតម្នាក់ក៏បង្ហោះរម្លឹកគុណបំណាច់ចំពោះលោកឧកញ៉ាដែលបានជួយឱ្យកុមាររាប់ម៉ឺននាក់ឃើញពិភពលោកនេះ។May be an image of 4 people

នាយប់ថ្ងៃទី១១ តុលា តាមរយៈគណនីមួយឈ្មោះថា «Khauv Phara» បានរៀបរាប់ថា «ម៉ាស៊ីនសន្តំនេះតម្លៃ៥ម៉ឺនដុល្លារជាថវិការបស់លោកឧកញ៉ាផ្តល់ឱ្យ ហើយម៉ាស៊ីននេះជួយ ជីវិតនិងជួយកុមារកម្ពុជារាប់ពាន់ម៉ឺននាក់ឱ្យឃើញពិភពលោកដ៏ស្រស់ស្អាតនេះ»។ ការបញ្ជាក់ពីលោកវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យកុមាររូបនេះបានធ្វើឱ្យមហាជនកាន់តែសោកស្តាយយ៉ាងខ្លាំងថែមទៀតចំពោះមរណភាពរបស់ឧកញ៉ា ឈាង រ័ត្ន។May be an image of 9 people and Buckingham Fountain

ជាមួយគ្នានេះផងដែរកាលពីថ្ងៃទី៧ ខែសីហា កន្លងទៅពោលថ្ងៃនោះក៏ជាថ្ងៃខួបកំណើតរបស់លោក ឧកញ៉ា ឈាង រ័ត្ន គម្រប់ខួប៤០ឆ្នាំដូចគ្នាដោយលោកបានចូលរួមបរិច្ចាគថវិកា១០០០ដុល្លារជូនមន្ទីរពេទ្យកុមារអង្គរទៀតផង។ លោកឧកញ៉ា បានបង្ហោះថា «ថ្ងៃនេះជាថ្ងៃខួបកំណើតខ្ញុំ។ ខ្ញុំសុំចូលរួមបរិច្ចាក 1,000ដុល្លារ ដល់មន្ទីរពេទ្យកុមារអង្គរសៀមរាប។ សូមជូនពរជាពិសេសដល់កុមារទាំងអស់មានសុខភាពល្អ បញ្ញាវាងវៃ ក្លាយជាទំពាំងស្នងឬស្សីរបស់កម្ពុជា»។May be an image of 1 person, heart and monument

ទឹកចិត្តដ៏ថ្លៃថ្លាដែលមិនអាចកាត់ថ្លៃបាននេះបានធ្វើឱ្យអ្នកដែលបានស្គាល់លោកបង្ហាញការសោកស្តាយយ៉ាងខ្លាំង ព្រោះលោកឧកញ៉ា ឈាង រ័ត្ន មានទឹកចិត្តសប្បុរសចូលរួមជួយសង្គមជាច្រើនដែលមិនអាចពណ៌នាអស់ឡើយ។

គួរបញ្ជាក់ផងដែរថា ឧកញ៉ា ឈាង រ័ត្ន ស្វាមីរបស់លោកស្រី នួន ស៊ុន្ទនារី ហៅស្រីអូន បានទទួលមរណភាពនៅរសៀលថ្ងៃទី១១ តុលា ឆ្នាំ២០២៣ នៅផ្ទះលេខ១៤២ ផ្លូវR12 គម្រោងរ៉ូសវីល បុរីប៉េងហួត ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានបញ្ជាក់ថា ឧកញ៉ា ឈាង រ័ត្ន អាយុ ៤០ឆ្នាំ បានបញ្ចប់ជីវិតដោយការធ្វើអត្តឃាត ខណៈប្អូនថ្លៃជនរងគ្រោះថាអាចបណ្តាលមកពីមានវិបត្តិផ្លូវចិត្ត៕

 

ប្រទេសថៃត្រៀមជួយសង្គ្រោះពលករថៃនៅអ៊ីស្រាអែល

0

ប្រទេសថៃ ៖ មុនកិច្ចប្រជុំសភាតំណាងរាស្ត្រ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ប្រធានសភាតំណាងរាស្ត្របានបើកឱកាសឱ្យសមាជិកជជែកពិភាក្សាពីបញ្ហាផ្សេងៗ ហើយអ្នកនាង ឆាណុក ចាន់ថាថង (Chanok Chanthathong) សមាជិកសភាតំណាងរាស្ត្រមកពីគណបក្សភឿថៃ ប្រចាំខេត្តណងខាយ បានលើកឡើងអំពីបញ្ហាពលករថៃ ដែលរងផលប៉ះពាល់ដោយសារការវា.យប្រហា.រនៅប្រទេសអ៊ីស្រាអែល ដោយពលករថៃទៅធ្វើការនៅអ៊ីស្រាអែល ស្មើនឹង២៥.០០០នាក់ ហើយក្នុងចំនួននេះ ជាពលករមកពីតំបន់ឦសាន ស្មើរហូតដល់១៩.០០០នាក់ ។There's Going to Be a Lot of Soul-Searching in Israel When This Is Over' -  POLITICO

អ្នកនាង ឆាណុក ចាន់ថាថង សមាជិកសភាតំណាងរាស្ត្រប្រចាំខេត្តណងខាយ លើកឡើងថា ពលករថៃទៅធ្វើការនៅអ៊ីស្រាអែល ដោយសារពួកគេមានជីវភាពក្រីក្រ ហើយត្រូវខ្ចីប្រាក់គេដើម្បីបានទៅធ្វើការនៅក្រៅប្រទេស ។ ហេតុនេះ អ្នកនាងចង់អំពាវនាវទៅនាយករដ្ឋមន្ត្រីថៃ និងរដ្ឋមន្ត្រីពាក់ព័ន្ធឱ្យជួយទំនាក់ទំនងទៅពួកគេ និងចាត់វិធានការជួយសង្គ្រោះពលករថៃនៅអ៊ីស្រាអែល ។ រដ្ឋាភិបាលគួរតែផ្តល់ប្រាក់ឱ្យក្រុមគ្រួសារស.ពពលករ, ជួយឧបត្ថម្ភពលករគ្មានការងារធ្វើ និងជម្លៀសពួកគេមកប្រទេសថៃវិញ ដើម្បីកាត់បន្ថយការបារម្ភពីពលករថៃនៅអ៊ីស្រាអែល ។Israel-Palestine war: Egypt prepares for influx of refugees from Gaza amid  bombing | Middle East Eye

ចំណែកលោក អានុថីន ឆានវីរៈគូន (Anutin Chanvirakul) ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើកឡើងថា បច្ចុប្បន្ន លោកបានបញ្ជាទៅនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ធ្វើការស្រាវជ្រាវ និងតាមដានគ្រួសាររបស់ពលករថៃនៅអ៊ីស្រាអែល ដែលរងផលប៉ះពាល់ដោយសារសង្គ្រា.មរួចហើយ ។ លើសពីនេះ លោកក៏បានទំនាក់ទំនងជាមួយក្រសួងការងារផងដែរ ករណីពលករថៃនៅអ៊ីស្រាអែលធ្វើដំណើរមកប្រទេសថៃវិញ ប៉ុន្តែគ្មានការងារធ្វើ ។ ដូច្នេះ យើងនឹងមានវិធានការជួយពួកគេបន្តទៀត ។Israel-Hamas war updates: Hamas claims release of woman and children |  Israel-Palestine conflict News | Al Jazeera

រីឯលោក ផីផាត រ៉ាជឆាកិច្ចប្រាកាន (Pipat Ratchakitprakarn) រដ្ឋមន្ត្រីក្រសួងការងារបានលើកឡើងពីការជួយសង្គ្រោះពលករថៃនៅអ៊ីស្រាអែលថា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ អ្នករងរបួ.សចំនួន១៥នាក់បានធ្វើដំណើរចាកចេញពីប្រទេសអ៊ីស្រាអែល ហើយមកដល់ថៃនៅថ្ងៃទី១២ ខែតុលា ។ ចំណែកចំនួនអ្នកចុះឈ្មោះសុំធ្វើដំណើរត្រឡប់មកប្រទេសថៃវិញ គឺស្មើនឹង៣.០២៦នាក់ ។ ក្រុមការងារបានត្រៀមយន្តហោះកងទ័ពអាកាស ហើយនឹងទៅដល់អ៊ីស្រាអែល នៅថ្ងៃទី១៥ ខែតុលា ដើម្បីទទួលយកពលករថៃត្រឡប់មកផ្ទះវិញភ្លាមៗ ដែលទទួលបានការអនុញ្ញាតពីអាជ្ញាធរអ៊ីស្រាអែល ៕ ប្រភព ៖ beartaiBRIEF

មួយខែមុនប្រឡងបាក់ឌុប បេក្ខជនគួរត្រៀមខ្លួនដូចម្តេច?

0

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ នៅសល់មិនដល់មួយខែទៀតនោះទេ ពោលគឺនៅថ្ងៃទី៦ ខែវិច្ឆិកា ខាងមុខនេះ។

នៅមុនមួយខែប្រឡងបែបនេះ តើបេក្ខជនគួរត្រៀមខ្លួនដូចម្តេច ដើម្បីទទួលបានលទ្ធផល។

ខាងក្រោមនេះគឺជាគន្លឹះ និងចំណុចដែលអ្នកគួរត្រៀមមុនការប្រឡងចូលមកដល់៖

1. ថែរក្សាសុខភាព ទាំងផ្លូវកាយនិងផ្លូវចិត្ត

ត្រូវញាំនិងគេងឱ្យបានគ្រប់គ្រាន់ ហើយគិតអ្វីដែលវិជ្ជមានឱ្យបានច្រើន ក្នុងអំឡុងពេលនេះប្អូនៗទី១២ត្រូវតែសម្រាក ដោយមិនគួរដើរលេងកំសាន្តនៅកន្លែងណាឆ្ងាយៗ និងគ្មានសុវត្តិភាពនោះទេ ចៀសវាងមានគ្រោះថ្នាក់ដោយយថាហេតុណាមួយ ជាពិសេសត្រូវប្រុងប្រយត្ន័ទៅលើការធ្វើដំណើរផ្សេងៗ។

2.ត្រូវជឿជាក់លើខ្លួនឯង

មិនត្រូវដាក់សម្ពាធលើខ្លួនឯង និងពិបាកចិត្តខ្លាំងពេកនោះទេ។ ត្រូវតែឱ្យកម្លាំងចិត្តខ្លួនឯងឱ្យខ្លាំងបំផុត ត្រូវជឿជាក់ថាខ្លួននឹងប្រលងជាប់ ហើយខ្លួនប្រាកដជាអាចធ្វើបាន និងទទួលបានលទ្ធផលល្អទៀតផង។ អំឡុងពេលមួយខែចុងក្រោយប្អូនត្រូវតែផ្តោតឱ្យខ្លាំងបំផុត មិនអាចព្រលែង និងលេងសើចបានឡើយបើសិនជាចង់ប្រលងជាប់ និងចង់បាននិទ្ទេសល្អ។

3.ស្វែងរកចំនុចខ្លាំង និងចំនុចខ្សោយរបស់យើង

យើងត្រូវធ្វើតេស្តទៅលើខ្លួនឯង មានន័យថា យើងត្រូវកំណត់ទៅលើមុខវិជ្ជាទាំងប៉ុន្មានដែលយើងត្រូវប្រឡង ហើយពិនិត្យមើលថាតើ យើងពូខែខាងអី? មិនពូកែខាងអី? កញ្ញាបានបន្តថា ត្រូវបែកចែកឱ្យដាច់ថាតើ យើងច្បាស់លើមុខវិជ្ជាមួយណា ហើយខ្សោយមួយណា (រូប គីមី គណិត ខ្មែរ ភូមិ ប្រវត្តិ…) រួចត្រូវពង្រឹកមុខវិជ្ជាណាដែលខ្លួនគិតថាមិនទាន់ល្អនៅឡើយសម្រាប់ខ្លួន។

4.ពង្រឹងចំនុចខ្លាំង និងកែប្រែចំនុចខ្សោយទៅជាខ្លាំងវិញ

ត្រូវបែកចែកឱ្យដាច់ថាតើ យើងច្បាស់លើមុខវិជ្ជាមួយណា ហើយខ្សោយមួយណា (រូប គីមី គណិត ខ្មែរ ភូមិ ប្រវត្តិ…) រួចត្រូវពង្រឹកមុខវិជ្ជាណាដែលខ្លួនគិតថាមិនទាន់ល្អនៅឡើយសម្រាប់ខ្លួន។ យើងត្រូវអនុវត្តន៍លំហាត់ និងរំលឹកមេរៀន ធ្វើហើយធ្វើទៀត រហូតទាល់តែ យើងយល់ច្បាស់ពីបាតុភូត ឬប្រធាននៃវិញ្ញាសាទាំងនោះ។

5.យកវិញ្ញាសាចាស់ៗមកធ្វើឡើងវិញ

រាល់ការយកវិញ្ញាសាឆ្នាំចាស់ៗដែលចេញប្រឡងមកធ្វើ គឺយើងត្រូវកំណត់ម៉ោង អង្គុយ និងប្រើប្រាស់ក្រដាស រួមទាំងពេលវេលានៃការធ្វើវិញ្ញាសា យើងត្រូវជ្រើសយកឱ្យដូចទៅហ្នឹងការប្រឡងពិត ដើម្បីដឹងច្បាស់ថា យើងនៅមានចំនុចខ្វះខាតអ្វីខ្លះ? ចំនុចណាខ្លះដែលយើងធ្វើបានល្អហើយ ត្រូវរក្សាទម្រង់ដដែល? ធ្វើដូចនេះជាប្រចាំ ធ្វើឱ្យយើងមានអារម្មណ៍ស៊ាំជាមួយការប្រឡង ដូចច្នេះក៏ជាផ្នែកមួយបន្ធូរភាពតានតឹងពេលប្រឡងផ្លូវកាផងដែរ៕

ចែករំលែងបទពិសោធន៍ដោយ៖ សេង រ័ត្នសេដ្ឋាមុនី

អ៊ីរ៉ង់ ចាប់ផ្ដើមចេញមុខប្រឆាំង ចំពេលនាវាផ្ទុកយន្ដហោះសហរដ្ឋអាមេរិក ចេញធ្វើអន្ដរាគមន៍

0

រដ្ឋធានីតេអ៊ីរ៉ង់៖ អ៊ីរ៉ង់ ចាប់ផ្ដើមអូសទាញសម្ពន្ធមិត្តរបស់ខ្លួន ប្រឆាំងនឹងសហរដ្ឋអាមេរិក ខណៈបញ្ជូនកងនាវាផ្ទុកយន្ដហោះចម្បាំង ទៅកាន់តំបន់ភាគខាងកើតសមុទ្រមេឌីទែររ៉ាណេ នៅក្នុងន័យគំរាមកំហែងដល់រដ្ឋាភិបាលក្រុងតេអ៊ីរ៉ង់ កុំឲ្យពាក់ព័ន្ធនឹងសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស់។

ទីភ្នាក់ងារសារព័ត៌មានរបស់ចក្រភពអង់គ្លេស Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី១១ ខែតុលា ថា សហរដ្ឋអាមេរិក បានបញ្ជូនកងនាវាផ្ទុកយន្ដហោះចម្បាំង ទៅកាន់សមុទ្រមេឌីទែររ៉ាណេ ជាសារដ៏សំខាន់បំផុត ទៅកាន់ប្រទេសអ៊ីរ៉ង់ មិនឲ្យចូលខ្លួនមកពាក់ព័ន្ធ នៅក្នុងជម្លោះ រវាងអ៊ីស្រាអែលហាម៉ាស់។Iran, Hamas and Palestinian Islamic Jihad | The Iran Primer

ដោយឡែក រដ្ឋាភិបាលតេអ៊ីរ៉ង់ វិញ បានអូសទាញក្រុមចលនាប្រដាប់អាវុធដ៏មានឥទ្ធិពលបំផុត នៅក្នុងប្រទេសអ៊ីរ៉ាក់ និង ក្រុមឧទ្ទាមហ៊ូធី (Houthi) នៅក្នុងប្រទេសយេមែន ដែលជាសម្ពន្ធភាពដ៏ជិតស្និទ្ធ ជាមួយប្រទេសអ៊ីរ៉ង់ កំពុងតែគំរាមប្រើប្រាស់ដ្រូន និង មីស៊ីល វាយប្រហារ ប្រឆាំងនឹងមូលដ្ឋានកងទ័ពសហរដ្ឋអាមេរិក នៅក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ចេញធ្វើអន្តរាគមន៍ ជួយគាំទ្រដល់ប្រទេសអ៊ីស្រាអែល កំពុងតែធ្វើសង្គ្រាម ប្រឆាំងនឹងកងជីវពលហាម៉ាស់ នៅលើទឹកដីហ្កាហ្សា។

ការគំរាមកំហែងដល់សន្ដិសុខ មកលើមូលដ្ឋានកងទ័ពសហរដ្ឋអាមេរិក បានកើតឡើង ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពេលលោក ចូ បៃដិន ប្រធានាធិបតីអាមេរិក សន្យាបង្កើនការគាំទ្រទ្វេដង ជួយដល់ប្រទេសអ៊ីស្រាអែល ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាស់។Hamas' unprecedented attack on Israel raises questions about the influence  of its sponsor, Iran | AP News

លោកប្រធានាធិបតី បៃដិន បានប្រកាស អំពីការបង្កើនជំនួយយោធាបន្ថែមទៀត ជួយដល់ប្រទេសអ៊ីស្រាអែល ហើយបានបញ្ជាឲ្យដាក់ពង្រាយកងនាវាផ្ទុកយន្ដហោះចម្បាំង ទៅកាន់តំបន់ភាគខាងកើត នៃសមុទ្រមេឌីទែររ៉ាណេ នៅជិតនឹងប្រទេសអ៊ីស្រាអែល។

ជាប្រតិកម្មប្រឆាំងនោះ ក្រុមចលនាប្រដាប់អាវុធកាតាអ៊ីប ហេសប៊ូលឡាហ៍ (Kataib Hezbollah) នៅក្នុងប្រទេសអ៊ីរ៉ាក់ មានសម្ពន្ធភាពយ៉ាងជិតស្និទ្ធជាមួយអ៊ីរ៉ង់ បានបញ្ជាក់ ថា ពួកគេនឹងប្រើប្រាស់ដ្រូន ហើយមីស៊ីល វាយប្រហារ ប្រឆាំងនឹងមូលដ្ឋាននានារបស់កងទ័ពសហរដ្ឋអាមេរិក ប្រសិនបើរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ចេញមកធ្វើអន្តរាគមន៍ នៅក្នុងសង្រ្គាម រវាងអ៊ីស្រាអែល និង ហាម៉ាស់។Hamas group explained: Here's what to know about the group behind the  deadly attack in Israel

ស្របគ្នានេះ ក្រុមឧទ្ទាមហ៊ូធី (Houthi) នៅក្នុងប្រទេសយេមែន បានព្រមាន ថាពួកគេនឹងឆ្លើយតបទៅនឹងអន្តរាគមន៍ណាមួយរបស់សហរដ្ឋអាមេរិក ក្នុងតំបន់ហ្កាហ្សា។ ពួកគេនឹងប្រើប្រាស់ដ្រូន មីស៊ីល និង ជម្រើសយោធាផ្សេងៗ វាយប្រហារទៅលើមូលដ្ឋាននានារបស់កងទ័ពសហរដ្ឋអាមេរិក។

ជម្លោះ រវាងអ៊ីស្រាអែល និង កងជីវពលហាម៉ាស់ ចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ រហូតមកដល់ថ្ងៃទី១១ ខែតុលា នេះ បានធ្វើឲ្យជនជាតិប៉ាឡេស្ទីន យ៉ាងតិច ៩០០នាក់ស្លាប់ និង ជាង ៤ ៥០០នាក់រងរបួស ខណៈជនជាតិអ៊ីស្រាអែល ជាង ១០០០នាក់ស្លាប់ និង រងរបួស យ៉ាងតិច ២៨០០នាក់។Hamas targets Ben Gurion airport as Israeli attacks continue in Gaza - La  Prensa Latina Media

បើតាមអង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណ ថា ប្រជាពលរដ្ឋ ជាង ១៣៧ ០០០ នៅក្នុងចំណោម ១៨៧ ៥០០នាក់ បានរត់ភៀសខ្លួន នៅក្នុងតំបន់ហ្កាហ្សា ដើម្បីស្វែងរកទីជម្រកសុវត្ថិភាព។

ដោយឡែក អ៊ីស្រាអែល កំពុងតែកងទ័ពបម្រុង ជាង ៣០០ ០០០នាក់ សម្រាប់បង្កើនការវាយប្រហារសងសឹក ប្រឆាំងនឹងក្រុមជីវពលហាម៉ាស់ប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សា៕

ប្រជាជនថៃបានស្លា..ប់ច្រើនជាងគេក្នុងចំណោមជនបរទេសទាំងអស់ ពីសង្គ្រាមអ៊ីស្រាអែល និងហាម៉ាស

0

បរទេស៖ ថ្មីៗនេះយោងតាមប្រភពព័ត៌មាន BBC ដែលរាយការណ៍នៅថ្ងៃទី១១ ខែតុលាថា ពលរដ្ឋថៃបានស្លាប់ច្រើនជាងគេក្នុងចំណោមជនបរទេសទាំងអស់ ពីសង្គ្រាមអ៊ីស្រាអែល និងហាម៉ាស ដែលចំនួនអ្នកស្លាប់មានរហូតទៅដល់ ១៨ នាក់ និងសហរដ្ឋអាមេរិកមាន ១៤ នាក់។Israel-Palestine conflict: Over 1,500 dead, Gaza fence in Israeli control again; what you need to know - News | Khaleej Times
សង្រ្គាមសាសនារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានចាប់ផ្តើមតាំងពីចុងសប្តាហ៍មុន បណ្តាលឱ្យមានមនុស្សស្លាប់ជិត ២,០០០ នាក់ ក្នុងនោះជនជាតិអ៊ីស្រាអែលស្លាប់ចំនួន ១,១០០នាក់ ខណៈប្រជាជននៅតំបន់ហ្គាហ្សាមានចំនួន ៨៣០ នាក់បានស្លាប់។ លើសពីនេះ ជនបរទេសជាច្រើនក៏ត្រូវបានសម្លាប់ និងចាប់ធ្វើជាចំណាប់ខ្មាំងផងដែរ។ Live updates: The latest on the Israel-Hamas war – day 3 | PBS NewsHour

យោងតាមរបាយការណ៍របស់ BBC បានឱ្យដឹងទៀតថា ថៃគឺជាប្រទេសដែលមានពលរដ្ឋបាត់បង់ជីវិតច្រើនជាងគេនៅក្នុងក្រុមជនបរទេសទាំងអស់ ដោយមានអ្នកស្លាប់រហូតដល់ ១៨នាក់ និងមនុស្ស ១១នាក់ទៀតត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង ខណៈដែលកម្មករថៃជាង ៣០,០០០ នាក់កំពុងស្ថិតនៅក្នុងប្រទេសអ៊ីស្រាអែល ។ Netanyahu vows war as attacks kill hundredsចំណែកជនបរទេសផ្សេងទៀតក៏បានបាត់បង់ជីវិតដែររួមមាន៖
-សហរដ្ឋអាមេរិក ១៤ នាក់ស្លាប់ និងបាត់ខ្លួនជាង ២០ នាក់។
-អង់គ្លេស ១០ នាក់ស្លាប់។
-ប្រទេសកម្ពុជា ស្លាប់ ១ នាក់។
-នេប៉ាល់ ស្លាប់ ១០នាក់។
-អាហ្សង់ទីន ស្លាប់ ៧នាក់ និងបាត់ខ្លួន ១៥នាក់។
-អ៊ុយក្រែន ២ នាក់ស្លាប់។
-បារាំង ស្លាប់ ២នាក់ និងបាត់ខ្លួន ១៤នាក់។
-ចិន ១នាក់បាត់ខ្លួន។
-អៀរឡង់ ១នាក់បាត់ខ្លួន។
-កាណាដា ស្លាប់ ១នាក់ និងបាត់ខ្លួន ២នាក់។
-ប្រទេសអូទ្រីស ឃាត់ខ្លួន ៣នាក់។
-ប្រទេសអ៊ីតាលី បាត់ខ្លួន២នាក់។
-ប្រេស៊ីល បាត់ខ្លួន ៣នាក់ របួសធ្ងន់ ១នាក់។
-និងតង់ហ្សានី បាត់ខ្លួន ២នាក់៕Israel pummels Gaza after Hamas's unprecedented attack | Israel-Palestine conflict News | Al Jazeera

៥តំបន់ទេសចរណ៍នៅខេត្តបាត់ដំបង ស័ក្កសមបំផុតសម្រាប់កម្សាន្តក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

0

នាឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានបំណងចង់ទៅកម្សាន្តនៅខេត្តបាត់ដំបង គួរណាស់ទៅទស្សនាកន្លែង៥នេះ ដែលជាកន្លែងកម្សាន្តដ៏ល្បីប្រចាំខេត្តនេះ។

• ភ្នំសំពៅ ជារមណីយដ្ឋានទេសចរណ៍ដ៏ល្បីមួយប្រចាំស្រុកបាណន់។ ភ្នំនេះមានកម្ពស់ប្រមាណ ១០០ម៉ែត្រ គ្របដណ្ដប់ដោយព្រៃប្រឹក្សាដ៏ខៀវស្រងាត់ និងប្រាង្គសាសនាសង់ឡើងយ៉ាងខ្ពស់ គួរជាទីចាប់អារម្មណ៍រមណីយដ្ឋានធម្មជាតិភ្នំសំពៅ - រដ្ឋបាលខេត្តបាត់ដំបង• ប្រាសាទឯកភ្នំ ជារមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្ដដ៏សំខាន់មួយនៅស្រុកឯកភ្នំ។ បុរាណស្ថានមួយនេះ មានចម្ងាយប្រមាណ ១៤គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង ដោយធ្វើដំណើរពីរង្វង់មូលលោកតាដំបងក្រញូង ឆ្ពោះទៅកាន់ភាគខាងជើងនៃក្រុងបាត់ដំបងប្រាសាទឯកភ្នំ - Visit Cambodia• អាងកំពីងពួយ គឺជារមណីដ្ឋានទេសចរណ៍បរិស្ថានធម្មជាតិស្ថិតនៅប៉ែកខាងលិច នៃទីរួមខេត្ដបាត់ដំបងដែលបាន កសាងឡើងក្នុងសម័យប៉ុលពតដោយកំលំាងមនុស្សសុទ្ឋសាធ។ អ្នកទេសចរអាចទៅលេងរមណីយដ្ឋាននេះដោយធ្វើដំណើរ ចេញពីទីរួមខេត្ដបាត់ដំបងតាមផ្លូវជាតិលេខ ៥៧ និងផ្លូវជាតិលេខ៥ ដោយប្រើរយះពេលប្រហែល ៤៥នាទី ទៅ១ម៉េាងអាងទឹកកំពីងពួយ• ទឹកធ្លាក់ ភ្នំ៥៣ ឬក៏គេច្រើនហៅថា ជ្រោះ ភ្នំ៥៣ មានទីតាំងស្ថិតនៅ ភូមិអូរចោត ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។នៅក្នុងរមណីយដ្ឋានធម្មជាតិទឹកធ្លាក់ ភ្នំ៥៣ រួមមាន ដូចជាការបោះតង់នៅក្នុងតំបន់ធម្មជាតិព្រៃព្រឹក្សានាទេសភាពព្រៃភ្នំ ស្តាប់ខ្យល់វាយោរ សម្លេងបក្សាបក្សី ទេសភាពពណ៌ខៀវខ្ចី លេងទឹកឬហែលទឹក ដើរលេងដោយថ្មើរជើងតាមតំបន់ធម្មជាតិភ្នំព្រឹក ផឹកកាហ្វេលើភ្នំ បោះជំរុំ ស្រូបយកខ្យល់អាកាសបរិសុទ្ធ ទឹកធ្លាក់ ភ្នំ៥៣
• សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ ជាទីកន្លែងដ៏ស្រស់ស្អាតមួយនៅគ្រប់រដូវមិនថា រដូវប្រាំង ឬរដូវវស្សា។ ទឹកធ្លាក់នេះ មានផ្ទាំងថ្មដែលជាថ្មភ្នំធម្មជាតិដ៏ស្រស់ស្អាត មានទឹកធ្លាក់ត្រជាក់ស្រឹប រួមជាមួយព្រៃព្រឹក្សាខៀវស្រងាត់ ហើយមានភ្នំល្វឹងល្វើយអមដោយផ្កាព្រៃចម្រុះពណ៌ពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរបោះតង់៕

ទឹកធ្លាក់អូរជាំ - Visit Cambodia

ភ្ញាក់ផ្អើល! ភ្ញៀវទេសចរប្រទះឃើញសត្វប្រចៀវចំនួនជាង ២៥០ ក្បាលហោះពេញបន្ទប់សណ្ឋាគារ

0

បរទេស៖ ​ភ្ញៀវ​ទេសចរ​មួយគូបានស្នាក់​នៅ​សណ្ឋាគាររយៈពេលមួយយប់ បន្ទាប់មកនៅពេលភ្ញាក់ពីគេងពួកគេស្រាប់តែឃើញសត្វប្រចៀវចំនួនជាង ២៥០ ក្បាលដេកផ្ងារលើវាំងនន និងខ្លះទៀតហើរជុំវិញបន្ទប់ ដោយម្ចាស់សណ្ឋាគារបដិសេធមិនទទួលខុសត្រូវឡើយ។មន្ត្រី​បាន​ប្រើ​ជំនួយ​ការ​មួយ​រូប​ដើម្បី​ចាប់​សត្វ​ប្រចៀវ​មួយ​ក្រុម​ក្នុង​បន្ទប់។

 

ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១០ ខែតុលាថ្មីៗនេះ ដោយប្តីប្រពន្ធមួយគូរបានធ្វើការកក់បន្ទប់សណ្ឋាគារលំដាប់ផ្កាយ ៣ នៅតំបន់ Plzeň ក្នុងសាធារណរដ្ឋឆេក។ មុនពេលចូលគេង ពួកគេមានអារម្មណ៍ថាបន្ទប់ក្តៅទើបបើកបង្អួច ហើយទុកទ្វារចោលតាមសាលធំ ដើម្បីឱ្យខ្យល់ងាយស្រួលចេញចូល។ នៅព្រឹកបន្ទាប់ ពួកគេក៏ឃើញថាមានសត្វប្រចៀវពាសពេញវាំងនន ជញ្ជាំង និងពិដាននៃបន្ទប់ ដោយមានការហោះហើរខ្លះៗ និងបង្កសំលេងរំខានយ៉ាងខ្លាំង។សត្វប្រចៀវដែលតោងវាំងនន និងបង្អួច

 

ភ្ញៀវទេសចរមួយគូនេះក៏បានយក​ទូរស័ព្ទ​ដៃ​ថត​ទុក​ក្នុង​បន្ទប់​យ៉ាង​លឿន រួច​រត់ចេញពីបន្ទប់​​សណ្ឋាគារ​ដើម្បី​សុំ​ជំនួយ។ បន្ទាប់​មក​បុគ្គលិក​សណ្ឋាគារម្នាក់ក៏បានទាក់ទងទៅអជ្ញាធរ​ដើម្បីឱ្យ​មក​ជួយ រួចគាត់ក៏ប្រញាប់​ប្រញាល់ប្រើ​តែ​សំណាញ់​ទៅ​ចាប់​ហ្វូង​ប្រចៀវ​​នោះយ៉ាង​លឿន។ ភ្លាមនោះ ចំនួនសត្វប្រចៀវដែលអាជ្ញាធរចាប់បានមានសរុបចំនួន ២៥៦ ក្បាល ក្នុងនោះមានប្រចៀវងាប់ចំនួន ១១ ក្បាល។សត្វប្រចៀវ ១១ ក្បាលងាប់

 

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ​ភ្ញៀវទេសចរទាំង​ពីរ​ក៏បាននិយាយ​ជាមួយ​ម្ចាស់សណ្ឋាគារឱ្យទទួលខុសត្រូវ ប៉ុន្តែចម្លើយគឺថានេះមិនមែនជាកំហុសរបស់សណ្ឋាគារនោះទេ។ ព្រោះសណ្ឋាគារបានចែក​ខិត្តប័ណ្ណ​ឱ្យភ្ញៀវទេសចរគ្រប់គ្នា ដោយសរសេរថាភ្ញៀវ​ទាំង​អស់​ត្រូវ​បាន​ហាម​មិន​ឱ្យ​បើក​បង្អួច​ពេល​យប់ ព្រោះ​ប្រចៀវឬ​សត្វ​ព្រៃ​តូចៗ​អាចនឹង​ចូល​ក្នុង​បន្ទប់គេង នៅពេលដែលភ្ញៀវមិនគោរពតាមកិច្ចព្រមព្រៀង សណ្ឋាគារសូមរក្សាសិទ្ធិ និងមិនទទួលខុសត្រូវឡើយ៕

 

 

 

កែ ចាន់កេសី ធ្វើរឿងមួយដ៏រំជួលចិត្តក្រោយទទួលបានមកុដលំដាប់រងទី១នៅប្រទេសម៉ាឡេស៊ី

0

ែ ចាន់កេសី បានធ្វើឱ្យអ្នកគាំទ្រវិស័យបវរកញ្ញាមានភាពរំជួលចិត្តជាខ្លាំងបន្ទាប់ពីទទួលបានមកុដលំដាប់រងទី១ក្នុងកម្មវិធី Mrs. International 2023 Ambassador ពីប្រទេសម៉ាឡេស៊ី អ្នកនាងបានទៅក្រាបសំពះបំពាក់មកុដជូនអ្នកមានគុណដោយបង្ហាញកាយវិការគួរឱ្យសរសើរ។ នេះជាក្តីស្រមៃរបស់តារាម៉ូដែលរូបនេះតាំងពីយូរហើយពេលនេះបានក្លាយជាការពិតសម្រេចជូនអ្នកមានគុណបានឃើញផ្ទាល់ភ្នែក។May be an image of 2 people

នៅយប់ថ្ងៃទី១០ តុលា កែ ចាន់កេសី បានបង្ហោះថា «មានតែពាក្យមួយមាត់ថា អរគុណ ៗៗ និងពាក្យថា សូមខមាទោសរាល់កំហុសនេះគឺ ជាក្តីស្រមៃមួយដែលកូនធ្លាប់ស្រមៃ ឥលូវ ម៉ែបានឃើញហើយ តែស្តាយពុក មិននៅ តែសង្ឃឹមពុកបានឃើញដែរចុះ។ សំរាប់អ្នកដែល មិនធ្លាប់ស្រមៃ គឺអារម្មណ៍ខុសគ្នា»។May be an image of 2 people

ក្នុងរូបភាព និងវីដេអូ ដែលតារាម៉ូដែលសប្បុរស្រអែមរូបនេះបានបង្ហាញកាយវិការដ៏គួរឱ្យកោតសរសើរដោយបានក្រាបសំពះនិងបំពាក់មកុដដែលទទួលបានពីកម្មវិធីប្រកួតជូនអ្នកម្តាយដោយអារម្មណ៍រំភើបចិត្តទោះបីជាស្ថិតក្នុងគេហដ្ឋានមិនធំខ្ពង់ខ្ពស់ប្រណីតដូចបវរកញ្ញាផ្សេងទៀតតែពោរពេញដោយសុភមង្គល។May be an image of 6 people, people smiling and text

គួរបញ្ជាក់ថាបន្ថែមពីជាប់លំដាប់រងទី១ អ្នកនាង កែ ចាន់កេសី ក៏ទទួលបានពានរង្វាន់ PHOTOGENIC ខណៈម្ចាស់ជ័យលាភីឯកបានទៅលើប្រទេសហ្វីលីពីន។ កែ ចាន់កេសី គឺជាម្ចាស់ជ័យលាភីលេខ២ ក្នុងការប្រកួតកម្មវិធី «Cambodia Next Top Model » រដូវកាលទី១ ដែលបច្ចុប្បន្នអ្នកនាងគឺជាតារាម៉ូដែលនិងជាគ្រូបង្វឹកដើរម៉ូតផងដែរ ខណៈនេះជាលើកទី១សម្រាប់ កេសី ក្នុងការចូលរួមប្រកួតសម្រស់អន្តរជាតិនេះ៕May be an image of 5 people and textMay be an image of 6 people and textMay be an image of 4 peopleMay be an image of 2 people and text

ប្រទេសថៃចង់ក្លាយជាមជ្ឈមណ្ឌលអាហារហាឡាល

0

ប្រទេសព្រុយណេ ៖ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារ Empire Brunei លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ បានជួបពិភាក្សាជាមួយនាយកគ្រប់គ្រង Brunei Investment Agency (BIA) នៅប្រទេសព្រុយណេ ក្នុងគោលបំណងជំរុញប្រទេសថៃឱ្យក្លាយជាមជ្ឈមណ្ឌលអាហារហាឡាល ។เศรษฐา” ถกผู้บริหาร BIA ย้ำ ความร่วมมือในด้านที่ทั้งสองสนใจมีศักยภาพ  เน้นความมั่นคงทางอาหาร

លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃបានលើកឡើងពីកិច្ចសហការក្នុងផ្នែកមានសក្តានុពលរបស់ប្រទេសថៃ និងព្រុយណេ ។ តាមរយៈការពិភាក្សាជាមួយព្រះមហាក្សត្រព្រុយណេ ពាក់ព័ន្ធនឹងការនាំចេញផលិតផលហាឡាលរបស់ថៃ និងសន្តិសុខស្បៀងអាហារ គឺចាត់ទុកថា វាជាគោលនយោបាយមួយក្នុងចំណោមគោលនយោបាយចម្បងរបស់ថៃ ដើម្បីក្លាយជាមជ្ឈមណ្ឌលអាហារហាឡាល ។ ប្រទេសថៃមានវត្ថុធាតុដើម និងអាចអភិវឌ្ឍន៍បច្ចេកវិទ្យាសម្រាប់ជួយកែលម្អ, ផ្លាស់ប្តូរ និងអភិវឌ្ឍន៍គុណភាពម្ហូបអាហារ (Food Technology) ផងដែរ ។นายกฯ หารือผู้บริหาร Brunei Investment Agency  ยืนยันความร่วมมือในด้านที่ทั้งสอง

បើទោះជាស្ថិតក្នុងដំណាក់កាលចាប់ផ្តើមដំបូងក្តី ប៉ុន្តែរដ្ឋាភិបាលថៃប្តេជ្ញាថា នឹងបោះជំហានទៅមុខ ហើយជឿជាក់ថា នឹងមានទីផ្សារនាំចេញយ៉ាងពិតប្រាកដ ។ លើសពីនេះ ប្រទេសព្រុយណេ គឺជាចំណុចតភ្ជាប់សម្រាប់ជនមូស្លីម ដែលធ្វើឱ្យរដ្ឋាភិបាលថៃកាន់តែជឿជាក់ថា ប្រទេសថៃនឹងអាចបន្តកិច្ចសហការនេះ ។

ចំណែកនាយកគ្រប់គ្រង Brunei Investment Agency (BIA) លើកឡើងថា BIA បានត្រៀមចរចាដើម្បីពង្រឹងកិច្ចសហការ ហើយប្រទេសព្រុយណេផ្តល់ភាពសំខាន់លើសន្តិសុខស្បៀងអាហារ ខណៈព្រុយណេទើបបើកប្រទេសក្រោយការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ។ ប្រទេសព្រុយណេបានសហការលើការនាំចេញអង្ករជាមួយថៃ ខណៈថៃជាប្រទេសនាំមុខគេផ្នែកកសិកម្ម ។ ដូច្នេះ នាយកគ្រប់គ្រង BIA សង្ឃឹមថា នឹងអាចសហការគ្នាកាន់តែជិតស្និទ្ធក្នុងផ្នែកនេះ ។Thai PM meets Sultan of Brunei Darussalam on tourism, food security and  energy - Pattaya Mail

លើសពីនេះ ភាគីទាំងពីរក៏បានឯកភាពគ្នាថា នឹងពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធរបស់ប្រទេសទាំងពីរផងដែរ ដើម្បីឱ្យកិច្ចសហការនេះឆ្ពោះទៅមុខលើតំបន់មានសក្តានុពលរួម ។ ប្រទេសព្រុយណេសង្ឃឹមថា នឹងអាចរៀនសូត្រពីបទពិសោធន៍ និងជំនាញនានាពីប្រទេសថៃក្នុងផ្នែកផ្សេងៗបន្តទៀត ។

Brunei Investment Agency (BIA) គឺជាភ្នាក់ងារវិនិយោគដែលបង្កើតឡើងដោយព្រះមហាក្សត្រព្រុយណេ ក្នុងគោលបំណងគ្រប់គ្រងទុនបម្រុងរបស់ព្រុយណេ តាមរយៈការវិនិយោគលើទ្រព្យសម្បត្តិផ្សេងៗរបស់បណ្តាប្រទេសលើពិភពលោក ។ ភ្នាក់ងារនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលព្រុយណេ ដែលមានក្រសួងហិរញ្ញវត្ថុ និងសេដ្ឋកិច្ចគ្រប់គ្រងដោយផ្ទាល់ និងមានការិយាល័យកណ្តាលនៅបាន់ដាសេរី បេហ្គាវ៉ាន់ ប្រទេសព្រុយណេ ៕Sultan welcomes new Thai PM to Brunei - The Scoop ប្រភព ៖ 3plus News

ចាក់ឱ្យពេញៗទុកដើរលេងភ្ជុំ! សាំង និង ម៉ាស៊ូត បន្តចុះថ្លៃព្រមគ្នា

0

ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌក្រសួងពាណិជ្ជកម្មបានប្រកាសដំណឹងល្អដោយតម្លៃប្រេងនៅប្រទេសកម្ពុជាបានចុះថ្លៃបន្តិចបើធៀបនឹងតម្លៃចាស់តម្លៃប្រេងសាំងចុះថ្លៃ២៥០រៀលក្នុង១លីត្រនិងម៉ាស៊ូតបានចុះថ្លៃ២០០រៀលក្នុងមួយលីត្រ។ នេះបើតាមសេចក្តីជូនដំណឹងនៅថ្ងៃទី១១ តុលា។

តម្លៃប្រេងសាំងធម្មតាក្នុង១លីត្រ គឺកំណតើថ្លៃ ៤ ៣០០រៀល និងប្រេងម៉ាស៊ូតថ្លៃ ៤ ៦៥០រៀលក្នុង១លីត្រ ដែលគ្រប់ស្ថានីយ៍ប្រេងឥន្ធនៈត្រូវអនុវត្តចាប់ពីថ្ងៃទី១១-២០ ខែតុលា ឆ្នាំ២០២៣។

គូសបញ្ជាក់ថា តម្លៃប្រេងខាងលើនេះគឺផ្អែកទៅលើទីផ្សារអន្តរជាតិ ក្នុងនោះរាជរដ្ឋាភិបាលបានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ទនៈនេះចំនួន៦,៥ សេនដុល្លារ ក្នុងមួយលីត្រ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ៕