ថៃផ្ទុះការខឹងសម្បារ ក្រោយគណៈកម្មាធិការអូឡាំពិកសម្រេចមិនបញ្ជូល Muay Thai ទៅក្នុងវិញ្ញាប្រកួតអូឡាំពិកឆ្នាំ២០២៨
គណៈកម្មាធិការអូឡាំពិកអន្តរជាតិ សម្រេចមិនដាក់បញ្ចូល Muay Thai និង Kickboxing ទៅក្នុងវិញ្ញាប្រកួតអូឡាំពិកឆ្នាំ២០២៨ ដែលអាមេរិកធ្វើជាម្ចាស់ផ្ទះ។
ជាធម្មតាម្ចាស់ផ្ទះអូឡាំពិកត្រូវបានផ្តល់ឱកាសឱ្យបន្ថែមប្រភេទកីឡា ដែលខ្លួនមានលទ្ធភាពខ្ពស់ក្នុងការឈ្នះ ទៅក្នុងប្រភេទកីឡាស្នូលចំនួន២៨ ដែលមានស្រាប់។
ជុំវិញករណី Muay Thai និង Kickboxing នេះ ម្ចាស់ផ្ទះអូឡាំពិកឆ្នាំ២០២៨អាមេរិក និងគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានលើកឡើងថា៖” ជាធម្មតាប្រភេទកីឡាណាមួយដែលអាចដាក់ចូលទៅវិញ្ញាប្រកួតអូឡាំពិក លុះត្រាតែធ្លាប់ប្រកួតនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកយុវជន (Youth Olympics) ឬក៏ម្ចាស់ផ្ទះនោះអាចមានសិទ្ធបន្ថែមបានដោយខ្លួនឯង”។![]()
ក្រោយពីឮដំណឹងនេះ ប្រជាជនថៃបាននាំគ្នាបង្ហោះសារតាមបណ្តាញសង្គម ដោយអ្នកខ្លះសរសេរថា៖”ហេតុអ្វីមិនមាន Muay Thai?” និងអ្នកខ្លះទៀតថា៖” គួរឱ្យសំណើចណាស់ ដែល Muay Thai មិនមានវត្តមាននៅក្នុងវិញ្ញាប្រកួតអូឡាំពិកឆ្នាំ២០២៨”។
តែយ៉ាងណាមិញ ការសម្រេចចិត្តនេះ ត្រូវបានម្ចាស់ផ្ទះអូឡាំពិកឆ្នាំ២០២៨អាមេរិក សម្រេចចិត្តរួចទៅហើយ ហេតុដូច្នេះអូឡាំពិកឆ្នាំ២០២៤នៅបារាំង និងអូឡាំពិកឆ្នាំ២០២៨អាមេរិក នឹងមិនមានវត្តមាន Muay Thai នោះទេ៕
ប្រភព៖ Essentially Sport



មបញ្ជាក់ផងដែរថា អាកាសយានដ្ឋាន នេះត្រូវបានទទួលសាងសង់ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ក្រោមទុនវិនិយោគប្រមាណ១ ១០០ លានដុល្លារអាមេរិក៕


ខណៈពេលដែលអ្នកគាំទ្រទូទាំងពិភពលោកកំពុងទន្ទឹងរង់ចាំព័ត៌មានអំពីអនាគតរបស់ BLACKPINK ជាមួយផលិតកម្ម YG Entertainment ការចាប់អារម្មណ៍កំពុងផ្លាស់ប្តូរបន្តិចម្តងៗឆ្ពោះទៅរកក្រុមនារីថ្មីនោះគឺ Baby Monsters ដែលត្រៀមខ្លួននឹងបង្ហាញក្រុមផ្លូវការក្នុងពេលឆាប់ៗ។ ជាញឹកញាប់ក្រុមនេះត្រូវបានគេដាក់ឈ្មោះថាជាក្រុមប្អូនស្រីរបស់ BLACKPINK ។
Pharita ត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះភាពទាក់ទាញវ័យក្មេងរបស់នាង មានទាំងស្បែកសស្អាត សក់ គួបផ្សំនឹងទឹកដមសម្លេងដ៏ពិសេសរបស់នាង និងទេពកោសល្យជាអ្នកសិល្បៈ។ សូម្បីតែគ្រូបង្ហាត់សំឡេងរបស់ផលិតកម្ម YG Entertainment ក៏បានកត់សម្គាល់ពីសមត្ថភាពរបស់នាងដែរ ដោយបញ្ជាក់ថា “នាងជាមនុស្សដែលមានទេពកោសល្យពីកំណើត”។





នៅតំបន់នេះក្រៅពីទឹកធ្លាក់ចម្ការក្រូច ចំការអំពៅនៅអមលាំង ទឹកធ្លាក់ជ្រាវ ទឹកធ្លាក់ចន្លុះ ថែមទៀតផងដែរ។ សំរាប់ទីតាំងទឹកធ្លាក់ចម្ការក្រូច ពិតជាអំណោយផលណាស់ ព្រោះស្ងាប់ស្ងាត់ល្អ ទេសភាពក៏ស្អាត ហើយមានប្រភពទឹក នៅជិតស្រាប់សំរាប់ប្រើប្រាស់។
ក៏ប៉ុន្តែក្នុងការទៅលេងទឹកជ្រោះនេះ សូមភ្ញៀវទេសចរណ៍ប្រយ័ត្ន ព្រោះថ្មរអិល ប្រសិនបើមានមេឃភ្លៀង គួរណាស់សួរនាំពូប្រជាការពារជាមុន ព្រោះខ្លាចទឹកបុកមកខ្លាំងដោយសារវាមានប្រភពមកពីភ្នំ៕








ប្រភព ៖ 3plus News









