រដ្ឋធានីតេអ៊ីរ៉ង់៖ អ៊ីរ៉ង់ ចាប់ផ្ដើមអូសទាញសម្ពន្ធមិត្តរបស់ខ្លួន ប្រឆាំងនឹងសហរដ្ឋអាមេរិក ខណៈបញ្ជូនកងនាវាផ្ទុកយន្ដហោះចម្បាំង ទៅកាន់តំបន់ភាគខាងកើតសមុទ្រមេឌីទែររ៉ាណេ នៅក្នុងន័យគំរាមកំហែងដល់រដ្ឋាភិបាលក្រុងតេអ៊ីរ៉ង់ កុំឲ្យពាក់ព័ន្ធនឹងសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស់។

ទីភ្នាក់ងារសារព័ត៌មានរបស់ចក្រភពអង់គ្លេស Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី១១ ខែតុលា ថា សហរដ្ឋអាមេរិក បានបញ្ជូនកងនាវាផ្ទុកយន្ដហោះចម្បាំង ទៅកាន់សមុទ្រមេឌីទែររ៉ាណេ ជាសារដ៏សំខាន់បំផុត ទៅកាន់ប្រទេសអ៊ីរ៉ង់ មិនឲ្យចូលខ្លួនមកពាក់ព័ន្ធ នៅក្នុងជម្លោះ រវាងអ៊ីស្រាអែលហាម៉ាស់។Iran, Hamas and Palestinian Islamic Jihad | The Iran Primer

ដោយឡែក រដ្ឋាភិបាលតេអ៊ីរ៉ង់ វិញ បានអូសទាញក្រុមចលនាប្រដាប់អាវុធដ៏មានឥទ្ធិពលបំផុត នៅក្នុងប្រទេសអ៊ីរ៉ាក់ និង ក្រុមឧទ្ទាមហ៊ូធី (Houthi) នៅក្នុងប្រទេសយេមែន ដែលជាសម្ពន្ធភាពដ៏ជិតស្និទ្ធ ជាមួយប្រទេសអ៊ីរ៉ង់ កំពុងតែគំរាមប្រើប្រាស់ដ្រូន និង មីស៊ីល វាយប្រហារ ប្រឆាំងនឹងមូលដ្ឋានកងទ័ពសហរដ្ឋអាមេរិក នៅក្នុងតំបន់មជ្ឈិមបូព៌ា ប្រសិនបើរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ចេញធ្វើអន្តរាគមន៍ ជួយគាំទ្រដល់ប្រទេសអ៊ីស្រាអែល កំពុងតែធ្វើសង្គ្រាម ប្រឆាំងនឹងកងជីវពលហាម៉ាស់ នៅលើទឹកដីហ្កាហ្សា។

ការគំរាមកំហែងដល់សន្ដិសុខ មកលើមូលដ្ឋានកងទ័ពសហរដ្ឋអាមេរិក បានកើតឡើង ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពេលលោក ចូ បៃដិន ប្រធានាធិបតីអាមេរិក សន្យាបង្កើនការគាំទ្រទ្វេដង ជួយដល់ប្រទេសអ៊ីស្រាអែល ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាស់។Hamas' unprecedented attack on Israel raises questions about the influence  of its sponsor, Iran | AP News

លោកប្រធានាធិបតី បៃដិន បានប្រកាស អំពីការបង្កើនជំនួយយោធាបន្ថែមទៀត ជួយដល់ប្រទេសអ៊ីស្រាអែល ហើយបានបញ្ជាឲ្យដាក់ពង្រាយកងនាវាផ្ទុកយន្ដហោះចម្បាំង ទៅកាន់តំបន់ភាគខាងកើត នៃសមុទ្រមេឌីទែររ៉ាណេ នៅជិតនឹងប្រទេសអ៊ីស្រាអែល។

ជាប្រតិកម្មប្រឆាំងនោះ ក្រុមចលនាប្រដាប់អាវុធកាតាអ៊ីប ហេសប៊ូលឡាហ៍ (Kataib Hezbollah) នៅក្នុងប្រទេសអ៊ីរ៉ាក់ មានសម្ពន្ធភាពយ៉ាងជិតស្និទ្ធជាមួយអ៊ីរ៉ង់ បានបញ្ជាក់ ថា ពួកគេនឹងប្រើប្រាស់ដ្រូន ហើយមីស៊ីល វាយប្រហារ ប្រឆាំងនឹងមូលដ្ឋាននានារបស់កងទ័ពសហរដ្ឋអាមេរិក ប្រសិនបើរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ចេញមកធ្វើអន្តរាគមន៍ នៅក្នុងសង្រ្គាម រវាងអ៊ីស្រាអែល និង ហាម៉ាស់។Hamas group explained: Here's what to know about the group behind the  deadly attack in Israel

ស្របគ្នានេះ ក្រុមឧទ្ទាមហ៊ូធី (Houthi) នៅក្នុងប្រទេសយេមែន បានព្រមាន ថាពួកគេនឹងឆ្លើយតបទៅនឹងអន្តរាគមន៍ណាមួយរបស់សហរដ្ឋអាមេរិក ក្នុងតំបន់ហ្កាហ្សា។ ពួកគេនឹងប្រើប្រាស់ដ្រូន មីស៊ីល និង ជម្រើសយោធាផ្សេងៗ វាយប្រហារទៅលើមូលដ្ឋាននានារបស់កងទ័ពសហរដ្ឋអាមេរិក។

ជម្លោះ រវាងអ៊ីស្រាអែល និង កងជីវពលហាម៉ាស់ ចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ រហូតមកដល់ថ្ងៃទី១១ ខែតុលា នេះ បានធ្វើឲ្យជនជាតិប៉ាឡេស្ទីន យ៉ាងតិច ៩០០នាក់ស្លាប់ និង ជាង ៤ ៥០០នាក់រងរបួស ខណៈជនជាតិអ៊ីស្រាអែល ជាង ១០០០នាក់ស្លាប់ និង រងរបួស យ៉ាងតិច ២៨០០នាក់។Hamas targets Ben Gurion airport as Israeli attacks continue in Gaza - La  Prensa Latina Media

បើតាមអង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណ ថា ប្រជាពលរដ្ឋ ជាង ១៣៧ ០០០ នៅក្នុងចំណោម ១៨៧ ៥០០នាក់ បានរត់ភៀសខ្លួន នៅក្នុងតំបន់ហ្កាហ្សា ដើម្បីស្វែងរកទីជម្រកសុវត្ថិភាព។

ដោយឡែក អ៊ីស្រាអែល កំពុងតែកងទ័ពបម្រុង ជាង ៣០០ ០០០នាក់ សម្រាប់បង្កើនការវាយប្រហារសងសឹក ប្រឆាំងនឹងក្រុមជីវពលហាម៉ាស់ប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សា៕