ប្រទេសថៃចង់ក្លាយជាមជ្ឈមណ្ឌលអាហារហាឡាល
ប្រទេសព្រុយណេ ៖ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារ Empire Brunei លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ បានជួបពិភាក្សាជាមួយនាយកគ្រប់គ្រង Brunei Investment Agency (BIA) នៅប្រទេសព្រុយណេ ក្នុងគោលបំណងជំរុញប្រទេសថៃឱ្យក្លាយជាមជ្ឈមណ្ឌលអាហារហាឡាល ។
លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃបានលើកឡើងពីកិច្ចសហការក្នុងផ្នែកមានសក្តានុពលរបស់ប្រទេសថៃ និងព្រុយណេ ។ តាមរយៈការពិភាក្សាជាមួយព្រះមហាក្សត្រព្រុយណេ ពាក់ព័ន្ធនឹងការនាំចេញផលិតផលហាឡាលរបស់ថៃ និងសន្តិសុខស្បៀងអាហារ គឺចាត់ទុកថា វាជាគោលនយោបាយមួយក្នុងចំណោមគោលនយោបាយចម្បងរបស់ថៃ ដើម្បីក្លាយជាមជ្ឈមណ្ឌលអាហារហាឡាល ។ ប្រទេសថៃមានវត្ថុធាតុដើម និងអាចអភិវឌ្ឍន៍បច្ចេកវិទ្យាសម្រាប់ជួយកែលម្អ, ផ្លាស់ប្តូរ និងអភិវឌ្ឍន៍គុណភាពម្ហូបអាហារ (Food Technology) ផងដែរ ។
បើទោះជាស្ថិតក្នុងដំណាក់កាលចាប់ផ្តើមដំបូងក្តី ប៉ុន្តែរដ្ឋាភិបាលថៃប្តេជ្ញាថា នឹងបោះជំហានទៅមុខ ហើយជឿជាក់ថា នឹងមានទីផ្សារនាំចេញយ៉ាងពិតប្រាកដ ។ លើសពីនេះ ប្រទេសព្រុយណេ គឺជាចំណុចតភ្ជាប់សម្រាប់ជនមូស្លីម ដែលធ្វើឱ្យរដ្ឋាភិបាលថៃកាន់តែជឿជាក់ថា ប្រទេសថៃនឹងអាចបន្តកិច្ចសហការនេះ ។
ចំណែកនាយកគ្រប់គ្រង Brunei Investment Agency (BIA) លើកឡើងថា BIA បានត្រៀមចរចាដើម្បីពង្រឹងកិច្ចសហការ ហើយប្រទេសព្រុយណេផ្តល់ភាពសំខាន់លើសន្តិសុខស្បៀងអាហារ ខណៈព្រុយណេទើបបើកប្រទេសក្រោយការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ។ ប្រទេសព្រុយណេបានសហការលើការនាំចេញអង្ករជាមួយថៃ ខណៈថៃជាប្រទេសនាំមុខគេផ្នែកកសិកម្ម ។ ដូច្នេះ នាយកគ្រប់គ្រង BIA សង្ឃឹមថា នឹងអាចសហការគ្នាកាន់តែជិតស្និទ្ធក្នុងផ្នែកនេះ ។
លើសពីនេះ ភាគីទាំងពីរក៏បានឯកភាពគ្នាថា នឹងពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធរបស់ប្រទេសទាំងពីរផងដែរ ដើម្បីឱ្យកិច្ចសហការនេះឆ្ពោះទៅមុខលើតំបន់មានសក្តានុពលរួម ។ ប្រទេសព្រុយណេសង្ឃឹមថា នឹងអាចរៀនសូត្រពីបទពិសោធន៍ និងជំនាញនានាពីប្រទេសថៃក្នុងផ្នែកផ្សេងៗបន្តទៀត ។
Brunei Investment Agency (BIA) គឺជាភ្នាក់ងារវិនិយោគដែលបង្កើតឡើងដោយព្រះមហាក្សត្រព្រុយណេ ក្នុងគោលបំណងគ្រប់គ្រងទុនបម្រុងរបស់ព្រុយណេ តាមរយៈការវិនិយោគលើទ្រព្យសម្បត្តិផ្សេងៗរបស់បណ្តាប្រទេសលើពិភពលោក ។ ភ្នាក់ងារនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលព្រុយណេ ដែលមានក្រសួងហិរញ្ញវត្ថុ និងសេដ្ឋកិច្ចគ្រប់គ្រងដោយផ្ទាល់ និងមានការិយាល័យកណ្តាលនៅបាន់ដាសេរី បេហ្គាវ៉ាន់ ប្រទេសព្រុយណេ ៕
ប្រភព ៖ 3plus News







ស្ពានទ័ព ឬស្ពានអូរជីកនេះមានបណ្តោយប្រវែងប្រមាណជា១៤៩ម៉ែត្រ រ កម្ពស់ប្រហែល១០ម៉ែត្រពីផ្ទៃដី និងរន្ធបង្ហូរទឹកចំនួន៣៥ ដែលបានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ័ន្មទី៧ ក្នុងចន្លោះសតវត្សទី១២ និងទី១៣ នៃគ.ស។
ស្ពាននេះ ក៏សាងពីថ្មបាយក្រៀមស្ទើរតែទាំងអស់ លើកលែងតែបង្កាន់ដៃនាគ និងជើងទម្រប៉ុណ្ណោះដែលធ្វើពីថ្មភក់។ ស្ពានទ័ព ត្រូវបានចាត់ទុកថាមានប្រវែងវែងជាងគេបង្អស់ នៅក្នុងចំណោមស្ពានបុរាណនានាជាង១០០ដែលគេបានស្រាវជ្រាវរកឃើញនៅក្នុងប្រទេសកម្ពុជា។
បច្ចុប្បន្នស្ពានទ័ព ឬស្ពានអូរជីកនេះ ហាក់មានសភាពមិនសូវល្អ ដោយបង្កាន់ដៃនាគ និងជើងទម្រមានការខូចខាតខ្លាំង និងសរសរជើងស្ពានវិញ ទទួលការសឹករិចរឹលខ្លាំង៕











ប្រភព ៖ Thai PBS
• ខ្លោងទ្វារខាងកើតមួយផ្សេងទៀត ស្ថិតនៅចំផ្លូវខាងមុខប្រាសាទបាយ័នមានមុខងារសម្រាប់ដង្ហែរសាកសពរបស់អ្នកដែលរស់នៅខាងក្នុងបរិវេណអង្គរធំ ដើម្បីយកទៅបូជា ឬចោលទៅក្នុងទឹកស្ទឹងនៅបរិវេណផ្នែកខាងក្រៅនៃទីក្រុង។ ខ្លោងទ្វារនោះត្រូវបានគេដាក់ឈ្មោះថា ខ្លោងទ្វារខ្មោច
• ខ្លោងទ្វារខាងត្បូងត្រូវបានប្រើប្រាស់សម្រាប់មនុស្សគ្រប់ស្រទាប់វណ្ណៈ ទាំងវណ្ណៈក្សត្រ ទាំងវណ្ណៈនម៉ឺនសព្វមុខមន្ត្រីរហូតដល់ប្រជារាស្រ្តសាមញ្ញ ដែលអាចចេញចូលបានគ្រប់ពេលវេលាតាំងពីព្រលឹម(ថ្ងៃរះ) ទល់ព្រលប់(ថ្ងៃលិច) ក្នុងគោលបំណងកិច្ចការរដ្ឋបាល សាសនា និងរកស៊ីជួញដូរ ដូច្នេះវាជាខ្លោងទ្វារដែលមមាញឹកជាងគេ។ បច្ចុប្បន្នខ្លោងទ្វារនេះត្រូវបានគេហៅថា ខ្លោងទ្វារទន្លេអ៊ុំ
• ខ្លោងទ្វារខាងលិចត្រូវបានគេប្រើប្រាស់សម្រាប់ប្រហារជីវិត។ នៅពេលមានជនណាម្នាក់បានព្រឹត្តនូវបទល្មើសធ្ងន់ធ្ងរ មិនអាចលើកលែងទោសបាន ជននោះត្រូវបានគេនាំយកទៅប្រហារជីវិតនៅខាងក្រៅបរិវេណនៃខ្លោងទ្វារដោយជីករណ្តៅកប់និងយកដីឬថ្មកប់កគ្របពីលើ(ឯកសារ ជីវ តាក្វាន់) បច្ចុប្បន្នខ្លោងទ្វារនេះត្រូវបានខ្លោងទ្វារតាកែវ










ប្រភព ៖ TNN World

