ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ នៅសល់មិនដល់មួយខែទៀតនោះទេ ពោលគឺនៅថ្ងៃទី៦ ខែវិច្ឆិកា ខាងមុខនេះ។
នៅមុនមួយខែប្រឡងបែបនេះ តើបេក្ខជនគួរត្រៀមខ្លួនដូចម្តេច ដើម្បីទទួលបានលទ្ធផល។
ខាងក្រោមនេះគឺជាគន្លឹះ និងចំណុចដែលអ្នកគួរត្រៀមមុនការប្រឡងចូលមកដល់៖
1. ថែរក្សាសុខភាព ទាំងផ្លូវកាយនិងផ្លូវចិត្ត
ត្រូវញាំនិងគេងឱ្យបានគ្រប់គ្រាន់ ហើយគិតអ្វីដែលវិជ្ជមានឱ្យបានច្រើន ក្នុងអំឡុងពេលនេះប្អូនៗទី១២ត្រូវតែសម្រាក ដោយមិនគួរដើរលេងកំសាន្តនៅកន្លែងណាឆ្ងាយៗ និងគ្មានសុវត្តិភាពនោះទេ ចៀសវាងមានគ្រោះថ្នាក់ដោយយថាហេតុណាមួយ ជាពិសេសត្រូវប្រុងប្រយត្ន័ទៅលើការធ្វើដំណើរផ្សេងៗ។
2.ត្រូវជឿជាក់លើខ្លួនឯង
មិនត្រូវដាក់សម្ពាធលើខ្លួនឯង និងពិបាកចិត្តខ្លាំងពេកនោះទេ។ ត្រូវតែឱ្យកម្លាំងចិត្តខ្លួនឯងឱ្យខ្លាំងបំផុត ត្រូវជឿជាក់ថាខ្លួននឹងប្រលងជាប់ ហើយខ្លួនប្រាកដជាអាចធ្វើបាន និងទទួលបានលទ្ធផលល្អទៀតផង។ អំឡុងពេលមួយខែចុងក្រោយប្អូនត្រូវតែផ្តោតឱ្យខ្លាំងបំផុត មិនអាចព្រលែង និងលេងសើចបានឡើយបើសិនជាចង់ប្រលងជាប់ និងចង់បាននិទ្ទេសល្អ។
3.ស្វែងរកចំនុចខ្លាំង និងចំនុចខ្សោយរបស់យើង
យើងត្រូវធ្វើតេស្តទៅលើខ្លួនឯង មានន័យថា យើងត្រូវកំណត់ទៅលើមុខវិជ្ជាទាំងប៉ុន្មានដែលយើងត្រូវប្រឡង ហើយពិនិត្យមើលថាតើ យើងពូខែខាងអី? មិនពូកែខាងអី? កញ្ញាបានបន្តថា ត្រូវបែកចែកឱ្យដាច់ថាតើ យើងច្បាស់លើមុខវិជ្ជាមួយណា ហើយខ្សោយមួយណា (រូប គីមី គណិត ខ្មែរ ភូមិ ប្រវត្តិ…) រួចត្រូវពង្រឹកមុខវិជ្ជាណាដែលខ្លួនគិតថាមិនទាន់ល្អនៅឡើយសម្រាប់ខ្លួន។
4.ពង្រឹងចំនុចខ្លាំង និងកែប្រែចំនុចខ្សោយទៅជាខ្លាំងវិញ
ត្រូវបែកចែកឱ្យដាច់ថាតើ យើងច្បាស់លើមុខវិជ្ជាមួយណា ហើយខ្សោយមួយណា (រូប គីមី គណិត ខ្មែរ ភូមិ ប្រវត្តិ…) រួចត្រូវពង្រឹកមុខវិជ្ជាណាដែលខ្លួនគិតថាមិនទាន់ល្អនៅឡើយសម្រាប់ខ្លួន។ យើងត្រូវអនុវត្តន៍លំហាត់ និងរំលឹកមេរៀន ធ្វើហើយធ្វើទៀត រហូតទាល់តែ យើងយល់ច្បាស់ពីបាតុភូត ឬប្រធាននៃវិញ្ញាសាទាំងនោះ។
5.យកវិញ្ញាសាចាស់ៗមកធ្វើឡើងវិញ
រាល់ការយកវិញ្ញាសាឆ្នាំចាស់ៗដែលចេញប្រឡងមកធ្វើ គឺយើងត្រូវកំណត់ម៉ោង អង្គុយ និងប្រើប្រាស់ក្រដាស រួមទាំងពេលវេលានៃការធ្វើវិញ្ញាសា យើងត្រូវជ្រើសយកឱ្យដូចទៅហ្នឹងការប្រឡងពិត ដើម្បីដឹងច្បាស់ថា យើងនៅមានចំនុចខ្វះខាតអ្វីខ្លះ? ចំនុចណាខ្លះដែលយើងធ្វើបានល្អហើយ ត្រូវរក្សាទម្រង់ដដែល? ធ្វើដូចនេះជាប្រចាំ ធ្វើឱ្យយើងមានអារម្មណ៍ស៊ាំជាមួយការប្រឡង ដូចច្នេះក៏ជាផ្នែកមួយបន្ធូរភាពតានតឹងពេលប្រឡងផ្លូវកាផងដែរ៕
ចែករំលែងបទពិសោធន៍ដោយ៖ សេង រ័ត្នសេដ្ឋាមុនី










