ឈ្វេងយល់! មូលហេតុ ដែលនាំឱ្យរុក្ខជាតិភាគច្រើនមានពណ៌បៃតង
រុក្ខជាតិជាគឺជាភាវៈមានជីវិត ហេតុដូចន្នេះវាទាមទារការផលិតថាមពលដើម្បីរស់។ ដើម្បីផលិតថាមពលបាន រុក្ខជាតិផ្ទុកសារធាតុក្លរ៉ូភីល។ ក្លរ៉ូភីល ជាអ្នកបម្លែងថាមពល ទៅឱ្យរុក្ខជាតិដោយប្រើប្រាស់ពន្លឺព្រះអាទិត្យ ក្រោមលំនាំរស្មីសំយោគ។

ក្លរ៉ូភីលនេះហើយ ដែលជាសារធាតុធ្វើឱ្យរុក្ខជាតិ មានពណ៌បៃតង មកកាន់ចក្ខុវិញ្ញាណរបស់មនុស្ស។ ក្លរ៉ូភីល ស្រូបយករលកពន្លឺពណ៌ខៀវ និងក្រហមនៅក្នុងតារាងអេឡិចត្រូម៉ាញេទិច និងផ្លាតរលកពន្លឺពណ៌បៃតង ចេញក្រៅវិញ។ ហេតុដូច្នេះហើយ ទើបមនុស្សមើលរុក្ខជាតិថាមានពណ៌បៃតង។

ម្យ៉ាងវិញទៀតសម្រាប់រុក្ខជាតិដែលមានស្លឹកខុសពីពណ៌បៃតង ដូចជាលឿង ក្រហមជាដើមនោះ មិនមែនមានន័យថាពួកវាគ្មានផ្ទុកសារធាតុក្លរ៉ូភីលនោះទេ។ ពេលខ្លះ សារធាតុគីមីមួយចំនួនផ្សេងទៀជាអ្នកគ្របដណ្តប់លើស្រទាប់ របស់សារធាតុក្លរ៉ូភីល ដែលធ្វើឱ្យរុក្ខជាតិនោះ មានពណ៌ខុសពីបៃតង។ ទោះបីជាយ៉ាងនេះក្តី រុក្ខជាតិទាំងនោះ ក៏នៅតែប្រើប្រាស់សារធាតុក្លរ៉ូភីល ក្នុងការផលិតថាមពលដដែលទេ៕
ប្រភព៖ JIC























នៅក្នុងខែមិថុនា ឆ្នាំ២០២២ ប្រទេសថៃបានដកកញ្ឆាចេញពីបញ្ជីគ្រឿងញៀន ដោយអនុញ្ញាតឱ្យប្រជាជនប្រើប្រាស់កញ្ឆាសម្រាប់គោលបំណងវេជ្ជសាស្រ្ត។ នេះជាវិធានការដំបូងក្នុងការធ្វើឱ្យស្របច្បាប់នូវការប្រើប្រាស់ និងការដាំដុះកញ្ឆានៅអាស៊ី ក្នុងបរិបទនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសថៃ ក្នុងការស្តារសេដ្ឋកិច្ច និងទេសចរណ៍ឡើងវិញ បន្ទាប់ពី Covid-19 ក៏ដូចជាស្វែងរកទីផ្សារអាហារ និងឱសថដែលកំពុងលូតលាស់ផលិតផលកញ្ឆា។






ប្រភព ៖ Thai PBS

