ប្រទេសចិនហាមមន្ត្រីរាជការប្រើប្រាស់ទូរស័ព្ទ iPhone
ប្រទេសចិន ៖ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ សារព័ត៌មាន Wall Street Journal (WSJ) បានចុះផ្សាយថា នៅខែកញ្ញា មន្ត្រីរាជការចិនបានទទួលបញ្ជាឱ្យឈប់ប្រើប្រាស់ទូរស័ព្ទ iPhone ប៉ុន្តែនៅពុំទាន់ច្បាស់ថា ការបញ្ជានេះនឹងតម្រូវឱ្យស្ថាប័នផ្សេងៗអនុវត្តដែរឬទេ ។ ចិន គឺជាទីផ្សារធំបំផុតរបស់ក្រុមហ៊ុន Apple ហើយប្រាក់ចំណូលជិត១ ក្នុងចំណោម៥ របស់ Apple គឺបានមកពីអតិថិជនចិន ។
អ្នកវិភាគលើកឡើងថា ការហាមឃាត់នេះកើតឡើងមុនពេលក្រុមហ៊ុន Apple គ្រោងរៀបចំកម្មវិធីនៅខែកញ្ញា ហើយក្រុមហ៊ុនសង្ឃឹមថា នឹងបង្ហាញទូរស័ព្ទ iPhone ជំនាន់ថ្មីផងដែរ ។ លើសពីនេះ វាធ្វើឱ្យក្រុមហ៊ុនអន្តរជាតិនានាដែលដំណើរការនៅប្រទេសចិនព្រួយបារម្ភ ។
សារព័ត៌មាន Wall Street Journal មិនបានបញ្ជាក់ថា ប្រទេសចិននឹងហាមឃាត់យីហោទូរស័ព្ទអ្វីខ្លះទេ ក្រៅពីរបស់ក្រុមហ៊ុន Apple ។ ចំណែកការិយាល័យ State Council Information ដែលមានតួនាទីឆ្លើយតបទៅកាន់សាធារណជនក្នុងឋានៈរដ្ឋាភិបាល ក៏ពុំបានឆ្លើយតបទៅកាន់សារព័ត៌មានរ៉យទ័រពាក់ព័ន្ធនឹងរឿងនេះដែរ ។ រយៈពេល១០ឆ្នាំកន្លងមក រដ្ឋាភិបាលចិនព្យាយាមកាត់បន្ថយការពឹងផ្អែកលើបច្ចេកវិទ្យាក្រៅប្រទេស និងស្នើឱ្យក្រុមហ៊ុនស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល ដូចជា ធនាគារផ្សេងៗ ប្តូរទៅប្រើប្រាស់ Software ផលិតនៅចិន រួមទាំងគាំទ្រឧស្សាហកម្ម Semiconductor នៅចិន ។
កាលពីខែឧសភា ឆ្នាំ២០២៣ ប្រទេសចិនបានអំពាវនាវឱ្យសហគ្រាសរដ្ឋធំៗពឹងផ្អែកខ្លួនឯងផ្នែកបច្ចេកវិទ្យា ហើយធ្វើឱ្យមានការប្រកួតប្រជែង និងជម្លោះជាមួយអាមេរិក ព្រមទាំងបង្កើនភាពតានតឹង ។ អាមេរិកព្យាយាមសហការជាមួយប្រទេសផ្សេងៗដើម្បីរារាំងចិនចូលទៅកាន់ឧបករណ៍ និងបច្ចេកវិទ្យាចាំបាច់សម្រាប់ផលិតបន្ទះឈីបឈានមុខ ខណៈចិនបានឆ្លើយតបដោយការរារាំងផលិតផលរបស់ក្រុមហ៊ុនអាមេរិកធំៗ ដូចជា Boeing និង Micron Technology ។
អ្នកវិភាគជាច្រើននិយាយថា ការហាមឃាត់របស់ទីក្រុងប៉េកាំងបង្ហាញឱ្យឃើញថា ចិនត្រូវការកាត់បន្ថយការពឹងផ្អែកលើបច្ចេកវិទ្យាអាមេរិក និងគ្មានក្រុមហ៊ុនអាមេរិកណាមួយទទួលបានការលើកលែងទេ ។ Davidson ជាអ្នកវិភាគមកពី Tom Forte និយាយថា ៖ «ក្រុមហ៊ុន Apple នៅតែមិនរួចខ្លួន ខណៈក្រុមហ៊ុននេះបានជួលបុគ្គលិកនៅប្រទេសចិនរាប់សែននាក់ ឬអាចរាប់លាននាក់ក្នុងផ្នែកផលិតទំនិញ ដោយសហការជាមួយ Foxconn ។ នេះជាសញ្ញាបង្ហាញទៅកាន់ក្រុមហ៊ុនផ្សេងទៀតឱ្យស្វែងរកវិធីបង្កើនការផ្គត់ផ្គង់ និងអតិថិជន ដើម្បីកាត់បន្ថយការពឹងផ្អែកទីផ្សារចិន បើស្ថានការណ៍កាន់តែអាក្រក់ជាងនេះ» ៕ ប្រភព ៖ mgronline


:max_bytes(150000):strip_icc()/040422-Is-Icing-Your-Face-Beneficial-Social-2000-ace7eef2e6b244c2a2b11547dfd175c0.jpg)


























ក្រោយពីប្រកាសហើយ ទីបំផុតតារាចម្រៀងរូបនេះបានចេញមកប្រកាសថានាងនឹងមានការប្រគំតន្រ្តីផ្ទាល់ខ្លួននៅថ្ងៃទី១៦ កញ្ញា ផងដែរ។ អ្វីដែលកាន់តែចាប់អារម្មណ៍នោះនៅល្ងាចថ្ងៃទី៥ ខែកញ្ញា ទេព បូព្រឹក្ស បានចេញវីដេអូមួយជាមួយកូនប្រុសដ៏គួរឱ្យស្រលាញ់របស់នាងដោយបានប្រាប់ហ្វេនៗអាចមកទិញសំបុត្រដោយផ្ទាល់បាននៅទីតាំងដែលនាងបានបញ្ជាក់ក្នុងវីដេអូ។ ក្នុងនោះដែរ ទេព បូព្រឹក្ស បញ្ជាក់ថាសំបុត្រធម្មតាមានតម្លៃ៣ដុល្លារ និងសំបុត្រ VIP មានតម្លៃ១០ដុល្លារថែមទាំងមានកាដូជូនបន្ថែមទៀត។







