ផ្សិត គឺជាអាហារនិងឱសថសម្រាប់បំពេញតម្រូវការរបស់មនុស្ស ហើយវាក៏មានអត្ថប្រយោជន៍ផងដែរ ប៉ុន្តែផ្សិតមិនអាចយកមកបរិភោគបានទាំងអស់នោះទេ ក៏ព្រោះតែប្រភេទផ្សិតមួយចំនួនធំមានផ្ទុកសារធាតុពុលខ្ពស់ រហូតអាចបង្កគ្រោះថ្នាក់ឱ្យយើងបាត់បង់ជីវិតទៀតផង។ ដូច្នេះខាងក្រោមនេះ គឺជាប្រភេទផ្សិតគ្រោះថ្នាក់ដែលត្រូវបានហាមមិនឱ្យបរិភោគ៖

 

១.ផ្សិតឈើ ឬ Autumn Skullcap៖ ជាទូទៅផ្សិតនេះច្រើនតែដុះនៅក្នុងព្រៃ ហើយមានដុះជាច្រើននៅតំបន់អឌ្ឍគោលខាងជើង និងផ្នែកខ្លះនៃប្រទេសអូស្ត្រាលី។ ក្រោយទទួលទានផ្សិតនេះ គឺអាចបណ្តាលឱ្យរាគ ក្អួត ថយចុះកម្តៅ និងខូចថ្លើម ហើយថែមទាំងអាចបណ្តាលឱ្យស្លាប់ទៀតផងប្រសិនបើមិនបានព្យាបាល។7 of the World's Most Poisonous Mushrooms | Britannica

 

២.ផ្សិតម្រាមដៃ ឬ Podostroma cornu-damae៖ ប្រភេទពូជផ្សិតដ៏កម្រនេះមានដើមកំណើតនៅទ្វីបអាស៊ី ដែលវាត្រូវបានគេមើលឃើញថា ដុះចេញមកដូចជាម្រាមដៃមនុស្ស និងមានផ្ទុកនូវជាតិពុលដ៏ខ្លាំងក្លា ដែលត្រូវបានគេស្គាល់ថាជាសារជាតិ trichothecene mycotoxins ។ បន្ទាប់ពីបានបរិភោគវាហើយអ្នកនឹងមានអាការៈដូចជា ឈឺក្រពះ, របកស្បែក, ជ្រុះសក់, មានសម្ពាធឈាមទាប, ខ្សោយថ្លើម, ខ្សោយតម្រងនោម និងបណ្តាលឱ្យស្លាប់ជាដើម។▷ Podostroma cornu-damae. El Hongo “Coral de fuego venenoso” | 🍄 Cesta y Setas

 

៣.ផ្សិតក្បាលថ្លែន ឬ Deadly Dapperling៖ ផ្សិតនេះច្រើនតែដុះនៅរដូវវស្សាដែលសំបូរដុះនៅទូទាំងទ្វីបអឺរ៉ុប និងផ្នែកខ្លះនៃទ្វីបអាស៊ី។ ផ្សិតប្រភេទនេះត្រូវបានគេដឹងថាមានផ្ទុកនូវសារជាតិអាម៉ាទីស៊ីន ដែលជាសារធាតុពុលក្នុងកម្រិតមធ្យម ហើយអាចបង្កឱ្យមានការពុលថ្លើមធ្ងន់ធ្ងរទៀតផង។Bisa Sebabkan Kematian, Ini 7 Jenis Jamur Paling Berbahaya di Dunia - Tribunpalu.com

 

៤.ផ្សិត Destroying Angels៖ ផ្សិត Destroying Angels ត្រូវបានគេប្រទះឃើញនៅអាមេរិកខាងជើង ដោយរោគសញ្ញាបន្ទាប់ពីបរិភោគវាមានដូចជា ក្អួត, ភ្លេចភ្លាំង, ប្រកាច់, រាគរូស ក្រោយបរិភោគបានចន្លោះពី ៥ ទៅ ២៤ ម៉ោង វានឹងបណ្ដាលឱ្យខ្សោយថ្លើម, ខ្សោយតំម្រងនោម និងអាចបណ្តាលឱ្យស្លាប់ផងដែរ។Deadly cousin of death cap mushrooms 'extremely common' in Manitoba | CBC News

 

៥.ផ្សិត Webcaps៖ ផ្សិតប្រភេទនេះមានផ្ទុកនូវសារធាតុពុល Orellanin ដែលបង្កឱ្យមានរោគសញ្ញាស្រដៀងនឹងជំងឺផ្តាសាយទូទៅដែរ បន្ទាប់មកជាតិពុលនៅក្នុងផ្សិត នឹងបណ្តាលឱ្យខ្សោយតម្រងនោម និងស្លាប់ភ្លាមៗប្រសិនបើមិនបានព្យាបាលទាន់ពេលវេលានោះ។Deadly Webcap

 

៦.ផ្សិតចិញ្ចៀន ឬ Conocybe filaris៖ ផ្សិត Conocybe filaris ឬផ្សិតចិញ្ចៀន គឺមានសារធាតុពុលខ្លាំងរហូតបង្កឱ្យបាត់បង់ជីវិតបានប្រសិនសង្គ្រោះមិនទាន់ពេល។ ក្រោយបរិភោគចាប់ពី ៦-២៤ ម៉ោង វានឹងមានរោគសញ្ញាចុកឆ្អល់ក្នុងក្រពះ ឬពោះវៀន និងអាចបង្កឱ្យខ្សោយថ្លើម ក៏ដូចជាខ្សោយតម្រងនោមជាដើម។7 of the World's Most Poisonous Mushrooms | Britannica

 

៧.ផ្សិតមួកខ្មោច ឬ Death cap mushroom៖ ផ្សិតដ៏គ្រោះថ្នាក់ប្រភេទនេះ ត្រូវបានគេរកឃើញនៅពាសពេញទ្វីបអឺរ៉ុប ដែលរូបរាងវាប្រហាក់ប្រហែលនឹងផ្សិតចំបើងដែរ។ យោងតាមការសិក្សាបានបង្ហាញថា ក្នុងរយៈពេលពី ៦ ទៅ ១២ ម៉ោងបន្ទាប់ពីទទួលទានរួច វានឹងបង្កឱ្យមានការឈឺពោះខ្លាំង ក្អួត និងរាគលាយឈាម បណ្តាលឱ្យបាត់បង់ជាតិទឹកយ៉ាងឆាប់រហ័សនិងបង្កឱ្យស្លាប់ភ្លាមៗផងដែរ៕The death cap (Amanita phalloides) - A Poisonous Wild Mushroom | Food Safety