ប្រទេសថៃ ៖ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ លោក ស៊ុថិន ក្លាងស៊ែង (Suthin Klangsaeng) រដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសថៃបានលើកឡើងថា ភារកិច្ចបញ្ជូនពលករថៃត្រឡប់មកប្រទេសកំណើតលើកនេះអាចដំណើរការបានល្អ ។ ចំណែកការទៅទទួលពលករថៃពីប្រទេសអ៊ីស្រាអែលនៅតែជួបឧបសគ្គ គឺការប្រយុ.ទ្ធគ្នា ព្រោះលោកបានទទួលរបាយការណ៍ពីឯកអគ្គរាជទូតថៃនៅអ៊ីស្រាអែលថា នៅតែមានការវា.យប្រហា.រដោយគ្រាប់រ៉ុក្កែតជាបន្តបន្ទាប់ ។ ហេតុនេះ ពលករថៃពិបាកធ្វើដំណើរចេញពីតំបន់គ្រោះថ្នាក់មកកាន់អាកាសយានដ្ឋាន ខណៈអាជ្ញាធរត្រូវបំពេញការងារយ៉ាងម៉ឺងម៉ាត់ ព្រោះគោលដៅ គឺគ្រប់គ្នាត្រូវមានសុវត្ថិភាព ។
លោក ស៊ុថិន ក្លាងស៊ែង រដ្ឋមន្ត្រីក្រសួងការពារជាតិបញ្ជាក់ថា ផែនការរបស់កងទ័ពអាកាសដែលត្រូវទៅទទួលពលករថៃនៅប្រទេសអ៊ីស្រាអែល គឺបានរៀបចំជើងហោះហើរសរុបចំនួន៥ ហើយនឹងធ្វើដំណើរម្តងទៀតនៅថ្ងៃទី១៨ ខែតុលា នេះ ។ យន្តហោះនឹងអាចទទួលយកពលករថៃត្រឡប់មកប្រទេសវិញប្រមាណ៨០០នាក់នៅចុងខែតុលា ហើយថៃសង្ឃឹមថា នឹងអាចបញ្ជូនពលកររបស់ខ្លួនត្រឡប់មកប្រទេសវិញ ប្រមាណ៦.០០០នាក់តាមផែនការបច្ចុប្បន្ន ។
បច្ចុប្បន្ន អាជ្ញាធរថៃបានរៀបចំផែនការ និងព្យាយាមស្វែងរកវិធីផ្សេងៗដើម្បីជួយជនជាតិថៃនៅប្រទេសអ៊ីស្រាអែល ហើយគេជឿថា ជនជាតិថៃដែលនឹងធ្វើដំណើរត្រឡប់មកប្រទេសវិញនឹងមានចំនួនច្រើនជាងនេះ ខណៈមានជនជាតិថៃសុំចុះឈ្មោះត្រឡប់មកប្រទេសវិញ ស្មើជាង៧.០០០នាក់ ។.jpg)
ចំណែកពលករថៃភាគច្រើនដែលទើបត្រឡប់ពីប្រទេសអ៊ីស្រាអែល បានរៀបរាប់ពីអារម្មណ៍ដូចៗគ្នាថា ពួកគេមិនចង់ត្រឡប់ទៅធ្វើការនៅទីនោះទៀតទេ ហើយពួកគេត្រូវចំណាយពេលវេលាធ្វើចិត្តឱ្យស្ងប់ជាមុនសិន ។ ពលករថៃម្នាក់និយាយថា ខ្លួនបានព្យាយាមរត់យករួចខ្លួនក្នុងសមរភូមិយ៉ាងលំបាក ហើយពួកហាម៉ាស់បានសម្រុកចូលមកបា.ញ់ខ្លួន និងមិត្តភក្តិផ្សេងទៀតចំនួន២ដងក្នុង១ថ្ងៃ ។
តាមការប្រជុំរបស់គណៈរដ្ឋមន្ត្រីថៃបានពិភាក្សាគ្នាពីការជួយសង្គ្រោះពលករនៅអ៊ីស្រាអែល ដោយក្រសួងការងារបញ្ជាក់ថា ប្រទេសថៃមានវិធានការមួយចំនួនជួយពលករ ដូចជា ៖
-ករណីត្រឡប់មកប្រទេសថៃដោយសារសង្គ្រាម ពលករនឹងទទួលបានប្រាក់ចំនួន១ម៉ឺន៥ពាន់បាតក្នុងម្នាក់
-ករណីគ្រូពេទ្យបញ្ជាក់ថា ជាជនពិការ ពលករនឹងទទួលបានប្រាក់ចំនួន៣ម៉ឺនបាតក្នុងម្នាក់
-ករណីស្លា.ប់បា.ត់ប.ង់ជីវិតនៅក្រៅប្រទេស គ្រួសារស.ពនឹងទទួលបានប្រាក់ចំនួន៤ម៉ឺនបាត
-ប្រាក់សម្រាប់ចំណាយធ្វើបុណ្យស.ពនៅក្រៅប្រទេស នឹងទទួលបានប្រាក់មិនលើសពី៤ម៉ឺនបាត ។
ចំណែកលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ ក៏បានបញ្ជាឱ្យរដ្ឋាភិបាលទទួលខុសត្រូវលើការចំណាយថ្លៃទិញសំបុត្រយន្តហោះផងដែរ សម្រាប់ពលករដែលបានទិញសំបុត្រយន្តហោះត្រឡប់មកថៃដោយខ្លួនឯង គិតចាប់ពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ គឺរដ្ឋាភិបាលនឹងសងប្រាក់ទៅពួកគេវិញ ៕
ប្រភព ៖ Mono News










