ដូចមហាជនជ្រាបមកហើយថាជុំវិញមរ.ណភាពរបស់លោកឧកញ៉ា ឈាង រ័ត្ន នៅតែបន្តមានប្រធានបទនៅលើបណ្តាញសង្គម។ អ្វីដែលមិនអាចពិពណ៌នាបាននោះគឺការឈឺចាប់របស់អ្នកម្តាយឧកញ៉ា ឈាង រ័ត្ន អ្នកស្រី លី ហ្គេច ជាការឈឺចាប់ដែលគ្មានសំឡេង ជួបរឿងកំសត់នៅក្នុងជីវិតម្តងហើយម្តងទៀតកាលពីក្មេងត្រូវធ្វើបុណ្យសពឱ្យស្វាមី ដល់ពេលចាស់ត្រូវធ្វើបុណ្យសពឱ្យកូនទៀត។May be an image of 1 person

នៅលើបណ្តាញសង្គមរបស់ពិធីការិនីហង្សមាសអ្នកនាង មុត ស្រីនាង បានលើកឡើងនៅយប់ថ្ងៃទី១៦ តុលា ថា «ការឈឺចាប់ដែលគ្មានសម្លេង របស់ម្តាយលោកឧកញ៉ា ឈាងរ័ត្ន!
អ៊ំស្រីម្នាក់នេះគាត់កំសត់ពេកហើយ រហូតដល់៧ថ្ងៃកូនក៏គាត់មិនមាត់កអ្វីឡើយ ជីវិតកំសត់ដូចរឿងនិទាន ប្តីស្លា.ប់ចោលតាំងពីនៅក្មេង កូនក៏នៅតូចៗ ទម្រាំកាត់ចិត្តពីប្តីបានគាត់ប្រើពេលជិត១០ឆ្នាំ។ ម្តាយម្នាក់នេះក៏ជាស្រីដែរ ធ្លាប់ឆ្លងកាត់ភាពជាប្រពន្ធដូចគ្នាឥលូវនេះ អតីតកាលដ៏ឈឺចាប់បំផុត បានត្រលប់មកវិញសាជាថ្មីមកលើគាត់»។May be an image of 2 people, oboe, violin, flute, clarinet and text

ពិធីការិនីរូបនេះបន្តទៀតថា «បើកូនគាត់មិនល្អ ក៏ស្ងៀមស្ងាត់ទៅកុំហែកទ្រូងគាត់ទៀត បាត់បង់កូនទៅហើយ ត្រូវគេគាស់កកាយវាយប្រហារខ្មោចដែលស្លាប់ទៅហើយ ក្រោកតវ៉ាមិនកើតទៀត។ បើកូនគាត់មិនល្អប្រគល់ឱ្យគាត់វិញទៅ កុំព្រោះតែផ្គាប់ភ្នែកមហាជន ហែកទ្រូងគាត់ឱ្យឈឺកាន់តែខ្លាំង។ប្តីប្រពន្ធបាត់បង់គ្នា អ្នកទាំងពីរអាចរកអ្នកថ្មីជំនួសបាន តែបើម្តាយបាត់បង់កូន មិនអាចរកអ្នកថ្មីមកជំនួសកូនបានទេ….!»។

អ្វីដែលធ្វើឱ្យមហាជនក្តុកក្តួលនោះ មានគណនីហ្វេកប៊ុកមួយឈ្មោះថា Ah Zää បានបង្ហោះវីដេអូនៅព្រឹកថ្ងៃទី១៧ តុលា ពីការឈឺចាប់របស់អ្នកម្តាយឧកញ៉ា ឈាង រ័ត្ន ដែលធ្វើឱ្យកាន់តែសោកសង្រេងពីការឈឺចាប់ដែលមិនអាចរៀបរាប់បាន។

គណនីនេះបានរៀបរាប់ថា «នេះហើយអារម្មណ៍ជាម្ដាយ គ្រប់រូបភាព គ្រប់វិនាទី គ្រប់ដង្ហើមចេញចូល ម៉ែតែងតែនិយាយថាស្ដាយណាស់ៗ ស្ដាយកូនល្អ ល្អអើយសែនល្អ គឺដក់ក្នុងខួរក្បាល អ្នកម្ដាយអើយ ម្ដាយចាស់ហើយ ហេតុអីម្ដាយមកជួបរឿងឈឺចាប់បែបនេះម្ដងហើយម្ដងទៀត កូនសែនស្រណោះ កូនជួយអ្វីម្ដាយមិនបាន បានត្រឹមតែ….. តើមានអ្វីទៀតទៅ ដែរសំខាន់ជាងជីវិត»?៕