មួយឆ្នាំបានកន្លងផុតទៅហើយចាប់តាំងពីសោកនាដកម្មនៅសង្កាត់ Itaewon ដែលបានឆក់យកជីវិតរបស់យុវជនចំនួន ១៥៩ នាក់ក្នុងអំឡុងពេលមួយយប់ដែលជាការប្រារព្ធពិធីបុណ្យ Halloween ។
ជាមួយនឹងរដូវកាលបុណ្យ Halloween ម្តងទៀតនៅឆ្នាំនេះកំពុងមានប្រធានបទជជែកវែកញែកយ៉ាងក្តៅគគុកនៅលើអ៊ីនធឺណិតនាពេលថ្មីៗនេះ។ តាមការបង្ហោះនៅលើប្រព័ន្ធអនឡាញបានជំរុញឱ្យមានការពិភាក្សាថាគួរទៅទីនោះ ឬមិនទៅបន្ទាប់ពីមានហេតុការណ៍កើតឡើងកាលពីឆ្នាំមុន។
នៅលើការជជែកនោះអ្នកប្រើប្រាស់អ៊ីនធឺណិតមួយចំនួនបានលើកឡើងពីការព្រួយបារម្ភនិងមិនចង់ទៅពិធីបុណ្យ Halloween នៅឆ្នាំនេះ អ្នកផ្សេងទៀតមានអារម្មណ៍ថាមិនមានការបង្កគ្រោះថ្នាក់នោះទេ។![BREAKING] Over 100 people experience cardiac arrest after crowd surge in Itaewon where thousands gathered for Halloween | allkpop](https://www.allkpop.com/upload/2022/10/content/291132/web_data/allkpop_1667058874_itw.jpg)
អ្នកដែលចូលចិត្តទៅលេង Itaewon អះអាងថា បំណងរបស់ពួកគេនៅពីក្រោយដំណើរទេសចរណ៍នេះគឺដើម្បីរំលឹកដល់សោកនាដកម្ម Itaewon និងជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងយប់ដ៏រន្ធត់នោះ។ លើសពីនេះ ពួកគេសង្កត់ធ្ងន់លើសារៈសំខាន់នៃការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ចំពោះសុវត្ថិភាពរបស់មនុស្សគ្រប់គ្នា ជាជាងការរីករាយក្នុងពិធីបុណ្យ។
គួរបញ្ជាក់ថាកាលពីឆ្នាំមុន នៅយប់ថ្ងៃទី២៩ ខែតុលា នៅទីក្រុងសេអ៊ូល មនុស្សជាង ១០០,០០០ នាក់បានប្រមូលផ្តុំគ្នានៅក្នុងសង្កាត់ Itaewon ដើម្បីប្រារព្ធពិធីបុណ្យ Halloween ។ ដោយសារតែមានការសង្ស័យថាមានការកើនឡើងនៃហ្វូងមនុស្ស មនុស្សជាងមួយរយនាក់ត្រូវបានគេរាយការណ៍ថាបានទទួលរងនូវការគាំងបេះដូង។
យ៉ាងណាមិញ យោងតាមសារព័ត៌មាន The Korea Herald បានឱ្យដឹងថាឆ្នាំនេះ រដ្ឋាភិបាលទីក្រុងសេអ៊ូល បានរៀបចំវិធានការសុវត្ថិភាពផ្សេងៗ ដើម្បីការពារឧប្បត្តិហេតុស្រដៀងគ្នានេះ រួមទាំងប្រព័ន្ធត្រួតពិនិត្យការកកកុញ ដែលប្រើកាមេរ៉ាឃ្លាំមើល ដើម្បីវាស់ស្ទង់ចំនួនមនុស្សក្នុងតំបន់ដោយស្វ័យប្រវត្តិ និងវិភាគដង់ស៊ីតេហ្វូងមនុស្ស៕










