ឆ្នេរដ៏ស្រស់ត្រកាល ដែលភ្ញៀវទេសចរមិនគួរមើលរំលងពេលទៅដល់កោះកុង
ខេត្តកោះកុងជាខេត្តមួយដែលមានសក្តានុពលយ៉ាងខ្លាំងដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកកាន់តំបន់ឆ្នេរ ក្រៅពីដែនកោះដែលមានភាពទាក់ទាញនោះ ខេត្តកោះកុង ក៏មានឆ្នេរខ្សាច់ជាច្រើនទៀតគួរជាទីចាប់អារម្មណ៍ ។ក្នុងចំណោមឆ្នេរល្បីៗទាំងនោះ មានឆ្នេរប៉ាក់ខ្លង ជាតំបន់ឆ្នេរ មួយដែលទើបតែមានឈ្មោះបោះសំឡេងនាពេលថ្មីៗនេះប៉ុណ្ណោះ។

ឆ្នេរប៉ាក់ខ្លងមានចម្ងាយប្រហែល៧គីឡូម៉ែត្រភាគខាងជើងក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ឆ្នេរនេះគេអាចហៅឈ្មោះបានពីរគឺ ឆេ្នរកោះយ៉ ឬឆេ្នរប៉ាក់ខ្លង។ ឆ្នេរនេះមានទេសភាពដ៏ស្រស់ត្រកាល និងមានឆ្នេរខ្សាច់ល្អស្រស់ស្អាត ស្ថិតនៅលើផ្ទៃទឹកសមុទ្រដ៏ធំល្វឹងល្វើយ ដែលមានព៌ណខៀវស្រងាត់។

នៅពេលរសៀល ភ្ញៀវទេសចរក៏អាចគយគន់ព្រះអាទិត្យរៀបអស្ដង្គត ជាមួយជំនោរនឹងទឹកសមុទ្រ ហាក់បីដូចជាយើងនៅពិភពមួយផ្សេងទៀតអញ្ចឹង។ ក្រៅពីនេះភ្ញៀវទេសចរក៏អាចសម្រាកបោះតង់ សម្រាកកម្សាន្តបានផងដែរ៕






ប្រភព ៖ Mono News




គួររំលឹកដែរថា ចាប់តាំងពីខែមីនាឆ្នាំ ២០០៤ ប្រទេសបារាំងបានហាមឃាត់សិស្សមិនឱ្យ “ពាក់សញ្ញាឬសំលៀកបំពាក់ណាមួយដែលបង្ហាញពីទំនាក់ទំនងសាសនានៅក្នុងសាលារៀនឡើយ” ព្រោះវាគឺជាការបំពានលើច្បាប់ស្តីពីអបគមន៍ក្នុងការអប់រំ (អបគមន៍ មានន័យថា សេចក្តីព្រាត់ប្រាស់គ្នា ឬការបែកចេញពីគ្នា)៕








ប្រភព ៖ beartai

លុះមកដល់សង្រ្គាមលោកលើកទី២ បានបញ្ចប់នៅឆ្នាំ១៩៤៥ ប្រទេសយូហ្គោស្លាវី បានផ្លាស់ប្តូរឈ្មោះម្តងទៀតមកជា”សាធារណរដ្ឋប្រជាមានិតសហព័ន្ធយូហ្គោស្លាវី” ដែលឈ្មោះនេះ ត្រូវបានប្រើប្រាស់មិនដល់២០ឆ្នាំផង ពោលនៅឆ្នាំ១៩៦៣ យូហ្គោស្លាវី ក៏បានប្តូរឈ្មោះមកជា “សាធារណរដ្ឋសហព័ន្ធសង្គមនិយមយូហ្គោស្លាវី” ដោយកាលនោះមានលោក Josip Broz Tito ជាប្រធានាធិបតីដ៏ខ្លាំងក្លា។
ដោយសារតែចង់ឱ្យប្រទេសក្លាយជាប្រទេសខ្លាំងមួយក្នុងតំបន់អឺរ៉ុបលោក Josip Broz Tito បានធ្វើការគាបសង្កត់ពលរដ្ឋជាខ្លាំង រហូតដល់មានការរើសបម្រាស់បាតុកម្មនៅឆ្នាំ១៩៦៣ និងដោយសារតែការប្រកាន់សាសនា និងទឹកដីមានប្រជាជនចម្រុះជាសាសន៍ច្រើនលើសលប់ បានរុញច្រានឱ្យ”សាធារណរដ្ឋសហព័ន្ធសង្គមនិយមយូហ្គោស្លាវី” ធ្លាក់ចូលអស្ថិភាពនយោបាយសង្គមនៅឆ្នាំ១៩៧០។
ក្រោយមកទៀត នៅឆ្នាំ១៩៨០ ប្រធានាធិបតីដ៏ខ្លាំងក្លា លោក Josip Broz Tito បានបាត់បង់ជីវិត បានជម្រុញឱ្យរដ្ឋជាសមាជិកចំនួន២ គឺស៊ែបៀ និងម៉ុងតេណេក្រូ បានផ្តាច់ខ្លួនប្រកាសជាប្រទេសថ្មីមួយហៅថាសាធារណរដ្ឋសហព័ន្ធយូហ្គោស្លាវី តែមិនបានយូរប៉ុន្មានប្រទេសទាំងពីរនេះ បានបែកចែកគ្នា និងប្រកាសឯករាជ្យរៀងៗខ្លួន។
ខាងក្រោមនេះជាប្រទេសទាំង៧ ដែលបានកកើតឡើងក្រោយការដួលរលំសាធារណរដ្ឋសហព័ន្ធសង្គមនិយមយូហ្គោស្លាវី៖.png)

យោងតាមទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានឱ្យដឹងថា ប្រទេសចិនមានម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចំនួន ២១ ដែលកំពុងសាងសង់បន្ថែមទៀត ដោយអាចផលិតថាមពលអគ្គិសនីបានសរុប ២១ ជីហ្គាវ៉ាត់។ បើនិយាយពីចំនួនម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរដែលកំពុងដំណើរការវិញនោះ ប្រទេសចិនជាប់ចំណាត់ថ្នាក់លេខបីក្នុងពិភពលោកដែលមានចំនួន ៥៥ និងសមត្ថភាពជាង ៥៣ ជីហ្គាវ៉ាត់។ ដូចនេះ ថាមពលអគ្គិសនី ១ ជីហ្គាវ៉ាត់គឺគ្រប់គ្រាន់ដើម្បីផ្តល់ថាមពលដល់ទីក្រុងដែលមានទំហំមធ្យម។










