Home Blog Page 1490

D.O. សមាជិក EXO ត្រូវរងពិន័យក្រោយជក់បារីអេឡិចត្រូនិចក្នុងបន្ទប់រង់ចាំមុនសម្តែងលើឆាក

0

នៅថ្ងៃទី៦ សីហា នេះសារព័ត៌មាន soompi បានចុះផ្សាយថា D.O. សមាជិក EXO ត្រូវរងពិន័យក្រោយជក់បារីអេឡិចត្រូនិចក្នុងបន្ទប់រង់ចាំមុនសម្តែងលើឆាក “Music Core” របស់ MBC ក្រោយពីអ្នកនិយមលេងអ៊ីនធឺណិតម្នាក់បានដាក់ពាក្យបណ្តឹងទៅកាន់មជ្ឈមណ្ឌលសុខភាពសាធារណៈ។EXO's D.O. allegedly spotted smoking an e-cigarette in a music program  waiting area | allkpop

ត្រលប់ទៅខែសីហា EXO បានចែករំលែកវីដេអូនៅលើឆាណែល YouTube ផ្លូវការរបស់ពួកគេដែលបង្ហាញពីសកម្មភាពផ្សព្វផ្សាយរបស់ពួកគេសម្រាប់ បទ “Cream Soda” នៅលើ “Music Core” របស់ MBC ។ នៅក្នុងវីដេអូនោះ D.O. ត្រូវបានគេចោទប្រកាន់ថា ជក់បារីអេឡិចត្រូនិចនៅក្នុងបន្ទប់រង់ចាំមុនពេលការសម្តែងមកដល់។

ជាលទ្ធផល អ្នកនិយមលេងអ៊ីនធឺណិតម្នាក់បានដាក់ពាក្យបណ្តឹងទៅកាន់មជ្ឈមណ្ឌលសុខភាពសាធារណៈ Mapo ទាក់ទងនឹងការជក់បារីក្នុងបន្ទប់រង់ចាំរបស់ D.O. ជាការឆ្លើយតប មណ្ឌលសុខភាពបានឆ្លើយតបដោយបញ្ជាក់ថា “មាត្រា៩ កថាខណ្ឌទី៤ ប្រការ១៦ នៃច្បាប់ស្តីពីការលើកកម្ពស់សុខភាពជាតិ កំណត់នូវអគារការិយាល័យ រោងចក្រ និងអគារពហុគោលបំណង ដែលមានផ្ទៃក្រឡាចាប់ពី ១០០០ ម៉ែត្រការ៉េ ឬលើសពីនេះជាតំបន់ហាមឃាត់ការជក់បារី។ ការបំពានបទប្បញ្ញត្តិនេះអាចត្រូវពិន័យជាប្រាក់រហូតដល់ ១០០,០០០ វ៉ុន (ប្រហែល ៧៥ ដុល្លារ)។Korean Netizens Flame EXO's D.O. After Idol Is Allegedly Caught Smoking  Indoors - Koreaboo

មជ្ឈមណ្ឌលសុខភាពកូរ៉េបានបន្តថា៖ «ការជក់បារីនៅក្នុងអគារក្រុមហ៊ុនផ្សព្វផ្សាយជាការបំពាន។ ទោះបីជា [D.O.] និងទីភ្នាក់ងាររបស់គេបានពន្យល់ថា D.O. កំពុងប្រើប្រាស់បារីអេឡិចត្រូនិចដែលគ្មានជាតិនីកូទីនក៏ដោយ ក៏ពួកគេមិនអាចផ្តល់ភស្តុតាងថាផលិតផលនោះគ្មានជាតិនីកូទីននៅក្នុងការពិពណ៌នា និងការណែនាំអំពីធាតុផ្សំនៃផលិតផលនោះទេ។ ជាលទ្ធផលការផាកពិន័យត្រូវបានកើតឡើង ខណៈដែល D.O បានសន្យាអនុវត្តច្បាប់ដោយស្មោះត្រង់ក្នុងនាមជាបុគ្គលសាធារណៈ៕

រុក្ខជាតិគ្រោះថ្នាក់ ៥ ប្រភេទដែលអ្នកមិនគួរដាំក្នុងផ្ទះ

0

ដើមឈើ ឬរុក្ខជាតិអាចនាំមកនូវភាពស្រស់ស្អាតដល់បរិវេនផ្ទះ ប៉ុន្តែមិនមែនដើមឈើទាំងអស់សុទ្ធតែសមរម្យសម្រាប់ដាក់ក្នុងផ្ទះនោះទេ។ សម្រាប់គ្រួសារណាដែលមានកូនតូចៗ សូមចំណាំថា អ្នកមិនគួរដាំដើមឈើទាំងនេះទេ ព្រោះអាចនឹងមានគ្រោះថ្នាក់ដល់ក្មេង។

១.ដើមរុក្ខជាតិលីលី ឬផ្កាលីលី៖ ដើមរុក្ខជាតិនេះផ្តល់ភាពស្រស់ស្អាតក្នុងផ្ទះ ប៉ុន្តែវាអាចបង្កើតរោគសញ្ញាមិនល្អ ប្រសិនបើកុមារលេបវាចូលនឹងធ្វើឱ្យកុមារពុលភ្លាមៗ។Lilies: How to Plant, Grow, and Care for Lily Flowers | The Old Farmer's  Almanac

២.ផ្កាប្រាំបីទិស៖ ទោះបីជាមានឈ្មោះគួរឱ្យទាក់ទាញក៏ដោយក៏រុក្ខជាតិនេះមិនសមស្របសម្រាប់ការដាំដុះក្នុងផ្ទះនោះទេ ព្រោះវាមានជ័រ និងបន្លាមុតស្រួចនៅលើដើម ដែលអាចបណ្តាលឱ្យកុមារមានគ្រោះថ្នាក់ប្រសិនបើប៉ះវា។ប្រទាលទេវតាប្រាំបីទិស ដាំដោយគ្រាប់ - YouTube

៣.ប្រទាលដំបងយក្ស៖ រុក្ខជាតិប្រភេទនេះគឺមានបន្លារាយប៉ាយ ដែលជ័ររបស់វាអាចធ្វើឱ្យស្បែករបស់អ្នករលាកធ្ងន់ធ្ងរ ហើយថែមទាំងអាចបន្សល់ទុកពងបែកឈឺចាប់ទៀតផង។ដើមផ្លិតយក្ស (Prickly pear ) នៅក្នុងត្រកូលដើមដំបងយក្សនិងដើមស្រកានាគ (Cactus  species ) - YouTube

៤.ដើមអូលែនឌឺ៖ ជាមួយនឹងផ្កាពណ៌ផ្កាឈូកដ៏ស្រស់ស្អាតរបស់វា រុក្ខជាតិផ្កាប្រភេទនេះ គឺពិតជាទាក់ទាញភ្នែកណាស់ ប៉ុន្តែ អ្វីដែលគួរប្រយ័ត្ននោះគឺ រុក្ខជាតិនេះមានជាតិពុលខ្ពស់ហើយសូម្បីតែស្លឹកតែមួយសន្លឹករបស់វា ក៏អាចបណ្តាលឱ្យអ្នកស្លាប់ ឬសត្វចិញ្ចឹមរបស់អ្នកស្លាប់ផងដែរ។រុក្ខជាតិ ៧ប្រភេទ ដែលអ្នកមិនគួរដាំក្នុងផ្ទះ

៥.ដើមផាត់ប្រមូល៖ រុក្ខជាតិម្យ៉ាងឈ្មោះថា Dieffenbachia ឬគេហៅថាប្រទាលផាត់ប្រមូល ដែលត្រូវបានគេនិយមដាំដើម្បីលម្អលំនៅឋាន ប៉ុន្តែរក្ខជាតិនេះគឺអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត ជាពិសេសកុមារតូចៗ ប្រសិនបើទៅប៉ះពាល់ ឬយកទៅដាក់ក្នុងមាត់នឹងបណ្ដាលឱ្យស្លាប់ភ្លាមៗមួយរំពេច៕How to Plant and Grow Dieffenbachia
ប្រភព៖phuntoday.com

តើអ្នកមានប្រតិកម្មជាមួយកាហ្វេដែរឬទេ ?

0

កាហ្វេ គឺជាភេសជ្ជៈដ៏ពេញនិយមមួយប្រភេទរបស់មនុស្សទូទៅ ហើយមិនថាសម័យណាទេ កាហ្វេនៅតែទទួលបានការពេញនិយមដូចដើម ដោយសារមនុស្សជាច្រើននាក់ទទួលស្គាល់ពីផលប្រយោជន៍របស់វា ។ ប៉ុន្តែមនុស្សខ្លះទៀតមិនចូលចិត្តផឹកកាហ្វេទេ ហើយមានមូលហេតុជាច្រើនដែលធ្វើឱ្យពួកគេប្រតិកម្មជាមួយកាហ្វេ ។ យើងនឹងបង្ហាញពីបញ្ហាសុខភាពរបស់អ្នកមានប្រតិកម្មជាមួយកាហ្វេថា បើពួកគេផឹកកាហ្វេ តើនឹងកើតមានបញ្ហាអ្វីខ្លះក្នុងខ្លួន ? ហើយមូលហេតុអ្វីបានជាអ្នកគួរចៀសវាងការផឹកកាហ្វេ ?

១-ឈឺពោះដោយសារផឹកកាហ្វេ ៖
តាមទិន្នន័យផ្នែកវេជ្ជសាស្ត្រអះអាងថា វាជាប្រព័ន្ធការពាររាងកាយឆ្លើយតបនឹងអ្វីដែលបញ្ចេញជាតិពុលក្នុងរាងកាយ ។ ពិតណាស់ថា រាងកាយរបស់មនុស្សមួយចំនួនទទួលយកកាហ្វេ ហើយរាងកាយមនុស្សខ្លះទៀតមិនទទួលយកទេ ។ ដូច្នេះ បើអ្នកផឹកកាហ្វេហើយស្រាប់តែឈឺពោះ អ្នកត្រូវដឹងខ្លួនឯងថា រាងកាយអ្នកមិនទទួលយកជាតិកាហ្វេអ៊ីនទេ ។Abdominal Pain: Causes, Types and Treatment | Gleneagles Global Hospital,  Lakdikapul

២-ធុំក្លិនកាហ្វេយ៉ាងខ្លាំង ៖
មនុស្សភាគច្រើនចូលចិត្តក្លិនឈ្ងុយរបស់កាហ្វេ ប៉ុន្តែមនុស្សជាច្រើនទៀតមិនចូលចិត្តក្លិននេះទេ ។ ក្លិនកាហ្វេបានបង្ហាញពីអត្តសញ្ញាណរបស់វា ហេតុនេះ នៅពេលអ្នកធុំក្លិនឈ្ងៀមរបស់កាហ្វេ អ្នកនឹងដឹងថា វាពោរពេញទៅដោយជាតិកាហ្វេអ៊ីន ។ ប៉ុន្តែតើដឹងឬទេថា មានមនុស្សជាច្រើននាក់ដែលធុំក្លិនកាហ្វេ ហើយចង់ដើរចេញឱ្យឆ្ងាយ ព្រោះវាធ្វើឱ្យពួកគេមិនស្រួលខ្លួន ដូចជា ឈឺក្បាល វិលមុខ មានបញ្ហាក្រពះ និងមានអាការៈក្អួតចង្អោរ ជាដើម ។ វិធីដោះស្រាយ គឺពួកគេមិនគួរចូលហាងកាហ្វេទេ ឬដើរឱ្យផុតពីហាងកាហ្វេ គឺជាការល្អប្រសើរបំផុត ។Smell Good Coffee for a Positive Sensation – Royal Coffee Roasters

៣-ឈឺក្បាល វិលមុខជាប្រចាំពេលផឹកកាហ្វេ ៖
មនុស្សភាគច្រើនចូលចិត្តក្លិនកាហ្វេ ប៉ុន្តែក៏មានមនុស្សជាច្រើនទៀតមិនអាចផឹកកាហ្វេបាន ដោយសារជាតិកាហ្វេអ៊ីនធ្វើឱ្យពួកគេមានអារម្មណ៍ឈឺក្បាល វិលមុខ ។ ពេលខ្លះ វាធ្វើឱ្យប៉ះពាល់សុខភាព ឬប្រព័ន្ធដំណើរការក្នុងរាងកាយខុសប្រក្រតី ។ ដូច្នេះ អ្នកអាចដោះស្រាយបញ្ហាទាំងនេះបាន ដោយការទៅពិភាក្សាជាមួយគ្រូពេទ្យ ឬកុំផឹកកាហ្វេដាច់ខាត ៕Get headaches? Here's five things to eat or avoid ប្រភព ៖ TNN Health

អូស្ត្រាលីគ្រោងបាញ់បង្ហោះមនុស្សយន្តទៅចុះចតលើឋានព្រះច័ន្ទនៅឆ្នាំ២០២៦

0

បរទេស៖ យោងតាមទីភ្នាក់ងារអវកាសអូស្ត្រាលីបានប្រកាសកាលពីថ្ងៃទី ៥ ខែកញ្ញាថា ប្រទេសនេះមានបំណងបញ្ជូនមនុស្សយន្តដំបូងគេទៅកាន់ឋានព្រះច័ន្ទក្រោមបេសកកម្ម Artemis របស់ NASA ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។

មនុស្សយន្តនេះមិនមានឈ្មោះទេ ហើយ NASA កំពុងចាប់ផ្តើមការប្រកួតមួយដើម្បីដាក់ឈ្មោះឱ្យមនុស្សយន្តនេះ។ អ្នករស់នៅអូស្ត្រាលីអាចចូលរួមជ្រើសរើសឈ្មោះដែលចូលចិត្តបំផុតចំនួន ៤ បន្ទាប់មកបើកការបោះឆ្នោតជាសាធារណៈ ហើយឈ្មោះដែលឈ្នះនឹងត្រូវប្រកាសនៅដើមខែធ្នូ ឆ្នាំ២០២៣។Australia announces Moon mission, rover to extract oxygen from lunar soil -  India Today

បច្ចុប្បន្ន NASA កំពុងប្រើបច្ចេកវិទ្យាប្រតិបត្តិការពីចម្ងាយឈានមុខគេលើពិភពលោករបស់អូស្ត្រាលី។ NASA នឹងព្យាយាមទាញយកអុកស៊ីហ្សែនចេញពីគំរូ ដែលនេះគឺជាជំហានដ៏សំខាន់ឆ្ពោះទៅរកការបង្កើតវត្តមានមនុស្សប្រកបដោយនិរន្តរភាពនៅលើឋានព្រះច័ន្ទ។

អង្គការ NASA បានដាក់ពង្រាយបេសកកម្មមួយដោយជោគជ័យក្រោមកម្មវិធី Artemis ហើយក៏កំពុងរៀបចំសម្រាប់បេសកកម្មបន្ទាប់របស់ខ្លួនគឺ Artemis 2 ជាមួយនឹងគោលដៅបញ្ជូនអវកាសយានិកបួននាក់ទៅជុំវិញឋានព្រះច័ន្ទ។Australia launching moon rover on NASA Artemis mission as soon as 2026 |  Space

គោលបំណងក្នុងការបាញ់បង្ហោះមនុស្សយន្តទៅចុះចតលើឋានព្រះច័ន្ទគឺដើម្បីសិក្សាស្វែងរកចំណេះដឹង និងជំនាញដែលបានរៀនក្នុងអំឡុងពេលដំណើរការនេះ នឹងជួយមនុស្សឆ្ពោះទៅរកគោលដៅធំបន្ទាប់ ពោលគឺការបើកដំណើរការកប៉ាល់ដឹកជញ្ជូនមនុស្សទៅកាន់ភពព្រះអង្គារ។

ដូច្នេះហើយ NASA កំពុងប្រើប្រាស់ភាពជាដៃគូពាណិជ្ជកម្ម និងអន្តរជាតិ ដើម្បីសម្រេចបាននូវគោលដៅមហិច្ឆតារបស់ Artemis ក្នុងការចូលរួមជាមួយប្រទេសអូស្ត្រាលីក្រោមបេសកកម្ម Artemis នាពេលខាងមុខ។ លើសពីនេះទៀត ទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) ក៏ផ្តល់ម៉ូឌុលឧបករណ៍សម្រាប់យានអវកាស Orion ហើយ SpaceX’s Starship នឹងក្លាយជាយានចុះចតលើភពព្រះច័ន្ទដំបូងបង្អស់របស់កម្មវិធី៕
ប្រភព៖vnexpress

អជ្ញាធរជាតិអប្សរាអំពាវនាវទេសចរបញ្ឈប់ការផ្តល់ចំណីឱ្យសត្វស្វានៅតំបន់រមណីយដ្ឋានអង្គរក្រោយស្វាខាំភ្ញៀវទេសចរជនជាតិអាម៉េរិកម្នាក់

0

អជ្ញាធរជាតិអប្សរាអំពាវនាវទេសចរបញ្ឈប់ការផ្តល់ចំណីឱ្យសត្វស្វានៅតំបន់រមណីយដ្ឋានអង្គរបន្ទាប់ពីសត្វស្វាបានខាំភ្ញៀវទេសចរជនជាតិអាម៉េរិក ភេទប្រុស អាយុប្រហែល៥០ឆ្នាំ នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣នេះដែលបណ្ដាលឱ្យរបួសដាច់សាច់កញ្ចឹងកខាងស្ដាំ ពេលបុរសរូបនោះកំពុងដើរទស្សនានៅតំបន់ប្រាសាទបាយ័ន។ ភ្លាមៗក្រុមភ្នាក់ងារទេសចរណ៍របស់អាជ្ញាធរជាតិអប្សរា បានជួយសង្រ្គោះបន្ទាន់ ដោយលាងរបួស និងណែនាំឱ្យទៅចាក់ថ្នាំវ៉ាក់សាំងនៅមន្ទីរពេទ្យដើម្បីកុំឱ្យឆ្លងជំងឺផ្សេងៗ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៥ សីហា ភ្ញៀវទេសចរជនជាតិថៃម្នាក់អាយុ៣៩ឆ្នាំ ក៏ត្រូវបានស្វាខាំដូចគ្នា ខណៈអាជ្ញាធរជាតិអប្សរាក៏បានបានប្រកាសឱ្យភ្ញៀវទេសចរទាំងអស់បង្កើនការប្រុងប្រយ័ត្នចំពោះសត្វស្វានៅក្នុងតំបន់អង្គរ ជាពិសេស នៅប្រាសាទអង្គរវត្ត និងក្រុងអង្គរធំ បន្ទាប់ពីសត្វស្វាបានខាំ ឬខ្វាច និងដណ្តើមរបស់របរពីភ្ញៀវទេសចរជាច្រើនករណីមកហើយ៕May be an image of 4 people, temple, monument and textMay be an image of 1 person, hospital and text

បារាំងប្រគល់ចម្លាក់លិបធ្វើពីថ្មភក់អាចនៅប្រាសាទបន្ទាយឆ្មារមកឱ្យកម្ពុជាវិញក្រោយបាត់បង់ជាង២០ឆ្នាំ

0

សេចក្ដីប្រកាសព័ត៌មានស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំងនៅថ្ងៃទី៥ កញ្ញា បានឱ្យដឹងថា នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម កេត សោផាន់ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង បានអញ្ជើញធ្វើដំណើរទៅកាន់ទីក្រុងលីយ៉ុង ដើម្បីទទួលយកចម្លាក់លិបមួយផ្ទាំងដែលត្រូវបានភ្នាក់ងារគយបារាំងរឹបអូសបាន។Peut être une image de 8 personnes et texte

ពិធីប្រគល់សម្បត្តិបេតិកភណ្ឌវប្បធម៌នេះត្រូវបានធ្វើឡើងនៅនាយកដ្ឋានគយអន្តរតំបន់ និង សិទ្ធិប្រយោលនៃទីក្រុងលីយ៉ុង ក្រោមអធិបតីភាពរបស់លោក Eric MELNIER នាយកតយអន្តរតំបន់ Auvergne-Rhône-Alpes និងលោកស្រី Julette BOSSART-TRIGNAT ប្រតិភូខេត្តលីយ៉ុង ទទួល បន្ទុកកិច្ចការការពារ និងសន្តិសុខតំបន់។Peut être une image de monument et temple

ចម្លាក់លិបនេះធ្វើពីថ្មភក់ មានប្រាំបំណែក កសាងឡើងនៅសតវត្សរ៍ទី១២ ឬទី១៣ និងមាន ទម្ងន់ប្រហែល ៣០០ គីឡូក្រាម អាចមានប្រភពមកពីប្រាសាទព្រះខ័នកំពង់ស្វាយ ឬពីប្រាសាទ បន្ទាយឆ្មារ។ ចម្លាក់នេះត្រូវបានគេលួចកាលពីដើមទសវត្សរ៍ឆ្នាំ១៩៩០ និងត្រូវបានរឹបអូសនៅក្នុង ក្របខ័ណ្ឌនៃប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងរបស់ក្រុមហ៊ុនលក់ដេញថ្លៃវត្ថុបុរាណមួយកន្លែង នៅទីក្រុងយ៉ុង កាលពីខែកុម្ភៈ ឆ្នាំ២០២០។Aucune description de photo disponible.

ការប្រគល់ចម្លាក់នេះ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំងបានឱ្យដឹងថាជាឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងបារាំង ហើយចម្លាក់នេះដែរតំណាងឱ្យផ្នែកមួយនៃប្រវត្តិសាស្ត្រ និងជាបំណែក នៃដួងព្រលឹងអាណាចក្រខ្មែរក៏នឹងអនុញ្ញាតឱ្យមានការរួមផ្គុំឡើងវិញនៃដួងព្រលឹងជាតិ និង អត្តសញ្ញាណខ្មែរផងដែរ៕

Peut être une illustration de texte

CEO ឡូរ៉ា ម៉ម ត្រៀមតំណាងប្រទេសកម្ពុជានិងអាស៊ីធ្វើជាវាគ្មិនក្នុងកម្មវិធីមួយនៅប្រទេសសិង្ហបុរី

0

កញ្ញា ឡូរ៉ាម៉ម ដែលជានាយកប្រតិបត្តិ (CEO) ផលិតកម្មបារមី នឹងតំណាងប្រទេសកម្ពុជានិងអាស៊ីចូលរួមធ្វើជាវាគ្មិនម្នាក់ក្នុងកម្មវិធី All That Matters 2023 នាពេលឆាប់ៗនេះនៅឯប្រទេសសិង្ហបុរី ដែលកម្មវិធីនេះប្រមូលផ្តុំទៅដោយនាយកប្រតិបត្តិផ្សេងៗទៀតជាច្រើន។ កម្មវិធីនេះផ្តោតទៅលើការពិភាក្សាលើប្រធានបទជាច្រើនដើម្បីយល់ដឹងកាន់តែច្បាស់ពីវិស័យផ្សេងៗក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRsydxnwwlPr2A4EMvq-SxCLaNmI0qC14teR_X68XsUfOBdM0mN0gEy8oinC59IQmP-gDcRplG0hKBCMDXpoXNUTmmCEri-pZ-REwOb2TqLu7dYL5GwdJhbjL44DOnQrAQjyC5ZCdBgYd19LNPO55y1mV41tLR_vZlSXolpBbRTLNpSxlyQiqOXWrpAqI/s2048/122114025_3459447837476929_3541543430809966355_n.jpg

តាមការឱ្យដឹងពី CEO នេះផ្ទាល់នៅលើបណ្តាញសង្គមនាយប់ថ្ងៃទី៥ កញ្ញា នាងត្រូវបាន
អញ្ជើញជាកិត្តិយសចូលរួមធ្វើជាវាគ្មិននៅក្នុងកម្មវិធី All That Matters 2023 តំណាងឱ្យប្រទេសកម្ពុជា និងអាស៊ី ដែលនឹងធ្វើឡើងនៅថ្ងៃទី ១១ ដល់ ១៣ ខែ កញ្ញា ២០២៣ ខាងមុននេះនៅ Hilton Singapore Orchard ប្រទេសសិង្ហបុរី។

កម្មវិធីនេះ ផ្តោតទៅលើការពិភាក្សាលើប្រធានបទជាច្រើន ដែលនឹងធ្វើឱ្យអ្នកចូលរួមស្តាប់ បានយល់ដឹងកាន់តែច្បាស់ពីវិស័យផ្សេងៗក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកមានដូចជាវិស័យតន្ត្រី, កីឡា, កីឡាហ្គេមអេឡិចត្រូនិច, Web3, ប្រព័ន្ធឌីជីថល និង ផ្នែកទីផ្សារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjUAdFDcFnvoWSdd45Y8C3oahElLAalOu2pzwfx132dNC1FAC2lZOd_M3Dh7gM56vuVZQroGVLuN7Vfp7onjDiKGQKTpUAcd8gepqsZZJL35wKp3mzpUv8N98oAvsYs7py83SKZHJomBCcW0fK9J1_D97i4po6-kGoxJ1pCOcnyzUTiEDiF01DKT4YI9k/s2048/373696351_833204768184329_350755962823193327_n.jpg

បន្ថែមពីលើនេះកញ្ញា ឡូរ៉ា ម៉ម ក៏បានបន្ថែមទៀតថាកម្មវិធីនេះនឹងនាំនាងនិងនាយកប្រតិបត្តិក្នុងឧស្សាហកម្មផ្សេងៗ ជំនួបគ្នាដើម្បីពិភាក្សាអំពីអ្វីដែលសំខាន់ចំពោះពួកគេ។

បន្ទាប់ពីទទួលដំណឹងនេះហើយបណ្តាអ្នកគាំទ្រ និងអ្នកសិល្បៈក៏បានចូលរួមអបអរសាទរទៅដល់កញ្ញា ឡូរ៉ា ម៉ម ផងដែរដែលទទួលបានកិត្តិយសពិសេសនេះហើយក៏ជាពេលវេលាមួយដែលនាំឱ្យ CEO រូបនេះនាំឈ្មោះប្រទេសកម្ពុជាបង្ហាញនៅក្នុងកម្មវិធីខាងលើនេះនឹងឱ្យអ្នកចូលរួមស្តាប់ក៏ដូចជានាយកប្រតិបត្តិផ្សេងទៀតបានស្គាល់ពីប្រទេសកម្ពុជាលើប្រធានបទដែលគេពិភាក្សាផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigRTuChy0PL1xj6NaiUvKlPmE21QZ4X2KVlrvNbx7t6zGSUTXX6GlGgOfm-Qob5zVVn1cGDfz24bHEpt21aXclGetv3U7dU2CbYXZEZfEfQyZ1mu70E4t-OMWLdE7ILGnnMrdobd2HJ3ov1F2XHBHPMQe6YOqfXaAINd2uXbNI9eHfaWWwzdauF3yhDDs/s1116/375555165_857457975736452_6624018102500873032_n.jpg

 

តើឥណ្ឌានឹងប្តូរឈ្មោះប្រទេសជាផ្លូវការពី «India» ទៅជា «Bharat» មែនទេ ?

0

ប្រទេសឥណ្ឌា ៖ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ សារព័ត៌មាន AFP បានចុះផ្សាយថា មានព័ត៌មានចចាមអារ៉ាមជាច្រើនពាក់ព័ន្ធនឹងផែនការរបស់ឥណ្ឌាថា នឹងប្តូរឈ្មោះប្រទេសជាផ្លូវការពី «India» ទៅជា «Bharat» ។ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នឹងព្យាយាមលុបបំបាត់និមិត្តសញ្ញានៅសល់ពីការគ្រប់គ្រងរបស់អាណានិគមអង់គ្លេសឱ្យអស់ពីស្ថាប័ននយោបាយ និងសៀវភៅប្រវត្តិសាស្ត្រឥណ្ឌា ព្រមទាំងផ្លាស់ប្តូរឈ្មោះប្រទេសផងដែរ ។From an ordinary man to Vikas Purush Narendra Modi's inspirational journey

នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានហៅឈ្មោះប្រទេសឥណ្ឌា «India» ថា «Bharat» ដែលពាក្យនេះមានដើមកំណើតពីព្រះគម្ពីរហិណ្ឌូបុរាណសរសេរជាភាសាសំស្ក្រឹត និងជាឈ្មោះមួយក្នុងចំណោមឈ្មោះជាផ្លូវការចំនួន២ ក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេស ។ មុននេះ សមាជិកគណបក្សជាតិនិយមហិណ្ឌូរបស់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីឥណ្ឌា ធ្លាប់បានប្រឆាំងនឹងការប្រើឈ្មោះដែលពិភពលោកស្គាល់ថា «India» ដែលមានប្រភពពីប្រទេសលោកខាងលិច និងបង្កើតឈ្មោះនេះឡើងក្នុងអំឡុងការគ្រប់គ្រងរបស់អង់គ្លេស ។

នៅខែកញ្ញា ឆ្នាំ២០២៣ ប្រទេសឥណ្ឌានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលមេដឹកនាំពិភពលោក G20 និងមានពិធីជប់លៀងពេលល្ងាចនៅចុងកម្មវិធី ហើយគេសង្កេតឃើញថា នៅលើលិខិតអញ្ជើញភ្ញៀវបានសរសេរថា «ប្រធានាធិបតីប្រទេស Bharat» នឹងធ្វើជាម្ចាស់ផ្ទះ ។ ជាធម្មតា ត្រូវសរសេរពាក្យថា «ប្រធានាធិបតីប្រទេស India» ហើយពាក្យថា «Bharat» គឺជាឈ្មោះរបស់ប្រទេសឥណ្ឌាជាភាសាហិណ្ឌូ ហើយវាជាឈ្មោះផ្លូវការមួយទៀតដែលចែងក្នុងមាត្រា១ នៃរដ្ឋធម្មនុញ្ញ ។Bharat' replaces 'India' in G-20 invite from President - The Hindu

ពាក្យចចាមអារ៉ាមអំពីការប្តូរឈ្មោះប្រទេសឥណ្ឌា បានធ្វើឱ្យសមាជិកសភាតំណាងរាស្ត្រមកពីបក្សប្រឆាំងរិះគន់ ខណៈស្ថាប័នផ្សេងទៀតយល់ស្រប និងជំទាស់លាយឡំគ្នា ។ អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលរដ្ឋាភិបាលឥណ្ឌាចាប់ផ្តើមប្តូរឈ្មោះផ្លូវ និងទីក្រុង ដែលបានប្រើប្រាស់ឈ្មោះនេះតាំងពីសម័យអាណានិគមអង់គ្លេស ។ ក្រៅពីនេះ រដ្ឋាភិបាលដឹកនាំដោយលោក Narendra Modi បានលុបឈ្មោះខាងសាសនាឥស្លាមចេញពីទីកន្លែងជាច្រើន ដែលបានប្រើប្រាស់ឈ្មោះទាំងនេះតាំងពីសម័យអាណាចក្រ Mughal (គឺមុនពេលការគ្រប់គ្រងរបស់អង់គ្លេស) ដើម្បីរក្សាអំណាចកំពូលរបស់សាសនាហិណ្ឌូ ដែលពលរដ្ឋឥណ្ឌាភាគច្រើនគោរព ។

ទោះយ៉ាងណា រហូតដល់បច្ចុប្បន្ន មិនទាន់មានការបញ្ជាក់ច្បាស់លាស់ពីមន្ត្រីឥណ្ឌានៅឡើយទេ ខណៈគេហទំព័ររបស់រដ្ឋាភិបាលនៅតែប្រើប្រាស់ពាក្យថា «India» តាមធម្មតា ។ ភាគីជាច្រើននឹងតាមដានពីកិច្ចប្រជុំសភាពិសេស ដែលធ្វើឡើងចាប់ពីថ្ងៃទី១៨-២២ ខែកញ្ញា ឆ្នាំ២០២៣ ថា តើនឹងមានការពិភាក្សារឿងប្តូរឈ្មោះប្រទេសឥណ្ឌាដែរឬទេ ?Bharat G20 invitation fuels rumours India may change name | India | The  Guardian ប្រភព ៖ Thai post

រដ្ឋបាលរាជធានីភ្នំពេញអំពាវនាវសប្បុរសជនចូលរួមបរិច្ចាគឧបត្ថម្ភដល់កងទ័ពការពារទឹកដីនៅតាមបន្ទាត់ព្រំដែន

0

រដ្ឋបាលរាជធានីភ្នំពេញបានអំពាវនាវដល់សប្បុរសជននានាចូលរួមបរិច្ចាគអំណោយជាថវិកា ស្បៀងអាហារ ឬសម្ភារប្រើប្រាស់ផ្សេងៗ តាមលទ្ធភាពនិងសទ្ធាជ្រះថ្លា ដើម្បីរួមចំណែកឧបត្ថម្ភជូនដល់កងទ័ព និងក្រុមគ្រួសារកងទ័ពការពារទឹកដីនៅតាមបន្ទាត់ព្រំដែនជួរមុខ។ នេះបើយោងតាមលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញនាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣។

កងការពារព្រំដែនលេខ៦០១ បន្តល្បាតតាមព្រំដែនកម្ពុជា-វៀតណាម ក្នុង​ភូមិ​សាស្ត្រ​ទទួល​ខុស​ត្រូវ – សំឡេងសន្តិភាពក្នុងលិខិតអំពាវនាវនោះបានបញ្ជាក់ថា នៅសប្តាហ៍ទី៤ ខែកញ្ញា ឬសប្ដាហ៍ទី១ នៃខែតុលា ឆ្នាំ២០២៣ នាឱកាសបុណ្យភ្ជុំបិណ្ឌ ខាងមុខនេះគណៈអភិបាលរាជធានីភ្នំពេញ នឹងដឹកនាំ គណៈប្រតិភូសាលារាជធានីភ្នំពេញ ចុះសួរសុខទុក្ខកងយោធពល ខេមរភូមិន្ទ ដែលជាសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលរាជធានីភ្នំពេញរួមមានកងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ៩ វរៈនគរបាលការពារព្រំដែនលេខ ៧៩៣ ឈរជើងការពារនៅខ្សែក្រវ៉ាត់ព្រំដែន ប្រចាំទិសប្រាសាទព្រះវិហារ និងកងពលតូច អន្តរាគមន៍លេខ១២៨ ឈរជើង ការពារនៅតំបន់អូរអាឡៃ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

ដើម្បីឱ្យការចុះសួរសុខទុក្ខនេះទទួលជោគជ័យ បង្ហាញពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ក្នុង ការចូលរួមលើកទឹកចិត្តដល់យុទ្ធជនតាមបន្ទាត់ព្រំដែនជួរមុខ រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវដល់ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី ជាពាណិជ្ជករ សិប្បករ វិនិយោគិន និងសប្បុរសជន លោក លោកស្រីអភិបាលខណ្ឌ ប្រធានមន្ទីរអង្គភាពចំណុះ ទាំងអស់ មេត្តាចូលរួមបរិច្ចាគអំណោយជាថវិកា ស្បៀងអាហារ ឬសម្ភារប្រើប្រាស់ផ្សេងៗ តាម លទ្ធភាព និងសទ្ធាជ្រះថ្លា ដើម្បីរួមចំណែកឧបត្ថម្ភជូនដល់កងទ័ព និងក្រុមគ្រួសារកងទ័ពការពារ ទឹកដីនៅតាមបន្ទាត់ព្រំដែនជួរមុខ ដោយសង្ឃឹមជឿជាក់លើស្មារតី និងទឹកចិត្តសប្បុរសធម៌ ដែលជាវប្បធម៌ នៃការចែករំលែករបស់ប្រជាជាតិយើង។

សប្បុរសជន អាចអំណោយទាំងអស់មកប្រគល់ជូនទីចាត់ការហិរញ្ញវត្ថុ នៅសាលារាជធានី ភ្នំពេញ រៀងរាល់ម៉ោងធ្វើការ ឬតាមរយៈទូរស័ព្ទលេខ ០៦១ ៧៩៩ ៩៩៧ / ០១២ ៤២៥ ៩៨៩៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJLVmbX-XtK5Ga5KsS6XDbq5zcKvol4cOPg5_6uPGsRcKFXuxqS8AnXXW0gGg9SQK9hFGGo8AC237sXcPKsFD8T_JuauehLDqBT_X0eZbfQrV19FqKg85v9tDQvCRU79EmWcf2xMjgci_9D8_qJ5qnBhlchpQziCqSva5Ny7Vt17wWWqWRpVQLi1XIwZg/s1280/375145135_292163800125603_8517994920727809281_n.jpg

Taylor Swift បង្ហាញគន្លឹះមួយចំនួនដើម្បីរក្សារាងឱ្យស្អាតដោយមិនបាច់តមអាហារ

0

តារាចម្រៀងដ៏ល្បីរបស់ពិភពលោក Taylor Swift បានបង្ហាញគន្លឹះមួយចំនួនដើម្បីរក្សារាងឱ្យស្អាតដោយមិនបាច់តមអាហារ ដោយនាងបានចែករំលែកថា នាងមិនសូវខ្វល់ពីទម្ងន់នោះទេ ហើយក៏មិនមានអារម្មណ៍រំខាននៅពេលដែលនាងឡើងទម្ងន់ដែរ។ Taylor បានបន្តទៀតថា នាងតែងតែញ៉ាំដោយសេរី ហើយនៅពេលធ្វើដំណើរកម្សាន្ត នាងតែងតែញ៉ាំអាហារសម្រន់ដើម្បីបំពេញថាមពលរបស់នាង។ ដូច្នេះហើយខាងក្រោមនេះគឺជាគន្លឹះថែរក្សារាងឱ្យស្អាតដោយមិនបាច់តមអាហារ៖

១.ជ្រើសរើសបន្លែ និងផ្លែឈើ៖ ជារឿយៗ Taylor តែងតែជ្រើសរើសទិញបន្លែនិងផ្លែឈើជារៀងរាល់ថ្ងៃ ហើយនាងនឹងដាក់កម្រិតលើការប្រើប្រាស់អាហារដែលមានសារធាតុគីមី និងសារធាតុបន្ថែម។Taylor Swift: Red Tour Grossed $110 Million in North America!: Photo  3033823 | Taylor Swift Photos | Just Jared: Entertainment News

២.ធ្វើម្ហូបនៅផ្ទះ៖ តារាចម្រៀងកើតនៅឆ្នាំ ១៩៨៩ ចូលចិត្តធ្វើម្ហូបនៅផ្ទះខ្លាំងណាស់ ហើយតែងតែរៀបចំអាហារដោយខ្លួនឯង ដើម្បីធានាបាននូវប្រភពអាហារ និងតុល្យភាពអាហារូបត្ថម្ភ។ សូម្បីតែពេលធ្វើដំណើរកម្សាន្តទៅកន្លែងនានាក៏ Taylor រៀបចំអាហារផ្ទាល់ខ្លួន ហើយយកវាទៅជាមួយផងដែរ។11 Instagram Posts That Prove Taylor Swift Is the Ultimate Foodie

៣.ផឹកទឹកឱ្យបានគ្រប់គ្រាន់៖ Taylor ចូលចិត្តផឹកទឹកចម្រោះ ទឹកផ្លែឈើ ជំនួសឱ្យភេសជ្ជៈដែលមានជាតិស្ករ។ នាងក៏ជៀសវាងភេសជ្ជៈមានជាតិអាល់កុលផងដែរ ដើម្បីការពាររូបរាង និងស្បែករបស់នាង។ តារាចម្រៀងវ័យ ៣៤ ឆ្នាំរូបនេះក៏ធ្លាប់បង្ហើបទៀតថានាងតែងតែរក្សាទម្លាប់ផឹកទឹក ១០ ដបក្នុងមួយថ្ងៃ។Conor Kennedy plants a tender kiss on the head of Taylor Swift | Daily Mail  Online

៤.បន្ថែមវីតាមីន៖ Taylor ជឿជាក់ថា វីតាមីននឹងបំពេញបន្ថែមសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនសម្រាប់រាងកាយនៅពេលដែលអស់កម្លាំង និងតានតឹង។ ជាមួយគ្នានេះដែរ ប្រភេទមួយចំនួនដូចជា វីតាមីន C, D ឬ E ក៏មានប្រសិទ្ធភាពក្នុងការទប់ស្កាត់ភាពចាស់ និងធ្វើឱ្យស្បែករលោងផងដែរ។

៥.ធ្វើលំហាត់ប្រាណ៖ Taylor Swift ក៏សកម្មខ្លាំងក្នុងការហាត់ប្រាណដើម្បីរក្សារាងផងដែរ។ នាងអនុវត្តមុខវិជ្ជាជាច្រើន ចាប់ពីការរត់ និងជិះកង់ រហូតដល់យូហ្គា និងហែលទឹក ដើម្បីបង្កើនភាពបត់បែនរបស់រាងកាយ និងធ្វើឱ្យសុខភាពប្រសើរឡើង៕Taylor Swift shows off her toned legs in black shorts for late night at the  gym in West Hollywood | Daily Mail Online
ប្រភព៖phuntoday.com