គ្នាជិត១០នាក់ ព្រួតវាយ និងទះកំប្លៀង យុវតីម្នាក់ ហើយគម្រាមមិនឱ្យចូលសាលា (មានវីដេអូ)
យោងតាមគណនីឈ្មោះ Houy Chen បានបង្ហោះសារមួយ អមជាមួយនឹងវីដេអូ និងរូបភាពប៉ុន្មានសន្លឹក ដោយបានចោទប្រកាន់ទៅលើក្មេងស្រី ដែលមានគ្នាជិត១០នាក់ ថាបានព្រួតវាយ ប្អូនស្រីរបស់ខ្លួន។
គណនីឈ្មោះ Houy Chenបានបង្ហោះថា៖” ពួកក្មេងទំនើងរៀនថ្នាក់ទី7 នៅសាលាវិទ្យាល័យបាក់ទូក ប៉ុន្មានអ្នកក្នុងរូបថតនឹងបានវៃព្រួតប្អូនខ្ញុំ7-8នាក់ ហើយថតវីដេអូ ថតរូបចឹងៗផុសរូបទៀត ហើយគម្រាមគ្នា(តែចូលរៀនវាឃើញវាវ៉ៃ) រឿង1ខែហើយគ្នាខ្លាចគ្នាអត់ហ៊ានប្រាប់អ្នកផ្ទះទេ រហូតដល់ថ្ងៃនេះម៉ាក់គាត់ឆែកទូរស័ព្ទបានឃើញគាត់Saveទុកក្នុងទូរស័ព្ទ ដោយសារការគម្រាម គាត់សុខចិត្ដអត់ចូលសាលាជិត1ខែ រហូតដល់គ្រូCallមកប្រាប់ម៉ាក់ប៉ាខ្ញុំ ហើយក្នុងវីដេអូនឹងពួកក្មេងទំនើងប៉ុន្មានអ្នកនឹងបានបបួលប្អូនខ្ញុំឱ្យឡើងទៅអគារស្ងាត់ដើម្បីព្រួតគ្នាវ៉ៃឥឡូវគ្នាមានសម្ពាធណាស់ ខ្លាចរហូតចង់កើតជំងឺបាក់ទឹកចិត្ដហើយ អត់ហ៊ានចូលរៀនទេបងប្អូនមើលរូបនឹងវីដេអូនឹងហើយជួយគិតមើលថាក្រុមក្មេងទំនើងនឹងសាហាវពិនណា ជួយគ្នាShareឱ្យគ្រួសារគាត់បានឃើញផង (ប្អូនគេប្អូនយើង)”។
មិនតែប៉ុណ្ណោះ យុវតីម្នាក់នៅក្នុងចំណោមជនបង្ក ដែលវាយទៅលើជនរងគ្រោះបានចូលមកបញ្ចេញមតិ (comment) ថា” ខ្លួនគ្រាន់តែវាយលេងៗសោះ ហើយក៏បានឆាតទៅសូមទោសជនរងគ្រោះរួចរាល់ដែរ”។
តែយ៉ាងណាមិញ ក្រុមគ្រួសារជនគ្រោះ ក៏បានដាក់ពាក្យបណ្តឹងរួចរាល់ហើយដែរ រងចាំតែដីកាចាំខ្លួន និងនាំខ្លួនជនបង្កមកធ្វើតាមច្បាប់តែប៉ុណ្ណោះ៕




បន្ទាប់ពីអ្នកជំនួញរូបនេះបង្ហើបប្រាប់ដូចនេះហើយ មហាជនសម្តែងការហួសចិត្តជាខ្លាំង មិនគួរ ប៊ុត សីហា ជាមនុស្សកែមិនឡើងដូច្នេះសោះមានឱកាសហើយប៉ុន្តែមិនស្រវារបែរជាប្រព្រឹត្តខុសឆ្គងម្តងហើយម្តងទៀត ខណៈអ្នកមួយចំនួនមិនមានឱកាសដូចជារូបគេឡើយខំប្រឹងក្រាញននៀលយ៉ាងខ្លាំងនៅលើវិថីសិល្បៈនេះ។





អ្នកជំនាញនឹងសាងសង់ Sentinel ដោយប្រើប្រាស់បច្ចេកវិទ្យាស្រដៀងនឹងការបោះពុម្ព 3D ជាមួយនឹងសម្ភារៈលោហៈ រួមបញ្ចូលជាមួយឧបករណ៍ទំនាក់ទំនងផ្កាយរណបរបស់ DEEP និងប្រភពថាមពលកកើតឡើងវិញ។ ដោយសារគម្រោងនេះអាចទប់ទល់នឹងសម្ពាធខ្ពស់ខ្លាំង ហើយប្រព័ន្ធម៉ូឌុលអាចសម្របប្ដូរតាមបំណង និងផ្លាស់ប្តូរប្លង់ដោយភាពបត់បែន។ ម៉ូឌុលនីមួយៗមានអង្កត់ផ្ចិត ៦ ម៉ែត្រ ទទឹងប្រហែលស្មើនឹងតួយន្តហោះ Boeing ៧៧៧ ហើយអាចផ្ទុកមនុស្សបាន ៦ នាក់។















)





