ប្រទេសចិន ៖ ព្យុះភ្លៀងបានវាយប្រហារនៅតំបន់ភាគខាងត្បូងប្រទេសចិន ដែលបណ្តាលឱ្យមានអ្នកស្លា.ប់បាត់ប.ង់ជីវិ.តយ៉ាងតិចចំនួន៧នាក់ និងសត្វក្រពើចំនួន៧៥ក្បាលបានរួចពីកន្លែងចិញ្ចឹម ។ បច្ចុប្បន្ន អាជ្ញាធរក្នុងតំបន់នេះបាននាំគ្នាតាមចាប់សត្វក្រពើទាំងអស់មកវិញ ប៉ុន្តែពួកគេទទួលស្គាល់ថា វាពិបាកក្នុងការតាមរកសត្វក្រពើណាស់ ហើយអាជ្ញាធរបានប្រាប់អ្នកស្រុកឱ្យបង្កើនការប្រុងប្រយ័ត្ន ។Unrelenting rain causes more than 100 landslides, traps residents in  floodwaters in southern China | Reuters

សារព័ត៌មានប្រទេសចិនចុះផ្សាយថា សត្វក្រពើពេញវ័យចំនួន៦៩ក្បាល ព្រមទាំងក្រពើតូចៗ ៦ក្បាលទៀតបានរួចចេញពីកន្លែងចិញ្ចឹមនៅទីក្រុង Mao Ming ស្ថិតនៅជិតខេត្តក្វាងទុង ក្រោយពីភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យមានទឹកជំនន់លិចអាងចិញ្ចឹមក្រពើ ទើបធ្វើឱ្យក្រពើទាំងនេះហែលទឹកចេញក្រៅបានយ៉ាងស្រួល ។ អាជ្ញាធរក្នុងតំបន់បានប្រើប្រាស់ឧបករណ៍ចាប់សំឡេងក្រោមទឹកដើម្បីចាប់ក្រពើទាំងអស់ ប៉ុន្តែពួកគេលើកឡើងថា ការចាប់ក្រពើពិតជាពិបាកខ្លាំងណាស់ ព្រោះទឹកមានជម្រៅជ្រៅ ។ ដូច្នេះ ពួកគេក៏បានជូនដំណឹងទៅកាន់អ្នកស្រុកដែលរស់នៅក្បែរៗនោះ កុំចេញក្រៅផ្ទះឱ្យសោះ ។Lake flooded - 70 crocodiles escaped from farm in China - Today Times Live

តាមវីដេអូផ្សព្វផ្សាយក្នុងបណ្តាញសង្គមបង្ហាញថា ក្រពើមួយចំនួនបានសម្ងំលាក់ខ្លួននៅក្រោយផ្ទាំងស្លាកសញ្ញានៅតាមផ្លូវ ។ ក្រៅពីនេះ មានក្រពើខ្លះទៀតត្រូវគេចាប់បាន និងមានអ្នកស្រុកជាច្រើននាក់ឈរចោមរោមមើល ។ គេបានចិញ្ចឹមក្រពើជាច្រើនក្បាលនៅខេត្តក្វាងទុង ពីព្រោះនៅទីនេះមានអាកាសធាតុក្តៅល្មម ។Hunt for nearly 70 crocodiles that escaped during China floods | China |  The Guardian

អាជ្ញាធររាយការណ៍ថា កាលពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ មានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅទីក្រុង Yulin ក្នុងតំបន់ស្វយ័ត Guangxi Zhuang ។ ក្រោយមក បណ្តាលឱ្យបាក់ដីក្នុងទីក្រុងនេះ និងមានអ្នកស្លា.ប់ចំនួន៧នាក់ និងបាត់ខ្លួន៣នាក់ទៀត ។ ចំពោះមូលហេតុបណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំង គឺដោយសារឥទ្ធិពលខ្យល់ព្យុះ «Haikui» ដែលបានបោកបក់ និងបង្កការខូចខាតយ៉ាងខ្លាំងនៅតំបន់ភាគខាងត្បូងប្រទេសចិន និងហុងកុង កាលពីដើមខែកញ្ញា ឆ្នាំ២០២៣ ហើយវាបានថមថយកម្លាំងក្លាយជាព្យុះត្រូពិច ៕China flooding: More than 70 crocodiles set loose ប្រភព ៖ Nation World