បរទេស៖ ស្រាទំពាំងបាយជូរ ២.២ លានលីត្របានហូរនៅតាមដងផ្លូវនៃទីក្រុង Sao Lorenco de Bairro ប្រទេសព័រទុយហ្គាល់ នៅពេលដែលធុងទឹករបស់រោងចក្របានផ្ទុះឡើង។

ធុងស្រាចំនួនពីរនៃរោងចក្រ Levira ក្នុងទីក្រុង Sao Lorenco de Bairro តំបន់ Anadia ភាគខាងលិចប្រទេសព័រទុយហ្គាល់ បានបាក់កាលពីថ្ងៃទី ១០ ខែកញ្ញា ដោយបង្កើតបានជាទឹកជ្រោះពណ៌ក្រហមដ៏ធំហូរចេញពីភ្នំដ៏ចោតចុះមកតាមដងផ្លូវក្នុងទីក្រុងដែលមានមនុស្សរស់នៅ ២,០០០ នាក់។Watch | 600,000 gallons of red wine flow through streets of Portuguese  town, netizens stunned - Trending News

ឧបទ្ទវហេតុនេះមិនបណ្តាលឱ្យមានអ្នករងរបួស ឬខូចខាតសម្ភារៈដល់មនុស្សនៅក្នុងទីក្រុងនោះឡើយ ប៉ុន្តែអ្នកពន្លត់អគ្គីភ័យ Anadia ត្រូវតែធ្វើការដើម្បីបង្វែរលំហូរទៅកាន់វាលស្រែមួយដើម្បីការពារស្រាពីការហៀរចូលទៅក្នុងទន្លេ Certima ដែលនៅក្បែរនោះ។ បរិមាណស្រាដែលលេចធ្លាយនោះមានច្រើនដែលវាអាចបំពេញអាងហែលទឹកអូឡាំពិកបានយ៉ាងពេញលេញ។

យោងតាមសេចក្តីថ្លែងការណ៍របស់រោងចក្រ Levira បាននិយាយថា “យើងនឹងទទួលខុសត្រូវទាំងស្រុងចំពោះការចំណាយដែលទាក់ទងនឹងការសម្អាត រួមជាមួយការជួសជុល ហើយយើងនឹងប្តេជ្ញាដោះស្រាយស្ថានភាពនេះឱ្យបានលឿនតាមដែលអាចធ្វើទៅបាន” ។ Levira បាននិយាយថា វាមិនច្បាស់ទេថាហេតុអ្វីបានជាធុងស្រាចំនួនពីរនៅរោងចក្រ Levira បានផ្ទុះ។ Levira ក៏បានបន្តទៀតថាស្តុកស្រាដ៏ធំរបស់ខ្លួនគឺទាក់ទងទៅនឹង “វិបត្តិលើសស្តុក” នៃស្រានៅអឺរ៉ុបដោយសារតែតម្រូវការកាត់បន្ថយ។Portugal Wine flood: Portuguese town flooded by 2.2 million litres of wine

កាលពីខែមិថុនា គណៈកម្មការអឺរ៉ុបបានទទួលស្គាល់ការផ្គត់ផ្គង់លើសចំណុះ ហើយបាននិយាយថា ខ្លួននឹងគាំទ្រវិធានការដើម្បីបំប្លែងស្រាទៅជាជីវឥន្ធនៈ។ យោងតាមគណៈកម្មការ ការប្រើប្រាស់ស្រានៅ ប្រទេសព័រទុយហ្គាល់ នៅឆ្នាំនេះត្រូវបានគេរំពឹងថានឹងថយចុះ ៣៤% បើធៀបនឹងឆ្នាំ ២០២២។ ដូច្នេះហើយ ការប្រើប្រាស់ស្រាក៏ត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងប្រទេសអាល្លឺម៉ង់ បារាំង អេស្ប៉ាញ និងអ៊ីតាលីផងដែរ៕
ប្រភព៖vnexpress