ដំណឹងដែល ប៊ុត សីហា ជាអ្នកចម្រៀងត្រូវបានកម្លាំងនគរបាលស្រុកគងពិសីឃា.ត់ខ្លួនជាប់ទាក់ទងនឹងគ្រឿងញៀនបានធ្វើឱ្យមហាជននិងអ្នកសិល្បៈហួសចិត្តជាខ្លាំង និងសោកស្តាយសមត្ថភាពរបស់គេមិនគួរផុងខ្លួនម្តងហើយម្តងទៀតក្លាយជាមនុស្សកែមិនឡើង។ ដំណឹងដ៏រសើបនេះបានធ្វើឱ្យរៀមច្បងលោក សុខ រ៉ាស៊ី និងមិត្តរួមជំនាន់លោក ឃុន វុត្ថា បានត្រឹមបង្ហាញអារម្មណ៍សោកស្តាយដែល ប៊ុត សីហា ប្រព្រឹត្តខ្លួនបែបនេះ។

នៅយប់ថ្ងៃទី១២ កញ្ញា នៅលើបណ្តាញសង្គមរបស់តារាចម្រៀង ឃុន វុត្ថា និងជាអតីតបេក្ខជន The Voice Cambodia រដូវកាលទី១ ចេញមកបង្ហោះសារថា «សោកស្ដាយពេលដែលបានដឹងដំណឹងមិនល្អអំពីអ្នក សង្ឃឹមថាពេលត្រលប់មកវិញនឹងកែប្រែខ្លួនឯងឡើងវិញ
មិត្តរួមជំនាន់. ប៊ុត សីហា»។May be an image of 1 person

ងាកទៅកាន់គណនីហ្វេកប៊ុករបស់ពិធីករ The Voice Cambodia រដូវកាលទី៣ លោក សុខ រ៉ាស៊ី វិញបានលើកឡើងយ៉ាងដូច្នេះថា «ហេតុអី អូន មិនព្រមកែខ្លួន?បានត្រឹមអាណិត ព្រោះរាល់ថ្ងៃ អ្នកមាន សមត្ថភាពច្រើន កំពុងខិតខំទាំងយប់ទាំងថ្ងៃ ក្រែងមានវាសនានិងសំណាង ក្លាយជាម្ចាស់ពានដូចអូន គ្រឿងញៀនបំផ្លាញអនាគត»។No photo description available.

តាមសេចក្តីរាយការណ៍បានឱ្យដឹងថាកាលពីវេលាម៉ោង៤រសៀលថ្ងៃទី១២ ខែកញ្ញា ប៊ុត សីហា ជាអតីតម្ចាស់ពានក្នុងកម្មវិធីលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី១ ត្រូវបានកម្លាំងនគរបាលស្រុកគងពិសីឃាត់ខ្លួនលោករួមជាមួយបក្ខពួកម្នាក់ទៀតនៅចំណុចភូមិត្រាំខ្នា ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺបន្ទាប់ពីប្រទះឃើញជនសង្ស័យទាំងពីរនាក់ដោយបានដកហូតបានម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ៥កញ្ចប់ ក្នុងនោះ(៣តូច និង២មធ្យម), ទូរស័ព្ទ៣ គ្រឿង រួមនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។May be an image of 1 person

នេះជាលើកទី២ហើយដែល ប៊ុត សីហា ជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនបន្ទាប់ពីលើកដៃសុំឱកាសពីមហាជនម្តងទៀតចូលប្រឡូកលើអាជីពសិល្បៈវិញ ខណៈកាលពីខែកុម្ភៈ ឆ្នាំ២០១៨ ប៊ុត សីហា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដូចគ្នាពីករណីប្រើប្រាស់គ្រឿងញៀន៕

 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEiQl0qODFg3Tddo6bNj5tMtJEppiO5mpiHfuDWom29MP3gxcIjdjv37zk3Ld_EgBR92K963uJ5ulEkURiSS0nO-J9TXs80qXqeDKDt3Uved3f7RHIif-ddBrjk3T8gQsbUrkAEg0IZdv8dQOGDVwYdPXTgcnNBBRnhOYI5m1tNy-MNXV51-gYCHtuafk/s767/Capture%20(70).PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQHlXpLxKovaAB8ziNBL9LitNj3h-6vkX-locanW_bv0O0FaD9ChymZWCfNbZXlv1d-mhUcBmYAZzf7dsmsdTXtYwP8iHzPtrxODh7kJxCYtu2_Y8e3G4lBHe-x8ZH0qPPC6Y9-0YefIt33L6qx1BIcEaWOQddheuERPuOs5Qa_a2M6P2AW7le0hQFD1k/s691/%E1%9E%9F.PNG