បរទេស៖ អង្គការស្រាវជ្រាវរបស់អង់គ្លេស DEEP គ្រោងនឹងសាងសង់លំនៅដ្ឋាននៅបាតសមុទ្រដែលមានឈ្មោះថា Sentinel ដោយរំពឹងថានឹងបើកដំណើរការនៅឆ្នាំ ២០២៧។

យោងតាមប្រភពព័ត៌មាន Design Boom ដែលបានរាយការណ៍កាលពីថ្ងៃទី ១១ ខែកញ្ញាថា លំនៅដ្ឋាននេះអនុញ្ញាតឱ្យអ្នកវិទ្យាសាស្ត្ររស់នៅក្នុងទឺកជម្រៅ ២០០ ម៉ែត្ររយៈពេល ២៨ ថ្ងៃ ដោយអាចឱ្យពួកគេសិក្សាកាន់តែដិតដល់លើធ្នើទ្វីប។ អ្នកវិទ្យាសាស្ត្រអាចសង្កេត តាមដានយ៉ាងដិតដល់ និងយល់កាន់តែច្បាស់អំពីជីវិតក្នុងសមុទ្រ នៅពេលដែលគម្រោងនេះដំណើរការ។ Sentinel មានទម្រង់ជាម៉ូឌុល ដែលរំពឹងថានឹងរួមបញ្ចូលលំនៅដ្ឋាន មន្ទីរពិសោធន៍ស្រាវជ្រាវ និងកន្លែងសង្កេតការណ៍នៅបាតសមុទ្រ។DEEP underwater habitat with submarines builds research labs and livable  homes on seabed

ការដ្ឋានសាងសង់លំនៅដ្ឋានត្រូវបានគេរំពឹងថានឹងស្ថិតនៅចន្លោះភាគនិរតីនៃប្រទេសអង់គ្លេស និងប្រទេសវែល។ កន្លែងនេះត្រូវបានជ្រើសរើសដោយសារតែដីសមរម្យ ទឹកស្អាត និងនៅជិតក្រុមហ៊ុនមួយចំនួនដែលមានឯកទេសខាងវិស្វកម្មសមុទ្រ ការមុជទឹក សម្ពាធខ្ពស់ និងនាវាមុជទឹក។IDEAS: DEEP Unveils Ambitious Vision for Underwater Living អ្នកជំនាញនឹងសាងសង់ Sentinel ដោយប្រើប្រាស់បច្ចេកវិទ្យាស្រដៀងនឹងការបោះពុម្ព 3D ជាមួយនឹងសម្ភារៈលោហៈ រួមបញ្ចូលជាមួយឧបករណ៍ទំនាក់ទំនងផ្កាយរណបរបស់ DEEP និងប្រភពថាមពលកកើតឡើងវិញ។ ដោយសារគម្រោងនេះអាចទប់ទល់នឹងសម្ពាធខ្ពស់ខ្លាំង ហើយប្រព័ន្ធម៉ូឌុលអាចសម្របប្ដូរតាមបំណង និងផ្លាស់ប្តូរប្លង់ដោយភាពបត់បែន។ ម៉ូឌុលនីមួយៗមានអង្កត់ផ្ចិត ៦ ម៉ែត្រ ទទឹងប្រហែលស្មើនឹងតួយន្តហោះ Boeing ៧៧៧ ហើយអាចផ្ទុកមនុស្សបាន ៦ នាក់។Inside the underwater home where people will live for 28 DAYS with tiny  bedroom pods and futuristic living area | The Sun

លោក Steve Etherton អ្នកដឹកនាំនៅ DEEP បាននិយាយថា “យើងត្រូវអភិរក្សមហាសមុទ្រ ដើម្បីធ្វើដូច្នេះបាន យើងត្រូវយល់ពីពួកវាសិន” ។ តាមរយៈការស្រាវជ្រាវតាមមហាសមុទ្រ DEEP កំណត់គោលដៅឱកាស និងដំណោះស្រាយក្នុងការស្រាវជ្រាវឱសថ ការចាប់យកកាបូន និងឱសថប្រកបដោយភាពច្នៃប្រឌិត។ ក្រុមអ្នកជំនាញនៅ DEEP ក៏កំពុងស្រាវជ្រាវម៉ាស៊ីនប្រតិកម្មជីវសាស្ត្រខ្នាតធំ ដើម្បីព្យាបាលកាកសំណល់ទាំងអស់ផងដែរ៕DEEP underwater habitat with submarines builds research labs and livable  homes on seabed
ប្រភព៖vnexpress