Home Blog Page 1488

អេមណាស់! វណ្ណដា ត្រូវបានអញ្ជើញចូលរួមជាតារាកិត្តិយសនៅក្នុងកម្មវិធីរ៉េបមួយនៅវៀតណាម

0

ពិតជាពិសេសនិងមានកិត្តិយសណាស់សម្រាប់សិល្បករកម្ពុជាដែលតារាចម្រៀងល្បីឈ្មោះ វណ្ណដា ត្រូវបានខាងកម្មវិធី Rap Viet អញ្ជើញជាតារាកិត្តិយសនៅក្នុងកម្មវិធីនេះក្នុងវគ្គផ្តាច់ព្រ័ត្រ។ ការបង្ហាញវត្តមាននៅក្រៅស្រុកលើកនេះរបស់ វណ្ណដា ពិតជាធ្វើឱ្យមហាជនហ្វេនៗអ្នកគាំទ្របានបង្ហាញអារម្មណ៍មានមោទនភាពកាន់តែខ្លាំងចំពោះតារាចម្រៀងរូបនេះ។No photo description available.

នៅថ្ងៃទី៧ កញ្ញា នេះ នៅលើហ្វេកប៊ុកកម្មវិធី Rap Viet របស់ប្រទេសវៀតណាម បានបង្ហោះរូបរបស់តារាចម្រៀង វណ្ណដា ដោយបានសរសេរថា វណ្ណដា ជាកំពូលតារាចម្រៀងរ៉េបប្រចាំអាស៊ីអាគ្នេយ៍ នឹងបង្ហាញខ្លួននៅក្នុងកម្មវិធីនេះដែលជារដូវកាលទី៣ក្នុងជុំចុងក្រោយ។ វគ្គនេះនឹងមានការចាក់ផ្សាយនៅថ្ងៃទី៩ កញ្ញា វេលាម៉ោង៨យប់តទៅ ដែលមានការចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ ឆាណែលយូធូប និងនៅលើapp របស់ប្រទេសវៀតណាម។May be an image of 1 person and text

កម្មវិធីប្រលងចម្រៀងរ៉េបខាងលើនេះជាកម្មវិធីដ៏ពេញនិយមមួយ។ កម្មវិធីនេះក៏មានវត្តមាននៅប្រទេសកម្ពុជាដូចគ្នាគឺកម្មវិធី The Rapper Cambodia នឹងមានការចាក់ផ្សាយនាពេលឆាប់ៗខាងមុខនេះផងដែរ ខណៈវណ្ណដាគឺជាផលិតករម្នាក់នៅក្នុងកម្មវិធី។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២១ ខែមិថុនា កន្លងទៅនេះ វណ្ណដា បានហោះទៅកាន់ទីក្រុងហូជីមិញ នឹងចំណាយពេលនៅទីនោះជាច្រើនថ្ងៃព្រមទាំងបានជួបជាមួយតារារ៉េបវៀតណាមផងដែរ៕

 

តែ ៥ ប្រភេទជួយកាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃដ៏គ្រោះថ្នាក់

0

តែ គឺជាភេសជ្ជៈដែលមនុស្សជុំវិញពិភពលោកចូលចិត្តផឹក មិនថាពេលព្រឹក ថ្ងៃ ឬពេលរសៀលនោះទេ ក៏តែអាចទទួលទានបានគ្រប់ពេលវេលា និងពេញនិយមសម្រាប់មនុស្សគ្រប់វ័យ។ មិនតែប៉ុណ្ណោះ តែក៏មានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពរបស់យើងផងដែរ ដែលវាអាចជួយកាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃដ៏គ្រោះថ្នាក់មួយចំនួន។ ដូច្នេះហើយខាងក្រោមនេះគឺជាតែ ៥ ប្រភេទដែលល្អបំផុតសម្រាប់សុខភាព៖

១.តែបៃតង៖ តែបៃតងមានសារធាតុប្រឆាំងអុកស៊ីតកម្មហៅថា catechin ដែលជួយកាត់បន្ថយការរលាក និងកាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃដូចជាមហារីក ជំងឺទឹកនោមផ្អែមប្រភេទទី ២ និងជំងឺសរសៃឈាមបេះដូង វាក៏ជួយកាត់បន្ថយប្រូតេអ៊ីនបន្ទះដែលបង្កគ្រោះថ្នាក់ផងដែរ។Can Green Tea Help You Lose Weight? The Truth About Green Tea and Weight  Loss

២.តែខ្ញី៖ តែខ្ញីត្រូវបានគេប្រើដើម្បីព្យាបាលជំងឺផ្សេងៗ វាក៏មានសារធាតុម្យ៉ាងហៅថា Gingerol (gingerol) ដែលប្រើសម្រាប់ព្យាបាល និងការពារជំងឺមហារីក លើសឈាម និងទឹកនោមផ្អែម។5 Powerful Benefits of Garlic Tea | Organic Facts

៣.តែ Chamomile៖ គឺជាតែមួយប្រភេទដែលមានសារធាតុប្រឆាំងអុកស៊ីតកម្ម និងជាថ្នាំទប់ស្កាត់បាក់តេរី ត្រូវបានគេប្រើប្រាស់ជាញឹកញាប់មុនពេលចូលគេងដើម្បីជួយឱ្យអ្នកគេងលក់ស្រួល និងជួយបង្កើនភាពស៊ាំរបស់រាងកាយ វាក៏ជួយបន្ធូរប្រព័ន្ធសរសៃប្រសាទផងដែរ។5 Ways Chamomile Tea Benefits Your Health

៤.តែជីអង្កាម៖ តែជីអង្កាម ឬតែ Peppermint ត្រូវបានគេប្រើជាញឹកញាប់ដើម្បីជួយដល់ដំណើរការរបស់ប្រព័ន្ធរំលាយអាហារ និងជួយប្រឆាំងជំងឺមហារីក វាក៏ត្រូវបានគេប្រើដើម្បីព្យាបាល IBS ឬរោគសញ្ញាពោះវៀនក្នុងរយៈពេលខ្លីផងដែរ។12 Science-Backed Benefits of Peppermint Tea and Extracts

៥.តែ Hibiscus៖ តែ Hibiscus អាចជួយកាត់បន្ថយសម្ពាធឈាម ជំងឺលើសសម្ពាធឈាម ជំងឺបេះដូង ជំងឺទឹកនោមផ្អែម ជំងឺមហារីក ជំងឺខ្លាញ់រុំថ្លើម និងជួយកាត់បន្ថយហានិភ័យនៃការធាត់ផងដែរ៕Hibiscus tea: Health benefits and risks
ប្រភព៖sanook

តើគួរមើលទូរស័ព្ទដៃយូរកម្រិតណាក្នុងមួយថ្ងៃ ?

0

វាជាចំណេះដឹងដែលមនុស្សទូទៅបានជ្រាបច្បាស់ ប៉ុន្តែមានមនុស្សតិចណាស់ដែលអាចអនុវត្តតាមបានសម្រាប់ពេលវេលាមើលទូរស័ព្ទដៃក្នុង១ថ្ងៃៗ ។ អង្គការសុខភាពពិភពលោក (WHO) ណែនាំថា មនុស្សពេញវ័យគួរសម្លឹងមើលទូរស័ព្ទដៃមិនលើស២ម៉ោងក្នុង១ថ្ងៃ ។ បើមើលទូរស័ព្ទដៃរយៈពេលយូរជាងនេះ នឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពដូចជា ឈឺភ្នែក ភ្នែកស្ងួត ឈឺក ឈឺខ្នង ឈឺក្បាល សម្រាកមិនលក់ មានជំងឺធ្លាក់ទឹកចិត្ត និងបារម្ភ ។Staring at your phone at night could be linked to depression, study finds |  The Independent | The Independent

ក្រៅពីនេះ អង្គការសុខភាពពិភពលោក បានណែនាំថា កុមារអាយុក្រោម៥ឆ្នាំ គួរតែចៀសវាងការមើលទូរស័ព្ទដៃ ខណៈកុមារអាយុចាប់ពី៦ឆ្នាំ ដល់១៧ឆ្នាំ គួរមើលទូរស័ព្ទដៃមិនលើសពី១ម៉ោងក្នុង១ថ្ងៃ ។ ចំណែកមនុស្សពេញវ័យមានអាយុចាប់ពី១៨ឆ្នាំ ដល់២៤ឆ្នាំ គួរមើលទូរស័ព្ទដៃមិនលើស២ម៉ោងក្នុង១ថ្ងៃ ។

*វិធីកាត់បន្ថយពេលវេលាមើលទូរស័ព្ទដៃ រួមមាន ៖
-កំណត់ម៉ោងរំលឹកខ្លួនឯងរៀងរាល់២០នាទីម្តងដើម្បីសម្រាកភ្នែក បន្ទាប់មក ចូរសម្លឹងទៅកាន់កន្លែងឆ្ងាយៗប្រមាណ២០វិនាទី
-ជ្រើសរើសខ្លឹមសារអត្ថបទមានគុណភាព និងគួរឱ្យចាប់អារម្មណ៍ក្នុងទូរស័ព្ទ
-បែងចែកពេលវេលាធ្វើសកម្មភាពផ្សេងៗ ដូចជា អានសៀវភៅ ហាត់ប្រាណ ព្រមទាំងចំណាយពេលវេលាជាមួយគ្រួសារ និងមិត្តភក្តិ ។Don't Panic, but...Using Your Phone in Bed Can Cause Blindness | Women's  Health

*ការសម្លឹងមើលទូរស័ព្ទរយៈពេលយូរបណ្តាលឱ្យមានផលប៉ះពាល់ដូចជា ៖
-មានអាការៈក្រហាយភ្នែក ស្ងួតភ្នែក និងហូរទឹកភ្នែក
-ឈឺត្របកភ្នែក និងឈឺក្បាល
-ភ្នែកមើលអ្វីមិនច្បាស់ ឬឆាប់ខូចភ្នែក
-អាចកើតជំងឺដក់ទឹកក្នុងភ្នែក
-អាចបំផ្លាញសរសៃភ្នែក រហូតមើលអ្វីមិនច្បាស់
-អាចពិការភ្នែក (ប៉ុន្តែវាមិនមែនជាមហារីកភ្នែកទេ)Here's the right age to give your child a cellphone | Fortune Well

ប្រសិនបើសង្កេតឃើញថា យើងសម្លឹងមើលទូរស័ព្ទដៃច្រើនពេក គួរតែផ្លាស់ប្តូរទម្លាប់ប្រចាំថ្ងៃបន្តិចម្តងៗ ទើបយើងកាន់តែងាយស្រួលសម្របខ្លួន ។ កែវភ្នែករបស់យើងមានតែ១គូប៉ុណ្ណោះ ចូរកុំប្រើវាខ្លាំងពេក រហូតភ្លេចផ្តល់ភាពសំខាន់ចំពោះវា ។ បើកែវភ្នែកមានបញ្ហា យើងនឹងសោកស្តាយថា ហេតុអ្វីយើងធ្វើបែបនេះ ហើយនៅពេលនោះ វានឹងហួសពេល ៕ ប្រភព ៖ sanook

ភិទិ ចេញមកទម្លាយពាក្យសម្តី អ៊ីងអ៊ីង ស្តាប់ហើយស្លុតចិត្ត ខណៈ Ecovak Song មិនលុបវីដេអូតាមការស្នើសុំ

0

ភ្លើងកម្តៅនៅលើបណ្តាយសង្គមស្ទើរតែបញ្ចប់ទាំងស្រុងទៅហើយតារាចម្រៀង ថុល សុភិទិ បានចេញវីដេអូមួយទម្លាយនូវពាក្យសម្តីរបស់កញ្ញាអ៊ីងអ៊ីង ដែលធ្វើឱ្យគ្រប់គ្នានឹកស្មានមិនដល់ដោយនាងមានចេតនាធ្វើខ្លួនជាអ្នកទី៣ដណ្តើមស្នេហ៍គេ។ ទន្ទឹមនឹងនេះ ភិទិ ក៏បាននិយាយពីលោក Ecovak Song ផងដែរថាខ្លួនបានទៅដល់កន្លែងថតផ្ទាល់ព្រមទាំងស្នើសុំឱ្យអ្នកដឹកនាំរឿងរូបនេះលុបវីដេអូទី២ ដែលជាភ្លើងកម្តៅនាំឱ្យកើតរឿងកាន់តែខ្លាំងប៉ុន្តែវីដេអូនោះមិនបានលុបតាមការស្នើសុំឡើយ។May be an image of 1 person and television

នៅយប់ថ្ងៃទី៦ កញ្ញា តារាចម្រៀងហង្សមាស ថុល សុភិទិ បានបង្ហោះវីដេអូជាង៨នាទីនៅលើគណនីហ្វេកប៊ុកមានឈ្មោះថា Doreamon ដើម្បីបកស្រាយនិងបញ្ចប់បញ្ហារឿងដែលបានកើតឡើងប៉ុន្មានថ្ងៃមកនេះក្រោយពីមានមតិជាច្រើនចង់ឱ្យលោកចេញមុខនិយាយផងដែរ។ លោកព្យាយាមរក្សាភាពស្ងៀមស្ងាត់ដើម្បីបញ្ចប់រឿងនិងគិតថាជារឿងត្រឹមត្រូវ ប៉ុន្តែពេលលោកបានគិតម្តងទៀតបើលោកមិនបកស្រាយគឺរឿងនៅតែមិនបញ្ចប់នៅតែមានការបង្ហោះឆ្លើយឆ្លងគ្នាឥតឈប់។May be an image of 1 person

ក្នុងវីដេអូនោះដែរ ភិទិ បាននិយាយថាលោកបានទៅថតរឿងមួយហើយវគ្គហ្នឹងលោកមិនបានអានស្គ្រីបជាមុនហើយមិនដឹងថាឈុតថើបគេរបៀបណានោះទេពេលលោកទៅដល់ភ្លាមទើបបានស្គ្រីបនោះមកមើល។ លោកក៏បានទទួលស្គាល់ដែរថាអ្នកដឹកនាំរឿងនិងតួស្រី អ៊ីងអ៊ីង ពិតជាបានសួរលោកពិតមែនថាថតឈុតថើបបានឬអត់ ហើយលោកពិតជាបានឆ្លើយថាថតបានពិតមែន ត្រឹមជាការថើបមាត់ហើយក៏ផ្តួលខ្លួនទៅ ព្រោះលោកក៏ចង់បានបទពិសោធនថ្មីជូនមហាជនថាលោកមិនត្រឹមតែចេះច្រៀងតែមួយមុខ។ អ្វីដែលនឹកស្មានមិនដល់រឿងបានក្លាយជាបញ្ហាធំទៅវិញហើយកាន់តែរីករាលដាលកាន់តែខ្លាំង។ ជាមួយគ្នានោះលោកក៏ទទួលស្គាល់កំហុសដូចគ្នាដែលលោកបានសន្យាជាមួយគូស្នេហ៍ថាមិនថតឈុតបែបហ្នឹងតែលោកបានក្បត់ពាក្យសន្យា។No photo description available.

បន្ថែមពីលើនេះ ភិទិក៏បាននិយាយពីគូស្នេហ៍ខ្លួនដែរថា វីដេអូដំបូងដែលនាងបង្ហោះគឺសម្តៅលើលោកតែម្នាក់ប៉ុណ្ណោះព្រោះតែមានការអន់ចិត្ត មិនបាននិយាយទៅអ្នកណាឬតួស្រីឡើយ។ តែអ្វីដែលជាភ្លើងកម្តៅកាន់តែខ្លាំងនោះហើយនាំឱ្យដៃគូរកស៊ីមិត្តជិតស្និទ្ធម៉ានីនចេញមកនិយាយនោះព្រោះមានការខឹងសម្បារបន្ទាប់ពីឃើញវីដេអូទី២។
ដោយស្ថានភាពកាន់តែតានតឹងហើយមហាជនទូទៅសម្លឹងឃើញថាវីដេអូទី២នោះប្រៀបដូចជាដុតភ្លើងបន្ថែមមែន លោកបានទៅកន្លែងថតផ្ទាល់ដើម្បីសុំឱ្យអ្នកដឹកនាំរឿងលុបវីដេអូទី២ នោះចេញដោយលោក Ecovak song ក៏ឆ្លើយយល់ព្រមតែវីដេអូនោះមិនបានលុបតាមការស្នើសុំឡើយ។ នៅថ្ងៃនោះដែរលោក Ecovak song បាននិយាយជាមួយលោក និងកំពុងនិយាយជាមួយតួស្រីថា អ៊ីងឥឡូវបើជ្រុលជាគេខឹងហើយយើងបុកលុយថែមយក scene គេម៉ងទៅ ហើយ ភិទិ បានឮ អ៊ីងអ៊ីង ក៏ឆ្លើយវិញថា ឥឡូវនាងកំពុងតែដណ្តើមហើយមិនបានអត់ដណ្តើមឯណា។May be an image of 2 people

ម្ចាស់បទ «មួយឆាវ» អះអាងទៀតថាដោយសារតែមានអ្នកមួយចំនួនដែលមិនដឹងរឿងចេះតែដាក់សម្ពោធលើលោកខ្លាំងពេលដែលថាលោកជាមូលហេតុនាំឱ្យស្រីៗឈ្លោះដណ្តើមរូបគេ លោកមិនមែនជាតារាកូរ៉េទេគ្មានគំនិតចង់ឱ្យរឿងនេះកើតឡើងដែរ។ ភិទិ បញ្ជាក់ចុងក្រោយថា អ្វីដែលលោកនិយាយទាំងប៉ុន្មានសុទ្ធតែជារឿងពិត បើលោកនិយាយមិនពិតសូមឱ្យលោកជួបតែបញ្ហាមិនចេះចប់ ហើយលោកក៏ស្នើឱ្យមហាជនឈប់ជជែកវែកញែករឿងនេះបន្តទៀតដែរ៕

លឹម សេរីហាន់នីកា កូនក្រុម ពេជ្រ សោភា នាំកម្ពុជាកាន់តែរីកមុខរីកមាត់ល្បីល្បាញដល់ក្រៅប្រទេស

0

ក្នុងនាមជាគ្រូបង្វឹកម្នាក់ ពេជ្រ សោភា បានបង្ហាញអារម្មណ៍មានមោទនភាពយ៉ាងខ្លាំងចំពោះបេក្ខនារី លឹម សេរីហាន់នីកា ដែលជាកូនក្រុមរបស់ខ្លួននាំកម្ពុជាល្បីល្បាញឱ្យស្រុកគេបានស្គាល់បន្ទាប់ពីបកស្រាយបទ «ក្តាមស្រែ» ច្រើនចង្វាក់ក្នុងបទតែមួយរហូតចូលក្នុងតារាងឆាណែលយូធូប Best The Voice ។

បេក្ខនារី លឹម សេរីហាន់នីកា បានបង្ហាញខ្លួនក្នុងវគ្គ Live Show សប្តាហ៍ទី១ដោយជ្រើសបទ ក្តាមស្រែ មកបញ្ចេញសមត្ថភាពក្រោមការបង្វឹករបស់ខូចស៍ សោភា។ ទោះយ៉ាងណាក្នុងការបកស្រាយបទចម្រៀងមួយបទនេះមិនមែនជារឿងងាយស្រួលប៉ុន្មាននោះទេ ព្រោះបទនេះត្រូវបានអ្នកនាង ពេជ្រ សោភា យកមកកែច្នៃថ្មីមានលាយចង្វាក់ជាច្រើនទាំងការច្រៀងបែបមនោសញ្ចេតនាធម្មតា លាយជាមួយចង្វាក់ប្រពៃណីពីដើម រួមទាំងចង្វាក់រ៉ក និងរ៉េបទៀតផង។ ក្រោយបញ្ចេញសកម្មភាពរួចបេក្ខនារីរូបនេះបានទាញបេះដូងមហាជន និង
គ្រូបង្វឹកផ្សេងទៀតយ៉ាងខ្លាំងពីសមត្ថភាពរបស់នាងរហូត លឹម សេរីហាន់នី អាចឆ្លងផុត Live Show សប្តាហ៍ទី១បាន។May be an image of 1 person and text

អ្វីដែលកាន់តែធ្វើឱ្យមហាជនភ្ញាក់ផ្អើល រួមទាំងសាមីខ្លួននិងគ្រូបង្វឹកផ្ទាល់ បទ ក្តាមស្រែ រសជាតិច្រើនចូលគ្នានេះត្រូវបានជ្រើសរើសចូលទៅក្នុងតារាង Best The Voice ដែលចម្រាញ់ទៅដោយបេក្ខជន បេក្ខនារីប្រលង The Voice ផ្សេងៗទូទាំងពិភពលោកដែលមានភាពលេចធ្លោជាងគេទើបអាចមកដល់តារាងក្នុងឆាណែលយូធូបនេះបាន។

ភាពអស្ចារ្យនេះបានធ្វើឱ្យគ្រូបង្វឹក ពេជ្រ សោភា មានមោទនភាពយ៉ាងខ្លាំងទៅលើកូនក្រុមរបស់ខ្លួនដែលនាំឱ្យបទ ក្តាមស្រែ ល្បីដល់ស្រុកគេ។ ជាមួយគ្នានេះ នីកា ក៏បានបង្ហាញអារម្មណ៍រំភើបដូចគ្នានិងមិនភ្លេចគុណបំណាច់គ្រូបង្វឹក និងលោកគ្រូភ្លេងដែលមានការកែច្នៃទើបរូបនាងអាចឈានដល់ចំណុចនេះ។May be an image of 4 people and text that says '10:42 TVM ហង្សមាស្ LIVE SHOW WEEKI Alibaba.com B2B Trade App Ad.4.7* FREE Install views The best performances this week on The Voice HIGHLIGHTS 01-09-2023 TheVoice #Hig ago Best The Voice ..more 8.95M 493 Share Save Comments Clip @bestofthevoice this week your favor te? Which oer mance The Voice BESTOF KIDS TOP 10 Subscriptionadded MOST PO The Voice'

គួរបញ្ជាក់ថា លឹម សេរីហាន់នីកា ជាអ្នកខេត្តកំពង់ធំ មានវ័យ១៦ ឆ្នាំ។ ការប្រលងនេះនាងទទួលបានតែ១កៅអីប៉ុណ្ណោះប៉ុន្តែសមត្ថភាពរបស់នាងពិតជាមិនធម្មតាឆ្លងផុតវគ្គជាបន្តបន្ទាន់ខណៈពេលនេះនាងជាTop4នៅក្នុងក្រុម ពេជ្រ សោភា ផងដែរដែលត្រូវប្រកួតប្រជែងក្នុងវគ្គLive Show ជាបន្តទៀត៕May be an image of 6 people and text that says 'Best of The Voice BEST OF the The World's Best Voices BESTOF BEST Best of The Voice @bestofthevoice 8.95M subscribers 850 850videos Thebe BlindAuditions, together one tiktok.com/@thevoicehqar more link Subscribe Home Videos Shorts TOP 10 Weekl Playlists Community featur best. most The Voice. sing, and ng USTRALIA2 BEST BLNDS &MOME 44:05 The Voice Australia 2023: Best Blind Auditions & Moments Voice views days ago TOP10 The Most ICONIC Blind Auditions of The Voice of Ukraine Top 10 Voice views days ago OFUKRAIN BLINDS 21:46 ICONIC The best performancesthis Best ome Shorts Subscriptions Library'

ទេព បូព្រឹក្ស ប្រកាសយកថវិកាដែលលក់សំបុត្របានពីការប្រគំតន្រ្តីរបស់ខ្លួនជូនមន្ទីរពេទ្យកុមារអង្គរ

0

តារាចម្រៀង ទេព បូព្រឹក្ស បានប្រកាសនៅក្នុងវីដេអូផ្សព្វផ្សាយពីការលក់សំបុត្រដើម្បីចូលរួមប្រគំតន្រ្តីរបស់ខ្លួននាថ្ងៃទី១៦ ខែកញ្ញា ខាងមុខនេះដោយបាននិយាយថាថវិកាដែលទទួលបានពីការលក់សំបុត្រនេះនាងនឹងប្រគល់ជូនទៅមន្ទីរពេទ្យកុមារអង្គរ។May be an image of 5 people

ស្វាគមន៍ត្រលប់មកវិញជាមួយអ្នកគាំទ្រ កាលពីថ្ងៃទី៣ កញ្ញា ទេព បូព្រឹក្ស បានទម្លាក់បទថ្មីមួយបទរបស់ខ្លួនមានចំណងជើងថា «ជនក្បត់» បន្ទាប់ពីប្រកាសវិលមកវិញជាមួយសមិទ្ធផល៣ធំៗនៅក្នុងដៃនិងឱ្យអ្នកគាំទ្រត្រៀមខ្លួនជាមួយព្យុះទឹកកកទេព បូព្រឹក្ស ផងដែរ។No photo description available.ក្រោយពីប្រកាសហើយ ទីបំផុតតារាចម្រៀងរូបនេះបានចេញមកប្រកាសថានាងនឹងមានការប្រគំតន្រ្តីផ្ទាល់ខ្លួននៅថ្ងៃទី១៦ កញ្ញា ផងដែរ។ អ្វីដែលកាន់តែចាប់អារម្មណ៍នោះនៅល្ងាចថ្ងៃទី៥ ខែកញ្ញា ទេព បូព្រឹក្ស បានចេញវីដេអូមួយជាមួយកូនប្រុសដ៏គួរឱ្យស្រលាញ់របស់នាងដោយបានប្រាប់ហ្វេនៗអាចមកទិញសំបុត្រដោយផ្ទាល់បាននៅទីតាំងដែលនាងបានបញ្ជាក់ក្នុងវីដេអូ។ ក្នុងនោះដែរ ទេព បូព្រឹក្ស បញ្ជាក់ថាសំបុត្រធម្មតាមានតម្លៃ៣ដុល្លារ និងសំបុត្រ VIP មានតម្លៃ១០ដុល្លារថែមទាំងមានកាដូជូនបន្ថែមទៀត។No photo description available.

លើសពីនេះទៅទៀត ទេព បូព្រឹក្ស បាននិយាយទៀតថា ដើម្បីអបអរនាងត្រលប់មកវិញ ហើយមានការប្រគំតន្រ្តីដំបូងផ្ទាល់ខ្លួនតែម្តងរាល់ថវិកាដែលទទួលបានពីការលក់សំបុត្រ នាងនឹងយកទៅជូនមន្ទីរពេទ្យកុមារអង្គរ។

គួរបញ្ជាក់ផងដែរថា កន្លងមកនេះទន្ទឹមនឹងការរស់នៅស៊ីវិល័យ ទិញឡានទំនើបៗ ពាក់គ្រឿងពេជ្រធំៗជ្រោងខ្លួន ទេព បូព្រឹក្ស ក៏ជាតារាម្នាក់ដែលចូលចិត្តធ្វើអំពើសប្បុរសធម៌ជារឿយៗផងដែរ៕No photo description available.

Toyota បានចេញលក់ជាផ្លូវការនូវរថយន្តប្រភេទ SUV ទំនើបបំផុតមិនធ្លាប់មាន

0

បរទេស៖ រថយន្ត SUV កូនកាត់ Century Plug-in Hybrid តំណាងឱ្យរថយន្តប្រណិតជំនាន់ក្រោយរបស់ Toyota ដែលបំពេញតម្រូវការអតិថិជនដ៏សំបូរបែប។ រថយន្ត SUV ស៊េរីថ្មីនេះ ភ្ជាប់មកជាមួយនូវប្រព័ន្ធ Plug-in Hybrid powertrain ដែលផ្នែកខាងក្នុងមានអារម្មណ៍ដូចជារថយន្ត Rolls-Royce។

យោងតាមក្រុមហ៊ុន Toyota បាននិយាយថា Century SUV នីមួយៗសុទ្ធតែត្រូវបានផលិតឡើងតាមតម្រូវការរបស់អតិថិជន។ លើសពីនេះ ក្រុមហ៊ុនក៏មានការផ្លាស់ប្តូរដើម្បីចាប់ផ្តើមកំណែ GRMN ដែលមានប្រសិទ្ធភាពខ្ពស់ និងកំណែដែលអាចបំប្លែងបាន ដើម្បីបង្វែរខ្សែរថយន្ត Century ។Toyota Century SUV Debuts With Fully Reclining Rear Seats, Costs $170,000

Toyota Century ២០២៤ SUV មានប្រវែង ៥,២០៥ មីលីម៉ែត្រ (២០៤.៩ អ៊ីង) ទទឹង ១,៩៩០ មីលីម៉ែត្រ (៧៨.៣ អ៊ីង) និងកម្ពស់ ១,៨០៥ ម. ម្យ៉ាងវិញទៀត មូលដ្ឋានកង់ទំហំ ២,៩៥០ mm (១១៦.១ អ៊ីង) គឺស្ទើរតែដូចគ្នាទៅនឹង Toyota Grand Highlander និង Lexus TX ដែលទាំងពីរនេះផ្អែកលើស្ថាបត្យកម្ម TNGA-K ដូចគ្នា។ គួរកត់សម្គាល់ថាជំនួសឱ្យការប្រើប្រាស់ម៉ាស៊ីន ៥.០ លីត្រ V៨ សាំង hybrid ដូចនៅលើរថយន្ត SUV នេះ គឺជាម៉ូដែល Plug-in Hybrid ។ កម្លាំងម៉ាស៊ីនរួមមានម៉ាស៊ីនសាំង V៦ ចំណុះ ៣.៥ លីត្រ ផលិតកម្លាំង ២៥៨ សេះ/៣៣៥ Nm ជាមួយនឹងម៉ូទ័រអេឡិចត្រិចពីរដែលផលិតបាន ១៨០ សេះ/២៧០ Nm និង ១០៧ សេះ/១៦៩ Nm រៀងគ្នា។Chauffeur-focused Toyota Century SUV unveiled with $170,000 price tag -  Autoblog

ចំណុចពិសេសរបស់រថយន្ត Century SUV គឺជួយឱ្យអ្នកប្រើប្រាស់ទទួលបាននូវបទពិសោធន៍នៃការបើកបរដ៏ស្ងប់ស្ងាត់។ ម៉ូដែលនេះក៏មានរបៀបបង្កើនផាសុខភាពកៅអីខាងក្រោយ (Rear Comfort) ដើម្បីជួយទ្រទ្រង់ការគ្រប់គ្រងហ្វ្រាំង និងកាត់បន្ថយរំញ័រ។ នៅខាងក្នុងបន្ទប់ Toyota Century SUV មានរចនាសម្ព័ន្ធកៅអីបួន ជាមួយនឹងកៅអីខាងក្រោយដែលគ្របដោយស្បែកដាច់ដោយឡែក ដែលអាចដាក់បានទាំងស្រុងទៅក្នុងគ្រែរាបស្មើសម្រាប់អ្នកដំណើរ “ផ្អៀងខ្នង”។ ជាពិសេសកៅអីទាំងអស់នៅក្នុងរថយន្តមានមុខងារកំដៅ និងខ្យល់ចេញចូល។ ប្រព័ន្ធសំឡេងត្រូវបានក្រុមហ៊ុនបញ្ជាក់ថាត្រូវតាមស្តង់ដារគុណភាពខ្ពស់ព្រោះវាត្រូវបានផលិតដោយម្ចាស់ឧបករណ៍តន្ត្រី។Toyota Century SUV revealed, design, powertrain, interior, features and  more | Autocar India

បច្ចុប្បន្ននេះ Toyota Century ២០២៤ SUV បានដាក់ឱ្យកុម្ម៉ង់នៅក្នុងប្រទេសជប៉ុនហើយ។ ក្រុមហ៊ុន Toyota បាននិយាយថា យានជំនិះនឹងត្រូវបានលក់តាមរយៈ Century Meisters ដែលជាផ្នែកលក់ និងវិស្វករដែលមានចំណេះដឹងទូលំទូលាយអំពីម៉ាក Century ។ រថយន្តនេះត្រូវបានកំណត់ត្រឹមតែ ៣០ គ្រឿងប៉ុណ្ណោះក្នុងមួយខែ រីឯតម្លៃវិញគឺចាប់ពី ២៥ លានយ៉េនឡើងទៅ (ស្មើនឹង ១៦៩,៥៨០ ដុល្លារ)៕

ស្រាយចម្ងល់! បឹងពណ៌ផ្កាឈូកដ៏ចម្លែក​ ដែលល្បីពេញពិភពលោក

0

បឹងដ៏ចម្លែកមួយលើលោក LAKE HILLIER ដែលមានទឹកពណ៌ផ្កាឈូកស្ថិតនៅប្រទេសអូស្ត្រាលី បានក្លាយជាកន្លែងទាក់ទាញអ្នកទេសចរទៅកម្សាន្តច្រើនឆ្នាំមកហើយ។ ក្រៅពីជាកន្លែងដ៏ទាក់ទាញហើយនោះ ទីនេះក៏ត្រូវបានអ្នកវិទ្យាសាស្ត្រធ្វើការស្រាវជ្រាវស្វែងរកមូលហេតុដែលបណ្តាលឱ្យបឹងនេះមានព៌ណផ្កាឈូកដូច្នេះ។Lake Hillier – Australia - Atlas Obscura
បន្ទាប់ពីសិក្សាស្រាវជ្រាវជាច្រើនឆ្នាំ បានកំណត់សម្គាល់ឃើញថាបឹងនេះ មានពណ៌ផ្កាឈូកកក៏ដោយសារតែសារវត្តមានសារាយជាច្រើនប្រភេទ ដែលភាគច្រើនពួកវាលោតលាស់នៅក្នុងទឹកដែលមានជាតិប្រៃខ្ពស់។Lake Hillier – The Pink Lake Hillier of Australiaនៅក្នុងចំណោមសារាយទាំងនោះ មានសារាយម៉្យាង ឈ្មោះថា Dunaliella salina ជាអ្នកផលិតជាតិពណ៌ដ៏ច្រើនឈ្មោះ Carotenoids ដែលធ្វើឱ្យបឹងឡើងពណ៌ផ្កាឈូកបែបនេះ។

សូមបញ្ជាក់ផងដែរថា បឹងនេះអាចឱ្យមនុស្សហែលបាន ក៏ប៉ុន្តែពួកគេត្រូវត្រៀមខ្លួនទុក្ខជាមុន ព្រោះថាបឹងនេះមានកម្រិតជាតិប្រៃវាខ្ពស់ ដែលអាចប៉ះពាល់ដល់សុខភាពស្បែកយ៉ាងលឿន៕Pink Lakes Around The World That Are Hard To Believe | GarimaShares - Tripoto

ឆាប់ៗនេះ ការផ្ទេរកម្មសិទ្ធិពីម្ដាយឳពុកទៅកូន ប្រើពេលតែ៥នាទី

0

នាពិធីប្រកាសចូលកាន់តំណែងជាអភិបាលខេត្តសៀមរាបថ្មី នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា” ឆាប់ៗខាងមុខនេះ ការផ្ទេរកម្មសិទ្ធិពីម្ដាយឳពុកទៅកូន ប្រើពេលតែ៥នាទីប៉ុណ្ណោះ។

នៅក្នុងមានការផ្ទេរកម្មសិទ្ធិពីម្ដាយឳពុកទៅកូននេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានស្នើសុំទៅដល់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងការសម្របសម្រួលផ្ទេរកម្មសិទ្ធពីឪពុកម្ដាយទៅកូនតាមប្រព័ន្ធឌីជីថល ដោយប្រើប្រាស់ពេលវេលាយ៉ាងយូរ៥នាទី ហើយមិនអស់ថវិកាអីទាំងអស់។

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានសង្កត់ធ្ងន់ថា៖ “នេះជាផែនការរួមជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដែលបានឯកភាព ដើម្បីជំរុញការងារនេះ ធ្វើយ៉ាងម៉េចឱ្យ ចេញរូបរាងក្នុងពេលឆាប់ៗនេះ”៕

 

ជប៉ុន និយាយពីទឹករោងចក្រនុយក្លេអ៊ែរហ៊្វូគូស៊ីម៉ា ប្រាប់ចិន

0

រដ្ឋធានីហ្សាការតា៖ ការសម្រេចរបស់ក្រុងតូក្យូ បញ្ចេញទឹក ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ដែលបានបន្សាបធាតុវិទ្យុសកម្ម ធ្វើឲ្យរដ្ឋាភិបាលក្រុងប៉េកាំង ប្រតិកម្មយ៉ាងខ្លាំង និង សងសឹកតបតវិញ ដោយការហាមឃាត់ដល់ការនាំចូលម្ហូបអាហារសមុទ្រ មកពីប្រទេសជប៉ុន ប៉ុន្ដែសកម្មភាពបែបនេះ បាននាំឲ្យមានការតវ៉ា ទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ហើយឥឡូវមេដឹកនាំប្រទេសអាស៊ីបូព៌ាមួយនេះ ក៏បានប្រាប់ទៅដល់មហាយក្សចិន ដោយផ្ទាល់។

សារព័ត៌មានរបស់សិង្ហបុរី Channel News Asia បានចេញផ្សាយ កាលពីរាត្រី ថ្ងៃពុធ ទី៦ ខែកញ្ញា ថា លោក ហ៊្វូមីអូ គីស៊ីដា (Fumio Kishida) នាយករដ្ឋមន្ត្រីជប៉ុន បានបញ្ជាក់ កាលពីថ្ងៃពុធ (ទី៦ ខែកញ្ញា) ថា គាត់បានពន្យល់ អំពីគោលជំហររបស់ជប៉ុន នៅក្នុងការបញ្ចេញទឹកមានធាតុវិទ្យុសកម្ម ដែលបានបន្សាបរួច ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ៊្វូគូស៊ីម៉ា ដល់នាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang) នៅក្រៅកិច្ចប្រជុំកំពូលអាស៊ាន នៅក្នុងប្រទេសឥណ្ឌូនេស៊ី។Japan's Kishida urges China premier to end import ban over Fukushima water

ប្រទេសជប៉ុន បានបញ្ចេញទឹក ចេញពីរោងចក្រថាមពលនុក្លេអ៊ែរ ដែលបានខូច បញ្ចូលទៅក្នុងមហាសមុទ្រ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។ ការសម្រេចចិត្តរបស់រដ្ឋាភិបាលក្រុងតូក្យូ បាននាំឲ្យមានការរិះគន់យ៉ាងខ្លាំង មកពីប្រទេសចិន ហើយជាការសងសឹកតបតវិញនោះ រដ្ឋាភិបាលក្រុងប៉េកាំង បានដាក់បម្រាមលើការនាំចូលជលផលទាំងអស់ មកពីប្រទេសជប៉ុន។

គ្រោះរញ្ជួយដីដ៏ខ្លាំង និង មហារលកយក្សស៊ូណាមិ នៅក្នុងឆ្នាំ២០១១ បាននាំឱ្យកើតមានគ្រោះមហន្ដរាយ ដល់រោងចក្រថាមពលនុយក្លេអ៊ែរហ៊្វូគូស៊ីម៉ាដាយអ៊ីឈិ (Fukushima Daiichi) នៅក្នុងចំណោមគ្រោះមហន្តរាយនុយក្លេអ៊ែរដ៏អាក្រក់បំផុត នៅលើពិភពលោក ចាប់តាំងពីការកើតគ្រោះមហន្ដរាយ នៅឆ័រណូប៊ីល (Chernobyl) របស់អ៊ុយក្រែន នាសម័យសូវៀត កាលពី២៥ឆ្នាំមុន។Japan Prime Minister Fumio Kishida Has Contact with Chinese Premier Li Qiang  in Jakarta - The Japan News

លោក ហ៊្វូមីអូ គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន បានប្រាប់ដល់ក្រុមអ្នកកាសែត ថា គាត់បាននិយាយយ៉ាងខ្លី ជាមួយសមភាគីចិន លោក លី ឈាង នៅមុនកិច្ចប្រជុំកំពូលអាស៊ាន ដោយគាត់បានបញ្ជាក់ ថា « ខ្ញុំបានពន្យល់អំពីគោលជំហររបស់ប្រទេសជប៉ុន ជុំវិញបញ្ហាទឹក ដែលបានបន្សាបរួច ចេញពីរោងចក្រ ដល់លោកនាយករដ្ឋមន្ត្រី លី»។ បើទោះជាយ៉ាងណា លោកនាយករដ្ឋមន្រ្ដី បានបដិសេធនិយាយ អំពីរបៀប ដែលលោក លី ឈាង បានឆ្លើយតប។

Japan's nuclear wastewater plan is clouded by politicsក្រសួងការបរទេសជប៉ុន បាននិយាយ ថា ការពិភាក្សា ជាមួយនាយករដ្ឋមន្រ្ដីចិន លោក លី ឈាង គឺជាលើកទីមួយ ខណៈមេដឹកនាំទាំងពីរ បានជួបគ្នា ដោយផ្ទាល់។ ជំនួបនេះវក៏ជាកិច្ចពិភាក្សាកម្រិតខ្ពស់លើកដំបូង រវាងប្រទេសទាំងពីរ ចាប់តាំងពីការបញ្ចេញទឹក ចេញពីរោងចក្រហ៊្វូគូស៊ីម៉ា។ ទឹកទាំងនោះ បានបន្សាបធាតុវិទ្យុសកម្ម ភាគច្រើន លើកលែងតែទ្រីទីយ៉ូម (Tritium) ដែលជារ៉ាឌីយ៉ូនូគ្លីដ (Radionuclide) ពិបាកបំបែក ចេញពីទឹក ហើយក៏បានទទួលស្គាល់ពីអន្តរជាតិ នៅមុនពេលបញ្ចេញទឹកទាំងនោះ បង្ហូរចូលទៅក្នុងមហាសមុទ្រ៕Fukushima's radioactive wastewater is being released in the Pacific. Here's  what you need to know | World News | newspressnow.com