កម្ពុជា នាំចេញកំពឹសទឹកសាបនិងអន្ទង់បង្កកចំនួន១០តោនជាលើកដំបូងទៅកាន់ទីផ្សារប្រទេសចិន
តាមការបញ្ជាក់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ កម្ពុជាសម្រេចបានការនាំចេញផលិតផលជលផល ទៅកាន់ទីផ្សារប្រទេសចិនជាលើកដំបូ។ ការនាំចេញផលិតផលជលផលមាន២ប្រភេទគឺ អន្ទង់បង្កក និងកំពឹសទឹកសាបបង្កក ក្នុងបរិមាណសរុប១០ តោន។
ការនាំចេញផលិតផលជលផលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិនជាលើកដំបូងនេះ ធ្វើឡើងដោយក្រុមហ៊ុន Kim Chou Co., Ltd Import Export and International Transportation ។ បើតាមលោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ បានថ្លែងថាការនាំចេញជើងដំបូងនេះ គឺជាជោគជ័យមួយជំហាន និងថា នៅមានការងារច្រើនទៀតដែលត្រូវធ្វើ។
ទន្ទឹមនឹងការនាំចេញនេះ អាទិភាពដំបូង គឺធ្វើយ៉ាងណារក្សានូវគុណភាព ស្របតាមស្តង់ដារអនាម័យ និងភូតគាមអនាម័យ កំណត់ដោយរដ្ឋបាលគយចិន ដើម្បីធានាឱ្យបានថា ផលិតផលជលផលរបស់ខ្មែរនៅតែអាចនាំចូលទៅកាន់ទីផ្សារប្រទេសចិនបាន។ ចំណែកការងារបន្ទាប់ គឺជំរុញឲ្យផលិតផលជលផលរបស់ខ្មែរ មានគុណភាពកាន់តែខ្ពស់ មានសោភណ្ឌភាពកាន់តែល្អ មានសុវត្ថិភាព និងមានរសជាតិកាន់តែឆ្ងាញ់ ក្នុងគោលដៅពង្រឹងនិងពង្រីកតម្រូវការរបស់អតិថិជននៅលើទីផ្សារប្រទេសចិន។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ទៀតថា នៅពេលដែលសេចក្ដីត្រូវការនៅទីផ្សារចិនកើនឡើង ការនាំចេញផលិតផលជលផលពីកម្ពុជាទៅកាន់ប្រទេសចិននឹងមានកំណើន។ ចំណែកវារីវប្បករ អ្នកចិញ្ចឹមត្រីនៅស្រុកខ្មែរ នឹងមានការងារធ្វើកាន់តែច្រើន។តាមរយៈការជំរុញការនាំចេញផលិតផលជលផលខ្មែរទៅកាន់ទីផ្សារប្រទេសចិននេះ ក្រសួងសង្ឃឹមថា វានឹងអាចជួយបង្កើនជីវភាពបងប្អូនវារីវប្បករនៅស្រុកខ្មែរយើងឲ្យកាន់តែមានការរីកចម្រើនទៅមុខ និងរួមចំណែកជួយដល់កំណើនសេដ្ឋកិច្ចជាតិផងដែរ៕






លោកបាន សង្កត់ធ្ងន់ថា៖”ប្រព័ន្ធផ្សព្វផ្សាយសង្គមនិងពាណិជ្ជកម្មសង្គម គឺមិនអាចរួមបញ្ចូលគ្នាបានទេ។ ការដែលជម្រុញឱ្យអាជីករផ្លាស់ប្តូរពីការលក់នៅតាមផ្សារទៅលក់អនឡាញវិញ នឹងធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះជាខ្លាំង ជាពិសេសនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចដ៏ធំបំផុតរបស់អាស៊ីអាគ្នេយ៍នេះតែម្តង”។


















ក្រុមជួយសង្គ្រោះមកពីប្រទេសអេហ្ស៊ីប អ៊ីតាលី ទុយនីស៊ី អារ៉ាប់រួម ទួរគី និងកាតា បានទៅដល់ប្រទេសលីប៊ីហើយ។ ដោយប្រទេសទួរគីបានបញ្ជូនកប៉ាល់ដឹកឧបករណ៍ ដើម្បីបង្កើតមន្ទីរពេទ្យវាលចំនួនពីរ រីឯប្រទេសអ៊ីតាលីវិញបានបញ្ជូនយន្តហោះចំនួនបីគ្រឿងសម្រាប់ការផ្គត់ផ្គង់ និងនាវាកងទ័ពជើងទឹកពីរគ្រឿង។ ទោះជាយ៉ាងណាក៏ដោយ កប៉ាល់មានការពិបាកក្នុងការផ្ទុកទំនិញរបស់ពួកគេ ដោយសារតែកំពង់ផែ Derna ស្ទើរតែមិនអាចប្រើប្រាស់បាន។ អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ខ្លួននឹងបែងចែកថវិកាចំនួនពីរលានដុល្លារពីមូលនិធិសង្គ្រោះបន្ទាន់ ដើម្បីគាំទ្រជនរងគ្រោះ ដោយហៅទឹកជំនន់លីប៊ីថាជា “គ្រោះមហន្តរាយទ្រង់ទ្រាយធំ”៕


• ប្រធានាធិបតីទី២៥ លោក William McKinley ត្រូវបានគេបាញ់ចំពោះចំនួន២គ្រាប់នៅឆ្នាំ១៩០១ ពេលចូលរួមក្នុងពិធីតាំងពិព័រណ៍ បន្ទាប់មកក៏បានបាត់បង់ជីវិត ក្រោយសម្រាកនៅមន្ទីពេទ្យ៨ថ្ងៃ។
• ប្រធានាធិបតីអាមេរិកទី៣៥ លោក John F. Kennedy ត្រូវបានគេធ្វើឃាតនៅឆ្នាំ១៩៦៣ ដោយខ្មាន់កាំភ្លើងបានបាញ់ចំនួន៣គ្រាប់ ចេញពីបង្អួចអគារមួយ ចំក្បាលលោកចំនួន២គ្រាប់ បណ្តាលឱ្យលោកស្លាប់នៅកន្លែងកើតហេតុ។
បច្ចុប្បន្ននេះ ប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោក Joe Biden ដែលជាប្រធានាធិបតីលើកទី៤៦៕

