នំសាយ៉របស់វៀតណាមស្ថិតក្នុងមុខម្ហូបឆ្ងាញ់បំផុតទាំង ១០ នៅលើពិភពលោក
សាយ៉បំពងរបស់វៀតណាមស្ថិតក្នុងមុខម្ហូបឆ្ងាញ់បំផុតទាំង ១០ នៅលើពិភពលោក នេះបើយោងតាមគេហទំព័រ Taste Atlas ដែលបានរាយការណ៍កាលពីថ្ងៃទី ២៨ ខែតុលាកន្លងទៅ។
យោងតាមគេហទំព័រនេះបានឱ្យដឹងថា ក្នុងចំណោមមុខម្ហូបល្បីៗចំនួន ១០០ មានតែ ១០ មុខតែប៉ុណ្ណោះដែលជាប់ជាមុខម្ហូបឆ្ងាញ់បំផុតរបស់ពិភពលោក។ នេះបើយោងតាមបញ្ជីបោះឆ្នោតដែលផ្អែកលើការពិនិត្យពីអ្នកជំនាញផ្នែកធ្វើម្ហូបជិត ៣៤០,០០០ នាក់និងអ្នកទទួលទានអាហារជាមួយនឹងលក្ខណៈវិនិច្ឆ័យនៃការជ្រើសរើសមុខម្ហូបដែលមានរសជាតិប្លែក និងពេញនិយម។
ក្នុងនោះសាយ៉បំពងរបស់វៀតណាមបានស្ថិតក្នុងចំណាត់ថ្នាក់ទី ៨ ក្នុងចំណោមមុខម្ហូបកំពូលទាំង ១០ ដែលឈានដល់ ៤.៤ លើមាត្រដ្ឋាន ៥។ សាយ៉បំពងនេះ ត្រូវបានធ្វើឡើងដោយសាច់ជ្រូក រួមជាមួយនំបញ្ចុក និងបង្គារមូរក្នុងស្រទាប់ រួចចៀនយ៉ាងក្រៀមក្នុងខ្ទះប្រេង បង្កើតបានជាម្ហូបពណ៌មាស ជាមួយនឹងស្រទាប់ខាងក្រៅស្តើង ស្រួយ ស្រាល និងបំពេញដោយបន្លែក្រអូប អំពិលទុំ ផ្សិតត្រចៀកឈើជាដើម។
ដូច្នេះមុខម្ហូបឆ្ងាញ់បំផុតទាំង ១០ នៅលើពិភពលោករួមមានៈ
– Campur pilaf របស់ឥណ្ឌូណេស៊ីស្ថិតក្នុងចំណាត់ថ្នាក់ទី១
-Nigiri sushi ជប៉ុនស្ថិតក្នុងចំណាត់ថ្នាក់ទី២
-Pad Thai របស់ថៃ ស្ថិតក្នុងចំណាត់ថ្នាក់ទី ៣
-Sashimi kaisendon ជប៉ុន ស្ថិតក្នុងចំណាត់ថ្នាក់ទី ៤
-Yangzhou របស់ចិន ស្ថិតក្នុងចំណាត់ថ្នាក់ទី ៥
-Char kway teow សិង្ហបុរី ស្ថិតក្នុងចំណាត់ថ្នាក់ទី ៦
-Paella របស់អេស្ប៉ាញ ស្ថិតក្នុងចំណាត់ថ្នាក់ទី ៧
-សាយ៉បំពងវៀតណាម ស្ថិតក្នុងចំណាត់ថ្នាក់ទី ៨
-Arroz de marisco ព័រទុយហ្គាល់ ស្ថិតក្នុងចំណាត់ថ្នាក់ទី ៩
-និង Tom Kha Gai របស់ថៃស្ថិតក្នុងចំណាត់ថ្នាក់ទី ១០
គួរបញ្ជាក់ដែរថា Taste Atlas គឺជាគេហទំព័រផ្សព្វផ្សាយមុខម្ហូបឆ្ងាញ់ៗនៃគោលដៅនានាជុំវិញពិភពលោក ដោយតភ្ជាប់ជាមួយភោជនីយដ្ឋានផ្សេងៗចំនួន ៩,០០០ ណែនាំមុខម្ហូបជាង ១០,០០០ ដល់អ្នកអាន និងការពិនិត្យ រួមទាំងការស្រាវជ្រាវរាប់ពាន់ពីអ្នកជំនាញផ្នែកធ្វើម្ហូប និងមេចុងភៅ៕


ក្នុងចំណោម២៨ប្រទេសនេះ មាន៣ប្រទេស នៅតំបន់អាស៊ានគឺ៖








:max_bytes(150000):strip_icc()/GettyImages-654013042-28f42fc82c544a9fb0f74458b85de713.jpg)















នៅលើហ្វេកប៊ុកផ្លូវការរបស់អភិបាលខេត្តកោះកុង លោកជំទាវ មិថុនា ភូថង បានរៀបរាប់ថា៖”#សូមគោរពជ្រាបជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា: ពាក់ព័ន្ធករណីជនដែលបានប្រព្រឹត្តអំពើមិនគម្បី ខ្វះសីលធម៌ អគតិធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សង្គមគួរឱ្យស្អប់ខ្ពើមបំផុត បានយកដំបងជ្រុងវាសំពងក្បាលកូនឈ្លូសដែលកំពុងហែលទឹកទៅរកដីគោក បណ្តាលឱ្យស្លាប់បាត់បង់ជីវិតនៅហ្នឹងកន្លែង។#ពាក់ព័ន្ធករណីខាងលើ ខ្ញុំសូមលើកទឹកចិត្តជាថវិកាចំនួន ៤,០០០,០០០រៀល (បួនលានរៀល) ដល់អ្នកដែលបានផ្តល់ព័ត៌មាន អត្តសញ្ញាណ របស់ជនដែលបានប្រព្រឹត្តអំពើអមនុស្សធម៌ នូវភិនភាគរូបរាង ដូចដែលមាននៅក្នុងវីដេអូនេះ។ ចំពោះអ្នកដែលបានផ្តល់ព័ត៌មាននេះ យើងខ្ញុំនឹងរក្សាទុកជាការសម្ងាត់។#អាស្រ័យហេតុនេះ សូមសាធារណជន ជាពិសេសអ្នកដែលបាននៅក្នុងហេតុការណ៍នោះ មេត្តាចូលរួមជាមួយអាជ្ញាធរមានសម្ថកិច្ច ដើម្បីឈានទៅរកចាប់ខ្លួនជននោះ យកមកផ្តន្ទាទោសតាមច្បាប់ ដោយគ្មានការលើកលែងឡើយ”។

កោះនេះ ត្រូវបានអ្នកភូមិនិយាយតៗគ្នាមកថា ពុំធ្លាប់មានមនុស្សរស់នៅទាល់តែសោះ ទើបគេដាក់ឈ្មោះកោះនេះថា កោះខ្មោច។
ពេលទៅដល់កោះនេះ ភ្ញៀវទេសចរណ៍នឹងបានឃើញរូបសំណាកមួយឈ្មោះថា “នាងបិសាចក្រមុំ” ដែលមានទឹកមុខញញឹម នៅក្រោមដើមឈើធំមួយប្របនឹងមាត់ឆ្នេរនោះ។
សម្រាប់ភ្ញៀវទេសចរ ដែលចង់ទៅកម្សាន្តនៅទីនោះ គួរតែសាកសួរពីសហគមន៍ដែលមាននៅទីនោះ ដើម្បីឱ្យពួកគាត់ជូនមកគេងសម្រាកបោះតង់ ឬស្ទួចត្រីនៅលើកោះមួយនេះ៕


ក្រសួងបានឱ្យដឹងទៀតថា ប្រែក្លាយព្រះរាជាណាចក្រកម្ពុជាជាដែនដីទទួលស្វាគមន៍ការថតភាពយន្តនៅកម្ពុជារួមគ្នាដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍វប្បធម៌ដើម្បីជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។




ប្រភព ៖ TNN World

