ផ្ទុះការចាប់អារម្មណ៍នារីជនជាតិកូរ៉េ BiBi ទើបមករស់នៅខ្មែរ៣ឆ្នាំ តែក្លាហានចូលរួមប្រកួតចម្រៀងរ៉េប
នារីជាជនជាតិកូរ៉េដ៏ស្រស់ស្អាតម្នាក់មានឈ្មោះ BiBi ធ្វើឱ្យស្រទាប់យុវវ័យមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីឃើញបេក្ខនារីរូបនេះចូលរួមប្រកួតកម្មវិធីប្រលងចម្រៀង The Rapper Cambodia ។ នារីកូរ៉េរូបនេះទាញចំណាប់អារម្មណ៍របស់មហាជនតាមរយៈសំឡេងនិងមុខមាត់គួរឱ្យស្រលាញ់របស់នាង។
ពិតជាមិនធម្មតានោះទេ ទោះបីជានេះជារដូវកាលទី១សម្រាប់កម្មវិធីប្រលងចម្រៀងរ៉េបដ៏ធំដែលទើបមាននៅស្រុកខ្មែរ The Rapper Cambodia តែបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងទាំងបេក្ខជន បេក្ខនារី មានទាំងខ្មែរ មានទាំងកូរ៉េ ថែមទាំងមានបេក្ខជនស្កាត់ពីខ្មែរកម្ពុជាក្រោមក៏បានចូលរួមប្រកួតផងដែរ។
ក្នុងវគ្គ «AUDITION» សប្តាហ៍ទី២ដែលបានចាក់ផ្សាយហើយនារាត្រីថ្ងៃទី២៤ ខែកញ្ញា អ្នកលេងបណ្តាញបណ្តាញសង្គមបានផ្ទុះការចាប់អារម្មណ៍ទៅលើបេក្ខនារីម្នាក់ដែលជាជនជាតិកូរ៉េ ដែលមានសេចក្តីក្លាហានចូលរួមប្រកួតកម្មវិធីនេះ។ នារីជាជនជាតិកូរ៉េរូបនេះមានឈ្មោះថា BiBi នាងមករស់នៅប្រទេសកម្ពុជា៣ឆ្នាំហើយ និងកំពុងខិតខំរៀនភាសាខ្មែរខណៈការមករស់នៅប៉ុន្មានឆ្នាំនេះ BiBi ក៏អាចនិយាយភាសាខ្មែរបានតិចតួចផងដែរ។
ទោះយ៉ាងណាសម្រាប់ការប្រលងលើកនេះ BiBi មិនទទួលបានការជាន់ហ្គែរពីគ្រូបង្វឹកទាំង៤ឡើយ ប៉ុន្តែនារីកូរ៉េរូបនេះទទួលបានការចាប់អារម្មណ៍ពីមហាជនតាមរយៈការបញ្ចេញស្ទាយ៍រាំរបស់នាង និងសំឡេងរួមទាំងរូបរាងដ៏គួរឱ្យស្រលាញ់របស់ BiBi ផងដែរ៕
@barameyofficial បេក្ខនារីជនជាតិកូរ៉េ bibi ខំរៀនភាសាខ្មែរមែនទែន ដោយសារស្រលាញ់ និងគាំទ្រចម្រៀងហុីបហបរបស់យើង ????????❤️???????????? #TheRapper #Cambodia #TheRapperCambodia #Hanumanbeverages HanumanBeer #HanumanxTheRapperCambodia #Baramey PlerngKob #BayonTelevision #HanumanxBarameyxPlerngkob








ប្រភព ៖ on route trip















ទិវាទេសចរណ៍ពិភពលោក បានបារព្ធធ្វើឡើងជាលើកដំបូងនៅថ្ងៃទី២៧ កញ្ញា ឆ្នាំ ១៩៨០ ក្រោមការរៀបចំរបស់អង្គការទេសចរណ៍ពិភពលោករបស់អង្គការសហប្រជាជាតិ។
ជាទូទៅទិវានេះ តែងតែរៀបចំឡើងក្រោមប្រធានបទផ្សេងៗគ្នានេះ ជាក់ស្តែកាលពីឆ្នាំ២០២២ នៅក្នុងប្រទេសកម្ពុជាជ្រើសយកប្រធានបទ”ការគិតគូរឡើងវិញពីទេសចរណ៍”។ ដោយឡែកនៅឆ្នាំ២០២៣នេះ កម្ពុជា ជ្រើសយកប្រធានបទ “ទេសចរណ៍ និងការវិនិយោគបៃតង” ដែលប្រារព្ធឡើងនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំឯ២០២៣ វេលាម៉ោង ៥:៣០ នាទីល្ងាច។
ហេតុដូច្នេះ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានបំណងចង់ទៅកម្សាន្តនៅខេត្តសៀមរាប ពេលនេះគឺជាឱកាសល្អដ៏កម្រមាន ដែលបងប្អូនទទួលបានការបញ្ចុះតម្លៃដល់៥០ភាគរយ ទៅតាមសណ្ឋាគារ និងកន្លែងកម្សាន្តមួយចំនួនផងដែរ៕



ក្រុមហ៊ុនអាកាសចរណ៍ចិនលើកឡើងថា ប្រទេសចិនមានថ្ងៃឈប់សម្រាកច្រើន ទើបធ្វើឱ្យភ្ញៀវទេសចរចិននាំគ្នាមកលេងនៅប្រទេសថៃ ខណៈប្រទេសថៃប្រើវិធានការលើកលែងទិដ្ឋាការ (Free Visa) ដើម្បីទាក់ទាញភ្ញៀវទេសចរចិន ។ ទោះយ៉ាងណា ក្រុមហ៊ុនអាកាសចរណ៍ចិនរង់ចាំតាមដានស្ថានការណ៍ធ្វើដំណើររបស់ភ្ញៀវទេសចរបន្ទាប់ពីពេលនេះ ជាពិសេស នៅថ្ងៃធម្មតា បើភ្ញៀវទេសចរចិនធ្វើដំណើរមកលេងប្រទេសថៃកើនឡើង ខាងក្រុមហ៊ុននឹងត្រៀមជើងហោះហើរដើម្បីទទួលកំណើនភ្ញៀវទេសចរ ។











