Home Blog Page 1477

នាវាហោះអាចជាជម្រើសធ្វើដំណើរតាមអាកាសនាថ្ងៃអនាគត

0

រូបភាពដែលយើងមើលឃើញនេះ គឺ Airlander ជានាវាហោះប្រើប្រាស់ឧស្ម័នអេលីយ៉ូម ហើយវាអាចក្លាយជាជម្រើសថ្មីសម្រាប់ការធ្វើដំណើរតាមអាកាស ។ វាសមស្របសម្រាប់ពិភពលោកនាថ្ងៃអនាគត ដោយសារវាបញ្ចេញកាបូនឌីអុកស៊ីតតិចជាងយន្តហោះទូទៅរហូតដល់៩០% បើទោះជាត្រូវប្តូរដោយគុណវិបត្តិ ដោយសារនាវាហោះអាចធ្វើដំណើរយឺតជាងយន្តហោះទូទៅក្តី ។Airlander 10 developers to team up with BAE Systems - BBC News

លោក ថម ក្រាន់ឌី នាយករបស់ Hybrid Air Vehicle ឬ HAV គឺជាអ្នកបង្កើតនាវាហោះលើកឡើងថា អ្វីដែលយើងឃើញ និងបានឮនេះ គឺជាបច្ចេកវិទ្យាមួយដែលបញ្ចេញខ្យល់ពុល និងកាបូនឌីអុកស៊ីតតិចជាងយន្តហោះ ។ វាជាជម្រើសថ្មីសម្រាប់ការធ្វើដំណើរទៅកាន់ប្រទេសផ្សេងៗនៅលើពិភពលោក ។ ដូច្នេះ បច្ចុប្បន្ននេះ ចាត់ទុកថា យើងមានជម្រើសសម្រាប់ការធ្វើដំណើរតិចតួច ។After decade-long trip, HAV finally readies for Airlander 10 production |  In depth | Flight Global

នាវាហោះ Airlander 10 ទទួលបានការចាប់អារម្មណ៍ពីក្រុមហ៊ុនអាកាសចរណ៍, ក្រុមហ៊ុនដឹកជញ្ជូន និងក្រុមហ៊ុនឧស្សាហកម្មការពារប្រទេស ដោយសារក្រុមហ៊ុនទាំងនេះព្យាយាមរកវិធីកាត់បន្ថយការបញ្ចេញកាបូនក្នុងការដឹកជញ្ជូនតាមអាកាស ។ ចំណែក HAV កំពុងសហការជាមួយក្រុមហ៊ុន BAE Systems ដែលជាក្រុមហ៊ុនផ្នែកការពារជាតិដ៏ធំបំផុតរបស់ប្រទេសអង់គ្លេស ដើម្បីសិក្សាពីការប្រើប្រាស់ឧបករណ៍ផ្នែកដឹកជញ្ជូន និងការស៊ើបការណ៍ ។ គេរំពឹងថា នឹងអាចផលិតនាវាហោះនេះសម្រាប់បម្រើផ្នែកពាណិជ្ជកម្មបាននៅឆ្នាំ២០២៦ ។Inside Airlander 10, the world's longest aircraft | Lifestyle |  channel3000.com

នាវាហោះផ្ទុកទៅដោយឧស្ម័នអេលីយ៉ូមពេញ គឺវាមានទំហំស្មើនឹងទីលានប្រកួតកីឡា និងមានកម្ពស់ស្មើរថយន្តក្រុង២ជាន់ ដែលគរពីលើគ្នាចំនួន៦គ្រឿង ។ នៅក្នុងបន្ទប់អ្នកដំណើរអាចដាក់កៅអីអង្គុយបានចំនួន១០០ ឬអាចធ្វើជាបន្ទប់គេងប្រណីតបានជាច្រើនបន្ទប់ ហើយអ្នកដំណើរអាចទស្សនាទេសភាពនៅក្រៅបង្អួចបាន ។Inside Airlander 10, the world's longest aircraft | CNN

ក្រុមហ៊ុនបញ្ជាក់ថា នាវាហោះមានគុណសម្បត្តិជាច្រើន គឺវាអាចហោះឡើងបានដោយសារឧស្ម័នអេលីយ៉ូម និងពុំចាំបាច់ប្រើប្រាស់ម៉ាស៊ីនដូចយន្តហោះទេ ។ លើសពីនេះ វាអាចនៅកណ្តាលអាកាសរហូតដល់៥ថ្ងៃ និងអាចចុះចតនៅគ្រប់ទីកន្លែងរាបស្មើ មិនថានៅលើផ្ទៃទឹក, ឆ្នេរខ្សាច់ និងព្រិល ។ ដូច្នេះ វាជាជម្រើសថ្មីសម្រាប់ដំណើរកម្សាន្តដ៏អស្ចារ្យ ឬអាចយកវាទៅប្រើប្រាស់ក្នុងផ្នែកយោធាក៏បាន ។Airship Maker: Passengers Will Choose Comfort over Speed | Aviation  International News

បើទោះជាភាគីជាច្រើនបារម្ភពីសុវត្ថិភាព ពីព្រោះកាលពីឆ្នាំ១៩៣៧ ធ្លាប់កើតហេតុការណ៍ភ្លើងឆេះនាវាហោះផ្ទុកឧស្ម័នអ៊ីដ្រូសែននៅសហរដ្ឋអាមេរិក រហូតបណ្តាលឱ្យមានអ្នកស្លា.ប់ចំនួន៣៦នាក់ ប៉ុន្តែក្រុមហ៊ុនបញ្ជាក់ថា បច្ចុប្បន្ន បច្ចេកវិទ្យាបានអភិវឌ្ឍន៍ជឿនលឿនហើយ ។Airlander 10: World's Biggest Aircraft Will Be Flying From The UK

ចុងក្រោយ ក្រុមហ៊ុនអាកាសចរណ៍ Air Nostrum របស់ប្រទេសអេស្ប៉ាញបានកក់នាវាហោះ Airlander រួចហើយចំនួន២០គ្រឿង តាំងពីមុនពេលចាប់ផ្តើមផលិតម៉្លេះ ។ ក្រុមហ៊ុននេះសង្ឃឹមថា នឹងប្រើប្រាស់វាសម្រាប់ការធ្វើដំណើរពីប្រទេសអេស្ប៉ាញ ទៅកាន់កោះប៊ែលីអ៊ែរិក ដែលស្ថិតនៅក្រៅឆ្នេរសមុទ្រអេស្ប៉ាញ ហើយនឹងចំណាយពេលធ្វើដំណើរប្រមាណ៤ម៉ោង ៕ ប្រភព ៖ TNN World

មេដឹកនាំកូរ៉េខាងជើងទទួលរង្វាន់ពីរុស្ស៊ីក្រោយបញ្ចប់ដំណើរទស្សនកិច្ច

0

ប្រទេសរុស្ស៊ី ៖ ស្ថានីយទូរទស្សន៍ KRT និងសារព័ត៌មាន TASS របស់ប្រទេសរុស្ស៊ីរាយការណ៍ថា លោក គឹម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើងបានបញ្ចប់ដំណើរទស្សនកិច្ចមកកាន់ប្រទេសរុស្ស៊ីជាផ្លូវការហើយ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ។ ជាមួយគ្នានេះ លោក គឹម ជុងអ៊ុន បានទទួលរង្វាន់ជាច្រើនពីរុស្ស៊ី ដូចជា មួករោមសត្វ, អាវក្រោះ និងដ្រូនយោធា ។ គេចាត់ទុកថា ការគ្រប់គ្រងដ្រូនយោធារបស់កូរ៉េខាងជើង គឺជាការល្មើសនឹងការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ។Rifle, fur hat, drones: North Korea's Kim returns with gifts from Russia |  The Asahi Shimbun: Breaking News, Japan News and Analysis

លោក គឹម ជុងអ៊ុន បានទទួលមួករោមសត្វពីរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Sergei Shoigu នៅទីក្រុង Vladivostok ក្នុងអំឡុងពេលលោកដើរទស្សនាយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ, យន្តហោះចម្បាំងបំពាក់ដោយមីស៊ីលលឿនជាងសំឡេង និងនាវាចម្បាំងរុស្ស៊ី ។Rifle, fur hat, drones: North Korea's Kim returns with gifts from Russia |  The Straits Times

ក្រៅពីនេះ លោក Oleg Kosemyako អភិបាលនៃតំបន់ Primorsky បានប្រគល់អាវក្រោះទម្ងន់ស្រាលឱ្យមេដឹកនាំកូរ៉េខាងជើងផងដែរ ។ មិនត្រឹមតែប៉ុណ្ណោះ មុនពេលលោក គឹម ជុងអ៊ុន ធ្វើដំណើរត្រឡប់ទៅកាន់ប្រទេសកូរ៉េខាងជើងវិញ រុស្ស៊ីក៏បានប្រគល់ដ្រូនវាយប្រហារចំនួន៥គ្រឿង និងដ្រូនស៊ើបការណ៍ Geranium-25 ទៀត ដែលគេបានប្រើប្រាស់នៅក្នុងសង្គ្រាមអ៊ុយក្រែន ។Kim Jong Un returns to North Korea with gifts from Russia: Rifle, fur hat,  drones

ប្រទេសរុស្ស៊ីបានប្រគល់ដ្រូនឱ្យកូរ៉េខាងជើង គឺជាការរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលប្រឆាំងនឹងកូរ៉េខាងជើង ។ រុស្ស៊ីក្នុងឋានៈជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេចហាមកូរ៉េខាងជើងធ្វើសកម្មភាពនុយក្លេអ៊ែរ និងមីស៊ីល ប៉ុន្តែរុស្ស៊ីបែរជាប្រគល់ដ្រូនឱ្យកូរ៉េខាងជើងទៅវិញ ៕ ប្រភព ៖ TNN World

Google នឹងបញ្ចេញកម្មវិធីថ្មី AI Gemini ដើម្បីតាមឱ្យទាន់ ChatGPT

0

បរទេស៖ Gemini ត្រូវបានគេរំពឹងថាជាកម្មវិធី AI ទំនាក់ទំនងថ្មីដែលអាចប្រកួតប្រជែងជាមួយ GPT-4 នឹងជាគំរូភាសា AI កម្រិតខ្ពស់បំផុតនាពេលបច្ចុប្បន្ននេះ។

ចាប់តាំងពីដើមឆ្នាំ ២០២៣ មក Google បានរួមបញ្ចូលគ្នានូវក្រុមអភិវឌ្ឍន៍បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ចំនួនពីរដាច់ដោយឡែកពីគ្នា ក្រោមការដឹកនាំរបស់នាយកប្រតិបត្តិ Sundar Pichai ដើម្បីពន្លឿនការអភិវឌ្ឍន៍គំរូភាសាធំៗដូចជា Gemini នឹងតាមឱ្យទាន់កម្មវិធី ChatGPT របស់ OpenAI ដែលគាំទ្រដោយ Microsoft ដែលបានវាយលុកក្នុងពិភពបច្ចេកវិទ្យាក្នុងឆ្នាំ ២០២២។Google Deepmind's 'Gemini ' AI Model is expected to launch next month | by  AI Universe | Aug, 2023 | Medium

AI Gemini មានសមត្ថភាពរួមបញ្ចូលគ្នានូវគុណសម្បត្តិនៃប្រព័ន្ធសិក្សាដោយខ្លួនឯង ដើម្បីបង្កើតរូបភាពពីការពិពណ៌នាអត្ថបទដែលស្រដៀងទៅនឹង GPT-4 ជាមួយនឹងសមត្ថភាពភាសានៃ chatbots ដោយផ្អែកលើគំរូភាសាធំ (LLM) ។ វាក៏អនុញ្ញាតឱ្យ Google បង្កើតផលិតផល AI សម្រាប់ការសន្ទនាដូចជា chatbots វិភាគទិន្នន័យ គំនូសតាង បង្កើតក្រាហ្វិក និងគ្រប់គ្រងកម្មវិធីដោយប្រើពាក្យបញ្ជា។

Gemini ក៏ជាក្បួនដោះស្រាយការរៀនពង្រឹង ដែលអនុញ្ញាតឱ្យកម្មវិធីរៀនពីរបៀបដោះស្រាយបញ្ហាក្នុងវិធីឡូជីខល និងជាប្រព័ន្ធ។ ដូច្នេះដើម្បីបង្កើត AI ដូច Gemini បាន វាត្រូវបានគេប៉ាន់ស្មានថាការចំណាយអាចឈានដល់រាប់រយលានដុល្លារ។Google Bets Big on Gemini AI to Disrupt ChatGPT and Bing Chat in the  Chatbot Market - WinBuzzer

បច្ចុប្បន្ន Google បានផ្តល់សិទ្ធិចូលប្រើកំណែដំបូងនៃ Gemini ដល់ក្រុមក្រុមហ៊ុនតូចៗ រួមទាំងការចាប់ផ្តើមអាជីវកម្ម AI មួយចំនួន ដើម្បីប្រមូលមតិកែលម្អ Gemini មុនពេលចេញផ្សាយទូទៅរបស់វា។ ក្រុមហ៊ុនយក្សនេះគ្រោងនឹងធ្វើឱ្យ Gemini អាចរកបានសម្រាប់ក្រុមហ៊ុនតាមរយៈសេវាកម្ម Google Cloud Vertex AI របស់ខ្លួន។ ដូចនេះ តាមរយៈការបង្កើត AI Gemini ក្រុមហ៊ុន Google សង្ឃឹមថាកម្មវិធីនេះ និងអាចសន្ទនា ឆ្លើយតបទៅកាន់អ្នកប្រើប្រាស់ដោយធម្មជាតិ ត្រឹមត្រូវ និងច្នៃប្រឌិត៕
ប្រភព៖cfef.com

ស្ងាត់ៗធ្លាយដំណឹងថា ជី ដេវីត ដឹកដៃ ទេព បូព្រឹក្ស ចូលរួមកម្មវិធី Fashion ដ៏ធំនៅអ៊ីតាលីនិងបារាំង

0

អ្នកគាំទ្រពិតជាមានភាពភ្ញាក់ផ្អើលមិនតិចនោះទេមិនមានដំរួយអ្វីសោះស្រាប់តែធ្លាយដំណឹងតារាចម្រៀងដ៏ល្បីឈ្មោះប្រចាំប្រទេស ជី ដេវីត ដឹកដៃគូស្នេហ៍ ទេព បូព្រឹក្ស ចូលរួមកម្មវិធី Milan Fashion Week Spring/Summer 2024 ក្រោមការអញ្ជើញរបស់ម៉ាកយីហោលំដាប់មួយដែលកម្មវិធីនេះរៀបចំឡើងនៅប្រទេសអ៊ីតាលី ខណៈក៏ធ្លាយដំណឹងមួយទៀតថាអ្នកទាំងពីរក៏មានកាលវិភាគនៅប្រទេសបារាំងផងដែរ។

ដំណឹងដែលមហាជនទទួលបាននេះបន្ទាប់ពីហ្វេនផេករបស់តារាចម្រៀងទាំងពីររូបបង្ហើបដំណឹងខ្លះៗនៅលើបណ្តាញសង្គមដោយបានឱ្យដឹងថាកម្មវិធីខាងលើនេះគឺជាកម្មវីធី Fashion Show ដ៏ធំប្រចាំឆ្នាំ ដែលមាន Brand ល្បីៗជាច្រើនបានដាក់បង្ហាញនូវ Collection ថ្មីរបស់ពួកគេ។ កម្មវិធីនេះក៏មានការចូលរួមពីតារា K-Pop និងតារាល្បីៗលំដាប់ពិភពលោកជាច្រើន។ បន្ថែមពីលើនេះអ្នកគាំទ្ររបស់ ជីដេវីត បានឱ្យដឹងទៀតថា ជី ដេវីត និង ទេព បូព្រឹក្ស
មានកាលវិភាគ Fashion Week Spring/ Summer 2024 : ដូចជានៅទីក្រុង Milan ថ្ងៃទី១៩កញ្ញា ដល់ ថ្ងៃទី ២៥ កញ្ញា និងនៅទីក្រុង Paris ថ្ងៃទី២៥ កញ្ញា ដល់ ថ្ងៃទី០៥ តុលា ឆ្នាំ២០២៣។

ទោះយ៉ាងណា តារាចម្រៀងទាំងពីរដួងនេះមិនទាន់បានបង្ហើបប្រាប់អ្នកគាំទ្រថាម៉ាកយីហោណាដែលអញ្ជើញពួកគេចូលរួមនៅក្នុងកម្មវិធីនោះទេ ខណៈមានការសង្ស័យថាអាចBrand LV ព្រោះកន្លងមកអ្នកទាំងពីរឧស្សាហ៍ប្រើប្រាស់ម៉ាកយីហោនេះខ្លាំងណាស់ ណាមួយវ៉ាលីធ្វើដំណើររបស់ ទេព បូព្រឹក្ស ក៏ជាម៉ាក LV ផងដែរ។

គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ ទេព បូព្រឹក្ស ទើបបញ្ចប់ការប្រគំតន្រ្តីផ្ទាល់ខ្លួនផងដែរដើម្បីជាកិច្ចស្វាគមន៍ការវិលត្រលប់មកកាន់ឆាកតន្រ្តីវិញបន្ទាប់ពីផ្អាកមួយរយៈពេល ខណៈថវិកាដែលទទួលបានពីការលក់សំបុត្រពីការប្រគំតន្រ្តីរបស់នាងនឹងប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ៕    

បេក្ខជន The Rapper ២នាក់ជាខ្មែរកម្ពុជាក្រោមនិងជាក្មេងវត្តកំពុងទទួលបានការចាប់អារម្មណ៍ពីមហាជន

0

កម្មវិធីប្រលងចម្រៀងរ៉េបដ៏ធំដែលទើបមានវត្តមាននៅក្នុងស្រុកខ្មែរជាលើកដំបូងកំពុងទាក់ទាញអារម្មណ៍មហាជនយ៉ាងខ្លាំងជាពិសេសអ្នកចូលចិត្តខាងវិស័យនេះផ្ទាល់តែម្តង ខណៈបេក្ខជនពីររូបនេះទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនបន្ថែមពីលើសមត្ថភាពនោះគឺជាបេក្ខជនដែលមានចិត្តស្រលាញ់មោះមុតជិះម៉ូតូតាំងពីកម្ពុជាក្រោមមកប្រលងដើម្បីបន្សល់ដានដល់ប្អូនខ្មែរក្រាមឯទៀត។ ចំពោះបេក្ខជនមួយរូបទៀតនោះគឺមានប្រវត្តិជាក្មេងវត្តម្នាក់ព្រមទាំងស្រក់ទឹកភ្នែកកណ្តាលឆាកព្រោះតែរំភើបចិត្តពេក។

កម្មវិធី «The Rapper Cambodia» វគ្គ «AUDITION» សប្តាហ៍ទី១បានចាក់ផ្សាយហើយនារាត្រីថ្ងៃទី១៧ ខែកញ្ញា ប្រមូលផ្តុំដោយបេក្ខជនមានសមត្ថភាពជាច្រើនរូបមកអន្រួនឆាកដ៏អស្ចារ្យនិងមានប្រវត្តិផ្សេងៗគ្នាគួរឱ្យចាប់អារម្មណ៍ប៉ុន្តែឈរលើឆន្ទៈតែមួយនោះគឺបំពេញក្តីស្រមៃខ្លួនឯងលើវិថីនេះ។ សប្តាហ៍ទី១ បេក្ខជនពីររូបរួមមាន ហេង យូឡេង ហៅ Tai Fuu និង សេង ដារ៉ាត់ ហៅ D.A.R.T ហាក់ទទួលបានការចាប់អារម្មណ៍ពីទស្សនិកជនគួរឱ្យកត់សម្គាល់។

បេក្ខជន ហេង យូឡេង ហៅ Tai Fuu មកពីអរិយក្សត្រ មានប្រវត្តិជាក្មេងវត្តម្នាក់បច្ចុប្បន្នជានិស្សិតពេទ្យធ្មេញឆ្នាំទី១ បានមកកាន់ឆាកដ៏ថ្មីស្រឡាងនេះព្រមទាំងបញ្ចេញសមត្ថភាពប្រកបដោយភាពជឿជាក់។ សមត្ថភាពក្មេងវត្តរូបនេះមិនអន់នោះទេ ព្រោះទទួលបានការជាន់ហ្គែរទាំង៤ពីគ្រូបង្វឹករួមមាន ខ្មែរមួយជីវិត, នរិទ្ធ, RuthKo និង KingChi ។ ដោយសារតែលក្ខខណ្ឌក្នុងកម្មវិធីប្រសិនជាបេក្ខជនរូបណាទទួលបានការជាន់ហ្គែរលើសពីពីរពីគ្រូបង្វឹក(ខូចស៍) Prouder ពីររូបរួមមាន វណ្ណដា និង Juvie មានសិទ្ធិសម្រេចនិងណែនាំឱ្យបេក្ខជនធ្វើជាកូនក្រុមគ្រូបង្វឹកណាមួយ។កាន់តែក្តៅគគុកសម្រាប់បេក្ខជន Tai Fuu នោះគឺ Prouder សម្រេចចិត្តឱ្យគេចូលក្រុម ខ្មែរមួយជីវិត ប៉ុន្តែក៏ត្រូវគ្រូបង្វឹកផ្សេងទៀតមិនយល់ស្របដោយបានបោះមួកមាសទៅលើឆាកដែលនេះគឺជាកម្មវិធីពិសេសរបស់ខូចស៍ ដោយខូចស៍មានសិទ្ធិប្រើប្រាស់សិទ្ធិនេះដើម្បីជ្រើសរើសបេក្ខជនដែលខ្លួនប្រាថ្នា។ ជាលទ្ធផល បេក្ខជនរូបនេះសម្រេចចិត្តធ្វើជាកូនក្រុមខ្មែរមួយជីវិតដដែល។

ចំពោះបេក្ខជនមួយរូបទៀតនោះគឺមានឈ្មោះថា សេង ដារ៉ាត់ ហៅ D.A.R.T បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍មិនតិចនោះទេបន្ទាប់ពីបង្ហើបថារូបគេជាខ្មែរកម្ពុជាក្រោមជិះម៉ូតូមកប្រលងលើវិថីដ៏សែនឆ្ងាយ។   បេក្ខជនរូបនេះបង្ហើបឱ្យដឹងថារូបគេលាឈប់ពីការងារនៅព្រៃនគរ មកកាន់រាជធានីដើម្បីចាប់ក្តីស្រមៃ។ ការមកប្រលងលើកនេះគឺមកដោយឆន្ទៈជាស្ពានដល់បងប្អូនខ្មែរកម្ពុជាក្រោម បន្ទាប់ពីមានពាក្យចចាមអារ៉ាមថាខ្មែរកម្ពុជាក្រោមមកប្រលងមិនបាន។
បន្ទាប់ពីបញ្ចេញសមត្ថភាពឃើញថាបេក្ខជនខ្មែរកម្ពុជាក្រោមនេះមិនធម្មតានោះទេគឺទទួលបានការជាន់ហ្គែររហូតដល់ទៅ៤ពីគ្រូបង្វឹក ដែលតម្រូវឱ្យខាង Prouder វណ្ណដា និង ជូវី ជួយតម្រង់ផ្លូវ។ ដើម្បីជាការគោរពដល់បងប្អូនខ្មែរកម្ពុជាក្រោមដែលស្កាត់ពីឆ្ងាយមកប្រលងខាង Prouder សម្រេចឱ្យបេក្ខជន សេង ដារ៉ាត់ ជ្រើសរើសគ្រូបង្វឹកដោយខ្លួនឯងបាន ខណៈបេក្ខជនរូបនេះសម្រេចចូលធ្វើជាកូនក្រុម ខ្មែរមួយជីវិត៕

ប្រធានាធិបតីទួរគីស្នើលោក Elon Musk សាងសង់រោងចក្រ Tesla

0

សហរដ្ឋអាមេរិក ៖ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ សារព័ត៌មានប្រទេសទួរគីចុះផ្សាយថា ប្រធានាធិបតីប្រទេសទួរគី លោក Recep Tayyip Erdogan កំពុងស្ថិតនៅទឹកដីសហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨ ។ កាលពីថ្ងៃទី១៧ ខែកញ្ញា កន្លងមក មានអ្នកប្រទះឃើញប្រធានាធិបតីប្រទេសទួរគី លោក Erdogan ជជែកជាមួយលោក Elon Musk ជា CEO របស់ក្រុមហ៊ុន Tesla នៅអគារ Turkish House ដែលអគារនេះនៅជិតការិយាល័យអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក ។That's why I take care of my son': Elon Musk when Turkey President Erdogan  asks 'where is your wife?' | Video | Mint

សារព័ត៌មានប្រទេសទួរគីបញ្ជាក់ថា ប្រធានាធិបតីប្រទេសទួរគី លោក Erdogan បានព្យាយាមអញ្ជើញឱ្យលោក Elon Musk សាងសង់រោងចក្រផលិតរថយន្ត Tesla នៅប្រទេសទួរគី ។ ប្រធានាធិបតីប្រទេសទួរគីអះអាងថា កាលពីខែឧសភា ឆ្នាំ២០២៣ លោក Elon Musk ធ្លាប់ប្រកាសថា ក្រុមហ៊ុន Tesla កំពុងស្វែងរកទីតាំងសាងសង់រោងចក្រថ្មីនៅចុងឆ្នាំ២០២៣ ។What did Elon Musk talk about with Erdogan? | Middle East Eye

បច្ចុប្បន្ន ក្រុមហ៊ុន Tesla មានរោងចក្រចំនួន៦កន្លែង ហើយក្រុមហ៊ុននេះនឹងសាងសង់រោងចក្រទី៧ នៅរដ្ឋ Nuevo León ដែលស្ថិតនៅភាគឦសានប្រទេសម៉ិកស៊ិក ។ កាលពីខែសីហា ឆ្នាំ២០២៣ លោក Elon Musk បានបង្ហាញការចាប់អារម្មណ៍សាងសង់រោងចក្រនៅប្រទេសឥណ្ឌា ដើម្បីផលិតរថយន្តអគ្គិសនីមានតម្លៃធូរថ្លៃ ។ ហេតុនេះ ការប្រកាសសាងសង់រោងចក្ររបស់លោក Elon Musk គឺជាផ្នែកមួយនៃការពង្រីកប្រតិបត្តិការនៅទូទាំងពិភពលោក របស់ក្រុមហ៊ុន Tesla ៕Elon Musk must still have his tweets approved by Tesla lawyer, federal  appeals court rules ប្រភព ៖ beartaiBRIEF

រដ្ឋាភិបាលអ៊ុយក្រែនបានបណ្ដេញអនុរដ្ឋមន្ត្រីការពារជាតិ ៦ រូបចេញពីតំណែង

0

បរទេស៖ រដ្ឋាភិបាលអ៊ុយក្រែនកាលពីថ្ងៃទី១៨ ខែកញ្ញា បានសម្រេចបណ្តេញអនុរដ្ឋមន្ត្រីក្រសួងការពារជាតិចំនួន ៦ រូបចេញពីតំណែង បន្ទាប់ពីបានតែងតាំងរដ្ឋមន្ត្រីថ្មីកាលពីដើមខែនេះ។

យោងតាមប្រភពព័ត៌មាន Reuters បានឱ្យដឹងថា ក្នុងចំណោមអ្នកដែលត្រូវបានបណ្តេញចេញនោះមានលោកស្រី Hanna Maliar ជាមន្ត្រីម្នាក់ដែលផ្តល់ព័ត៌មានថ្មីៗជាប្រចាំអំពីស្ថានភាពជម្លោះរុស្ស៊ីនិងអ៊ុយក្រែន និងលោក Oleksii Reznikov ដែលត្រូវបានជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវពុករលួយជាច្រើនក្នុងអំឡុងពេលលោកកាន់តំណែង រួមជាមួយអនុរដ្ឋមន្ត្រីការពារជាតិចំនួន ៤ រូបទៀត។Ukraine Just Dismissed All Its Deputy Defense Ministers – Here's Why

ការផ្លាស់ប្តូរនេះបានធ្វើឡើងពីរសប្តាហ៍បន្ទាប់ពីលោក Rustem Umerov ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ដើម្បីជំនួសលោក Oleksii Reznikov។ លោក Umerov បាននិយាយនៅក្នុងសារបង្ហោះហ្វេសប៊ុកថា ក្រសួងការពារជាតិនឹងបន្តដំណើរការជាធម្មតា។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលអ៊ុយក្រែនមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់នៃការសម្រេចចិត្តបណ្ដេញអនុរដ្ឋមន្ត្រីការពារជាតិ ៦ រូបខាងលើនោះទេ។Government dismisses Hanna Maliar and the rest of former Defence Minister  Reznikov's deputies | Ukrainska Pravda

យោងតាមប្រធានាធិបតី Volodymyr Zelensky បាននិយាយកាលពីដើមខែនេះថា បច្ចុប្បន្នក្រសួងការពារជាតិអ៊ុយក្រែនត្រូវការ “វិធីសាស្រ្តថ្មី” ហើយលោក Zelensky ក៏រំពឹងដែរថារដ្ឋមន្ត្រីថ្មី Umerov នឹងបន្តកំណែទម្រង់ក្នុងវិស័យការពារជាតិ ក្នុងបរិបទនៃយុទ្ធនាការវាយលុករបស់ទីក្រុងគៀវ ដែលកំពុងដំណើរការអស់រយៈពេល ៣ ខែកន្លងទៅនេះ។ រដ្ឋមន្ត្រី Umerov បាននិយាយថា គាត់នឹងធ្វើឱ្យក្រសួងក្លាយជាស្ថាប័នដ៏សំខាន់សម្រាប់ការសម្របសម្រួលកងកម្លាំងការពារ ការអភិវឌ្ឍឧស្សាហកម្មយោធារបស់អ៊ុយក្រែន និងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ៕
ប្រភព៖cafef.com

ប្រទេសថៃបង្កើនការជម្លៀសពលរដ្ឋគេចពីទឹកជំនន់

0

ប្រទេសថៃ ៖ ស្ថានការណ៍ទឹកជំនន់នៅខេត្តជាច្រើនក្នុងភាគឦសានប្រទេសថៃចាប់ផ្តើមបង្កផលប៉ះពាល់ជាច្រើនដូចជា ផ្លូវជាច្រើនកន្លែងត្រូវកាត់ផ្តាច់ ហើយតំបន់កសិកម្មជាច្រើនត្រូវទឹកលិច ជាពិសេស នៅខេត្តអ៊ូប៊ុន រាជថានី ។ គេសង្កេតឃើញថា ពលរដ្ឋដែលគេចពីទឹកជំនន់មករស់នៅក្នុងជម្រកបណ្តោះអាសន្នចាប់ផ្តើមខ្វះខាតស្បៀងអាហារ និងទឹកស្អាត ។เร่งอพยพชาวบ้าน น้ำท่วมพิษณุโลก สูงกว่า 1 เมตร สั่งปิดโรงเรียน  ส่งเสบียงช่วย | Khaosod | LINE TODAY

ពលរដ្ឋគេចពីទឹកជំនន់មករស់នៅក្នុងជម្រកបណ្តោះអាសន្ននៅសួនសាធារណៈហួយមួង ខេត្តអ៊ូប៊ុន រាជថានី បានយកអាហារស្រស់មកធ្វើម្ហូបដើម្បីបរិភោគក្នុងគ្រួសារ ក្រោយពីអាជ្ញាធរបានយកស្បៀងអាហារមកចែកជូន ។ ពលរដ្ឋភាគច្រើនដែលបានមករស់នៅក្នុងជម្រកបណ្តោះអាសន្ននេះ ប្រកបមុខរបរដើរស៊ីឈ្នួលគេ និងក្រងកម្រងផ្កាលក់ ។ ពលរដ្ឋខ្លះនិយាយថា ពួកគេបាត់បង់ប្រាក់ចំណូលប្រចាំថ្ងៃដោយសារទឹកជំនន់ ហើយពេលនេះ អាហារក្រៀម និងទឹកស្អាតមិនគ្រប់គ្រាន់ទេ ។เร่งอพยพชาวบ้าน น้ำท่วมพิษณุโลก สูงกว่า 1 เมตร สั่งปิดโรงเรียน  ส่งเสบียงช่วย - ข่าวสด

ស្ថានការណ៍ទឹកជំនន់នៅខេត្តអ៊ូប៊ុន រាជថានី មានទីប្រជុំជនចំនួន៤ បានជួបគ្រោះទឹកជំនន់ គឺទីប្រជុំជនវ៉ាំងឌែង, វាំងវ៉ាត់បូរ៉ាផា, កិកែវ និងថាបុងមាំង ក្នុងនោះមានពលរដ្ឋចំនួន៣៥គ្រួសារបានជម្លៀសទៅរស់នៅក្នុងជម្រកបណ្តោះអាសន្ន ។ បុរសម្នាក់បានគេចពីទឹកជំនន់នៅខេត្តអ៊ូប៊ុន រាជថានី ហើយមករស់នៅក្នុងជម្រកបណ្តោះអាសន្ននិយាយថា ៖ «ពួកយើងត្រូវការអាហារក្រៀម ទឹកស្អាត និងកម្រាលសម្រាប់សម្រាកផងដែរ» ។โนนสูงท่วมหนักในรอบ 50 ปี บ้านกว่าร้อยหลังจมน้ำ ถนนโนนสูง-โนนไทย

ចំណែកភ្នាក់ងារគ្រប់គ្រងប្រចាំស្រុកឌូធុង ស្រុកយ៉ាក់សូថន បានដាក់ស្លាកសញ្ញាប្រកាសហាមចូល និងបិទផ្លូវបណ្តោះអាសន្ន ដើម្បីហាមយានជំនិះគ្រប់ប្រភេទបើកឆ្លងកាត់ផ្លូវ ដែលតភ្ជាប់រវាងស្រុកយ៉ាក់សូថន ទៅកាន់ស្រុកសេរ៉ាភូមិ ខេត្តរ៉យអេត ។ ការបិទផ្លូវនេះ ដោយសារទឹកជំនន់បានលិចផ្លូវក្នុងកម្ពស់ជាង៥០សង់ទីម៉ែត្រ និងមានប្រវែង១គីឡូម៉ែត្រ ។ ទឹកជំនន់បានលិចផ្លូវអស់រយៈពេល១សប្តាហ៍ ហើយធ្វើឱ្យផ្លូវក្នុងតំបន់មួយចំនួនខូចខាត ។ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ទឹកនៅតែហូរខ្លាំង ហើយអាជ្ញាធរបារម្ភខ្លាចកើតគ្រោះថ្នាក់ដោយសារការប្រើប្រាស់ផ្លូវ ។ชาวบุรีรัมย์อ่วม น้ำท่วมรอบหมู่บ้าน ถนนถูกตัดขาดโลกภายนอก  ใช้เรือสัญจรเกือบสัปดาห์

ដូចគ្នានេះដែរ ផ្លូវនៅតាមមាត់ទន្លេឈី នៅស្រុកមឿងមហាសារ៉ាខាម បានខូចខាតប្រវែង៥០ម៉ែត្រ ហើយអាជ្ញាធរបានដាក់ស្លាកសញ្ញាដាស់តឿនដល់អ្នកបើកបរទាំងអស់ និងមានដាក់ភ្លើងបំភ្លឺផ្លូវផងដែរ ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកធ្វើដំណើរ ។ អាជ្ញាធររំពឹងថា នឹងអាចជួសជុលផ្លូវនេះឱ្យដូចដើមវិញ ក្នុងរយៈពេលពី២ថ្ងៃ ទៅ៣ថ្ងៃ ៕ ប្រភព ៖ Thai PBS

អធិការរងនគរបាលខណ្ឌច្បារអំពៅម្នាក់ ត្រូវបានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកោះហៅមកព្រមាន ក្រោយមានជម្លោះជាមួយពលរដ្ឋ

0

លោកអធិការរងនគរបាលខណ្ឌច្បារអំពៅ ០១នាក់ ដែលមានជម្លោះជាមួយប្រជាពលរដ្ឋនៅក្នុងហាងផឹកស៊ី០១កន្លែងក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានឯកឧត្តម ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាឱ្យខាងការិយាល័យបុគ្គលិកកោះហៅមកបំភ្លឺ។

ក្រោយពីមានការបង្ហោះព័ត៌មានតាមបណ្តាញព័ត៌មានសង្គមហ្វេសប៊ុកទៅលើករណីមានលោកអធិការរងនគរបាលខណ្ឌច្បារអំពៅ ០១នាក់ គឺលោកវរសេនីយ៍ទោ ពេជ្រ សុគន្ធារ៉ា ដែលមានជម្លោះជាមួយប្រជាពលរដ្ឋឈ្មោះ ពៅ ចន្ទតារាពេជ្រ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរនិស្សិត នៅក្នុងហាងផឹកស៊ីមួយកន្លែង ស្ថិតនៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ២៣និង៣០នាទីយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនេះ។

ក្រោយពីឃើញការផ្សព្វផ្សាយព័ត៌មាននោះភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាឱ្យខាងការិយាល័យបុគ្គលិកកោះហៅលោកវរសេនីយ៍ទោ ពេជ្រ សុគន្ធារ៉ា អធិការរងនគរបាលខណ្ឌច្បារអំពៅ ដែលរងការចោទប្តឹងពីគូរទំនាស់ឈ្មោះ ពៅ ចន្ទតារាពេជ្រ ពីបទហិង្សានិងគំរាម ឱ្យចូលខ្លួនមកបំភ្លឺនៅការិយាល័យបុគ្គលិក នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣។

បើយោងតាមការបំភ្លឺពីលោកវរសេនីយ៍ទោ ពេជ្រ សុគន្ធារ៉ា និងយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ លោកវសេនីយ៍ទោពេជ្រ សុគន្ធារ៉ា បានចប់ម៉ោងការងារហើយទៅផឹកស៊ីជាមួយមិត្តភក្តិ ក៏បាននាំឱ្យមានទំនាស់ជាមួយប្រជាពលរដ្ឋ។

ដោយពិនិត្យឃើញការខុសឆ្គងរបស់លោកវរសេនីយ៍ទោ ពេជ្រ សុគន្ធារ៉ា បែបនេះ ការិយាល័យបុគ្គលិកសុំគោលការណ៍ពីឯកឧត្តម ស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យម្ចាស់សាមីខ្លួនធ្វើកិច្ចសន្យា ព្រមានជាលើកទី១ ហើយបានអប់រំឱ្យបញ្ឈប់រាល់សកម្មភាពទាំងឡាយណាដែលបង្កប៉ះពាល់កិត្តិយសនគរបាលជាតិ និងបន្តឱ្យជំនាញធ្វើការស្រាវជ្រាវទៅលើឃ្លីបវីដេអូ៕

ចិនគ្រោងនឹងបាញ់បង្ហោះយានអង្កេតពន្លឺព្រះអាទិត្យនៅឆ្នាំ ២០២៦

0

បរទេស៖ ប្រទេសចិនគ្រោងនឹងបាញ់បង្ហោះផ្កាយរណបរុករកព្រះអាទិត្យទៅកាន់គន្លងដែលមិនធ្លាប់មានពីមុនមក ដើម្បីស៊ើបអង្កេតផ្កាយ និងតាមដានអាកាសធាតុក្នុងលំហ។

យោងតាមប្រភពព័ត៌មាន CGTN ដែលបានរាយការណ៍កាលពីថ្ងៃទី១៧ ខែកញ្ញាថា យានអវកាសនេះនឹងហោះហើរទៅកាន់គន្លងតារាវិថីនៅឆ្នាំ ២០២៦ ក្នុងគោលបំណងស្វែងយល់ពីប្រភពដើម និងការវិវត្តនៃដែនម៉ាញេទិកនៅក្នុងតំបន់សកម្មខ្ពស់របស់ព្រះអាទិត្យ ដោយបង្ហាញពីរចនាសម្ព័ន្ធបីវិមាត្រ និងយន្តការរូបវិទ្យានៃអណ្តាតភ្លើងព្រះអាទិត្យ។China plans 2026 solar probe launch to unexplored L5 point

ដូច្នេះហើយ បច្ចុប្បន្នការវាយតម្លៃនៃបេសកកម្មរុករកព្រះអាទិត្យ Xihe-២ នៅចំណុច Lagrange L៥ រវាងផែនដី និងព្រះអាទិត្យជិតរួចរាល់ហើយ នេះបើយោងតាម សាស្រ្តាចារ្យ Fang Cheng មកពីសាកលវិទ្យាល័យ Nanning ដែលជាអ្នករចនាផ្កាយរណបម្នាក់បានចែករំលែកនៅក្នុងសន្និសីទបច្ចេកវិទ្យាអវកាសកម្រិតខ្ពស់លើកទី ១០ នៅទីក្រុងសៀងហៃ។China plans solar exploration project with probe launch set for 2026 - CGTNXihe-២ គឺជាយានស៊ើបអង្កេតបង្កើតដោយមនុស្សដំបូងគេរបស់ពិភពលោកដែលហោះដល់ចំណុច Lagrange L៥។ Lagrange L៥ មានចំងាយប្រហែល ១៥០ លានគីឡូម៉ែត្រពីផែនដី គឺជាទីតាំងដែលមានអត្ថប្រយោជន៍ពិសេសសម្រាប់ការសិក្សា និងតាមដានអាកាសធាតុក្នុងលំហ ព្រោះវាអនុញ្ញាតឱ្យមានរូបភាពសកម្មភាពព្រះអាទិត្យយ៉ាងហោចណាស់ ៣ ថ្ងៃ មុនពេលវាអាចអង្កេតបានពីផែនដី និងវាស់ស្ទង់ព្រះអាទិត្យ ស្ថានភាពខ្យល់ប្រហែល ៣-៤ ថ្ងៃមុនពេលបក់មកផែនដី។China plans over 60 space launch missions in 2023 - CGTN

ក្រៅពីការស៊ើបអង្កេតលើព្រះអាទិត្យ គម្រោងរុករកព្រះច័ន្ទរបស់ចិនក៏កំពុងដំណើរការជាលំដាប់ដែរ។ យោងតាមអ្នកជំនាញក្នុងសន្និសីទបានចែករំលែកនៃដំណើរការសាងសង់ស្ថានីយស្រាវជ្រាវព្រះច័ន្ទក្រោមដីរយៈពេលវែង បើប្រៀបធៀបទៅនឹងផែនដី ព្រះច័ន្ទគ្មានបរិយាកាស ដែលនាំឱ្យមានភាពខុសប្លែកគ្នាខ្លាំងរវាងសីតុណ្ហភាពពេលថ្ងៃ និងពេលយប់។China lays out big plans for its new Tiangong space station | Space លោក Zhang Chongfeng នាយករងផ្នែករចនាស្ថានីយរុករកតាមព្រះច័ន្ទរបស់ប្រទេសចិន បាននិយាយថា ការរចនាស្ថានីយ៍ដើម្បីស្រាវជ្រាវភពព្រះច័ន្ទគឺមានការលំបាកជាងទៅគន្លងព្រះអាទិត្យ ដែលវាត្រូវការមជ្ឈមណ្ឌលជំនួយថាមពល និងឧបករណ៍ជាច្រើន រួមទាំងទំនាក់ទំនងនៅច្រកចូល ផ្លូវចូល និងចេញសម្រាប់បុគ្គល៕
ប្រភព៖vnexpress