នៅរសៀលថ្ងៃទី២៥ តុលា លើបណ្តាញសង្គមរបស់លោក ករុណា ពេជ្រ បានបង្ហោះថា «ធីមអ្នកកំដរ គឺ ករុណា ពេជ្រ នេះហើយ ជាមេធីម អ្នកកំដរ កាលពីឆ្នាំ២០១០ ដូច្នេះសុំចូលធីមអ្នកកំដរ មួយដែរសិន..អ្នកកំដរ ជាចំណងជើងបទចម្រៀងកូពីភ្លេងពីបទចិន របស់ខ្ញុំច្រៀង កាលពី ១៣ ឆ្នាំ មុន ត្រូវបានបងប្អូន ហ្វេន មួយចំនួនស្គាល់បានយ៉ាងច្បាស់ រហូតមកដល់ពេលនេះ.. ប៉ុន្តែកាលនោះ សម័យកូពី មិនសូវ មាន original song ដូចបច្ចុប្បន្ន ទេ… »។
លោកបន្តថា «គួរភ្ញាក់ផ្អើលបំផុតដែលនៅពេលនេះ ចំណងជើងបទកូពី អ្នកកំដរ របស់ខ្ញុំធ្លាប់ច្រៀង ត្រូវបាន ប្អូនប្រុស ខាយ យកមកលើកសរសេរជាថ្មី ប្រគំភ្លេងតាមបែប original សមយ័ថ្មី គួរឱ្យមោទនភាព … អាចថាជាចៃដន្យក៏បាន អាចថាមានបំណងឱ្យចំណងជើង ដូចគ្នាក៏បាន ដោយសារចំណងជើងបទ អ្នកកំដរ កាលពី ១៣ ឆ្នាំមុន ត្រូវបានជ្រាបស្ទើរពេញស្រទាប់មិត្តយុវវយ័យ៉ាងច្រើនគួរឱ្យកត់សម្គាល់ទៅហើយ…»។
ករុណា ពេជ្រ បន្ថែមទៀតថា «សូមបងប្អូនមិត្តយុវវ័យ ជួយគាំទ្របទ អ្នកកំដរ original song ពី ខាយ ផង ព្រោះជាបទថ្មី តែងនិពន្ធថ្មី អត្ថន័យថ្មី ហើយអ្នកចម្រៀងក៏ក្មេងខ្ចី ខុសពី អ្នកកំដរ ដែលល្បីកាលពី១៣ឆ្នាំមុន ជាបទកូពី សំខាន់អ្នកចម្រៀងក៏ចាស់ទៅហើយ…។ ខ្ញុំពិតជាមោទនភាពនៃភាពចៃដន្យមួយនេះណាស់ ដែលចំណងជើងបទ អ្នកកំដរ កាលពី ១៣ ឆ្នាំមុន ត្រឡប់មកជា បទ អ្នកកំដរ ២០២៣ ថ្មីៗ ..»។
គួរបញ្ជាក់ថា តារាចម្រៀង ខាយ នឹងទម្លាក់បទ «អ្នកកំដរ» នៅថ្ងៃទី២៧ តុលា វេលាម៉ោង៦ល្ងាចបន្ទាប់ពីខកខានចេញបទថ្មីអស់រយៈពេលជាច្រើនខែ ខណៈបទដែល ខាយ ទទួលបានការគាំទ្រខ្លាំងមានចំណងជើងថា «ម៉ាស្ការ៉ាទឹកភ្នែក»៕










