តារាចម្រៀងក្នុងទ្រនំហង្សមាសកញ្ញា ឈិន ម៉ានិច្ច បានប្រកាសនៅលើបណ្តាញសង្គមរបស់ខ្លួនថានឹងយកថវិកាមួយចំណែកដែលរកបានពីប្រទេសកាណាដា បរិច្ចាគដល់មណ្ឌលកុមារកំព្រា។ ទឹកចិត្តដ៏ប្រពៃនេះអ្នកគាំទ្រជាច្រើនបានពោលសរសើរដល់តារាចម្រៀងរូបនេះផងដែរដែលមានចិត្តសប្បុរសដូចនេះជាចំណែកមួយជួយដល់សង្គមជាតិ។No photo description available.

ការប្រគំតន្រ្តីក្នុងស្រុកលោកអ្នកនឹងមិនឃើញវត្តមានរបស់តារាចម្រៀងប្រចាំផលិតកម្មហង្សមាសលោក ឆន សុវណ្ណារាជ និងកញ្ញា ឈិន ម៉ានិច្ច ឡើយព្រោះអ្នកទាំងពីរបានដឹកដៃគ្នាទៅកើបលុយនៅឯប្រទេសកាណាដា។ បើតាមប្រភពព័ត៌មានបង្ហើបឱ្យដឹងថាអ្នកទាំងពីរដឹកដៃគ្នាចេញទៅ Tour Concert នៅប្រទេសនេះរយៈពេលមួយខែកន្លះចាប់តាំងពីដើមខែតុលាមកម្ល៉េះ។No photo description available.

ជាមួយគ្នានេះផងដែរ នៅថ្ងៃទី២៤ តុលា លើបណ្តាញសង្គមកញ្ញា ឈិន ម៉ានិច្ច បានប្រកាសថានាង នឹងយកថវិកាដែលរកបានពីប្រទេសកាណាដាបរិច្ចាគទៅមណ្ឌលកុមារកំព្រា។ តារាចម្រៀងរូបនេះសរសេរថា «ថវិកាដែលខ្ញុំរកបានពីប្រទេស កាណាដា ខ្ញុំនឹងយកមួយចំណែកដើម្បីបរិច្ចាគជូនដល់មណ្ឌលកុមារកំព្រានៅប្រទេសកម្ពុជា បងប្អូនបើមានបំណងចង់ទៅចូលរួមជាមួយខ្ញុំអាចចូលរួមបាន»។No photo description available.

ទឹកចិត្តដ៏ថ្លៃថ្លានេះអ្នកលេងលេងបណ្តាញសង្គមបានខម្មិនសរសើរតារាស្រីរូបនេះខណៈអ្នកខ្លះក៏បង្ហាញចំណាប់អារម្មណ៍ចង់ចូលរួមកម្មវិធីសប្បុរសរបស់ ឈិន ម៉ានិច្ច ដូចគ្នា។

គួរបញ្ជាក់ថា ទន្ទឹមនឹងការច្រៀងនៅប្រទេសកាណាដា ម្ចាស់ពាន Cambodian idol រដូវកាលទី២រូបនេះបានចែករំលែករូបភាពសប្បាយៗ និងស្អាតៗជាច្រើនលើទឹកដីនេះទៅដល់ហ្វេនៗរួមទាំងបង្ហាញការនឹករលឹកទឹកដីកំណើតផងដែរ៕