ផលប៉ះពាល់ដែល Lisa BLACKPINKទទួលបាន ក្រោយសម្តែងនិងបញ្ចេញរូបភាពនៅ “Crazy Horse”
នាចុងខែកញ្ញា Lisa សមាជិកក្រុម BLACKPINK បានបង្កើតប្រវត្តិសាស្ត្រជាសិល្បករ K-Pop ដំបូងគេដែលហ៊ានសម្តែងនៅឯ Crazy Horse នៅប្រទេសបារាំងដែលជាកន្លែងកម្សាន្តមួយពេញដោយការស្លៀកពាក់ស៊ិចស៊ីអាសអាភាស។ ការសម្តែងរបស់តារា K-Pop រូបនេះ ជាពិសេសក្រោយពេល Lisa បានចែករំលែករូបភាពការសម្តែងរបស់ខ្លួននៅលើបណ្តាញសង្គមបានធ្វើឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងទាំងខ្លួនឯងនិងអ្នកផ្សេងទៀតផងដែរ។
ខាងក្រោមនេះគឺជាផលប៉ះពាល់បន្ទាប់ពីការសម្តែងរបស់ Lisa នៅ Crazy Horse
១. ប្រជាជនកូរ៉េបង្ហាញនូវការអាម៉ាស់
មុន និងក្រោយការសម្ដែងលើកដំបូងរបស់ Lisa នៅ Crazy Horse អ្នកនិយមលេងអ៊ីនធឺណិតកូរ៉េជាច្រើនបានបង្ហាញការខ្មាស់អៀនដែល Lisa ហ៊ានយកកេរ្តិ៍ឈ្មោះរបស់ខ្លួនទៅបង្ហាញកន្លែងដែលមិនគួរបែបនេះរហូតពួកគេស្នើឱ្យដក Lisa ចេញពីតារា K-Pop ។
២. Angelababy ត្រូវចូលបញ្ជីខ្មៅ
ការសម្តែងរបស់ Lisa នាពេលនោះគឺមានអ្នកចូលរួមជាច្រើននាក់ ហើយមានភ្ញៀវម្នាក់ត្រូវបានគេប្រទះឃើញថាជាតារាសម្តែងចិន Angelababy។ យោងតាមច្បាប់ដែលចេញផ្សាយដោយសមាគមសិល្បៈសម្តែងរបស់ប្រទេសចិន ការចូលរួមក្នុងកម្មវិធីបែបនេះនឹងត្រូវហាមឃាត់ ដូចជាការរៀបចំ ចូលរួម ឬផ្សព្វផ្សាយសកម្មភាពខុសច្បាប់ ដូចជាសកម្មភាពអាសអាភាសជាដើម។ ប្រការនេះហើយ Angelababy កំពុងប្រឈមមុខនៅក្នុងបញ្ជីខ្មៅរបស់ប្រទេសចិន ដោយគណនី Weibo របស់នាងមានអ្នកតាមដានជាង១០០លាននាក់ក៏ត្រូវបានលុបចោលផងដែរ។![]()
៣. ការលុបគណនី Weibo របស់ Lisa
ក្រោមគោលការណ៍រំលោភច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនៃវេទិកាបណ្តាញសង្គមចិន Lisa ក៏រងនូវវាសនានេះដូចគ្នាដោយគណនី Weibo របស់នាងក៏ត្រូវបានលុបចោលដូច Angelababy ផងដែរសូម្បីគណនី Weibo របស់ហ្វេនដែលបង្កើតឡើងដើម្បីគាំទ្រ Lisa ក៏ត្រូវបានលុបចោលដូចគ្នា។
៤. ម៉ាកប្រណីតៗព្យាយាមឃ្លាតឆ្ងាយពី Lisa
យោងតាម TV Report ម៉ាកយីហោជាច្រើនដែល Lisa ធ្វើជាអ្នកតំណាងបានលុប ឬលាក់រូបភាពនាងនៅលើបណ្តាញសង្គម។ ក្នុងនោះនាយកប្រតិបត្តិនៃ BVLGARI បានលុបរូបភាពរបស់លោក និង Lisa ចេញពីគណនីបណ្តាញសង្គមផងដែរ។ ចំណែកឯគណនី CELINE និង BVLGARI នៅក្នុងប្រទេសចិនបានលាក់ ឬលុបការបង្ហោះទាំងអស់របស់ Lisa ៕




ប្រភព ៖ amarin tv











ភាពចម្រូងចម្រាស់នៃវិស័យបវរកញ្ញាបានសាយភាពពេញបណ្តាញសង្គមនៅពេលដែល MJ Lastimosa បានធ្វើវីដេអូ vlog ដោយបានចោទសួរទៅកាន់ភ្ញៀវកិត្តិយសរបស់នាងគឺ Maki Gingoyon ដោយសុំឱ្យកំណត់អត្តសញ្ញាណកម្មវិធីប្រកួតសម្រស់ដ៏អាក្រក់បំផុតនៅក្នុងប្រទេសហ្វីលីពីន។ ភ្ញៀវកិត្តិយសរូបនេះបានជ្រើសរើស Miss Grand Philippines ព្រោះតែជាបេក្ខភាពមិនសូវអំណោយផលក្នុងចំណោមបវរកញ្ញាក្នុងប្រទេស ពេលចូលរួមប្រកួតMiss Grand International ។ ការលើកឡើងនេះបានបង្កឱ្យមានការខឹងសម្បារពីលោក ណាវ៉ាត់ យ៉ាងខ្លាំងរហូតដល់ស្ថាបនិករូបនេះប្រកាសផ្តាច់ទំនាក់ទំនងធ្វើជាមនុស្សមិនធ្លាប់ស្គាល់គ្នាជាមួយ MJ ចាប់ពីពេលនេះតទៅ។





ប្រភព ៖ CNews




:max_bytes(150000):strip_icc():focal(944x179:946x181)/angelina-jolie-united-nations-121622-2-f11d401e8a104d16bd55a867be0cb012.jpg)




ដោយក្នុងកាមេរានោះគេរកឃើញថា សត្វឆ្មាចំនួន ៥៣ ក្បាលដែលមកពីហាងកាហ្វេក្នុងស្រុកមួយកន្លែងនោះ បានផ្លាស់ប្តូរទឹកមុខនៅពេលដែលវាបានឃើញសត្វឆ្មាដទៃទៀត ហើយអ្នកស្រាវជ្រាវក៏បានរាប់ចំនួននៃការផ្លាស់ប្តូរទឹកមុខរបស់ពួកវា ដោយរកឃើញថាសត្វឆ្មាទាំងអស់ពិតជាមានសមត្ថភាពអាចប្តូរទឹកមុខបានរហូតដល់ ២៧៦ ដងខុសៗគ្នាពិតប្រាកដមែន។


