Home Blog Page 1442

តើមូលហេតុអ្វីដែលបណ្តាលឱ្យមានការរលាកសរសៃពួរកដៃ?

0

រលាកសរសៃពួរកដៃ គឺជាការឈឺចុកចាប់យ៉ាងខ្លាំងនៅកដៃ និងក្រោមម្រាមមេដៃ។ នៅពេលដែលមានការហើមសរសៃពួរនៅកដៃនាំឱ្យមានការរឹប ឬការរួមត្បៀតទៅលើសរសៃប្រសាទដែលរត់ការតាមនោះ ជាហេតុនាំឱ្យមានការឈឺចុកចាប់ ត្រង់កដៃនិងខាងក្រោមម្រាមមេដៃ។ អាការៈនេះច្រើនតែកើតឡើងចំពោះមនុស្សគ្រប់វ័យ ជាពិសេសគឺស្ត្រី។ ដូចច្នេះហើយ តើមូលហេតុអ្វីដែលបណ្តាលឱ្យមានការរលាកសរសៃពួរកដៃ?Understanding Your Wrist Tendonitis Pain - Vive Health

មូលហេតុដែលបណ្តាលឱ្យមានការរលាកសរសៃពួរកដៃគឺដោយសារ៖
-ការប្រើប្រាស់មេដៃ និងកដៃច្រើនហួសកម្រិត។
-ការប៉ះទង្គិចដោយផ្ទាល់ទៅលើមេដៃ ឬកដៃ។
-ការលេង Game ក្នុងរយៈពេលយូរ។
-ការលេងកីឡាដូចជា វាយកូនបាល់ ឬកីឡាវាយសី។
-ស្រ្តីដែលបីកូនតូច ឬអ្នកដែលបីត្រកងមើលថែរឪពុកម្តាយចាស់ជរា។
-ជំងឺតម្កាត់ផ្សេងៗដូចជាជំងឺរលាកសន្លាក់ជាដើម។carpal tunnel V/s tendonitis symptoms Main Differences.

រោគសញ្ញានៃការរលាកសរសៃពួរនៅកដៃមានដូចជា៖
-មិនអាចលើករបស់របរបាន សូម្បីតែបើកគម្របទឹក និងកាន់កែវទឹកដៃម្ខាង។
– មានការលំបាក និងការឈឺចុកចាប់ខ្លាំងនៅពេលដែលយើងកម្រើក ឬយើងព្យាយាមធ្វើចលនា ជាពិសេសពេលដែលចាប់កាន់វត្ថុ ឬរបស់អ្វីមួយ។
-មានការឈឺចុកចាប់តិច ឬខ្លាំង និងការហើមត្រង់កដៃ ម្រាមមេដៃ។What Does Tendonitis Feel Like In The Wrist? - East End OT - Long Island

ដូច្នេះការព្យាបាលគឺយើងត្រូវ៖
-លេបថ្នាំប្រឆាំងនឹងការរលាក ឬចាក់ថ្នាំបំបាត់ការឈឺចាប់។
-ស្អំទឹកកកនៅកន្លែងដែលមានការឈឺចាប់នោះ។
-ពាក់រណប ឬព្រួលតាមវេជ្ជបញ្ជាររបស់គ្រូពេទ្យរហូតដល់កាលកំណត់។
-ត្រូវចៀសវាងរាល់ការងារទាំងឡាយណាដែលនាំឱ្យជំងឺនេះកាន់តែធ្ងន់ធ្ងរ។
-ត្រូវសម្រាកអោយបានគ្រប់គ្រាន់៕

ទីក្រុងហូជីមិញបានចំណាយជិត១៤លានដុល្លារដើម្បីជួសជុលរោងមហោស្រពអាយុកាល១២៣ ឆ្នាំព្រោះគោលបំណងនេះ

0

រោងមហោស្រពទីក្រុងហូជីមិញឬហៅថា Saigon Opera House ត្រូវបានសាងសង់ក្នុងឆ្នាំ ១៨៩៧។ បច្ចុប្បន្ននេះ សម្ភារៈដែលខូចគុណភាពជាច្រើននឹងត្រូវជួសជុល និងជួសជុលឡើងវិញដោយចំណាយអស់ទឹកប្រាក់ ៣៣៧ ពាន់លានដុង ប្រមាណ(ជាង១៣លាន៨ម៉ឺនដុល្លារ)។ នេះបើតាមលោក Lam Ngo Hoang Anh ប្រធានការិយាល័យវប្បធម៌ និងកីឡានៃទីក្រុងហូជីមិញ ក្នុងសន្និសីទសារព័ត៌មានស្ដីពីស្ថានភាពសេដ្ឋកិច្ច និងសង្គមរបស់ទីក្រុង នារសៀលថ្ងៃទី២៨ កញ្ញា។ ការជួសជុលនេះមានគោលបំណងថែរក្សាសម្បត្តិស្ថាបត្យកម្ម និងសិល្បៈជាតិ ឱ្យក្លាយជាកន្លែងទទួលភ្ញៀវអន្តរជាតិមកកាន់ទីក្រុង រៀបចំពិធីបុណ្យ សិល្បៈ និងព្រឹត្តិការណ៍សំខាន់ៗ។Saigon Opera House in Ho Chi Minh | Lune Production

យោងតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាប្រជាជនទីក្រុងដែលបានអនុម័តនាពេលថ្មីៗនេះ រោងមហោស្រពនេះនឹងត្រូវបានជួសជុល និងជួសជុលឡើងវិញ ជាមួយនឹងប្រព័ន្ធបច្ចេកទេស និងឧបករណ៍បន្ថែម។ រៀបចំការផ្លាស់ប្តូរទីតាំង ការអភិរក្ស និងរបៀបប្រើប្រាស់វត្ថុបុរាណ និងឧបករណ៍កំឡុងពេលសាងសង់។
រោងមហោស្រពគឺជាបូជនីយដ្ឋានជាតិ ដូច្នេះតម្រូវការសំខាន់មួយនៅពេលជួសជុលគឺធានានូវភាពដើមនៃអគារ។ ដូច្នេះហើយទើបអាជ្ញាធរបានស្កែន 3D លើការងារស្ថាបត្យកម្មនេះទាំងស្រុង។ វាជួយបង្កើតឯកសារទិន្នន័យដែលមានរូបភាព 3D ទំហំត្រឹមត្រូវ រចនាសម្ព័ន្ធ សមាសធាតុ… មុនពេលជួសជុល។Saigon Opera Houseគម្រោងកែលម្អនេះនឹងធ្វើឡើងជាង៣ឆ្នាំ។ នៅក្នុងត្រីមាសទី ៤ នៃឆ្នាំនេះ របាយការណ៍សិក្សាលទ្ធភាពត្រូវបានរៀបចំសម្រាប់គម្រោង។ នៅឆ្នាំ ២០២៤ គម្រោងវិនិយោគ ការរចនាគំនូរសំណង់ និងការប៉ាន់ប្រមាណសរុបនឹងត្រូវដាក់ជូនសម្រាប់ការអនុម័ត។ នៅឆ្នាំ ២០២៥ ការដំឡើងនឹងត្រូវបានអនុវត្ត ហើយនៅឆ្នាំ ២០២៦ ការដំឡើងឧបករណ៍ ការប្រមូល និងការបង្ហាញនឹងត្រូវបានអនុវត្ត។ ការសាងសង់ត្រូវបានអនុវត្តនៅលើមូលដ្ឋានរមៀលដើម្បីធានាថាបន្ទប់ដែលមានមុខងារដំណើរការជាទៀងទាត់។Ho Chi Minh City Opera House: A must-see place in Saigon

តំណាងនាយកដ្ឋានវប្បធម៌ និងកីឡាបាននិយាយថា ការផ្តល់មូលនិធិលម្អិតសម្រាប់ធាតុគម្រោងនីមួយៗនឹងមាននៅពេលដែលមជ្ឈមណ្ឌលអភិរក្សវិមានបង្កើតគម្រោងជាក់លាក់មួយដោយផ្ទាល់។ ដំណើរការជួសជុលនឹងមានជំហានបន្ថែមនៃការបន្ថយដំណោះស្រាយ ដែលមានន័យថាត្រូវដកព័ត៌មានលម្អិត ហើយបន្ទាប់មកជួសជុល និងស្ដារឡើងវិញ។ វត្ថុធាតុដើមជាច្រើនត្រូវតែនាំចូលពីបរទេសដើម្បីបំពេញតម្រូវការ។Municipal Theatre, Ho Chi Minh City - Wikipediaនៅពេលដែលរោងមហោស្រពទីក្រុងបានបើកជាផ្លូវការនៅឆ្នាំ ១៩០០ វាត្រូវបានគេហៅថា Saigon Opera House (L’Opera de Saigon) ដែលរចនាដោយស្ថាបត្យករ Félix Olivier រចនាឡើងក្នុងរចនាប័ទ្មស្ថាបត្យកម្ម Flamboyant Gothic នៃសាធារណរដ្ឋទីបីរបស់បារាំងនៃសតវត្សទី១៩ ។Saigon Opera House gets a digital avatar - VnExpress Internationalនៅឆ្នាំ ១៩៤៤ រោងមហោស្រពត្រូវបានខូចខាតយ៉ាងខ្លាំងដោយសារគ្រាប់បែកមួយ ហើយបានឈប់ដំណើរការ។ ជាង១០ឆ្នាំក្រោយមក វាត្រូវបានជួសជុលឡើងវិញ ប៉ុន្តែត្រូវបានគេប្រើជាទីស្នាក់ការកណ្តាលនៃរដ្ឋសភា និងបន្ទាប់មកសភាតំណាងនៃរបបសាធារណរដ្ឋវៀតណាម។ បន្ទាប់ពីឆ្នាំ ១៩៧៥ កន្លែងនេះបានត្រឡប់ទៅមុខងាររបស់ខ្លួនក្នុងការរៀបចំសិល្បៈសម្តែង។Saigon Opera House: Photos, Map & Reviews [2023] | Trip.comចាប់តាំងពីពេលនោះមក គម្រោងនេះត្រូវបានជួសជុលឡើងវិញយ៉ាងធំក្នុងឆ្នាំ ១៩៩៨ ក្នុងឱកាសគម្រប់ខួប ៣០០ ឆ្នាំនៃទីក្រុង Saigon ។ នៅពេលនោះ ទីក្រុងហូជីមិញបានចំណាយថវិកាចំនួន ២៥ពាន់លានដុង ដើម្បីជួសជុលជញ្ជាំង និងរូបចម្លាក់តាមគំរូដើម ដោយជួសជុលឡើងវិញនូវការតុបតែងមួយចំនួនជាមួយនឹងសម្ភារៈថ្មី។ រោងមហោស្រពក៏មានបំពាក់ប្រព័ន្ធអគ្គិសនីទំនើប សំឡេង ភ្លើង ឆាក…៕

បុត្រារបស់ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ ចូលរួមជាមួយក្លិបនៅប្រទេសថៃ

0

បុត្រារបស់ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ ព្រះនាម ព្រះអង្គម្ចាស់ នរោត្តម ម៉ាតេអូ (Matteo Norodom Prince) បានប្រកាសចូលរួមជាមួយក្លិប Police Tero នៅលីគទី២ប្រទេសថៃ។May be an image of 3 people, people playing football, people playing soccer and textសម្រាប់ជីវប្រវត្តិផ្ទាល់ខ្លួនព្រះអង្គម្ចាស់ ហាក់មិនសូវមាននរណាបានដឹងនោះទេ ដោយគេដឹងត្រឹមថា ព្រះអង្គម្ចាស់នរោត្តម ម៉ាតេអូ ប្រសូតនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០០១ ជាបុត្រាបង្កើតរបស់ឮ ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ ដែលធ្លាប់បានដាក់សំណើរ ទឹកប្រាក់ ១០០លានអឺរ៉ូ ទៅកាន់ក្រុមប្រឹក្សាភិបាលនៃក្លឹប ASSE – Association Sportive de Saint-Etienne ( ហៅកាត់ Saint Etienne) ដើម្បីទិញក្លឹបដែលមានមូលដ្ឋាននៅទីក្រុង Saint Etienne។

សូមបញ្ជាក់ផងដែរថា ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ ដែលត្រូវជាព្រះភាគិនេយ្យ(ក្មួយប្រុស) ព្រះករុណាព្រះបាទ នរោត្តម សីហមុនី និងត្រូវជាព្រះនត្តា(ចៅប្រុស)ព្រះករុណាព្រះបរមរតនកោដ្ឋ៕

 

ព្រឹកស្អែកនេះ! វីរកីឡាការិនីជឺជីតស៊ូ ខាន់ ចេសា នឹងប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក One Championship

0

វីរកីឡាការិនីជឺជីតស៊ូឆ្នើមកម្ពុជា ខាន់ ចេសា នឹងត្រូវឡើងប្រកួត One Championship ជាលើកដំបូង ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ជាមួយកីឡាការិនី Danielle Kelly ក្នុងកម្មវិធី ONE Fight Night 14 នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ប្រទេសសិង្ហបុរី។

តាមពិតទៅអ្នកទាំងពីរធ្លាប់ជួបគ្នាម្តងរួចមកហើយក្នុងប្រភេទកីឡាជឺជិតស៊ូ កាលពីដើមឆ្នាំ២០២១ នៅទឹកដីអាមេរិក ដោយកាលនោះ ខាន់ ចេសា បានទទួលជ័យជំនះ។

មុនការប្រកួតចូលមកដល់ វីរកីឡាការិនីជឺជីតស៊ូ ខាន់ ចេសា លើកឡើងថា៖”ខ្លួនមិនបានខ្វល់ពីដៃគូប្រកួតខ្លួនោះទេ អ្វីដែលសំខាន់ គឺនាងនឹងប្រើប្រាស់បទពិសោធន៍ប្រកួតកន្លងមក គួបផ្សំនឹងការខំប្រឹងហ្វឹកហាត់បន្ថែម ក្នុងការយកឈ្នះ Kelly ម្ដងទៀត ដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់ពិភពលោក ONE Atomweight”៕

 

រដ្ឋាភិបាលមីយ៉ាន់ម៉ាកំណត់ឱ្យពលករផ្ញើប្រាក់ត្រឡប់ចូលប្រទេសជាកំហិត

0

ប្រទេសមីយ៉ាន់ម៉ា ៖ ស្ត្រីជាពលករមីយ៉ាន់ម៉ាម្នាក់ដែលមកធ្វើការនៅប្រទេសថៃ និយាយថា ៖ «រដ្ឋាភិបាលមីយ៉ាន់ម៉ាធ្វើបែបនេះ គឺមិនចង់ឱ្យយើងរីកចម្រើនទេ ។ បើរដ្ឋាភិបាលមិនធ្វើបែបនេះ យើងនឹងនៅសល់ប្រាក់ខ្លះផ្ញើទៅឱ្យក្រុមគ្រួសារ ។ បច្ចុប្បន្ន យើងពិបាកស្រាប់ទៅហើយនៅប្រទេសថៃ ហើយនៅមីយ៉ាន់ម៉ា ក៏ពិបាកដែរ ។ បើរដ្ឋាភិបាលឱ្យពលករផ្ញើប្រាក់ត្រឡប់ចូលប្រទេស វាហាក់ដូចជាគៀបសង្កាត់យើងខ្លាំងណាស់» ។Myanmar coup: Junta head claims Aung San Suu Kyi 'in good health' - BBC News

នេះជាការបញ្ចេញយោបល់របស់ពលករមីយ៉ាន់ម៉ា ក្រោយពីរដ្ឋាភិបាលយោធាចេញបញ្ជាឱ្យពលករធ្វើការនៅក្រៅប្រទេស ត្រូវតែផ្ញើប្រាក់មកកាន់ប្រទេសមីយ៉ាន់ម៉ា យ៉ាងហោចណាស់ ២៥% នៃប្រាក់ឈ្នួលដែលពួកគេទទួលបាន ។ រដ្ឋាភិបាលបញ្ជាក់ថា បើពលករណារំលោភនឹងបទបញ្ជានេះ អាចត្រូវហាមឃាត់ធ្វើការនៅក្រៅប្រទេសរយៈពេល៣ឆ្នាំ គឺគិតចាប់ពីថ្ងៃលិខិតអនុញ្ញាតធ្វើការបច្ចុប្បន្នផុតសុពលភាព ។

លោកស្រី សុកាន់តា សុខផៃតា ទីប្រឹក្សាផ្នែកពលករបរទេសប្រចាំមូលនិធិសិទ្ធិមនុស្ស និយាយថា ៖ «រដ្ឋាភិបាលគួរចេញគោលនយោបាយជួយសង្គ្រោះ និងឧបត្ថម្ភឱ្យពលរដ្ឋរបស់ខ្លួនអាចរស់នៅយ៉ាងមានគុណតម្លៃ ។ លើសពីនេះ ប្រទេសសមាជិកអាស៊ានគួរដាក់សម្ពាធលើរដ្ឋាភិបាលមីយ៉ាន់ម៉ា ឱ្យគិតគូរពីជីវភាពរស់នៅរបស់ពលករដែលធ្វើការនៅក្រៅប្រទេស ព្រោះប្រាក់ចំណូលមួយផ្នែករបស់ពួកគេ ក៏បានជួយជំរុញសេដ្ឋកិច្ចមីយ៉ាន់ម៉ារួចហើយ» ។Don't leave migrant workers behind

លោក និស៊ីត ផាន់ថាមិត្ត ប្រធានមជ្ឈមណ្ឌលអប់រំអាស៊ាននៃវិទ្យាល័យអន្តរជាតិឌីជីថលខេត្តឈៀងម៉ៃ លើកឡើងថា ៖ «វាជាការជំរុញច្រើនជាងការទាក់ទាញប្រាក់ចំណូលចូលប្រទេសមីយ៉ាន់ម៉ា ហើយអ្វីដែលត្រូវប្រុងប្រយ័ត្ននោះ គឺសិក្សាពីតួនាទីប្រាក់ចំណូលពលករ» ។

បច្ចុប្បន្ន មានពលករមីយ៉ាន់ម៉ាធ្វើការនៅប្រទេសថៃស្របច្បាប់ប្រមាណពី១លាន៦សែននាក់ ទៅ២លាននាក់ ។ ពលករមីយ៉ាន់ម៉ាបានធ្វើការនៅទីក្រុងបាងកក, ខេត្តសមុទ្រសាខន, ខេត្តសមុទ្រប្រាកាន និងខេត្តរ៉ាក់ណង ដោយពួកគេទទួលធ្វើការងារណាដែលពលរដ្ឋថៃមិនសូវនិយមធ្វើ ដូចជា ផ្នែកសំណង់, នេសាទ និងកសិកម្ម ។Drive to keep illegal migrants out

ចំណែកពលករមីយ៉ាន់ម៉ានៅទូទាំងពិភពលោក មិនឯកភាពនឹងគោលនយោបាយរបស់រដ្ឋាភិបាលទេ ហើយពួកគេនឹងប្រឆាំងរហូតដល់ទីបំផុត ទាំងនៅប្រទេសថៃ និងប្រទេសផ្សេងទៀត ដោយពួកគេនឹងតវ៉ាជាបន្តបន្ទាប់ ៕ ប្រភព ៖ Mono News

សហភាពអឺរ៉ុប ស៊ើបអង្កេតរថយន្ដអគ្គិសនីចិន រញ្ជួយដល់ក្រុមហ៊ុនរថយន្ដល្បីៗរបស់លោកខាងលិច

0

ទីក្រុងប៊្រុចសែលស៍ (Brussels)៖ សហភាពអឺរ៉ុប ជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយ ជាមួយនឹងប្រទេសចិន ប៉ុន្ដែប្លុកសេរីមួយនេះ ក៏មិនស្ទាក់ស្ទើរនឹងការធ្វើសង្គ្រាមពាណិជ្ជកម្ម ជាមួយនឹងរដ្ឋាភិបាលក្រុងប៉េកាំង នោះដែរ ព្រោះតែ អឺរ៉ុប ចង់ការពារដល់ក្រុមហ៊ុនផលិតរថយន្ដ នៅក្នុងប្លុករបស់ខ្លួន ខណៈក្រុមហ៊ុន Tesla របស់លោកមហាសេដ្ឋី អេឡុន ម៉ាស់ខ៍ (Elon Musk) និង ក្រុហ៊ុនផលិតរថយន្ដ ជាច្រើនទៀត ក៏ស្ថិតក្រោមការត្រួតពិនិត្យ នៅក្នុងការស៊ើបអង្កេតរបស់អឺរ៉ុប លើឧបត្ថម្ភមធនរថយន្ដអគ្គិសនីរបស់ប្រទេសចិន។Elon Musk Claims Covid Booster Dose Almost Landed Him In Hospital

សារព័ត៌មាន African News បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ថា ឧស្សាហកម្មរថយន្តអគ្គិសនី (EV) មានទំនាក់ទំនង ជាមួយនឹងប្រទេសចិន ត្រូវបានរកឃើញ ថា វាជាចំណុចកណ្តាល នៃការស៊ើបអង្កេតដ៏សំខាន់ ដឹកនាំ ដោយសហភាពអឺរ៉ុប។ សកម្មភាពទាំងនេះ កំពុងតែចាប់ផ្តើមឡើង ស្របពេលប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អើស៊ូឡា វ៉ន់ ដឺរ ឡេយ៉ែន (Ursula von der Leyen) បានប្រកាស អំពីការស៊ើបអង្កេត ប្រឆាំងនឹងការឧបត្ថម្ភធន លើរថយន្តអគ្គិសនី ផលិតនៅក្នុងប្រទេសចិន នៅក្នុងអំឡុងពេលសុន្ទរកថា ទៅកាន់រដ្ឋសហភាពរបស់លោកស្រី កាលពីដើមខែកញ្ញា។Tesla Reportedly Part Of EU Probe Into China-Made EV Imports

ការដាក់ចេញវិធានការបែបនេះ នឹងមានផលប៉ះពាល់យ៉ាងទូលំទូលាយ មិនត្រឹមតែ សម្រាប់ក្រុមហ៊ុនផលិតរថយន្ត EV របស់ចិនប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានផលប៉ះពាល់ទៅលើក្រុមហ៊ុនផលិតរថយន្ដផ្សេងៗទៀត នៅទូទាំងពិភពលោក មានដូចជា ក្រុមហ៊ុន Tesla និង ក្រុមហ៊ុនផលិតរថយន្តជាច្រើនទៀតរបស់អឺរ៉ុប ដែលនាំចេញរថយន្ដ មកពីប្រទេសចិន ចូលមកកាន់សហភាពអឺរ៉ុប វិញ ផងដែរ។Tesla (TSLA) Chinese Exports in Crosshairs of EU Anti-Subsidy Probe -  Bloomberg

លោក វ៉ាលឌីស ដូមប្រូវស្គីស (Valdis Dombrovskis) អនុប្រធានប្រតិបត្តិសហភាពអឺរ៉ុប បានបញ្ជាក់ ថា សហភាពអឺរ៉ុប មានភស្តុតាងគ្រប់គ្រាន់ សម្រាប់បង្ហាញ អំពីភាពត្រឹមត្រូវ ចំពោះការស៊ើបអង្កេត លើការនាំចូលរថយន្តប្រើប្រាស់អគ្គិសនី មកពីប្រទេសចិន។ ជាមួយគ្នានេះដែរ សហភាពអឺរ៉ុប មានការព្រួយបារម្ភ ថា ការនាំចូលរថយន្ដ ដែលត្រូវបានឧបត្ថម្ភធនដោយរដ្ឋទាំងនេះ អាចមានសក្តានុពល គ្របដណ្តប់លើវិស័យឧស្សាហកម្មរថយន្ត នៅអឺរ៉ុប ដោយបង្កើតឱ្យមានទីផ្សារមិនស្មើភាពគ្នា។

លោកអនុប្រធានប្រតិបត្តិសហភាពអឺរ៉ុប បានសង្កត់ធ្ងន់ ថា ការស៊ើបអង្កេតនេះ មិនបានកំណត់ ចំពោះតែម៉ាកយីហោរបស់ប្រទេសចិន តែមួយប៉ុណ្ណោះទេ។ សហភាពអឺរ៉ុប ក៏បង្កើនលទ្ធភាពត្រួតពិនិត្យ ទៅលើក្រុមហ៊ុនផលិតរថយន្ដផ្សេងៗទៀត ផងដែរ៕Tesla Stock Unfazed by EU Anti-Subsidy Probe | Barron's

មូលហេតុដែលជនបរទេស និយមហៅផ្សារទូលទំពូង ជាផ្សាររុស្សុី

0

ទួលទំពូង គឺជាផ្សារដ៏ពេញនិយមបំផុតមួយននៅក្នុងប្រទេសកម្ពុជា ដែលភ្ញៀវទេសចរណ៍បរទេសភាគច្រើន មិនដែលរំលងផ្សារមួយនេះនោះទេ។

ផ្សារទួលទំពូង ជាកន្លែងលក់វត្ថុអនុស្សាវរីយ៍ដ៏សម្បូរបែបមួយ ដែលប្រជាពលរដ្ឋភាគច្រើន បានចាត់ទុកផ្សារនេះជាទីប្រជុំជន នៃប្រមូលផ្តុំវត្ថុអនុស្សាវរីយ៍ និងម្ហូបអាហារជាច្រើនមុខ។No photo description available.ទាក់ទងនឹងឈ្មោះទួលទំពូងនេះ ភ្ញៀវបរទេសភាគច្រើនប្រហែលជាមិនស្គាល់នោះទេ ក៏ប៉ុន្តែពួកគេស្គាល់តែផ្សាររុស្សុីតែប៉ុណ្ណោះ។

ពាក្យថា Russian Market ផ្សាររុស្ស៊ី នេះ បានកើតមានតាំងពីទសវត្ស ១៨៨០ មកម្ល៉េះ ដោយកាលនោះនយោបាយការទូតរុស្ស៊ី-កម្ពុជា មានទំនាក់ទំនងល្អយ៉ាងស្អិតរមួត។No photo description available.ពេលនោះមានជនជាតិរុស្ស៊ី ដែលរស់នៅ និងធ្វើការនៅក្នុងទីក្រុងភ្នំពេញ បានចូលចិត្តវត្ថុអនុស្សាវរីយ៍ និងគ្រឿងចម្លាក់របស់ខ្មែរណាស់។ ជារឿយៗ ពួកគេតែងតែទៅផ្សារទួលទំពូង ដើម្បីរកទិញវត្ថុអនុស្សាវរីយ៍ទាំងនោះ។No photo description available.លើសពីនេះទៅទៀត កាលនោះអជីករនៅផ្សារទួលទំពូង ជារឿយៗក៏បានក៏នាំចូលផលិតផលពីប្រទេសរុស្ស៊ី ដូចជា ម្ហូបអាហារ គ្រឿងអលង្ការ និងទំនិញមួយចំនួនទៀត មកដាក់លក់នៅទីនេះផងដែរ។

ហេតុដូច្នេះ ដោយមានវត្តមានដ៏ច្រើននៃជនជាតិរុស្ស៊ី និងទំនិញរបស់រុស្ស៊ី បានធ្វើឱ្យជនប្រទេសមួយចំនួន និយមហៅផ្សារនេះថា (Russian Market) ផ្សាររុស្ស៊ី មកដល់សព្វថ្ងៃនេះ៕No photo description available.

ចិនបើកដំណើរការផ្លូវរថភ្លើងល្បឿនលឿនឆ្លងកាត់សមុទ្រ ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង

0

ប្រទេសចិន៖ ផ្លូវរថភ្លើងល្បឿនលឿនឆ្លងកាត់សមុទ្រពី Fuzhou ទៅ Zhangzhou បានបើកដំណើរការនៅថ្ងៃទី ២៧ ខែកញ្ញាដោយឈានដល់ល្បឿនអតិបរមា ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលនេះជារថភ្លើងល្បឿនលឿនដំបូងគេរបស់ចិនដែលធ្វើដំណើរលើស្ពាននឹងលាតសន្ធឹងតាមឆ្នេរសមុទ្រចំនួនបី។Update: China opens its fastest cross-sea high-speed railway along Taiwan  Strait-Xinhua

រថភ្លើងមានល្បឿនអតិបរមា ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោងនេះ មានឈ្មោះថា Fuxia ដែលវាអាចជួយកាត់បន្ថយពេលវេលាធ្វើដំណើររវាងទីក្រុង Fuzhou និង Xiamen ពី ៩០ នាទីទៅ ៥៥ នាទី។ ផ្លូវដែកនេះក៏រត់កាត់ទីក្រុង Putian, Quanzhou, និង Zhangzhou ដោយកាត់បន្ថយពេលវេលាធ្វើដំណើររវាងទីក្រុងទាំងនេះមកត្រឹម ៣០ នាទីប៉ុណ្ណោះ។China's 1st cross-sea high-speed railway passes static acceptance testing,  ready for operation within the year - Global Timesប្រទេសចិនសង្ឃឹមថាផ្លូវរថភ្លើងនឹងបង្កើនឱកាសវិនិយោគ រួមទាំងធ្វើឱ្យការធ្វើដំណើរកាន់តែងាយស្រួលនៅក្នុងខេត្ត Fujian ដែលជាតំបន់មានទីតាំងឆ្លងកាត់ច្រកសមុទ្រពីកោះតៃវ៉ាន់។China opens its fastest cross-sea high-speed railway - SHINE News

មន្ត្រីរដ្ឋាភិបាលចិនបាននិយាយថា បណ្តាញដឹកជញ្ជូនរួមបញ្ចូលគ្នាដែលកំពុងត្រូវបានសាងសង់នៅក្នុងខេត្ត Fujian នឹង “ធ្វើឱ្យវាអាចបង្កើតខ្សែដឹកជញ្ជូនល្បឿនលឿនដោយតភ្ជាប់ខេត្តនេះជាមួយតៃវ៉ាន់”។ រថភ្លើងល្បឿនលឿនឆ្លងកាត់សមុទ្រលឿនបំផុតរបស់ចិនបានចាប់ផ្តើមសាងសង់នៅឆ្នាំ ២០១៧ នឹងសម្ពោធជាផ្លូវការនៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៣ ដែលជារថភ្លើងបំពាក់ដោយបច្ចេកវិទ្យាឆ្លាតវៃ រួមទាំង Internet of Things នឹងជាជំហានថ្មីមួយនៅក្នុងឧស្សាហកម្មសំណង់ដឹកជញ្ជូនដ៏ឆ្លាតវៃបំផុតរបស់ប្រទេសចិន៕WATCH: China launches first cross-sea bullet train line near Taiwan StraitChina's first 350km/h cross-sea high-speed railway to start operation - CGTN
ប្រភព៖vnexpress

ទីក្រុងហូជីមិញដំណើរការរថភ្លើងអាកាសលើកដំបូង

0

ប្រទេសវៀតណាម ៖ គណៈកម្មការគ្រប់គ្រងផ្លូវដែកប្រចាំក្រុងហូជីមិញ ប្រទេសវៀតណាម លើកឡើងថា រថភ្លើងអាកាសដំបូងគេរបស់ក្រុងហូជីមិញ នឹងផ្តល់សេវាកម្មសម្រាប់ពាណិជ្ជកម្ម ចាប់ពីខែកក្កដា ឆ្នាំ២០២៤ តទៅ ។ ការសាងសង់នឹងបញ្ចប់រួចរាល់នៅចុងឆ្នាំ២០២៣ បន្ទាប់មក គណៈកម្មការនឹងអប់រំដល់បុគ្គលិកនៅខែមិថុនា ឆ្នាំ២០២៤ ។ ទោះយ៉ាងណា បទប្បញ្ញត្តិ ស្តង់ដារ និងនីតិវិធីផ្សេងៗដែលពាក់ព័ន្ធនឹងការធានាសុវត្ថិភាពរបស់ផ្លូវរថភ្លើងមិនទាន់រួចរាល់នៅឡើយទេ ហើយវាប៉ះពាល់ដល់ដំណើរការគម្រោង ។HCMC metro train to have test run on elevated track before Christmas -  VnExpress International

ក្រៅពីនេះ គណៈកម្មការគ្រប់គ្រងផ្លូវដែកប្រចាំក្រុងហូជីមិញបានកំណត់គោលដៅសាងសង់ស្ពានអាកាសចំនួន៩កន្លែងសម្រាប់តភ្ជាប់ជាមួយស្ថានីយ ហើយការសាងសង់នឹងរួចរាល់នៅពាក់កណ្តាលឆ្នាំ២០២៤ ដោយធានាបាននូវសុវត្ថិភាព និងការអប់រំបុគ្គលិកបើករថភ្លើង និងបុគ្គលិកផ្នែកផ្សេងៗ ។ រថភ្លើងនេះមានចម្ងាយផ្លូវសរុបជាង១៩គីឡូម៉ែត្រ ក្នុងនោះផ្លូវក្រោមដីមានចម្ងាយជាង២គីឡូម៉ែត្រ និងមាន១១ស្ថានីយ ។HCMC Metro Line No 1 is getting ready to launch as more trains delivered -  Vietnam Insider

ចំណែកថ្លៃសំបុត្រធ្វើដំណើរ គឺនឹងកំណត់តាមចម្ងាយផ្លូវ ហើយថ្លៃសំបុត្រស្មើត្រឹមតែ១២.០០០ដុងសម្រាប់ចម្ងាយផ្លូវមិនលើសពី៥គីឡូម៉ែត្រ ។ ១៤.០០០ដុងសម្រាប់ចម្ងាយផ្លូវចាប់ពី៥គីឡូម៉ែត្រ ទៅ១០គីឡូម៉ែត្រ, ១៦.០០០ដុងសម្រាប់ចម្ងាយផ្លូវចាប់ពី១០គីឡូម៉ែត្រ ទៅ១៥គីឡូម៉ែត្រ ព្រមទាំង១៨.០០០ដុងសម្រាប់ចម្ងាយផ្លូវលើសពី១៥គីឡូម៉ែត្រ ។ ចំណែកសំបុត្រធ្វើដំណើរប្រចាំខែ នឹងមានតម្លៃ២៦ម៉ឺនដុង ហើយអតិថិជននឹងអាចជ្រើសរើសទិញសំបុត្រជិះរថភ្លើងសម្រាប់១ថ្ងៃ ឬ៣ថ្ងៃ ក្នុងតម្លៃ៤ម៉ឺនដុង និង៩ម៉ឺនដុង តាមលំដាប់ ។Two more trains arrive in HCMC to serve first metro line - VnExpress  International

គួរបញ្ជាក់ថា គម្រោងនេះបានប្រឈមនឹងការយឺតយ៉ាវជាច្រើនលើក ខណៈពេលកន្លងមក ប្រទេសវៀតណាមបានកំណត់បញ្ចប់គម្រោងនៅឆ្នាំ២០១៨ ប៉ុន្តែដោយសារបញ្ហាប្រាក់វិនិយោគ និងផលប៉ះពាល់ពីការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ទើបធ្វើឱ្យគម្រោងនេះដំណើរការយឺតយ៉ាវជាបន្តបន្ទាប់ ៕ ប្រភព ៖ AEC connect

រកឃើញផ្នូរព្រះចៅអធិរាជចិនដែលមានអាយុកាល ១,៥០០ ឆ្នាំ

0

ប្រទេសចិន៖ អ្នកបុរាណវិទូបានរកឃើញផ្នូរដែលជាកម្មសិទ្ធិរបស់អធិរាជទីមួយនៃរាជវង្សចូវខាងជើង ដែលផ្នូរថ្មីនេះត្រូវបានគេរកឃើញនៅទីក្រុង Xianyang ក្នុងខេត្ត Shaanxi ភាគខាងជើង និងភាគកណ្តាលនៃប្រទេសចិន នេះបើយោងតាមការប្រកាសរបស់បណ្ឌិតសភាបុរាណវិទ្យា Shaanxi កាលពីថ្ងៃទី ២៦ ខែកញ្ញា។ អ្នកស្រាវជ្រាវបាននិយាយថាផ្នូរនេះជាកម្មសិទ្ធិរបស់អធិរាជស្ថាបនិកនៃរាជវង្សចូវខាងជើងដែលមានអាយុកាលពីឆ្នាំ ៥៥៧ ដល់ឆ្នាំ ៥៨១ ដោយផ្អែកលើ epitaph ដែលដាក់នៅផ្នែកខាងកើតនៃច្រកចូលផ្នូរ។220 More Terracotta Warriors Found in Chinese Emperor's Tomb | Ancient  Origins

អធិរាជស្ថាបនិកនៃរាជវង្សចូវខាងជើងមានឈ្មោះថា វូ វ៉ាន់យ៉ាក ប្រសូតនៅឆ្នាំ ៥៤២ និងសោយទិវង្គតនៅឆ្នាំ ៥៥៧ ក្នុងព្រះជន្ម ១៥ ព្រះវស្សា។ ពេលឡើងកាន់អំណាច ព្រះអង្គមិនបានប្រើងារជា “អធិរាជ” ទេ គឺគេបានហៅព្រះអង្គថា “ស្តេចសួគ៌”។ ក្រោយមក នៅឆ្នាំ ៥៥៧ គាត់ត្រូវបានបងប្អូនជីដូនមួយរបស់គាត់ឈ្មោះ វូ វ៉ាន់ហូ ទម្លាក់ក្នុងសង្រ្គាមនិងធ្វើឃាតទ្រង់ ដើម្បីដណ្តើមអំណាច។Archaeologists Discover 1,500-Year-Old Tomb of Ancient Emperor in China

ផ្នូររបស់ស្តេចមានប្រវែងជាង ៥៦.៧ ម៉ែត្រ ពីខាងជើងទៅខាងត្បូង និងមានជម្រៅជាង ១០ ម៉ែត្រពីដី។ ក្រុមបុរាណវិទ្យាបានរកឃើញវត្ថុបញ្ចុះសពយ៉ាងហោចណាស់ ១៤៦ នៅក្នុងផ្នូរ។ វត្ថុទាំងនេះត្រូវបានប្រមូលផ្តុំនៅភាគអាគ្នេយ៍នៃផ្នូរ ហើយភាគច្រើនរួមមានរូបចម្លាក់សេរ៉ាមិច និងពាងប៉សឺឡែន។ ទោះជាយ៉ាងណាក៏ដោយ យោងតាមក្រុមស្រាវជ្រាវ បានឱ្យដឹងថា នៅក្នុងផ្នូរហាក់ដូចជាត្រូវបានបំផ្លាញ ជាពិសេសផ្ទៃខាងលើហាក់ដូចជាមានសំណល់អេតចាយ ដែលបង្ហាញថាមានក្រុមចោរបានលួចយកវត្ថុមានតម្លៃជាច្រើននៅក្នុងផ្នូរ។Archaeologists Discover 1,500-Year-Old Tomb of Ancient Emperor in China

យោងតាមលោក Zhao Zhanrui ជំនួយការស្រាវជ្រាវនៅសាលា Shaanxi Academy បានឱ្យដឹងថា ការរកឃើញផ្នូរបុរាណនេះ មានអត្ថន័យដ៏អស្ចារ្យសម្រាប់ការសិក្សាអំពីអធិរាជនៃរាជវង្សភាគខាងជើង។ តំបន់ផ្នូរបុរាណនេះ ធ្លាប់ជាចំណុចប្រសព្វនៃសកម្មភាពពាណិជ្ជកម្ម វប្បធម៌ និងសាសនា៕
ប្រភព៖vnexpress