បរទេស៖ កូរ៉េខាងជើងបាននិយាយថា កិច្ចសហប្រតិបត្តិការយោធារវាងអាមេរិក កូរ៉េខាងត្បូង និងជប៉ុន គឺមានគ្រោះថ្នាក់ខ្លាំងណាស់ ដែលអាចនាំឱ្យមានហានិភ័យនៃសង្គ្រាមលោកលើកទី៣។Kim Jong-Un | Facts, Biography, & Nuclear Program | Britannicaយោងតាមគេហទំព័ររបស់កូរ៉េខាងជើង KCNA ដែលបានរាយការណ៍កាលពីថ្ងៃទី៤ ខែវិច្ឆិកាថា កិច្ចសហប្រតិបត្តិការយោធាត្រីភាគីរវាង សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុនបានចូលដល់ “ដំណាក់កាលដ៏គ្រោះថ្នាក់បំផុត” ហើយគ្មាននរណាម្នាក់អាចធានាបានថា វានឹងមិននាំទៅដល់ “សង្គ្រាមនុយក្លេអ៊ែរ ឬសង្គ្រាមលោកលើកទី ៣”បាននោះទេ។ ទីភ្នាក់ងារសារព័ត៌មាននេះ ក៏បានរិះគន់សម្ព័ន្ធភាពយោធាត្រីភាគីរបស់អាមេរិក កូរ៉េខាងត្បូង និង ជប៉ុន ថាជាកត្តាសក្តានុពលដែលអាចរុញច្រានស្ថានការណ៍នៅលើឧបទ្វីបកូរ៉េ «ចូលទៅក្នុងដំណាក់កាលដែលមិនអាចគ្រប់គ្រងបាន»។

លោក Rodong Sinmun រដ្ឋមន្ត្រីកូរ៉េខាងជើងបាននិយាយថា “ថ្មីៗនេះយើងបានបង្កើតយុទ្ធសាស្ត្រឆ្លើយតបខ្លាំងបំផុត ដោយបំពាក់អាវុធនុយក្លេអ៊ែរ ដើម្បីការពារអធិបតេយ្យភាព និងផលប្រយោជន៍របស់ប្រជាជនប្រឆាំងនឹងសង្រ្គាមសហរដ្ឋអាមេរិក រួមទាំងប្រទេសដែលជិតដិតជាមួយសហរដ្ឋអាមេរិក” ។ លោក Rodong Sinmun ក៏បានបន្តទៀតថា ការធ្វើបែបនេះក្នុងគោលបំណងការពារសន្តិភាព និងស្ថិរភាពក្នុងតំបន់ ក៏ដូចជាការពារទីក្រុងព្យុងយ៉ាងពី “ការឈ្លានពានរបស់សត្រូវ”។North Korea is the largest geopolitical threat: Citi's Tina Fordham

បច្ចុប្បន្នភាពតានតឹងនៅលើឧបទ្វីបកូរ៉េនាពេលថ្មីៗនេះ បានកើនឡើងដោយសារតែការបង្កើនសកម្មភាពយោធាដោយភាគីទាំងអស់នៅក្នុងតំបន់។ ដូច្នេះកាលពីខែកញ្ញាកន្លងទៅ កូរ៉េខាងជើងបន្តធ្វើតេស្តអាវុធ ដោយសភារបស់ប្រទេសនេះបានកែសម្រួលរដ្ឋធម្មនុញ្ញរបស់ខ្លួន និងបានបន្ថែមគោលនយោបាយកសាងកម្លាំងនុយក្លេអ៊ែរផងដែរ។Unfazed By UN Resolution & Bolstered By The War In Ukraine, North Korea  Steps Up Provocative Posture

ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុនកាលពីខែមុនបានធ្វើសមយុទ្ធសន្តិសុខដែនសមុទ្ររួមគ្នាលើកដំបូងក្នុងរយៈពេលប្រាំពីរឆ្នាំនៅក្នុងដែនទឹកភាគខាងត្បូងនៃឧបទ្វីបកូរ៉េក្នុងគោលបំណងការពារការគំរាមកំហែងពីកូរ៉េខាងជើង។ កូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តបានអះអាងម្តងហើយម្តងទៀតថា សមយុទ្ធនៅតំបន់នោះគ្រាន់តែជាការការពារខ្លួនប៉ុណ្ណោះ៕