Home Blog Page 1441

ឈ្វេងយល់! ហេតុអ្វីពលរដ្ឋខ្មែរ ប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ

0

ភ្ជុំបិណ្ឌ ជាពិធីបុណ្យធំមួយ ក្នុងចំណោមពិធីបុណ្យប្រពៃណីខ្មែរផ្សេងទៀត ដែលបុណ្យនេះ មានរយៈពេល១៥ថ្ងៃ ដោយចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ។

នៅក្នុងនោះ ពីថ្ងៃ១រោច ដល់ថ្ងៃ១៤រោច គេហៅថា ថ្ងៃដាក់បិណ្ឌ ឬថ្ងៃកាន់បិណ្ឌ រីឯថ្ងៃ១៥រោច គេហៅថា ថ្ងៃភ្ជុំបិណ្ឌ ឬភ្ជុំធំ ដែលមានន័យថា ថ្ងៃជួបជុំគ្នាចុងក្រោយ នៃពិធីបុណ្យកាន់បិណ្ឌ។ថ្ងៃនេះបិណ្ឌ១! សូមស្វែងយល់អំពីប្រវត្តិពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាទំនៀមទម្លាប់របស់បងប្អូនប្រជាជនខ្មែរពិធីបុណ្រនេះមានប្រវត្តិតាំងពីសម័យមុនអង្គរមកម៉្លេះ ដែលមានឆ្លាក់នៅលើសិលាចរឹក K.279c នៅស.វទី៩ ក្នុងរាជព្រះបាទ យសោវរ្ម័នទី១ ដែលបានរៀបរាប់ខ្លះៗអំពីការចាប់បាយបិណ្ឌ ដែលពូនជាដុំ ហើយបានផ្ដាំឱ្យ ព្រះភូមិ ឬយមទូត ឱ្យចាប់ឆ្កែចងសុំផ្លូវទៅផងទៅជូនដូនតា។

នៅក្នុងសង្គមខ្មែរ ពលរដ្ឋជឿថាការប្រារព្ធពិធីបុណ្យនេះ គឺដើម្បីហេតុផលសំខាន់៣៖”

• ទី១ ដើម្បីឧទ្ទិសបុណ្យកុសល ញាតិកាទាំង ៧ សន្ដាននិងបុព្វការីជន តាមរយៈអានុភាពនៃការប្រគេននូវចង្ហាន់និងទេយ្យទានផ្សេងៗដល់ព្រះសង្ឃ
• ទី២ ដើម្បីទំនុកបម្រុងព្រះសង្ឃ ដែលគង់ចាំវស្សាក្នុងវត្តរយៈពេល៣ខែ ចាប់តាំងពីថ្ងៃចូលវស្សា រហូតដល់ថ្ងៃចេញវស្សា។ ដោយសារតែ ក្នុងរដូវវស្សាមានភ្លៀងធ្លាក់ជោកជាំ រលឹមពព្រិច ធ្វើឱ្យមានការលំបាកដល់ព្រះសង្ឃក្នុងការនិមន្តបិណ្ឌបាត
• ទី៣ ដើម្បីបង្កើតសាមគ្គីរបស់ខ្មែរយើង ចាប់តាំងពីថ្នាក់ភូមិ សហគមន៍ រហូតដល់ប្រទេសជាតិទាំងមូលប្រវត្តិ និង​ជំនឿ​ផ្សេងៗ​នៅក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខ្មែរ | ភ្នំពេញ ប៉ុស្ដិ៍

សូមបញ្ជាក់ផងដែរថា ពីបុរាណកាលមក គេនិយមប្រារព្ធពិធីបុណ្យនេះ រយៈពេល៣ខែ គឺចាប់ពីថ្ងៃចូលព្រះវស្សា រហូតដល់ថ្ងៃចេញព្រះវស្សាតែម្តង។ តែក្រោយមក បុព្វបុរសខ្មែរ ជាពិសេសព្រះបាទអង្គឌួង ដោយឈ្វេងយល់ថា ការរកចង្ហាន់របស់ប្រជារាស្ត្រ មកប្រគេនព្រះសង្ឃ មានការលំបាក និងមិនសូវបានល្អ ទើបព្រះអង្គ បានកាត់បន្ថយមកត្រឹម១៥ថ្ងៃវិញ៕

 

នគរបាលខេត្តព្រៃវែង ប្រឈមមុខនឹងការដកស័ក្កិ ប្រសិនបើជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព

0

យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង ដែលបានបង្ហោះនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ បានស្នើឱ្យបងប្អូនប្រជាពលរដ្ឋ ជួយថតរូបនគរបាលខេត្តព្រៃវែងណា ដែលជិះម៉ូតូមិនគោរពច្បាប់ចរាចរណ៍ផ្ញើរមកកាន់ស្នងការ។

នៅក្នុងសារដែលបានបង្ហោះលើគណនី លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានលើកឡើងថា៖”សូមជួយថតរូបផ្ញើផង នគរបាលខេត្តព្រៃវែងទីណាជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព ឬម៉ូតូអត់កញ្ចក់ ឬម៉ូតូអត់ស្លាកលេខ ។ បើនគរបាលធ្វើបែបនេះបាន នគរបាលនោះគួរទម្លាក់ស័ក្កិ!”៕

 

៨ ខែ វៀតណាមកើបបាន៥៣លានដុល្លារពីប្រទេសជប៉ុនលើការនាំចេញក្តាមសេះសមុទ្រ

0

ក្នុងរយៈពេល៨ ខែនៃឆ្នាំ២០២៣នេះ ប្រទេសជប៉ុនបានចំណាយថវិកាចំនួន៥៣ លានដុល្លារអាម៉េរិកដើម្បីនាំចូលក្តាមសេះសមុទ្រពីប្រទេសវៀតណាម ដែលចំនួនតួលេខនេះកើនឡើង៥១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

សន្និសីទផ្សព្វផ្សាយស្តង់ដារនាំចេញទៅកាន់ប្រទេសជប៉ុននារសៀលថ្ងៃទី២៩ ខែកញ្ញា លោក Nguyen Hoai Nam អគ្គលេខាធិការរងសមាគមអ្នកនាំចេញ និងផលិតអាហារសមុទ្រ (VASEP) បានឱ្យដឹងថា ទីផ្សារជប៉ុនកំពុងពេញចិត្តគ្រឿងសមុទ្រវៀតណាមកាន់តែខ្លាំង។ នៅក្នុងបរិបទនៃការធ្លាក់ចុះសេដ្ឋកិច្ច អតិផរណា និងការថយចុះតម្រូវការអ្នកប្រើប្រាស់ ការនាំចេញអាហារសមុទ្រទៅកាន់ប្រទេសនេះមានការរំខានតិចតួច។
ប្រភពដដែលបានឱ្យដឹងទៀតថាក្នុងរយៈពេល ៨ខែដើមឆ្នាំនេះ ជប៉ុនបានចំណាយប្រាក់ជិត ១ពាន់លានដុល្លារដើម្បីនាំចូលគ្រឿងសមុទ្រពីប្រទេសវៀតណាម។ បច្ចុប្បន្ន អាម៉េរិក ចិន និងជប៉ុន គឺជាទីផ្សារធំជាងគេទាំង៣ ដែលនាំចូលគ្រឿងសមុទ្រពីវៀតណាមលើសពីតម្លៃកំណត់ ១ពាន់លានដុល្លារ។ក្តាមសេះលេខ2​ 8-10ក្តាមមួយគីឡូធម្មជាត100%

ក្នុងចំណោមក្រុមគ្រឿងសមុត្រទាំង១៥ ដែលនាំចេញទៅប្រទេសជប៉ុន មាន៥ ក្រុមដែលមានកំណើនវិជ្ជមាន ជាមួយនឹងការកើនឡើងនៃប្រាក់ចំណូលពី ៦-៥០% ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។ ក្នុងចំណោមនោះ ក្តាមសេះ គឺជាផលិតផលដែលមានកំណើនគួរឱ្យចាប់អារម្មណ៍បំផុតរបស់វៀតណាម។ ជាក់ស្តែងក្នុងរយៈពេល៨ ខែនៃឆ្នាំនេះ ការនាំចេញក្តាមទៅកាន់ប្រទេសជប៉ុនបានឈានដល់ ៥៣ លានដុល្លារកើនឡើង ៥១% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ដែលស្មើនឹង ៥.៥% នៃតម្លៃនាំចេញសរុប។

តំណាងសមាគមអ្នកនាំចេញ និងផលិតអាហារសមុទ្រ បាននិយាយថា ជប៉ុនចូលចិត្តក្តាមវៀតណាម ដោយសារគុណភាពរបស់វាខ្ពស់ ទំនិញត្រូវបានធានាមិនបំពុលដោយថ្នាំអង់ទីប៊ីយោទិច និងបាក់តេរីបង្កជំងឺ។ ក្រៅពីជប៉ុន អាម៉េរិក និងចិនក៏ចូលចិត្តក្តាមពីវៀតណាមដែរ។ លើសពីនេះក៏មានការព្យាករណ៍ថាការនាំចេញក្តាមនេះនឹងមានការកើនឡើងបន្តទៀតសម្រាប់ថ្ងៃបុណ្យសំខាន់ៗ ដូចជាបុណ្យណូអែល និងថ្ងៃឆ្លងឆ្នាំ។អ៊ីតាលីកំពុងភ័យ ព្រោះមានក្តាមសេះជាច្រើនវាយប្រហារនៅសមុទ្រ  ធ្វើឱ្យប៉ះពាល់ការចិញ្ចឹមលៀសធ្ងន់ធ្ងរ – Popular Magazine

ទោះបីជាការនាំចេញក្តាមសមុទ្រនេះមានការកើនឡើងក្តី ការនាំចេញគ្រឿងសមុត្រសំខាន់ៗចំនួន៨ របស់វៀតណាមទៅកាន់ប្រទេសផ្សេងទៀតបានធ្លាក់ចុះពី ៨-៣០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដូច្នេះហើយក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំនេះ ការនាំចេញគ្រឿងសមុទ្រសម្រេចបានត្រឹមតែជាង៦.៦ពាន់លានដុល្លារប៉ុណ្ណោះ ពោលគឺធ្លាក់ចុះ ២២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២៕

ប្រេស៊ីលប្រទះឃើញត្រីងា.ប់រាប់រយក្បាលពាសពេញទន្លេ

0

ប្រទេសប្រេស៊ីល ៖ នេះគឺជារូបភាពរបស់ហ្វូងត្រីរាប់រយក្បាលដែលបានងា.ប់ពាសពេញទន្លេ នៅក្នុងតំបន់អាម៉ាហ្សូនរបស់ប្រទេសប្រេស៊ីល ក្រោយពីប្រឈមនឹងសីតុណ្ហភាពទឹកកើនឡើងខ្ពស់ និងកម្រិតទឹកស្រកចុះ ខណៈប្រទេសប្រេស៊ីលមានបញ្ហាខ្វះខាតទឹកស្អាតដោយសារគ្រោះរាំងស្ងួត ។ អាជ្ញាធរប្រេស៊ីលជឿជាក់ថា នេះគ្រាន់តែជាចំណុចចាប់ផ្តើមរបស់គ្រោះមហន្តរាយប៉ុណ្ណោះ ។Brazil sets up task force for unprecedented drought in Amazon: minister |  Tuoi Tre News

រដ្ឋាភិបាលប្រេស៊ីលត្រៀមបញ្ជូនមន្ត្រីមកជួយសង្គ្រោះពលរដ្ឋក្នុងតំបន់អាម៉ាហ្សូន ចំនួន១១ម៉ឺន១ពាន់នាក់ ដែលទទួលរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួត ។ កម្រិតទឹកស្រកចុះ និងក្តៅខ្លាំងពេក ក្រៅពីធ្វើឱ្យត្រីងា.ប់ហើយ វាក៏បានប៉ះពាល់ដល់ការធ្វើដំណើរតាមផ្លូវទឹក, បរិមាណអាហារ និងទឹកស្អាតផងដែរ ដោយសារពលរដ្ឋរស់នៅក្នុងតំបន់នេះបរិភោគត្រីក្នុងទឹកទន្លេសម្រាប់ចិញ្ចឹមជីវិត ។Severe drought leaves hundreds of fish dead in Brazil | ABS-CBN News

អ្នកនាង ឃែរ៉ូឡៃ ស៊ីល្វា ជាអាជីវករនិយាយថា ៖ «វាពិបាកណាស់ ដោយសារមានជាតិពុលនៅក្នុងទឹក ហើយយើងចាំបាច់ត្រូវប្រើប្រាស់ទឹកនេះសម្រាប់ងូត ។ កន្លងមក យើងធ្លាប់ផឹកទឹកនេះបាន ប៉ុន្តែនៅពេលវាមានជាតិពុល យើងមិនអាចផឹកបានទៀតទេ ។ ដូច្នេះ ឪពុករបស់ខ្ញុំបានធ្វើដំណើរទៅកាន់ទីក្រុង ដើម្បីទិញទឹកយកមកប្រើប្រាស់» ។Drought in Brazil's Amazon kills hundreds of fish | Townsville Bulletin

ចំណែកភ្នាក់ងារការពារសុវត្ថិភាពពលរដ្ឋដាស់តឿនថា គ្រោះរាំងស្ងួតបានកើតឡើងដោយសារបាតុភូតអេនីណូ និងពិភពលោកក្តៅ ហើយវាអាចប៉ះពាល់ដល់ការរស់នៅរបស់មនុស្ស រហូតដល់៥សែននាក់នៅតំបន់អាម៉ាហ្សូន ។Photos: Amazon rainforest faces a severe drought affecting thousands |  Drought News | Al Jazeera

ចុងក្រោយ កងទ័ពអាកាសប្រេស៊ីលត្រៀមបញ្ជូនកងកម្លាំងជំនាញរបស់រដ្ឋាភិបាលផ្នែកផ្លូវអាកាសទៅកាន់រដ្ឋអាម៉ាសូណាស់ និងរដ្ឋអេឃ័រ ព្រមទាំងមានទឹកស្អាត, ម្ហូបអាហារ, ថ្នាំសង្កូវ និងសម្ភារៈផ្សេងៗទៅចែកជូនពលរដ្ឋ ។ លើសពីនេះ រដ្ឋាភិបាលនឹងបែងចែកប្រាក់ចំនួន១៤០លានដុល្លារអាមេរិកសម្រាប់ស្តារទន្លេ និងអភិវឌ្ឍន៍កំពង់ផែក្នុងតំបន់នេះ ដើម្បីអាចធ្វើដំណើរទៅមកបាន បើទោះជាកម្រិតទឹកស្រកចុះក្តី ៕ ប្រភព ៖ TNN World

Lisa ក្លាយជាតារា K-pop ដំបូងក្តោបកំណត់ត្រាពិភពលោកហ្គីណេស៨ ខណៈ PSY ជាប់លេខ២ក្តោបកំណត់ត្រា៥

0

LISA សមាជិកក្រុម BLACKPINK បានបង្កើតព្រឹត្តិការណ៍ដ៏សំខាន់ដែលមិនអាចប្រៀបផ្ទឹមបាននៅក្នុងប្រវត្តិសាស្ត្រ K-pop ដោយសម្រេចបាននូវស្នាដៃដែលមិនមានតារា K-pop ផ្សេងទៀតសម្រេចបានរហូតមកដល់បច្ចុប្បន្ន។BLACKPINK's Lisa Breaks Fourth Guinness World Record Of 2023

Lisa ត្រូវបានទទួលស្គាល់ដោយអ្នកជំនាញក្នុងឧស្សាហកម្មថាជាតារា K-pop ដែលមានកិត្តិយសបំផុតក្នុងទសវត្សរ៍នេះដោយបានគ្រប់គ្រងលើតារាងតន្ត្រីសំខាន់ៗ ទទួលបានតំណែងកំពូលនៅលើវេទិកាដូចជា YouTube, Spotify និង iTunes ត្រឹមតែបទចម្រៀងពីរបទរបស់នាង និងទទួលបានពានរង្វាន់អន្តរជាតិ។
មកទល់ពេលនេះ Lisa ទទួលបានកំណត់ត្រាពិភពលោកហ្គីណេសទី៨ ដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មានដោយសិល្បករអាស៊ី ខណៈចំណាត់ថ្នាក់លេខ២ គឺបានទៅលើ PSY ម្ចាស់បទល្បីទូទាំងពិភពលោក« gangnam style» ដែលកាន់កំណត់ត្រានេះចំនួន៥។5 Fakta Kesulitan yang Lisa BLACKPINK Atasi di Perjalanannya Menuju  Kesuksesan

កំណត់ត្រាពិភពលោកហ្គីណេសទាំង៨របស់ Lisa រួមមាន៖
– អ្នកឈ្នះពានរង្វាន់ K-pop ទោលដំបូងគេក្នុងកម្មវិធី MTV Video Music Awards
– អ្នកឈ្នះពានរង្វាន់ K-pop ទោលដំបូងគេនៅក្នុងកម្មវិធី MTV Europe Music Awards
– អាល់ប៊ុមដំបូងរបស់តារាចម្រៀង K-pop ទោលដែលមានអ្នកចូលមើលដល់ទៅ ១ពាន់លានដងនៅលើ Spotify
– តារា K-pop ទោលលឿនបំផុតដែលមានអ្នកចូលមើល ១ ពាន់លានដងលើ Spotify ខាងអ្នកចម្រៀងស្រី
– អ្នកតាមច្រើនវីដេអូចម្រៀងថ្មីដែលបានចេញផ្សាយពីសិល្បករទោលក្នុងរយៈពេល ២៤ម៉ោងនៅលើ YouTube
– វីដេអូចម្រៀងដែលមានអ្នកមើលច្រើនបំផុតក្នុងរយៈពេល២៤ម៉ោងដោយសិល្បករ K-pop ទោល។
– មានអ្នកតាមដានច្រើនជាងគេនៅលើ Instagram សម្រាប់សិល្បករ Kpop
– បទ K-pop ដំបូងរបស់សិល្បករទោលដែលមានអ្នកចូលមើល ១ ពាន់លានដងនៅលើ Spotify
បន្ថែមពីលើនេះនៅក្នុងខែកញ្ញា Lisa បានក្លាយជាសិល្បករតន្ត្រីអាស៊ីដ៏មានឥទ្ធិពលបំផុតនៅសហរដ្ឋអាម៉េរិក និងទូទាំងពិភពលោកជាប់ចំណាត់ថ្នាក់ទី៤ តាមពី Selena Gomez, Taylor Swift និង Justin Bieber ៕

ប្រលងចម្រៀងធ្លាក់មកធ្វើពិធីករអានព័ត៌មាន តីងតុង តបវិញយ៉ាងសុភាព

0

អតីតបេក្ខជនកម្មវិធី The Voice Cambodia រដូវកាលទី៣ ឈិត សុវណ្ណនិមិត្ត ហៅ តីងតុង បានឆ្លើយតបយ៉ាងសុភាពរាបសារជុំវិញចំពោះមតិអ្នកមួយមួយក្នុងន័យផ្លែផ្កាឱ្យលោកថាប្រលងចម្រៀងធ្លាក់មកធ្វើជាពិធីករអានព័ត៌មានវិញ។

កាលពីពេលថ្មីៗនេះនៅលើបណ្តាញសង្គមទិកតុករបស់សិល្បករ តីងតុង និងជាអតីតបេក្ខជនកម្មវិធី The Voice បានបង្ហោះវីដេអូខ្លីមួយក្នុងនាមជាពិធីករអានព័ត៌មាន។ ទន្ទឹមនឹងនេះ ស្រាប់តែអ្នកលេងបណ្តាញសង្គមមួយចំនួនចូលទៅបញ្ចេញមតិផ្លែផ្កាដាក់លោក។

អ្នកលេងបណ្តាញសង្គមបានសរសេរថា «ចុម ប្រលងធ្លាក់មកធ្វើពិធីករហ្មង, ប្រលងចម្រៀងមកជាប់ពិធីករ, ទៅចឹងវិញ…» មិនឆ្លើយតបគ្រប់ខម្មិនក្តីតែលោកបានតបមតិមួយដោយបានសរសេរថា «បាទបង មិនមានធ្លាក់ខ្លួនអីទេ ការងារប្រចាំថ្ងៃយូរហើយ។ ប្រលងជាប់ក៏ធ្វើ ធ្លាក់ក៏នៅតែធ្វើ»។

ទោះបីជាអ្នកមួយចំនួនហាក់សើចចំអកផ្លែផ្កាដាក់លោកក្តី ប៉ុន្តែអ្នកលេងបណ្តាញសង្គមមួយចំនួនក៏បានពោលសរសើរលោកផងដែរថាមានសំឡេងពីរោះ និងអ្នកខ្លះក៏បានបញ្ចេញមតិតបតអ្នករិះគន់ជំនួសលោកដែរថា «ការងារគាត់ទោះគាត់ធ្លាក់ហើយមកធ្វើរឺធ្វើពីមុនមកក៏ដោយមានអីគួរឱ្យអស់សំណើចមែនឆក់ប្លន់ណា»។

គួរបញ្ជាក់ថាមុនលោក ឈិត សុវណ្ណនិមិត្ត ចូលរួមប្រកួតចម្រៀងលំដាប់ពិភពលោកនោះការពិតលោកជាសិល្បករពេញដោយទេពកោសល្យទៅហើយទាំងចម្រៀងសម័យទាំងបុរាណគឺលោកអាចធ្វើបានគ្រប់ទម្រង់។ តីងតុង បានធ្លាក់ចេញពីកម្មវិធី The Voice Cambodia រដូវកាលទី៣ ក្នុងវគ្គ Live Show សប្តាហ៍ទី៣៕  

រដ្ឋាភិបាលឥណ្ឌូនេស៊ី គ្រោងនឹងប្រមូលពន្ធពីភ្ញៀវទេសចរដែលបានមកទស្សនាកោះបាលី

0

ឥណ្ឌូនេស៊ី៖ យោងតាមរដ្ឋមន្ត្រីកោះបាលី បាននិយាយថា ខ្លួននឹងប្រមូលពន្ធចំនួន ១៥០,០០០ រូពី (ស្មើនឹង ១០ ដុល្លារអាមេរិក) ក្នុងមនុស្សម្នាក់ លើភ្ញៀវទេសចរបរទេសទាំងអស់ ក្នុងគោលបំណងប្រើប្រាស់សម្រាប់កម្មវិធីគ្រប់គ្រងគុណភាពកាកសំណល់ និងការអភិរក្សវប្បធម៌នៅកោះបាលី។ លេខាធិការក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិត Ni Wayan Giri Adnyani បាននិយាយថា ក្រសួងគាំទ្រការសម្រេចចិត្តរបស់រដ្ឋមន្ត្រីកោះបាលីក្នុងការដាក់ពន្ធលើវិស័យទេសចរណ៍ ហើយនឹងជួយអនុវត្តគោលនយោបាយនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។Top 7 Reasons To Visit Bali

បច្ចុប្បន្ន កោះបាលីនៅក្នុងប្រទេសឥណ្ឌូនេស៊ីបានក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតរបស់ពិភពលោក ជាមួយនឹងការកែលម្អ ការគ្រប់គ្រងកាកសំណល់ រួមជាមួយគុណភាពបរិស្ថាន និងកម្មវិធីអភិរក្សវប្បធម៌។Bali Hotels | Top 8 Hotels in Bali, Indonesia by IHGអភិបាលស្តីទីនៃកោះបាលី Mahendra Jaya ក្នុងជំនួបជាមួយលេខាធិការក្រសួងទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិតឥណ្ឌូនេស៊ី Ni Wayan Giri Adnyani នៅទីក្រុង Denpasar បាននិយាយថា រដ្ឋាភិបាលក្នុងតំបន់នឹងប្រើប្រាស់ប្រាក់ដែលប្រមូលបានពីពន្ធទេសចរណ៍សម្រាប់សកម្មភាពអភិរក្ស និងអភិវឌ្ឍន៍កោះបាលីបន្តទៀត។Bali | Indonesia Travel Guide | Rough Guides

ដូច្នេះហើយ ថ្មីៗនេះកោះបាលីក៏កំពុងរឹតបន្តឹងបទប្បញ្ញត្តិសម្រាប់ភ្ញៀវទេសចរដែលមកទស្សនាកោះនេះ បន្ទាប់ពីឧប្បត្តិហេតុជាបន្តបន្ទាប់ដែលអ្នកទេសចរ មិនគោរពវប្បធម៌ហិណ្ឌូ មិនគោរពភាពបរិសុទ្ធនៃព្រះវិហារ វត្តអារាម ការគោរពបូជា និងនិមិត្តសញ្ញាសាសនា ការស្លៀកសម្លៀកបំពាក់មិនសមរម្យនៅតាមទីសាធារណៈ រួមជាមួយអាកប្បកិរិយាមិនគួរសមនៅទីសាធារណៈ និងបង្កឱ្យមានកាកសំណល់លើបរិស្ថានក្នុងកោះបាលីជាដើម។Where Is Bali? Tips for First-Time Visitors

ទោះជាយ៉ាងណាក៏ដោយ យោងតាមទិន្នន័យពីរដ្ឋាភិបាលខេត្តបាលី យ៉ាងហោចណាស់មានអ្នកទេសចរបរទេសចំនួន ៣.៤ លាននាក់បានមកលេងកោះបាលីគិតត្រឹមខែសីហាឆ្នាំនេះ ដោយជនជាតិអូស្ត្រាលីគឺជាក្រុមអ្នកទេសចរច្រើនជាងគេនៅកោះបាលី។ រដ្ឋាភិបាលគ្រោងនឹងស្វាគមន៍ភ្ញៀវទេសចរបរទេសសរុបចំនួន ៥.៥ លាននាក់ទៅកាន់កោះបាលីនៅចុងឆ្នាំ ២០២៣ នេះ៕Bali, Indonesia: World's Greatest Places 2022 | TIME
ប្រភព៖cafef.com

ត្រីបបែលទម្ងន់៣០០គីឡូក្រាមជាប់កំណត់ត្រាពិភពលោកហ្គីណេសជាត្រីទឹកសាបដ៏ធំបំផុតនៅលើពិភពលោក

0

ត្រីបបែលយក្សទឹកសាបទម្ងន់ ៣០០ គីឡូក្រាម ដែលត្រូវបានរកឃើញនៅក្នុង ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង កាលពីឆ្នាំមុន បានបំបែកឯតទគ្គកម្មពិភពលោក ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ Guinness World Records ថា ជាត្រីទឹកសាបដ៏ធំបំផុតនៅលើពិភពលោក។Massive stingrays may live in Mekong's deep pools | Phnom Penh Post

នៅលើបណ្តាញសង្គមហ្វេសប៊ុកក្រុមការងារអច្ឆរិយភាពនៃទន្លេមេគង្គ (Wonders of the Mekong) នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៣ បានឱ្យដឹងថា៖ «ត្រីបបែលយក្សទឹកសាបទម្ងន់ ៦៦១ ផោន (៣០០ គីឡូក្រាម) ដែលក្រុមការងារអច្ឆរិយភាពនៃទន្លេមេគង្គរបស់យើងបានកិបស្លាក និងដោះលែងទៅក្នុងទន្លេមេគង្គវិញកាលពីឆ្នាំមុន ត្រូវបានទទួលស្គាល់ជាផ្លូវការដោយ Guinness World Records ថា ជាត្រីទឹកសាបដ៏ធំបំផុតនៅលើពិភពលោក»។
«ចាប់តាំងពីធ្វើការដោះលែងវាមក យើងបានប្រមូលព័ត៌មានដែលមិនអាចកាត់ថ្លៃបានពីត្រីបបែលដ៏អស្ចារ្យនេះ តាមរយៈប្រព័ន្ធទទូលសញ្ញា acoustic របស់យើង ហើយវានឹងជួយយើងការពារប្រភេទសត្វជិតផុតពូជនេះ»។ ប្រភពដដែលបានបញ្ជាក់។

គួរជម្រាបថា មន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង និងក្រុមការងារគម្រោងអច្ឆរិយមេគង្គ និងអភិវឌ្ឍន៍ជលផលទឹកសាប (IFREDI) នៃទន្លេមេគង្គកម្ពុជា បានវាស់ថ្លឹង និងកិបស្លាកលេខ ព្រមទាំងយកសំណាកធ្វើ DNA ហើយបានលែងបបែលយក្ស ចូលក្នុងទន្លេមេគង្គ កាលពីថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០២២។
បបែលយក្សនេះមានទម្ងន់ ៣០០ គីឡូក្រាម និងទំហំចាប់ពីក្បាលដល់ចុងកន្ទុយប្រវែង ៣៩៨ សង់ទីម៉ែត្រ និងទទឹងដងខ្លួនប្រវែង ២២០ សង់ទីម៉ែត្រត្រូវបានរកឃើញនៅក្នុង ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង៕

ឥណ្ឌូណេស៊ីអាចក្លាយជាច្រកសម្រាប់វិនិយោគរថយន្តអគ្គិសនីនៅអាស៊ាន

0

ប្រទេសឥណ្ឌូណេស៊ី ៖ គោលនយោបាយគាំទ្ររថយន្តអគ្គិសនីរបស់ប្រទេសឥណ្ឌូណេស៊ីបានទាក់ទាញវិនិយោគិននៅលើពិភពលោក ឱ្យចូលមកប្រទេសនេះកាន់តែច្រើន ។ អ្នកជំនាញមើលឃើញថា រឿងនេះអាចជំរុញការវិនិយោគក្នុងឧស្សាហកម្មរថយន្តនៅតំបន់អាស៊ីអាគ្នេយ៍ផងដែរ ។If Electric Cars are the Future, Let's Make them Responsibly | Human Rights  Watch

តាមរបាយការណ៍របស់ ASEAN Briefing បង្ហាញថា ប្រទេសឥណ្ឌូណេស៊ីសម្បូរទៅដោយធនធានរ៉ែ ដែលមានសារសំខាន់សម្រាប់ការផលិតថ្មរថយន្តអគ្គិសនី ដូចជា ទង់ដែង និងនីកែល ហើយឥណ្ឌូណេស៊ីជាប្រទេសនាំចេញនីកែលដ៏ច្រើនបំផុតលើពិភពលោក ស្មើនឹង២២% របស់នីកែលសរុបទូទាំងពិភពលោក ។ ក្រៅពីនេះ ឥណ្ឌូណេស៊ីបានព្យាយាមទាក់ទាញក្រុមហ៊ុន Tesla ដោយសង្ឃឹមថា នឹងយកកត្តាមានប្រៀបផ្នែកធនធានធម្មជាតិ ដើម្បីអភិវឌ្ឍន៍ប្រទេសរបស់ខ្លួនក្លាយជាមជ្ឈមណ្ឌលផ្គត់ផ្គង់រថយន្តអគ្គិសនីដ៏សំខាន់លើពិភពលោក ។BYD signs agreement to explore EV opportunities, build plant in Indonesia |  South China Morning Post

គោលដៅរបស់ឥណ្ឌូណេស៊ីដើម្បីក្លាយជាមជ្ឈមណ្ឌលផលិតថ្មរថយន្តអគ្គិសនីលើពិភពលោក ហាក់ដូចជាទទួលបានការគាំទ្រយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ។ គេសង្កេតឃើញ ក្រុមហ៊ុនផលិតរថយន្តនៅអាស៊ី ដូចជា ក្រុមហ៊ុន Toyota និង Hyundai ក៏បានជះប្រាក់វិនិយោគរាប់លានដុល្លារអាមេរិក ដើម្បីពង្រីករោងចក្រផលិតរថយន្តអគ្គិសនីនៅឥណ្ឌូណេស៊ីផងដែរ ។Why Africa is critical to China's electric vehicle race with the West |  South China Morning Post

តាមរបាយការណ៍វិនិយោគអាស៊ានឆ្នាំ២០២២ បង្ហាញថា ការផលិតថ្មរថយន្តអគ្គិសនីបានបង្កើតសមាមាត្រការវិនិយោគដោយផ្ទាល់ពីប្រទេសផ្សេងៗមកកាន់តំបន់អាស៊ីអាគ្នេយ៍ ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ បានយ៉ាងច្រើនមហាសាល ជាពិសេស នៅប្រទេសឥណ្ឌូណេស៊ី, ម៉ាឡេស៊ី និងថៃ ។Indonesia EV Market: A Broad Opportunity for Foreign Investors

ទោះយ៉ាងណា ការរីកចម្រើនផ្នែកឧស្សាហកម្មរថយន្តអគ្គិសនីនៅឥណ្ឌូណេស៊ី នឹងមានឥទ្ធិពលដល់ប្រទេសជិតខាង ។ Maybank មើលឃើញថា ការបើកឱ្យចូលប្រើប្រាស់វត្ថុធាតុដើមសំខាន់ៗរបស់ថ្មរថយន្តអគ្គិសនីនៅឥណ្ឌូណេស៊ី គឺអាចទាក់ទាញការវិនិយោគបន្ថែមទៀតយ៉ាងច្រើន និងអាចជួយឱ្យតំបន់អាស៊ានអាចប្រើប្រាស់រថយន្តអគ្គិសនីយ៉ាងឆាប់រហ័ស និងមានតម្លៃថោក ៕ ប្រភព ៖ AEC connect

វត្ថុ ៤ យ៉ាងដែលអ្នកគួរដាក់នៅក្បែរគ្រែ ដើម្បីជួយឱ្យគេងលក់ស្រួល

0

ការដាក់វត្ថុទាំងនេះនៅជិតគ្រែមិនត្រឹមតែនាំមកនូវអត្ថប្រយោជន៍ដល់សុខភាពប៉ុណ្ណោះទេ ថែមទាំងមានសារសំខាន់សម្រាប់ហុងស៊ុយទៀតផង។ ដូច្នេះហើយ វត្ថុ ៤ យ៉ាងដែលអ្នកគួរដាក់នៅក្បែរគ្រែនោះគឺ៖

១.សំបកក្រូច៖ សំបកក្រូចដូចជា ក្រូចឃ្វិច ក្រូចថ្លុង ក្រូចសើច ក្រូចឆ្មារ និងសំបកក្រូចផ្សេងៗទៀត… ត្រូវបានគេចាត់ទុកថាជាឱសថដែលនាំមកនូវអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពរាងកាយ ព្រោះក្លិននៃសំបកក្រូច មានប្រសិទ្ធភាពសម្អាតខ្យល់ ជួយបណ្តេញសត្វល្អិត កាត់បន្ថយក្លិន កាត់បន្ថយភាពតានតឹង និងជួយបន្ធូរអារម្មណ៍ ធ្វើឱ្យគេងលក់ស្រួល។Using orange peel to deter pests for good | Homes & Gardens

២.ក្រូចឆ្មារ និងអំបិល៖ ក្រូចឆ្មារ និងអំបិលត្រូវបានគេនិយាយថា មានសមត្ថភាពកម្ចាត់ថាមពលអាក្រក់ និងទាក់ទាញទ្រព្យសម្បត្តិដល់ម្ចាស់ផ្ទះ។ ការរួមផ្សំនៃក្រូចឆ្មារ និងអំបិលទាំងពីរនេះ ធ្វើឱ្យខ្យល់អាកាសបរិសុទ្ធ និងមានអត្ថន័យហុងស៊ុយល្អ។ ដោយត្រូវការក្រូចឆ្មា ១ ឬ ៣ ផ្លែ (ប្រើតែលេខសេស) រួចកាត់ក្រូចឆ្មាជាត្រីមាស (ប៉ុន្តែកុំកាត់វាដាច់) ហើយដាក់អំបិលនៅក្នុងក្រូចឆ្មាជាការស្រេច។Cheap >benefits of lime zest big sale - OFF 64%

៣.ខ្ទឹមស៖ ខ្ទឹមសគឺជាគ្រឿងទេសដែលមិនអាចខ្វះបាននៅក្នុងផ្ទះបាយ ក្រៅពីប្រើវាក្នុងការធ្វើម្ហូប ខ្ទឹមសក៏មានសារធាតុសម្លាប់មេរោគ និងបាក់តេរីមួយចំនួនផងដែរ។ ដូច្នេះការដាក់ខ្ទឹមសក្នុងបន្ទប់អាចជួយសម្អាតខ្យល់កខ្វក់ចេញ មានឥទ្ធិពលបណ្តេញថាមពលអាក្រក់ នាំសំណាងដល់ម្ចាស់ផ្ទះ និងបណ្តេញសត្វល្អិតយ៉ាងមានប្រសិទ្ធភាពបំផុត។Garlic

៤.ខ្ញី៖ ខ្ញីមិនត្រឹមតែជាគ្រឿងទេសដ៏ល្អក្នុងការចម្អិនអាហារប៉ុណ្ណោះទេ វាក៏មានឥទ្ធិពលជួយបំប៉នខួរក្បាល ពង្រឹងសុខភាពរាងកាយរបស់អ្នក ធ្វើឱ្យខួរក្បាលស្ងប់ និងជួយឱ្យអ្នកគេងលក់ស្រួលជាងមុន៕What Is Ginger and What Is It Good For?
ប្រភព៖phuntoday.com