ត្រី គឺជាអាហារដែលមនុស្សជាច្រើនគ្រួសារនិយមចូលចិត្ត ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ត្រីគឺមានក្លិនអាក្រក់ខ្លាំងណាស់។ ដូច្នេះ ដើម្បីបំបាត់ក្លិនយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាពបំផុតនោះ យើងសូមណែនាំគន្លឹះលាងសម្អាតត្រីមួយចំនួនដូចខាងក្រោម៖

១.លាងត្រីជាមួយខ្ញី និងទឹកខ្មេះ៖ ជាដំបូងត្រូវលាងសម្អាតត្រីជាមួយទឹកធម្មតាសិន បន្ទាប់ពីត្រីត្រូវបានសម្អាតរួច ចាក់ខ្ញីបុក និងទឹកខ្មេះលាយឱ្យស្មើគ្នាលើដងខ្លួនត្រី បន្ទាប់មកលាងជម្រែះជាមួយទឹកម្តងទៀតជាការស្រេច។Why vinegar is so good at cleaning - BBC Future

២.ប្រើទឹកអង្ករ៖ យកត្រីទៅត្រាំក្នុងទឹកអង្ករប្រហែល ១៥ នាទី រួចលាងជាមួយនឹងទឹកស្អាត១ ឬ ២ដង ត្រូវប្រាកដថាត្រីនឹងបាត់បង់ក្លិនដោយមិនបាត់បង់សារធាតុចិញ្ចឹម។

៣.ប្រើក្រូចឆ្មារស្រស់៖ ក្រូចឆ្មារគឺជាផ្លែឈើដ៏ពេញនិយមមួយប្រភេទដែលតែងតែមានជាប្រចាំនៅក្នុងផ្ទះ។ ក្រូចឆ្មាស្រស់មានប្រសិទ្ធភាពបំផុតក្នុងការបំបាត់ក្លិនត្រី និងជាវិធីសម្អាតត្រីយ៉ាងរហ័សផងដែរ ដោយអ្នកត្រូវច្របាច់ទឹកក្រូចឆ្មារលាយក្នុងទឹកក្តៅឧណ្ណៗ រួចយកត្រីទៅត្រាំប្រហែល ៣-៥ នាទី បន្ទាប់មកលាងជាមួយទឹកធម្មតាឱ្យស្អាតជាការស្រេច។The Lemon Trick To Clean Your Hands After Eating Seafood

៤.ប្រើទឹកដោះគោស្រស់៖ នេះជាវិធីបំបាត់ក្លិនត្រី ដែលមនុស្សតិចណាស់ដឹង ដោយដំបូងអ្នកត្រូវប្រើទឹកដោះគោស្រស់ត្រាំជាមួយត្រី ចំណាំថាទឹកដោះគោគឺមិនត្រូវមានជាតិផ្អែមឡើយ ដើម្បីកុំឱ្យត្រីឆេះនៅពេលកែច្នៃ៕