លោកតាគង់ ណៃ ដែលប្រជានជនខ្មែរស្គាល់ថាជា ព្រឹទ្ធាចារ្យចាបុីដងវែង ដ៏ល្បីនោះ បានធ្លាក់ខ្លួនកាន់តែឈឺធ្ងន់ ក្រោយសភាពជំងឺហាក់មិនធូរស្បើយ ពីមួយថ្ងៃទៅមួយថ្ងៃ។
បើតាមការបង្ហោះរបស់កូនប្រុសរបស់លោកតា គឺលោក គង់ សម័យ បានឱ្យដឹងថា៖”សូមវត្ថុសក្ដិសិទ្ធិក្នុងលោកសូមតាមថែរក្សារពុកខ្ញុំផង” អមជាមួយរូបភាពមួយចំនួនអំពីស្ថានភាពរបស់លោកតាផងដែរ។
តែយ៉ាងណាមិញ ជុំវិញស្ថានភាពជំងឺរបស់លោកតា មិនត្រូវបានក្រុមគ្រួសារ បង្ហើបឱ្យដឹងច្បាស់នោះទេ ថាតើលោកតាមានជំងឺប្រចាំកាយអ្វីខ្លះ។
សូមបញ្ជាក់ថា ព្រឹទ្ធាចារ្យ គង់ ណៃ គឺជាសិល្បករចាប៉ីដងវែងដ៏ល្បីល្បាញមួយរូបរបស់កម្ពុជាដែលមានគោរមងារថាជាព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ។
ក្រៅពីមានគោរមងារថ្នាក់ជាតិជាមត៌កមនុស្សរស់ហើយនោះ ព្រឹទ្ធាចារ្យ គង់ ណៃ ក៏ជាធ្លាប់ទទួលបានពានរង្វាន់ទាំងថ្នាក់ជាតិ និងអន្តរជាតិជាច្រើនពានរង្វាន់ផងដែរ។
ជាមួយនឹងការបង្ហាញខ្លួនភ្ជាប់ដោយវ៉ែនតាពណ៌ខ្មៅជានិច្ច លោកគឺជា តន្រ្តីករប្រពៃណីបុរាណ ដែលត្រូវបានគេស្គាល់ច្បាស់ និងល្បីល្បាញបំផុតនៅកម្ពុជានិងលើឆាកអន្តរជាតិ៕