នៅក្នុងប្រទេសកម្ពុជា ត្រូវបានបែងចែកទៅជា ២៥ ខេត្ត-រាជធានី ដែលក្នុងនោះមណ្ឌលគិរី ជាខេត្តធំជាងគេបង្អស់ ដោយលាតសន្ធឹងលើផ្ទៃដី១៤២៨៨គីឡូម៉ែត្រការ៉េ និងមាន ប្រជាជនប្រមាណ ៣២៤០៧នាក់ នេះបើយោងតាមជំរឿននៅឆ្នាំ១៩៩៨។

ដោយឡែកខេត្តដែលតូចជាងគេវិញ ស្ថិតនៅតំបន់សមុទ្រគឺខេត្តកែប។ ខេត្តនេះ លាទសន្ធឹងលើផ្ទៃដីប្រមាណ ៣៣៦គីឡូម៉ែត្រការ៉េ តែប៉ុណ្ណោះ។កំពង់ផែទេសចរណ៍កែប-កោះទន្សាយ ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ - CNC News

កែប ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៨ ដែលបានបំបែកក្រុងកែប និងស្រុកដំណាក់ចង្អើរ ចេញពីខេត្តកំពត។ឆ្នេរកែប

ខេត្តនេះមាន ព្រំប្រទល់ខាងលិចជាប់ទីរួមខេត្តកំពត ហើយខាងកើតជាប់នឹងសមុទ្រ អមជាមួយកោះជាច្រើនពទ្ធ័ជុំវិញ។

ឈ្មោះកែប នេះបានមកពីភាសាបារាំង “Cap” មានន័យថា “ជ្រោយ” ដែលកាលនោះកម្ពុជាស្ថិតក្រោមអាណានិគមបារាំងពីឆ្នាំ១៨៦៣ ដល់ ឆ្នាំ១៩៥៣។ឆ្នេរកែបថ្មីប្រវែង២,៧គីឡូម៉ែត្រត្រៀមស្វាគមន៍សាធារណជនពេលចូលឆ្នាំខ្មែរកាលនោះ ប្រជាជននៅទីនោះ បានហៅថាក្រុងកែប ឬក្រុង(Cap) តាមភាសាបារាំងដែលមានន័យថា៖ “ជាទីក្រុងជ្រោយ” ដែលមានសណ្ឋានដីលយចូលសមុទ្រ ហើយពាក្យនេះក៍ចេះតែហៅតៗគ្នាថា “កែប” រៀងរហូតមក៕