នៅថ្ងៃទី២៣ ខែតុលា អ្នកខាងក្នុងឧស្សាហកម្មកម្សាន្តបានរាយការណ៍ថាតារាសម្តែង Lee Sun Gyun នឹងលាឈប់ពីភាពយន្ត “No Way Out” បន្ទាប់ពីមានព័ត៌មានអំពីរបស់តារាសម្តែងរូបនេះជាប់ទាក់ទងរឿងអាស្រូវពាក់ព័ន្ធនឹងគ្រឿងញៀន។
ជាការឆ្លើយតបទៅនឹងរបាយការណ៍ដែលបានលើកឡើងខាងលើក្រុមផលិតរឿង “No Way Out” បានចេញសេចក្តីថ្លែងការណ៍ថា បន្ទាប់ពីឧប្បត្តិហេតុមិនល្អទាក់ទងនឹងតារាសម្តែង Lee Sun Gyun បានកើតឡើងកាលពីសប្តាហ៍មុន តារាសម្តែងរូបនេះបានបង្ហាញចេតនារបស់ខ្លួនក្នុងការចុះចេញពីតួនាទីសម្តែងដោយជៀសមិនរួចព្រោះពួកគេបានកំណត់ថាវានឹងចំណាយពេលច្រើនក្នុងការរៀបចំស្ថានភាព។
សេចក្តីថ្លែងការបានឱ្យដឹងទៀតថា ក្រុមការងារផលិតកម្មបានយល់ព្រមទទួលយកគោលជំហររបស់តារាសម្តែងដោយយល់ព្រមជាមួយថ្នាក់ដឹកនាំ។ បច្ចុប្បន្នការថតរឿងកំពុងដំណើរការតាមការគ្រោងទុក ហើយនឹងមិនត្រូវពន្យារពេលទេ។
ភាពយន្ត “No Way Out” គឺជារឿងភាគនាពេលខាងមុខដែលបង្ហាញពីការប្រឈមមុខគ្នាយ៉ាងខ្លាំងក្លារវាង “អ្នកដែលចង់សម្លាប់” និង “អ្នកដែលចង់រស់” ដោយមានប្រាក់រង្វាន់ចំនួន ២០ ពាន់លានវ៉ុន (ប្រហែល ១៥.២ លានដុល្លារ) ចំពោះជ័យជម្នះឃាតកម្មនេះហើយមានមានឧក្រិដ្ឋជនដ៏សាហាវម្នាក់ដែលត្រូវបានដោះលែងពីពន្ធនាគារ។ តារាសម្តែង Lee Sun Gyun បានដើរតួជាប៉ូលីសមានឈ្មោះថា Baek Joong Sik មានតួនាទីការពារប្រជាពលរដ្ឋពីឧក្រិដ្ឋកម្មដ៏សាហាវនេះ។
គួរបញ្ជាក់ថានៅព្រឹកព្រលឹមថ្ងៃទី១៩ ខែតុលា មានសេចក្តីរាយការណ៍ថា អង្គភាពស៊ើបអង្កេតឧក្រិដ្ឋកម្មគ្រឿងញៀន នៃទីភ្នាក់ងារប៉ូលីសក្រុង Incheon កំពុងធ្វើការស៊ើបអង្កេតផ្ទៃក្នុងយ៉ាងសកម្មប្រឆាំងនឹងតារាសម្តែងកំពូលផ្តើមដោយអក្សរ “L” និង៧នាក់ផ្សេងទៀត ក្រោមការចោទប្រកាន់ពីបទបំពានច្បាប់គ្រប់គ្រងគ្រឿងញៀន។
ស្របពេលដែលមានការរំពឹងទុកថាតារាសម្តែង “L” គឺជា Lee Sun Gyun ទីភ្នាក់ងាររបស់តារាសម្តែងរូបនេះបានចេញសេចក្តីថ្លែងការណ៍មួយដោយប្រកាសថាពួកគេកំពុងស្ថិតក្នុងដំណើរការផ្ទៀងផ្ទាត់ការពិតទាក់ទងនឹងការចោទប្រកាន់នេះ ហើយថាពួកគេនឹងសហការយ៉ាងពេញលេញជាមួយនឹងការស៊ើបអង្កេតណាមួយដែលធ្វើឡើងដោយអាជ្ញាធរ៕










