ថ្លែងក្នុងពិធីសម្ពោធកំណាត់ផ្លូវជាតិលេខ៥ ព្រែកក្តាមដល់ខេត្តបាត់ដំបង និង បើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៥ ពីសិរីសោភ័ណ ដល់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សម្តេច ហ៊ុន ម៉ាណែត បានអះអាងថា កម្ពុជានឹងមានស្ពានវែងជាងគេ ដែលមានប្រវែងជាង៣គីឡូម៉ែត្រ ឆ្លងកាត់ពីលើទន្លេសាប ដោយស្ពាននោះតភ្ជាប់ពីបឹងទន្លេសាបខេត្តកំពង់ឆ្នាំង និង ខេត្តកំពង់ធំ។May be an image of 1 person, dais and text that says 'STPM'

បើតាមប្រសាសន៍សម្តេចបានសង្កត់ធ្ងន់ថា៖”គម្រោងធំៗនេះ គឺរាជរដ្ឋាភិបាលកំពុងសិក្សា ហើយមានការសិក្សាប្រើរយៈពេលយូរ មុនសម្រេចឱ្យសាងសង់ គឺដោយសាររដ្ឋាភិបាលបារម្ភពីការប៉ះពាល់ដល់បរិស្ថាន ជាពិសេសត្រីនៅក្នុងទន្លេសាប”។ស្ពាន ៣.៣០០ ម៉ែត្រ ភ្ជាប់កំពង់ឆ្នាំង-កំពង់ធំ នឹងក្លាយជាស្ពានវែង ជាងគេមួយ  នៅប្រទេសកម្ពុជា - Rasmei Kampuchea Dailyសូមបញ្ជាក់ផងដែរ ប្រសិនបើស្ពាននេះសាងសង់រួច តាមគ្រោងទុក ស្ពានអ្នកលឿង ឬត្សឹសបាសា ដែលជាស្ពានឆ្លងកាត់ទន្លេមេគង្គក្រោម មានប្រវែង ២២១៥ម៉ែត្រ នឹងធ្លាក់ទៅចំណាត់ថ្នាក់លេខ២ជាស្ពានវែងជាងគេបំផុតនៅកម្ពុជា៕

កម្រងរូបភាព ស្ពានអ្នកលឿង ត្សឹបាសា - រដ្ឋបាលខេត្តកណ្តាល