លោក យិន ហេង ហៅ ចំប៉ីខ្មៅ បានចេញមុខបកស្រាយចំពោះវីដេអូដែលបានបង្ហោះកន្លងទៅរួមទាំងលុបវីដេអូនោះ និងបានលើកដៃសូមទោស អាជី ជាសាធារណៈបន្ទាប់ពីទទួលបានលិខិតជូនដំណឹងពីមេធាវីអាជីទុកពេលឱ្យខ្លួនរយៈពេល៤៨ម៉ោងចេញមុខសូមទោសនិងលុបវីដេអូ។May be an image of 1 person and beard

នៅយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅលើផេក Yin Heng ចំប៉ីខ្មៅ បានបង្ហោះវីដេអូជាង៦នាទីដោយបានរៀបរាប់ពីមូលហេតុផ្សេងៗនិងការសូមទោសរបស់ខ្លួន។ ចំប៉ីខ្មៅ បាននិយាយថា ខ្លួននឹងអាជី មិនដែលមានទំនាស់អ្វីជាមួយគ្នាទេហើយមកទល់ថ្ងៃនេះមិនបានឈ្លោះទាស់ទែងពាក្យសម្តីឬជេរគ្នានៅតាមបណ្តាញសង្គមអីដែរ។ ចំប៉ីខ្មៅ បកស្រាយទៀតថា ខ្លួននិងអាជីគឺបានជជែកគ្នាពិតមែន ដោយអាជីបានឱ្យUpdate លើរឿងដែលបង្ហោះកាលពីថ្ងៃទី១៧ ហើយការដែលខ្លួនចេញវីដេអូនោះ ដោយសារតែមានការបែកធ្លាយសំឡេងរបស់អាជីនៅលើបណ្តាញសង្គម ទើបខ្លួនយកសំឡេងនោះមកនិយាយមកបកស្រាយទាក់ទងនឹងប្រព័ន្ធផ្លូវច្បាប់។No photo description available.

ចំប៉ីខ្មៅ បន្តទៀតថា ក្នុងនាមជាអ្នកបញ្ចប់ការសិក្សាផ្នែកច្បាប់មួយរូបតាមលិខិតជូនដំណឹងរបស់មេធាវីអាជី ចំប៉ីខ្មៅ បានលើកដៃសូមទោសអាជី ដែលបានយកសារសំឡេងរបស់អាជី មកបកស្រាយនាំឱ្យមានផលប៉ះពាល់ផ្សេងៗ។ ចំប៉ីខ្មៅ បានបញ្ជាក់ទៀតថា ការដែលខ្លួនយល់ព្រមជាមួយអាជី ថាចេញវីដេអូបន្ថែមហើយប៉ុន្តែមិនបានចេញវិញដោយសារតែខ្លួនជួបបញ្ហាសុខភាព។

បន្ថែមពីលើនេះដែរ ចំប៉ីខ្មៅ បានពន្យល់ទៀតថា នេះគឺជារឿងមួយដែលអ្នកមិនទាន់យល់ដឹងផ្នែកច្បាប់ ការដែលចេញលិខិតជូនដំណឹងពីមេធាវីអាជី មិនមែនជាលិខិតកោះហៅជាពាក្យបណ្តឹងដល់តុលាការនោះទេគឺជាលិខិតជូនដំណឹងឱ្យខ្លួនធ្វើទៅតាមលិខិតជូនដំណឹងនោះដោយ ចំប៉ីខ្មៅ អះអាងថា ខ្លួនមិនមានជម្លោះជាមួយ អាជី ឡើយ។

សូមរម្លឹកផងដែរថា មេធាវីតំណាងឱ្យកូនក្តីឈ្មោះ «តេង ស៊ីណាត» ហៅអាជី បានចេញលិខិតជូនដំណឹងកាលពីថ្ងៃទី២០ វិច្ឆិកា ទៅកាន់លោក យិន ហេង ហៅ ចំប៉ីខ្មៅ ឱ្យសូមទោសកូនក្តីរបស់ខ្លួនជាសាធារណៈ និងលុបវីដេអូដែលបានបង្ហោះជាបន្ទាន់ក្នុងរយៈពេល៤៨ម៉ោង មិនដូច្នេះទេនឹងមានវិធានការតាមផ្លូវច្បាប់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBqkpxMxIFetktUvKVfy8jkTRtNVAScWyCQ2otjONrf2I43xUIbEUTP58CtfdPH_i4E5fk_SV5UxdAI6adm75tv_HKUkgHnHWXD9USLuwBGDXQHkZ9Y1Bv3qIZwlpJhpdkaklG0Q8kK8bc7x1wOZ2X5p0yAwCDyWkbukNHkA5hs6jHM7JshsIjxr-v9z0/s853/%E1%9E%90%20(6).PNG