នៅថ្ងៃទី២១ ខែវិច្ឆិកា ព្រះនាង Kate Middleton បច្ចុប្បន្នមានព្រះជន្ម ៤១ ព្រះវស្សាបានចូលរួមពិធីជប់លៀងរដ្ឋនៅវិមាន Buckingham ជាមួយនឹងភ្ញៀវចំនួន១៧០ នាក់ រួមទាំងក្រុម BLACKPINK ផងដែរ។ ព្រឹត្តិការណ៍នេះគឺជាផ្នែកមួយនៃកម្មវិធីដើម្បីស្វាគមន៍ប្រធានាធិបតីកូរ៉េខាងត្បូងដែលមកបំពេញទស្សនកិច្ចនៅចក្រភពអង់គ្លេស។Kate Middleton Wears Strathmore Rose Tiara to State Banquet, Photos

ព្រះនាងបានទាក់ទាញការចាប់អារម្មណ៍នៅពេលដែលគ្រងមកុដ Strathmore Rose (មកុដផ្កាកុលាប) ដ៏កម្រនៃគ្រួសាររាជវង្សអង់គ្លេស។ យោងទៅតាមទស្សនាវដ្តី People បានឱ្យដឹងថាមកុដផ្កាកុលាបមិនត្រូវបានគេឃើញតាំងពីឆ្នាំ ១៩៣០ដែលជាផ្នែកមួយនៃការប្រមូលរបស់ម្ចាស់ក្សត្រី Elizabeth ដែលជាព្រះមាតារបស់មហាក្សត្រី Elizabeth II ។ គ្រឿងអលង្ការនេះគឺជាអំណោយអាពាហ៍ពិពាហ៍ពីព្រះបិតារបស់ព្រះនាងនៅពេលដែលព្រះមហាក្សត្រិយានី បានរៀបអភិសេកជាមួយព្រះអង្គម្ចាស់ Albert (ក្រោយមកស្តេច George VI) ។ មកុដនេះត្រូវបានធ្វើឡើងនៅចុងសតវត្សទី១៩ ។Was Kate Middleton's Next Tiara Moment Just Revealed for This Fall?

បន្ទាប់ពីម្ចាស់ក្សត្រី Elizabeth ព្រះនាង Kate Middleton គឺជាមនុស្សទីពីរដែលពាក់មកុដនេះ។ មហាក្សត្រី Elizabeth II បានទទួលមរតកមកុដនេះពីព្រះមាតាទ្រង់ក្នុងឆ្នាំ២០០២ ប៉ុន្តែទ្រង់មិនដែលគ្រងមកុដនេះនៅទីសាធារណៈឡើយក្នុងអំឡុងពេលទ្រង់មានព្រះជន្ម ។The Strathmore Rose Tiaraបើតាមប្រភពព័ត៌មានដដែលបានឱ្យដឹងថាព្រះនាង Kate គ្រងមកុដនេះមកជាសាធារណៈវិញ គឺជាវិធីមួយដើម្បីបង្ហាញពីក្តីស្រលាញ់ និងការដឹងគុណចំពោះទំនាក់ទំនងគ្រួសារ ជាពិសេសជាមួយព្រះមហាក្សត្រ។
នេះជាលើកទី៤ហើយដែលព្រះនាង Kate បានគ្រងមកុដក្នុងសំលៀកបំពាក់ជាសែរាជរង្សអង់គ្លេសចាប់តាំងពីរៀបអភិសេកជាមួយព្រះអង្គម្ចាស់ William ។ នៅខែមេសា ឆ្នាំ២០១១ នៅថ្ងៃរៀបអភិសេក ព្រះនាង Kate បានពាក់មកុដ Cartier Halo ។ ក្នុងឆ្នាំ ២០១៣ ព្រះនាងបានបង្ហាញខ្លួនជាលើកដំបូងដោយពាក់មកុដផ្កាឈូកនៅឯពិធីទទួលការទូតនៅវិមាន Buckingham ។ នៅពេលទទួលស្វាគមន៍ប្រធានាធិបតីចិន ស៊ី ជីនពីង មកកាន់រាជវាំងក្នុងឆ្នាំ ២០១៥ព្រះនាងបានពាក់ចិញ្ចៀនគូស្នេហ៍ដែលតុបតែងដោយគុជរបស់ម្ចាស់ក្សត្រី Mary ដែលជាគ្រឿងអលង្ការសំណព្វរបស់ព្រះនាង Diana ៕