Home Blog Page 1431

ប្រទេសនានាចាប់ផ្តើមជម្លៀសពលរដ្ឋចេញពីអ៊ីស្រាអែល

0

ប្រទេសអ៊ីស្រាអែល ៖ ប្រទេសជាច្រើនចាប់ផ្តើមបញ្ជូនយន្តហោះមនុស្សធម៌ទៅកាន់ប្រទេសអ៊ីស្រាអែល ដើម្បីជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីតំបន់មានជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ក្រោយពីក្រុមហាម៉ាស់បើកប្រតិបត្តិការកងទ័ពវា.យលុ.កមកលើអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ។ ការវា.យលុ.កនេះបានបណ្តាលឱ្យពលរដ្ឋអ៊ីស្រាអែលស្លា.ប់ជាង៩០០នាក់ ខណៈពលរដ្ឋប៉ាឡេស្ទីនស្លា.ប់៦២៦នាក់ និងរ.ងរបួ.សសរុបជិត៥.០០០នាក់ ។Israel-Palestine war Highlights: Gaza witnesses 'congestion in morgue';  Hamas threatens to execute Israeli captives | Mint

រដ្ឋមន្ត្រីក្រសួងការបរទេសប្រទេសម៉ិកស៊ិក ឈ្មោះ អាលិសៀ បាសេណា បានថ្លែងកាលពីថ្ងៃទី៨ ខែតុលា កន្លងមកថា មានជនជាតិម៉ិកស៊ិកចំនួន២នាក់ស្ថិតក្នុងក្រុមចំណាប់ខ្មាំង ដែលក្រុមហាម៉ាស់ចាប់ធ្វើជាចំណាប់ខ្មាំងមួយចំនួន ។ លោក អាន់ដ្រែស ម៉ានូអែល ឡូប៉ែស អូប្រាឌ័រ ប្រធានាធិបតីម៉ិកស៊ិកបញ្ជាក់ថា នឹងមានយន្តហោះមនុស្សធម៌ចំនួន២ជើងទៅកាន់ប្រទេសអ៊ីស្រាអែល ដើម្បីទទួលយកពលរដ្ឋឱ្យត្រឡប់មកប្រទេសវិញ ។ លោកបន្តថា មានពលរដ្ឋម៉ិកស៊ិករស់នៅអ៊ីស្រាអែលប្រមាណ៥.០០០នាក់ ក្នុងនោះពលរដ្ឋចំនួន៣.០០០នាក់ចង់ធ្វើដំណើរមកប្រទេសខ្លួនវិញ ។Why the Palestinian group Hamas launched an attack on Israel? All to know |  Israel-Palestine conflict News | Al Jazeera

ចំណែកប្រទេសឈីលីបានបញ្ជូនយន្តហោះមនុស្សធម៌ទៅកាន់អ៊ីស្រាអែល កាលពីថ្ងៃទី៩ ខែតុលា កន្លងមក ។ ក្រសួងការបរទេសឈីលីបញ្ជាក់ថា មានពលរដ្ឋឈីលី យ៉ាងហោចណាស់ម្នាក់បានបាត់ខ្លួន ក្រោយពីក្រុមហាម៉ាស់វា.យលុ.កអ៊ីស្រាអែល ។ លើសពីនេះ មានភ្ញៀវទេសចរឈីលីនៅអ៊ីស្រាអែលចំនួន១១៣នាក់ និង២៧នាក់ទៀតស្ថិតនៅទឹកដីប៉ាឡេស្ទីន ។Israel vs. Hamas - The New York Times

រីឯប្រទេសហុងក្រី និងអាល់បានី ក៏បានជម្លៀសពលរដ្ឋរបស់ពួកគេចេញពីអ៊ីស្រាអែលជាបន្តបន្ទាប់ផងដែរ ហើយគេសង្ឃឹមថា នឹងមានការបញ្ជូនយន្តហោះពិសេសបន្ថែមទៀតទៅកាន់ទីក្រុង Tel Aviv ដើម្បីជួយសង្គ្រោះពលរដ្ឋឱ្យធ្វើដំណើរត្រឡប់មកប្រទេសវិញប្រកបដោយសុវត្ថិភាព ។

ដូចគ្នានេះ ក្រសួងការបរទេសថៃ ក៏បានត្រៀមខ្លួនបញ្ជូនពលរដ្ឋថៃនៅអ៊ីស្រាអែលឱ្យត្រឡប់មកប្រទេសថៃវិញ ប្រសិនបើស្ថានការណ៍ជម្លោះនេះកាន់តែរាលដាលខ្លាំង រហូតធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាពពលរដ្ឋថៃនៅអ៊ីស្រាអែល ។ ពលរដ្ឋថៃដែលស្នាក់នៅប្រទេសអ៊ីស្រាអែល គឺស្មើប្រមាណ៣ម៉ឺននាក់ ក្នុងនោះភាគច្រើនជាពលករធ្វើការផ្នែកកសិកម្ម ។Resolving the Palestine-Israel Conflict By Raza Muhammad Khan - The CSS  Point

ក្រសួងការបរទេសថៃបញ្ជាក់ថា មានពលរដ្ឋថៃស្លា.ប់ក្នុងហេតុការណ៍នេះចំនួន១៨នាក់, រ.ងរបួ.ស៩នាក់ និងមានពលរដ្ឋថៃត្រូវឃុំខ្លួនដោយកងកម្លាំងទាហានប៉ាឡេស្ទីន ចំនួន១១នាក់ ។ ក្រៅពីពលរដ្ឋថៃហើយ ក៏មានពលរដ្ឋអ៊ីស្រាអែល, ហ្វីលីពីន, នេប៉ាល់ និងហ្សកហ្ស៊ីផងដែរ ត្រូវបានគេចាប់ឃុំខ្លួន ។

លោកស្រី កាន់ចាណា ផាន់ឆូក អ្នកនាំពាក្យក្រសួងការបរទេសថៃថ្លែងថា ៖ «កងទ័ពអ៊ីស្រាអែលបានសហការជាមួយភ្នាក់ងារពាក់ព័ន្ធក្នុងតំបន់ដើម្បីជម្លៀសពលរដ្ឋប្រទេសផ្សេងៗ រួមទាំងពលករថៃផងដែរចេញពីតំបន់មានគ្រោះថ្នាក់បំផុត ។ យើងបានទទួលការរាយការណ៍ថា មានពលរដ្ឋថៃរាប់រយនាក់បានភៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាពហើយ» ៕ Israel-Palestine war: 10 Nepali students died in ongoing crisis, says Nepal  Embassy in Tel Aviv - BusinessTodayប្រភព ៖ TNN World

បទ “You & Me” របស់ JENNIE សាងប្រវត្តិសាស្ត្រមិនធ្លាប់មានលើ iTunes Songs ជុំវិញពិភពលោក

0

បទ “You & Me” របស់ JENNIE សមាជិក BLACKPINK បន្តបង្ហាញឥទ្ធិពលដ៏ខ្លាំងក្លាលើវេទិកាឌីជីថល បើទោះជាបទនេះបានយកទៅសម្តែងនៅក្នុងដំណើរទេសចរណ៍ប្រមាណ១ឆ្នាំហើយក៏ដោយរួមទាំងមិនមានការផ្សព្វផ្សាយអ្វីមួយឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_RN0xZpIooQmz1VWCcHh8yarZ8PthXB-17sbYP6Uf0Ajd01bcVH8Z51CkWoD7aH7GefSrpbA7_-2EG8LkTVsfbZLaXNgNUhpe_aN4BoDC8_mga2JJM9VbZ7IdesWmPSKv4YDOWQ0KHj1_nE1PIulCd173JGrvgRdSrWCKx6y_yDWSZtNTWSgUvnIbPnc/s1665/image_2023-10-11_10-21-46.png

ជាមួយគ្នានេះដែរ បទទោល “You & Me” របស់ Jennie បានឡើងលើតារាងយ៉ាងឆាប់រហ័ស ដោយទទួលបានការគាំទ្រជាសាធារណៈ និងការកោតសរសើរពីអ្នកគាំទ្រ។ បទចម្រៀងនេះបានយកឈ្នះកំពូងតារាល្បីៗជាច្រើនរូបក្នុងនោះក៏បានយកឈ្នះបទ 3D របស់ Jungkook ដូចគ្នាដោយទទួលបានចំណាត់ថ្នាក់កំពូលនៅលើតារាងចម្រៀង iTunes ទូទាំងពិភពលោក។ មិនត្រឹមតែប៉ុណ្ណោះបទ “You & Me” បានប្រកួតប្រជែងយ៉ាងស្វិតស្វាញជាមួយបទល្បីៗព្រមទាំងបានជាប់ចំណាត់ថ្នាក់លេខ១ នៅលើតារាងចម្រៀង iTunes របស់អឺរ៉ុបទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2_O8B6cwZ-Z3Mx8oJYB1G4-IndfR-AM3s263IFesNlOUbNlVkOIIupOwVSUbqsPLlrdbptECKsl_j_dEzAarzHmWcuBTDNRnoBNSpYKs3e-WnmeXJgl0v6K9h4kUBE6WUkjBucBsgGbV5ZPmYTfHF6NrHsNeH_2ndi7nPloBz0LMNl45Ug0oNnPDnBZ8/s1702/image_2023-10-11_10-21-44.png

សមិទ្ធផលនេះហើយជំរុញឱ្យ Jennie ក្លាយជាសិល្បករ K-pop នារីតែមួយគត់ដែលមានបទចម្រៀងជាប់ចំណាត់ថ្នាក់កំពូលលេខ១ នៅលើតារាង iTunes ក្នុងឆ្នាំ ២០២៣។ ជាការកត់សម្គាល់បន្ថែមសម្គាល់ បទចម្រៀង “You & Me” របស់ Jennie បានវ៉ាដាច់អ្នកសិល្បៈផ្សេងទៀតរួមទាំងសមាជិកក្រុម បទ”On the Ground” របស់ Rosé ដើម្បីបង្កើតកំណត់ត្រាថ្មីមួយទៀត។ បច្ចុប្បន្ន បទនេះបានជាប់ចំណាត់ថ្នាក់លេខ១លើតារាងយូរបំផុតដោយសិល្បករនារី K-pop ក្នុងប្រវត្តិសាស្ត្រនៃតារាងចម្រៀង iTunes ទូទាំងពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWFDoee9zlljuGSRr6MgUSwg5WAHpgysdtxn1jKZJn9zb4CQJLzcxcGBt136kCF4VsIMhbmaZppIH7hLvhyphenhyphenZx2_zLeOGlbJ4LIofe7QeTsoJ0bazLIr6pDkgOEshiJ3hOuP6z2rcEFNYnReCnWHZTwRN0qS6uNkN4AxA7vPaHErEeP1PuCfdZPqcSIUcM/s1699/image_2023-10-11_10-21-45.png

គួរបញ្ជាក់ផងដែរថា បទ «You & Me» DANCE PERFORMANCE បានទម្លាក់កាលពីថ្ងៃទី៦ តុលា ឆ្នាំ២០២៣លើឆាណែលយូធូប BLACKPINK ដោយបានទម្លាក់ទាំង Version Coachella ផងដែរ៕JENNIE - 'You & Me' DANCE PERFORMANCE VIDEO - YouTube

ដឹងអត់! ពិធីបុណ្យភ្ជុំបិណ្ឌ មានឈ្មោះដើមដូចម្តេច?

0

ពិធីបុណ្យភ្ជុំបិណ្ឌ មានប្រវត្តិតាំងពីសម័យមុនអង្គរមកម៉្លេះ ដែលមានឆ្លាក់នៅលើសិលាចរឹក K.279c នៅស.វទី៩ ក្នុងរាជព្រះបាទ យសោវរ្ម័នទី១ ដែលបានរៀបរាប់ខ្លះៗអំពីការចាប់បាយបិណ្ឌ ដែលពូនជាដុំ ហើយបានផ្ដាំឱ្យ ព្រះភូមិ ឬយមទូត ឱ្យចាប់ឆ្កែចងសុំផ្លូវទៅផងទៅជូនដូនតា។

ក្នុងសង្គមខ្មែរ ពលរដ្ឋជឿថាការប្រារព្ធពិធីបុណ្យនេះ គឺដើម្បីឧទ្ទិសបុណ្យកុសល ញាតិកាទាំង ៧ សន្ដាននិងបុព្វការីជន តាមរយៈអានុភាពនៃការប្រគេននូវចង្ហាន់និងទេយ្យទានផ្សេងៗដល់ព្រះសង្ឃ។ថ្ងៃនេះបិណ្ឌ១! សូមស្វែងយល់អំពីប្រវត្តិពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាទំនៀមទម្លាប់របស់បងប្អូនប្រជាជនខ្មែរម៉្យាងវិញទៀត ក៏ដើម្បីទំនុកបម្រុងព្រះសង្ឃ ដែលគង់ចាំវស្សាក្នុងវត្តរយៈពេល៣ខែ ចាប់តាំងពីថ្ងៃចូលវស្សា រហូតដល់ថ្ងៃចេញវស្សា។ ដោយសារតែ ក្នុងរដូវវស្សាមានភ្លៀងធ្លាក់ជោកជាំ រលឹមពព្រិច ធ្វើឱ្យមានការលំបាកដល់ព្រះសង្ឃក្នុងការនិមន្តបិណ្ឌបាត។

កាលដើមឡើយបុណ្យនេះ មិនមានឈ្មោះបុណ្យភ្ជុំបិណ្ឌនោះទេ ដោយគេចែកជាពីថ្នាក់ ក្នុងនោះថ្នាក់ដំបូង គឺគេចាប់ផ្ដើមធ្វើចាប់ពីថ្ងៃ ១រោច រហូតដល់ថ្ងៃ១៤រោច ជាវារកភត្ត (ភត្តធ្វើតាមថ្ងៃ) ជាបន្តបន្ទាប់។
ចំណែកមួយថ្នាក់ទៀតគេធ្វើនៅថ្ងៃ ១៥រោច ដែលគេហៅថាបុណ្យភ្ជុំ។ ពិធីបុណ្យទាំងពីរថ្នាក់នេះ បច្ចុប្បន្នត្រូវបានយើងបូកបញ្ចូលគ្នា ហើយហៅកាត់ថា ពិធីបុណ្យបិណ្ឌភ្ជុំតែម្តង៕ប្រវត្តិ និង​ជំនឿ​ផ្សេងៗ​នៅក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ខ្មែរ | ភ្នំពេញ ប៉ុស្ដិ៍

ចិនរកឃើញអាងស្តុកទឹកបុរាណដ៏ធំនៅក្រោមមហាសមុទ្រប៉ាស៊ីហ្វិក

0

បរទេស៖ យោងតាមប្រភពព័ត៌មាន IFL Science ដែលបានរាយការណ៍កាលពីថ្ងៃទី ១០ ខែតុលាថា ក្រុមអ្នកស្រាវជ្រាវជនជាតិចិនបានរកឃើញអាងស្តុកទឹកដ៏ធំសម្បើមមួយ ដែលលាក់ខ្លួននៅក្រោមមហាសមុទ្រប៉ាស៊ីហ្វិក ដោយបង្ហាញតាមរយៈរូបភាពរញ្ជួយដី 3D។ អាងស្តុកទឹកបុរាណនេះស្ថិតនៅចម្ងាយ ៣.២ គីឡូម៉ែត្រពីបាតសមុទ្រនៃប្រទេសនូវែលសេឡង់ ដែលជាកន្លែងអាចបង្អាក់កំហុសរញ្ជួយដីដ៏ធំមួយទល់មុខកោះខាងជើង។Giant Ancient Underwater Water Reservoir Found Beneath Pacific Ocean | IFLScience

លោក Andrew Gase អ្នកដឹកនាំការសិក្សានៅឯសាកលវិទ្យាល័យ Texas (UTIG) បាននិយាយថា ទីតាំងដែលអ្នកស្រាវជ្រាវបានរកឃើញនេះ គឺជាផ្នែកមួយនៃតំបន់ភ្នំភ្លើងដ៏ធំដែលបង្កើតឡើងនៅពេលដែលដុំកំអែភ្នំភ្លើងទំហំប៉ុនសហរដ្ឋអាមេរិកបានឡើងមកលើផ្ទៃផែនដីក្នុងមហាសមុទ្រប៉ាស៊ីហ្វិកកាលពី ១២៥ លានឆ្នាំមុន។ ព្រឹត្តិការណ៍នេះគឺជាការផ្ទុះភ្នំភ្លើងដ៏ធំបំផុតមួយនៅលើផែនដី និងបណ្តាលឱ្យមានការរញ្ជួយជាច្រើនលានឆ្នាំមកហើយ។ ដូច្នេះ ដោយសារអាងស្តុកទឹកបុរាណដ៏ធំនៅក្រោមមហាសមុទ្រប៉ាស៊ីហ្វិកនេះហើយ ទើបធ្វើឱ្យផែនដីរបស់យើងជួបប្រទះបញ្ហារញ្ជួយដីឥតឈប់ឈរ។A diagram of an underwater volcano, with fluid-rich rocks underneath.

លោក Gase បានបន្តទៀតថា អ្នកស្រាវជ្រាវបានប្រើការស្កែនរញ្ជួយដីដើម្បីបង្កើតរូបភាព 3D នៃខ្ពង់រាបភ្នំភ្លើងបុរាណមួយ ហើយគាត់បានឃើញដីល្បាប់ដ៏ក្រាស់នៅជុំវិញភ្នំភ្លើងដែលកប់ ដោយអ្នកស្រាវជ្រាវក៏បានធ្វើការពិសោធន៍ជាមួយនឹងគំរូស្នូលខួងភ្នំភ្លើង ហើយបានរកឃើញថាទឹកមានជិតពាក់កណ្តាលនៃបរិមាណរបស់វា។ ការរកឃើញអាងស្តុកទឹកបុរាណដ៏ធំនៅក្រោមមហាសមុទ្រប៉ាស៊ីហ្វិកនេះ គឺជាព័ត៌មានសំខាន់មួយ ដែលអាចជួយយើងឱ្យយល់ច្បាស់ពីការរញ្ជួយដីធំៗ។Huge reservoir of water discovered under the Pacific Ocean ការរញ្ជួយដីជារឿយៗកើតឡើងដោយសារកម្លាំងធ្វើឱ្យផ្លាកតិចតូនិចមានចលនាដូចជា រុញ ទាញ និងកកិតគ្នា ដែលបណ្តាលឱ្យផ្លាកខូចទ្រង់ទ្រាយក្នុងការទប់ទល់និងកម្លាំង។ ទោះជាយ៉ាងណាក៏ដោយ ក្រុមការងារមានបំណងចង់ខួងយកគំរូបន្ថែមទៀតសម្រាប់ការសិក្សា ដើម្បីកាត់បន្ថយការរញ្ជួយដី៕

លោក អូលីវ៉ា គង់ នឹងតំណាងកម្ពុជាចូលរួមកម្មវិធី FASHION នៅម៉ាឡេស៊ី ខណៈមានទាំងសែរាជវង្សចូលរួមទៀត

0

ទើបតែតំណាងប្រទេសកម្ពុជាចូលរួមកម្មវិធី FASHION នៅប្រទេសអ៊ីតាលី និងបារាំង អ្នកច្នៃម៉ូតឆ្នើមលោក អូលីវ៉ា គង់ នឹងតំណាងឱ្យប្រទេសជាថ្មីចូលរួមកម្មវិធីបង្ហាញម៉ូតលើឆាកអន្តរជាតិនៅប្រទេសម៉ាឡេស៊ី នាខែធ្នូខាងមុខ ខណៈកម្មវិធី FASHION នេះមានទាំង សែរាជវង្ស រាជរដ្ឋាភិបាល និងតារាល្បីៗចូលរួមប្រមាណជាង១០០០នាក់។May be an image of 12 people

តាមការបញ្ជាក់របស់អ្នកច្នៃម៉ូតរូបនេះនៅលើបណ្តាញសង្គមនៅយប់ថ្ងៃទី១០ តុលា បានឱ្យដឹងថា «ខ្ញុំបាទ Oliva Kong ម្ចាស់ម៉ាកប្រ៊េន KALKIN ពិតជាមានកិត្តិយសនិងមោទកភាពខ្លាំងណាស់ ដែលមានឱកាសក្លាយជាអ្នកឆ្នៃម៉ូតសំលៀកបំពាក់មួយរូបតំណាងឲ្យកម្ពុជាបង្ហាញម៉ូតនៅលើឆាកអន្តរជាតិលើកទី៣ នៅក្នុងប្រទេស MALAYSIA កម្មវិធី ASIA FASHION RUNWAY 2023 ថ្ងៃទី១៦ ខែធ្នូ »។May be an image of 1 person and lake

ជាមួយគ្នានេះលោក អូលីវ៉ា គង់ បានអះអាងថាលោកបានត្រៀមរួចជាស្រេចដើម្បីឱ្យពិភពលោកទទួលស្គាល់នូវសមិទ្ធផល និងស្នាដៃរបស់កម្ពុជា ទាំងវិស័យច្នៃម៉ូដ វិស័យសិល្បៈនិងវប្បធម៌ ជាពិសេសវិស័យទេសចរណ៍ផងដែរ។ អ្នកច្នៃម៉ូដរូបនេះបានសង្កត់ធ្ងន់ទៀតថា កម្មវិធីខាងលើនេះនឹងមានការអញ្ជើញចូលរួមពីសំណាក់សែរាជរង្ស រាជរដ្ឋាភិបាល និងតារាល្បីៗប្រមាណជាង១០០០នាក់។May be an image of 3 people and overcoat

គួរបញ្ជាក់ថា នៅខែកញ្ញា លោក អូលីវ៉ា គង់ បានឈ្នះពានរង្វាន់ TOP FASHION DESIGNER នៅប្រទេសអ៊ីតាលីក្នុងចំណោមប្រទេសចូលរួម១៦ ដោយបាននាំម៉ូតសក់អប្សរាអង្គរវត្ត គ្រងជាមួយឈុតសំលៀកបំពាក់បែបហ្វេសសិន។ មិនត្រឹមតែប៉ុណ្ណោះលោកនិងកូនសិស្សក៏បានចូលរួមការបង្ហាញម៉ូតនៅប្រទេសបារាំងផងដែរ ខណៈកាលពីខែសីហា លោកក៏ទទួលបានពានរង្វាន់ Best International Designer នៅប្រទេសវៀតណាមដូចគ្នា៕May be an image of 1 person

វៀតណាមបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេសលើសគោលដៅ

0

ប្រទេសវៀតណាម ៖ យោងតាមទិន្នន័យរបស់ក្រសួងការងារ ជនពិការ និងសុខុមាលភាពសង្គមវៀតណាមបង្ហាញថា ប្រទេសវៀតណាមមានចំនួនពលរដ្ឋទៅធ្វើការនៅក្រៅប្រទេស រហូតដល់១១១.៥០៧នាក់ គិតចាប់ពីខែមករា រហូតដល់ខែកញ្ញា ឆ្នាំ២០២៣ ។ ចំនួននេះ គឺកើនលើសគោលដៅដែលស្មើចំនួន១១ម៉ឺននាក់នៅឆ្នាំ២០២៣ និងកើនឡើង៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ។Vietnam sends over 111,500 workers abroad in first nine months - Quang Ninh  Online

ប្រទេសជប៉ុន និងតៃវ៉ាន់បានក្លាយជាទីផ្សារធំបំផុតសម្រាប់ពលករវៀតណាម ដោយជប៉ុនបានទទួលពលករវៀតណាមចំនួន៥៥.៦៩០នាក់ បន្ទាប់មក តៃវ៉ាន់ទទួលពលករវៀតណាមចំនួន៤៦.១៦៦នាក់ ។ ចំណែកប្រទេសកូរ៉េខាងត្បូងបានទទួលពលករវៀតណាមចំនួន២.៤៤៩នាក់, ចិន ១.៣៦១នាក់, ហុងគ្រី ១.១៤៨នាក់ និងសិង្ហបុរី ១.០១៥នាក់ ។

បច្ចុប្បន្ន វៀតណាមបានជាប់លំដាប់លេខ១ ក្នុងចំណោម១៥ប្រទេស ដែលបានបញ្ជូនពលករទៅធ្វើការនៅតំបន់អាស៊ីខាងកើតច្រើនបំផុត ។ កាលពីខែកុម្ភៈ ឆ្នាំ២០២២ មានពលករវៀតណាមរហូតដល់៣៤ម៉ឺន៥ពាន់នាក់បានទៅធ្វើការនៅជប៉ុន ។Vietnam sends over 85,000 workers abroad in seven months | Nhan Dan Online

ក្រសួងការងារវៀតណាមឱ្យដឹងថា នេះមកពីគម្រោងសហការរវាងប្រទេសវៀតណាម និងជប៉ុនជាច្រើនគម្រោង ។ ប្រទេសទាំងពីរបានធ្វើការរួមគ្នាដើម្បីជំរុញគម្រោងជួយពលករវៀតណាមឱ្យមានការងារសមរម្យនៅប្រទេសជប៉ុន ។ លើសពីនេះ ការទទួលបានព័ត៌មានការងារក្រោយពីពួកគេត្រឡប់មកផ្ទះវិញ ក៏ជួយឱ្យក្រុមហ៊ុនអាជីវកម្មអាចស្វែងរកពលករដើម្បីបំពេញមុខតំណែងទំនេរផងដែរ ។

ទោះយ៉ាងណា ដើម្បីការពារផលប្រយោជន៍របស់ពលករវៀតណាមនៅប្រទេសជប៉ុន ក្រសួងការងារវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការជាមួយខេត្តផ្សេងៗ ដូចជា Chiba, Saitama, Gunma, Kanagawa និង Nagano ។Decree guiding the labor law on Vietnamese workers working abroad - ASL LAW

ក្រៅពីនេះ វៀតណាមបានស្វែងរកទីផ្សារការងារថ្មីៗសម្រាប់ពលករវៀតណាមផងដែរ ជាពិសេស ប្រទេសនៅតំបន់អឺរ៉ុប ដូចជា ហុងគ្រី, ប៉ូឡូញ, ស្លូវ៉ាគី និងក្រូអាស៊ី ។ កាលពីខែសីហា ឆ្នាំ២០២៣ ក្រសួងការងារវៀតណាម និង Greek Union of Agricultural Cooperatives បានពិភាក្សាគ្នា ដើម្បីសហការបញ្ជូនពលករវៀតណាមទៅធ្វើការផ្នែកកសិកម្មនៅក្រៅប្រទេស ។ បច្ចុប្បន្ន មានក្រុមហ៊ុនចំនួន៦ បានអនុញ្ញាតឱ្យបញ្ជូនពលករវៀតណាមទៅប្រទេសក្រិករួចហើយ ៕ ប្រភព ៖ AEC connect

ព្រលានយន្តហោះតម្លៃ១៥០០លានដុល្លារ នឹងលេចរូបរាងនៅឆ្នាំ២០២៤ ក្នុងក្រុងតាខ្មៅ

0

គម្រោងវិនិយោគព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ ដែលមានទុនវិនិយោគប្រមាណ ១ ៥០០ លានដុល្លារពីការវិនិយោគរួមគ្នារវាងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) និងរដ្ឋាភិបាលកម្ពុជាបានសម្រេចការសាងសង់បានជាង៦០ភាគរយហើយ។ព្រលានយន្តហោះ​អន្តរជាតិ​តេ​ជោ​ក្រុង​តាខ្មៅ សម្រេចការ​សាងសង់​បាន​ជិត​ ៥០% |  ភ្នំពេញ ប៉ុស្ដិ៍ព្រលានយន្តហោះនេះ មានទីតាំងនៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយលាតសន្ធឹងលើផ្ទៃដីសរុប ២៦០០ ហិកតា ដែលមានចម្ងាយប្រមាណ ២០ គីឡូពីរាជធានីភ្នំពេញ។

ផ្លូវចូលព្រលាន នឹងត្រូវតភ្ជាប់ផ្លូវជាតិលេខ ២ និងពីមហាវិថីសម្តេចតេជោដែលមានប្រវែង ១៣,៥ គីឡូម៉ែត្រ ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកធ្វើដំណើរចូលទៅកាន់ព្រលាន។អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សម្រេចការសាងសង់បានជាង ៤៤% ហើយ —  Cambonomistប្រសិនបើមិនមានការប្រែប្រួលនោះទេ ព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ នឹងដាក់ឱ្យសាកល្បងហោះហើរជាលើកដំបូងនៅឆ្នាំ២០២៤ ខាងមុខនេះ៕ព្រលានយន្តហោះតាខ្មៅតម្លៃ ២ពាន់លានដុល្លារ សាងសង់សម្រេចបាន ៦៣.១%ហើយ

 

ដៃគូចាស់យូរៗជួបគ្នាម្តង លោក ទេព រិនដារ៉ូ និងអ្នកស្រី អម្ពរ ទេវី ឱបគ្នាមិនចង់លែង

0

ក្នុងឱកាសវិលត្រលប់មកមាតុភូមិកំណើតវិញដើម្បីមកថតខ្សែភាពយន្តខ្នាតធំអ្នកស្រី អម្ពរ ទេវី បានជួបដៃគូចាស់គឺលោក ទេព រិនដារ៉ូ រួមទាំងសិល្បករជើងចាស់ផ្សេងទៀតរួមទាំងសិល្បករជំនាន់ក្រោយផងដែរ។ ក្នុងឱកាសនេះអ្នកស្រី អម្ពរ ទេវី និងលោក ទេព រិនដារ៉ូ បានបង្ហាញក្តីនឹករម្លឹកគ្នាយ៉ាងខ្លាំងឱបគ្នាសឹងតែមិនចង់លែង។អម្ពរ ទេវី ប្រាប់​គន្លឹះ​​តុបតែង​មុខ​​​ទសវត្សរ៍ ​៩០  ​ធានា​ថា​តារា​ស្រី​សម័យ​ឥឡូវ​មិន​មាន​ប្រើ - Sabay News

គិតមកទល់ពេលនេះមានរយៈពេល១ខែហើយដែលអតីតតារាសម្តែងល្បីឈ្មោះអ្នកស្រី អម្ពរ ទេវី បានវិលត្រលប់មកប្រទេសកម្ពុជាដើម្បីថតខ្សែភាពយន្តខ្នាតធំរបស់ស្ថានីយទូរទស្សន៍ហង្សមាស «អប្សរា មហានគរ» ក្រោមការដឹកនាំរឿងរបស់ឯកឧត្តម ហ្វៃ សំអាង ដែលប្រមូលផ្តុំទៅដោយតារាក្មេងចាស់ប្រុសស្រីល្បីៗជាច្រើនរូបចូលរួមសម្តែង។May be an image of 1 personនាពេលថ្មីៗនេះផងដែរវីដេអូខ្លីមួយបានចែកចាយលើបណ្តាញសង្គមគេឃើញថាតារាសម្តែងជាដៃគូចាស់លោក ទេព រិនដារ៉ូ និងអ្នកស្រី អម្ពរ ទេវី បានបង្ហាញការនឹករលឹកគ្នាយ៉ាងខ្លាំងបន្ទាប់ពីខកខានជួបគ្នាអស់រយៈពេលជាច្រើនឆ្នាំ។ តារាសម្តែងល្បីឈ្មោះទាំងពីររូបនេះបានបង្ហាញកាយវិការឱបគ្នាយ៉ាងកក់ក្តៅសឹងតែមិនចង់លែងគ្នានៅឯកន្លែងថតភាពយន្ត។កំពូល​តារា​សម្ដែង​​ អម្ពរ ទេវី ប្រកាស​មក​រស់​នៅ​កម្ពុជា​វិញ  ក្រោម​ហេតុផល​ទាំង​នេះ! - កម្សាន្ត

តាមរយៈវីដេអូខ្លីនោះបានធ្វើឱ្យមហាជនសរសើរមិនដាច់ពីមាត់ពីទំនាក់ទំនងតារាសម្តែងទាំងពីរដួងនេះពិតជាដៃគូស័ក្តិសមជាមួយគ្នា និងយល់ចិត្តគ្នាខ្លាំង ព្រមទាំងបង្ហាញការគាំទ្រនិងសរសើរថាទោះបីជាពេលនេះពួកគាត់មានវ័យជ្រេហើយក្តីប៉ុន្តែនៅតែសង្ហា និងស្រស់ស្អាតដដែល។ លើសពីនេះមហាជនកំពុងតែទន្ទឹងរង់ចាំនូវខ្សែភាពយន្តដែលតារាសម្តែងជើងចាស់ទាំងពីររូបសម្តែងជាមួយគ្នាផងដែរ។May be an image of 1 person and text

បើតាមសម្តីអ្នកដឹកនាំរឿងបញ្ជាក់នាពេលកន្លងមកបានឱ្យដឹងថា
តារាទាំងពីរដួងនេះមានឈុតឆាកស្នេហា ផ្អែមល្ហែម ល្វីងជូរចត់ បង្កើតស្នាដៃរួមគ្នាជាថ្មីលើភាពយន្តខាងលើនេះ។ អ្នកស្រី អម្ពរ ទេវី នឹងសម្តែងជារាជនាដកាអប្សរា ជារាជគ្រូបង្ហាត់បង្ហាញព្រះកេរមរតកដ៏មហាអស្ចារ្យរបស់ជាតិខ្មែរ។ ចំណែកឯលោក ទេព រិនដារ៉ូ សម្តែងជាតួអង្គបណ្ឌិតអក្សរសាស្ត្រ៕កម្រឃើញ! នេះរូប អម្ពរ ទេវី សម្ញែងសម្រស់ក្នុងឈុតប៊ីគីនីកាលពីអតីតកាល  ស្អាតណាស់ – Popular Magazine

 

ស៊ឹម ច័ន្ទពន្លឺ ត្រូវអ្នកគាំទ្រសរសើរមិនដាច់ពីមាត់មិនត្រឹមមានរូបសង្ហាតែក៏ចំណាប់ធ្វើម្ហូបមិនណយ

0

ក្នុងឱកាសកម្មវិធីសប្បុរសធម៌ Top4 នៅតំបន់សហគមន៍ឱរ៉ាល់ តារាចម្រៀង ស៊ឹម ច័ន្ទពន្លឺ ត្រូវអ្នកលេងបណ្តាញសង្គមសរសើរមិនដាច់ពីមាត់ក្រោយពីជួយបងប្អូនក្នុងសហគមន៍ធ្វើម្ហូបអាហារសាមគ្គីឱ្យសិស្សានុសិស្សនៅតំបន់នោះ។May be an image of 1 person

នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ តារាចម្រៀងទាំង៤រូប ដែលជា Top4 បានជួបសិស្សានុសិស្សចំនួន៦២០នាក់ក្នុងតំបន់សហគមន៍ឱរ៉ាល់ក្នុងខេត្តកំពង់ស្ពឺដោយមានការចែកជូនអាវរងា សម្ភារៈសិក្សា និងញុំាអាហារសាមគ្គីជាមួយគ្នា រួមទាំងការសំណះសំណាលចែករំលែកក្តីស្រលាញ់ជាមួយក្មេងៗ។ នេះគឺជាលើកទី១មួយហើយបន្ទាប់ពីការប្រលងចម្រៀងអស់រយៈពេលជាង១ឆ្នាំដែលពួកគេទាំង៤នាក់រួមមាន លីម តិចម៉េង , ថុល សុភិទិ, នាង ដាវីន និង ស៊ឹម ច័ន្ទពន្លឺ មានឱកាសបង្កើតកម្មវិធីសប្បុរសធម៌ជាមួយគ្នា។No photo description available.

អ្វីដែលកាន់តែចាប់អារម្មណ៍នោះ អ្នកលេងបណ្តាញសង្គមពោលសរសើរមិនដាច់ពីមាត់ទៅកាន់តារាចម្រៀង ស៊ឹម ច័ន្ទពន្លឺ មិនត្រឹមតែមានរូបរាងសង្ហា ជាគ្រូពេទ្យ និងជាតារាចម្រៀងផងប៉ុន្តែរូបគេក៏ចំណាប់ធ្វើម្ហូបដូចគ្នា។ ក្នុងវីដេអូខ្លីនោះ បានបង្ហាញសកម្មភាព ស៊ឹម ច័ន្ទពន្លឺ ជួយកាប់មាន់ជាមួយថ្វីដៃយ៉ាងជំនាញដើម្បីជួបបងប្អូនក្នុងសហគមន៍ក្នុងការរៀបចំអាហារសាមគ្គីជាមួយសិស្សានុសិស្សជាច្រើនរយនាក់ជាមួយទឹកមុខយ៉ាងសប្បាយរីករាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhz-W45ygRkRvATQ2UITfCRvsqDz3jZrthWCgh_kJk5qzwyJCuakkkqszzlKyT2dnYTLG4elrIAfYX3efXdzBxCRXxsm2FP1xw6hSOY830z90UcWuuC55cAJICaNY_2WljcUQNM-W9MUX7P6JMT1ReM2qIfRORX9bRaIq6AZ5epirqiZFEyo3lk4aJD_A0/s543/Screenshot%202023-10-10%20163701.png

ប្រការនេះហើយអ្នកគាំទ្រពោលសរសើរ ស៊ឹម ច័ន្ទពន្លឺ មិនដាច់ពីមាត់ចេះសឹងតែគ្រប់សព្វ សូម្បីតែការតុបតែងមុខមាត់ឡើងឆាកប្រគំតន្រ្តីក៏តារាចម្រៀងរូបនេះចេះដែរ ជាក់ស្តែងកន្លងមកលោកក៏បានជួយផាត់មុខទៅដល់ Top4 ក្នុងអំឡុងពេលប្រកួតកម្មវិធី Cambodian Idol ទៀតផង។

បច្ចុប្បន្នតារាចម្រៀង ស៊ឹម ច័ន្ទពន្លឺ មិនទាន់បង្ហាញមុខគូស្នេហ៍នោះទេស្របពេល នាង ដាវីន និងថុល សុភិទិ ពួកគេសុទ្ធតែប្រកាសទំនាក់ទំនងស្នេហាហើយ៕

 

@sombathnhep

♬ original sound – sombathnhep – sombathnhep

ប្រជាជនមីយ៉ាន់ម៉ារាប់សិបនាក់បានស្លា..ប់ បន្ទាប់ពីការទម្លាក់គ្រាប់បែករបស់យោធា

0

មីយ៉ាន់ម៉ា៖ ថ្មីៗនេះយោងតាមប្រភពព័ត៌មាន ABC NEWS ដែលបានរាយការណ៍នៅថ្ងៃទី១០ ខែតុលាថា យោធាមីយ៉ាន់ម៉ាត្រូវបានចោទប្រកាន់ពីបទទម្លាក់គ្រាប់បែកលើជំរុំភៀសខ្លួននៅរដ្ឋ Kachin ភាគខាងជើង ដែលបានសម្លាប់មនុស្សជាង ៣០ នាក់ក្នុងនោះមានកុមារ ១៣ នាក់ និងមនុស្សប្រហែល ៦០ នាក់ទៀតរងរបួស។Myanmar military accused of bombing displacement camp, killing about 30
អ្នកនាំពាក្យសន្តិសុខជាតិបាននិយាយថា មនុស្សពេញវ័យ ១៩ នាក់និងកុមារ ១៣ នាក់មកពីជំរុំត្រូវបានសម្លាប់ដោយការវាយប្រហារតាមអាកាសដែលបានកើតឡើងប្រហែលម៉ោង ១១ យប់នាថ្ងៃទី ៩ ខែតុលា។ ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានលម្អិតពីការវាយប្រហារដោយទម្លាក់គ្រាប់បែកភ្លាមៗនេះ បច្ចុប្បន្ននៅមិនទាន់មាននរណាដឹងច្បាស់នោះទេ ហើយរឿងនេះនឹងធ្វើការស៊ើបអង្កេតជាបន្ត នេះបើយោងតាមគេហទំព័រ Kachin News Group។myanmar: Mizoram: NGO Coordination Committee to pursue matter of bombing by  Myanmar Military with Home Minister - The Economic Times

សព្វថ្ងៃ ប្រទេសមីយ៉ាន់ម៉ានៅតែស្ថិតក្នុងភាពចលាចលចាប់តាំងពីយោធាបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី Aung San Suu Kyi ក្នុងខែកុម្ភៈ ឆ្នាំ ២០២១ ដែលបង្កឱ្យមានការប្រឆាំងយ៉ាងទូលំទូលាយ។ រដ្ឋាភិបាលយោធាកាលពីឆ្នាំមុនបានបង្កើនការប្រើប្រាស់ការវាយប្រហារតាមផ្លូវអាកាសក្នុងការប្រយុទ្ធប្រឆាំងនឹងសត្រូវពីរគឺ កងកម្លាំងការពារប្រជាជនគាំទ្រលទ្ធិប្រជាធិបតេយ្យប្រដាប់អាវុធរបស់លោកស្រី Aung San Suu Kyi និងក្រុមជនជាតិភាគតិចដូចជា Kachin ដែលបានប្រយុទ្ធប្រឆាំងជាមួយក្រុមយោធាកាលពីឆ្នាំ ២០២១ ផងដែរ។

ជនជាតិ Kachin គឺជាក្រុមជនជាតិភាគតិច ដែលមានសមត្ថភាពផលិតអាវុធផ្ទាល់ខ្លួនមួយចំនួន។ ពួកគេក៏មានសម្ព័ន្ធភាពជាមួយកងជីវពលប្រដាប់អាវុធនៃកងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យដែលត្រូវបានបង្កើតឡើងដើម្បីប្រយុទ្ធប្រឆាំងនឹងការគ្រប់គ្រងរបស់កងទ័ពយោធា។Myanmar military accused of bombing displacement camp in a northern state,  killing about 30 - Bold News
គួររំលឹកដែរថា កាលពីខែតុលាឆ្នាំ ២០២២ កន្លងទៅ ក្រុមយោធាបានធ្វើការវាយប្រហារតាមអាកាស នៅជិតភូមិមួយក្នុងសង្កាត់ Hpakant ដែលជាតំបន់ភ្នំដាច់ស្រយាលចម្ងាយ ១៦៧ គីឡូម៉ែត្រ ភាគពាយព្យនៃឡៃហ្សា។ ការវាយប្រហារនេះបានសម្លាប់មនុស្សដល់ទៅ ៨០ នាក់ រួមទាំងមន្រ្តី ទាហាន Kachin និងតារាចម្រៀង តន្ត្រីករ សហគ្រិនជីករ៉ែត្បូង និងជនស៊ីវិលដទៃទៀត៕