ប្រទេសចិន៖ បច្ចុប្បន្នផ្លូវល្បឿនលឿនរបស់ប្រទេសចិនដែលកំពុងដំណើរការ បានឈានដល់ ១៧៧,០០០ គីឡូម៉ែត្រនៅចុងឆ្នាំ ២០២២ ហើយប្រទេសចិននៅតែជាប្រទេសនាំមុខគេដែលមានបណ្តាញផ្លូវល្បឿនលឿនវែងជាងគេបំផុតនៅលើពិភពលោក។
យោងតាមគេហទំព័រ CGTN ដែលបានចុះផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកាថ្មីៗនេះថា ក្នុងទសវត្សរ៍កន្លងទៅ បណ្តាញផ្លូវហាយវេរបស់ប្រទេសចិនត្រូវបានកែលម្អឥតឈប់ឈរទាំងផ្នែកប្រវែង និងគុណភាព ជាមួយនឹងគម្រោងផ្លូវហាយវេសំខាន់ៗមួយចំនួនត្រូវបានបញ្ចប់។
ទោះជាយ៉ាងណាក៏ដោយ ប្រទេសចិនគ្រោងនឹងសាងសង់បណ្តាញផ្លូវល្បឿនលឿនប្រវែង ៤៦១,០០០ គីឡូម៉ែត្រនៅឆ្នាំ ២០៣៥ និងពង្រីកបន្ថែមទៀតដើម្បីក្លាយជាផ្លូវលំដាប់ពិភពលោកនៅឆ្នាំ ២០៥០។
ដូច្នេះយោងតាមគណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ (NDRC) និងក្រសួងដឹកជញ្ជូន បានឱ្យដឹងថា ផែនការគម្រោងផ្លូវហាយវេដែលមានប្រវែងសរុប ៤៦១,០០០ គីឡូម៉ែត្រ ក្នុងនោះ ១៦២,០០០ គីឡូម៉ែត្រនឹងក្លាយជាផ្លូវល្បឿនលឿន។
លោក Guo Sheng មន្ត្រីក្រសួងដឹកជញ្ជូនបាននិយាយថា នៅចុងឆ្នាំ ២០២២ បណ្តាញផ្លូវហាយវេសរុបរបស់ប្រទេសចិនបានឈានដល់ ៥.៣៥ លានគីឡូម៉ែត្រ កើនឡើង ១.១២ លានគីឡូម៉ែត្រក្នុងរយៈពេល ១០ ឆ្នាំ នឹងត្រូវបានកើនឡើង ១៨,៤០០ គីឡូម៉ែត្រក្នុងរយៈពេលមួយទសវត្សរ៍។
លោក Guo ក៏បានបន្ថែមទៀតថា នៅពេលអនាគត ប្រទេសចិននឹងបង្កើនប្រសិទ្ធភាពបណ្តាញផ្លូវល្បឿនលឿនរបស់ខ្លួន ដោយខិតខំកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវហាយវេទំនើប ដើម្បីធានាការចល័តរបស់មនុស្ស និងទំនិញ៕










