រុស្ស៊ី ងាកទៅចាប់ដៃគូជាមួយអ៊ីរ៉ង់ ដោយសារលង់ខ្លួនក្នុងសង្គ្រាមនៅអ៊ុយក្រែន
រដ្ឋធានីមូស្គូ៖ ដោយសារតែពិភពលោក កំពុងតែផ្ដោតការចាប់អាម្មរណ៍យ៉ាងខ្លាំង ទៅលើប្រទេសអ៊ីស្រាអែល កំពុងតែធ្វើសង្គ្រាម ជាមួយកងជីវពលហាម៉ាស់ នោះ ស្រាប់តែទីភ្នាក់ងារចារកម្មរបស់ចក្រភពអង់គ្លេស បានរាយការណ៍ អំពីរុស្ស៊ី កំពុងតែពង្រឹងភាពជាដៃគូ ជាមួយនឹងអ៊ីរ៉ង់ ដោយបានបង្កើននូវការលុកលុយ នៅក្នុងប្រទេសអ៊ុយក្រែន។
សារព័ត៌មានអារ៉ាប់អន្ដរជាតិ Al Arabiya News បានចេញផ្សាយ នៅថ្ងៃអង្គារ ទី១០ ខែតុលា ថា ក្រសួងការពារជាតិអង់គ្លេស បានបញ្ជាក់ នៅក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានសង្គ្រាមរបស់ខ្លួន ថា «ភាពឯកោជាលក្ខណៈអន្តរជាតិរបស់រុស្ស៊ី បានបង្ខំឱ្យរដ្ឋាភិបាលក្រុងមូស្គូ ងាកទៅរកកិច្ចខិតខំប្រឹងប្រែងខាងគោលនយោបាយការបរទេសរបស់ខ្លួន ឆ្ពោះទៅរកភាពជាដៃគូ ដែលមិនសូវចង់បាន កាលពីមុន ដើម្បីទទួលបានការគាំទ្រ ទាំងផ្នែកការទូត សេដ្ឋកិច្ច និង យោធា។ ជំនួយយោធារបស់អ៊ីរ៉ង់ សម្រាប់សង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន រួមមាន ដ្រូនរាប់រយគ្រឿង និង គ្រាប់កាំភ្លើងធំ។ ដ្រូនរបស់អ៊ីរ៉ង់ ក្លាយជាអាវុធដ៏សំខាន់ សម្រាប់យុទ្ធនាការវាយប្រហារពីចម្ងាយរបស់រុស្ស៊ី នៅលើទឹកដីរបស់អ៊ុយក្រែន។
បើតាមរបាយការណ៍ស៊ើបការណ៍សម្ងាត់របស់ចក្រអង់គ្លេស បានបញ្ជាក់ថា«ឥឡូវនេះ ការរៀបចំនេះ ត្រូវបានពង្រីក សម្រាប់ការដាក់បញ្ចូលគ្រឿងផ្គុំ និង ផលិតដ្រូន ក្រោមអាជ្ញាប័ណ្ណ នៅក្នុងរោងចក្រមួយ ស្ថិតក្នុងប្រទេសរុស្ស៊ី។ ជាមួយគ្នានេះ ទំនាក់ទំនង ការទូត និង សេដ្ឋកិច្ច រវាងរុស្ស៊ី និង អ៊ីរ៉ង់ ក៏កំពុងតែពង្រឹងផងដែរ»។
របាយការណ៍ស៊ើបការណ៍សម្ងាត់របស់ចក្រអង់គ្លេស បានបន្ដ ថា «ការចូលរួមរបស់រុស្ស៊ី ជាមួយនឹងអ៊ីរ៉ង់ តាមរយៈវេទិកាពហុជាតិសាសន៍ នឹងកើនឡើងយ៉ាងពិតប្រាកដ ក្រោយការចូលរួមរបស់អ៊ីរ៉ង់ នៅក្នុងអង្គការសហប្រតិបត្តិការសៀងហៃ កាលពីពេលថ្មីៗនេះ និង ការអញ្ជើញក្រុងតេអ៊ីរ៉ង់ ឱ្យចូលរួម នៅក្នុងវេទិកាសេដ្ឋកិច្ចរបស់ប្លុក BRICS ។
ប្រទេសអ៊ីរ៉ង់ បានអះអាង កាលពីពេលថ្មីៗនេះ ថា រុស្ស៊ី បានបោះទុនវិនិយោគ ជាមួយនឹងទំហំទឹកប្រាក់ ចំនួន ២,៧៦ពាន់លានដុល្លារ នៅក្នុងប្រទេសអ៊ីរ៉ង់ ចន្លោះពីឆ្នាំ២០២២-២០២៣។ ទំនាក់ទំនងសេដ្ឋកិច្ច ទំនងជាមានភាពស៊ីជម្រៅខ្លាំង ព្រោះរុស្ស៊ី កំពុងតែស្វែងរកការនូវកាត់បន្ថយទណ្ឌកម្ម ក្រោយការហ៊ុមព័ទ្ធសេដ្ឋកិច្ច ពីលោកខាងលិច និង សម្ពន្ធមិត្ត ពាក់ព័ន្ធនឹងសង្គ្រាម នៅអ៊ុយក្រែន៕












![trimeresurus insularis [Blue] by Wel Nofri](https://seuppcdn01.1x.com/images/user/41f1c3cf27e8e3c307e16a4244d15373-hd2.jpg)















• ជីផាត ជាកន្លែងដែលភ្ញៀវទេសចរណ៍ភាគច្រើនជាជនបរទេស ដែលគេចូលចិត្តដើរកម្សាន្តក្នុងព្រៃធម្មជាតិ សត្វ ព្រៃ ទឹកជ្រោះ ជ្រលងភ្នំ រុក្ខជាតិប្លែកៗ និងកម្រមាននៅតំបន់ផ្សេងៗ ដូចជាដើមក្រវាញ ដើមទេពទារូ ដើមឈើប្រណីតធំ ជាពិសេសជំរំស្នាក់នៅរបស់សត្វដំរី ដែលគេរកឃើញថា មានជាង ៤០០ក្បាលកំពុងរស់នៅទីនោះ
• បទុមសាគរ ជាឧទ្យានជាតិ និង ជាដែនជម្រកសត្វព្រៃ និង មច្ឆជាតិគ្រប់ប្រភេទ។ ក្រៅពីជាកន្លែងសម្បូរដំណាំហូបផ្លែច្រើនមុខឧទ្យានជាតិជាប់សមុទ្រមានឆ្នេរខ្សាច់ម៉ដ្ឋលាតសន្ធឹងធំល្វឹងល្វើយសម្បូរទៅ ដោយព្រៃកោងកាងយ៉ាងក្រាស់ក្រែល
• ស្ទឹងពពក ជាកន្លែងកំសាន្តដ៏កម្រមានមួយមានទីតាំងស្ថិតនៅ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ដែលមានលំហូរអព្ទ័ និងពពក តាមច្រលងជួរភ្នំក្រវាញខាងត្បូង ហេីយអាចមេីលឃេីញត្រេីយម្ខាងទៀតរបស់ជួរភ្នំក្រវាញខាងត្បូង
• អូរទឹកវេទ ជាទឹកធ្លាក់ដ៏ស្រស់ស្អាតមានរាងជាចំណិតព្រះច័ន្ទ ស្ថិតក្នុតំបន់អេកូទេសចរណ៍ជីផាត។ នៅទីនេះភ្ញៀទេសចរអាចជិះទូកចាក់បង្កង មើលសត្វអំពិលអំពែក មើលផ្នូរបុរាណដែលមានអាយុកាលជាង ៥០០ឆ្នាំ និងរូងប្រជៀវ៕








