ប្រទេសថៃ ៖ អ្នកនាំពាក្យរដ្ឋាភិបាលប្រទេសថៃលើកឡើងថា ពិធីបុណ្យបណ្តែតប្រទីប ឆ្នាំ២០២៣ បានទាក់ទាញឱ្យភ្ញៀវទេសចរបរទេសស្វែងរក និងកក់បន្ទប់ស្នាក់នៅជាច្រើនកន្លែង តាមរយៈក្រុមហ៊ុន Airbnb ជាពិសេស នៅទីក្រុងបាងកក មានភ្ញៀវទេសចរស្វែងរកបន្ទប់ស្នាក់នៅច្រើនជាងគេ បើធៀបនឹងកន្លែងផ្សេងទៀតរបស់ប្រទេសថៃ ។

នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក សាត់តាវ៉ាត់ផេតឆ័យ វ៉ាត់ឆារ៉ុង អ្នកនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រី បានលើកឡើងអំពីការស្វែងរកបន្ទប់ស្នាក់នៅក្នុងប្រទេសថៃតាមរយៈក្រុមហ៊ុន Airbnb ឃើញថា បានកើនឡើងរហូតដល់១៧% ក្នុងអំឡុងពិធីបុណ្យបណ្តែតប្រទីប ឆ្នាំ២០២៣ ។ ភ្ញៀវទេសចរបរទេសបានស្វែងរកបន្ទប់ស្នាក់ច្រើនបំផុត គឺក្នុងទីក្រុងបាងកក បន្ទាប់មក ខេត្តឈៀងម៉ៃ, ផាត់តាយ៉ា, ភូកេត, កោះសាមុយ, ហួរហ៊ិន, កោះផាង៉ាន់ និងក្រាប៊ី ។งานลอยกระทงเชียงใหม่ 2565 ปีนี้จัดไหม คาดเริ่มวันที่ 7 - 8 พ.ย. 65

លោក សាត់តាវ៉ាត់ផេតឆ័យ បន្តថា យោងតាមទិន្នន័យការកក់បន្ទប់ស្នាក់តាមរយៈក្រុមហ៊ុន Airbnb នៅប្រទេសថៃ បង្ហាញថា ចាប់ពីខែវិច្ឆិកា រហូតដល់ខែធ្នូ ឆ្នាំ២០២៣ មានភ្ញៀវទេសចរចិនបានស្វែងរកបន្ទប់ស្នាក់នៅ កើនឡើង៨៨% ហើយពួកគេបានកក់បន្ទប់ស្នាក់នៅក្នុងប្រទេសថៃច្រើនបំផុត ស្ថិតក្នុងលំដាប់ទី១ ។ ក្រៅពីនេះ ការស្វែងរកបន្ទប់ស្នាក់នៅរបស់ភ្ញៀវទេសចរអូស្ត្រាលីដើម្បីធ្វើដំណើរមកប្រទេសថៃ នៅខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២៣ បានកើនឡើង១៦% ។บัตรเทศกาล CAD ปล่อยโคมลอย ยี่เป็งล้านนา พ.ย. 2566 เชียงใหม่ – เฟซทิคเก็ต  ♡เฟซทิคเก็ต ♡

នៅឆ្នាំ២០២៣ ចំនួនការកក់បន្ទប់ស្នាក់នៅសរុបក្នុងប្រទេសថៃ តាមរយៈក្រុមហ៊ុន Airbnb បានកើនឡើងជាង៣០% បើធៀបនឹងឆ្នាំ២០២២ ។ រីឯក្រុមហ៊ុន Airbnb និយាយថា ភាពទាក់ទាញរបស់ប្រទេសថៃសម្រាប់ជនបរទេសនៅតែរឹងមាំ ។ អ្នកដំណើរមកពីទូទាំងពិភពលោក ចាប់អារម្មណ៍នឹងអត្តសញ្ញាណរបស់ថៃ ដូចជា ការទទួលស្វាគមន៍ភ្ញៀវ, វប្បធម៌, ម្ហូបអាហារ និងប្រពៃណី ។10+ ฟรี โคมลอย & โคมไฟ รูปภาพ - Pixabay

លោក សាត់តាវ៉ាត់ផេតឆ័យ បញ្ជាក់ថា លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃសង្ឃឹមថា ប្រទេសថៃនឹងបំពេញតម្រូវការភ្ញៀវទេសចរបរទេស ហើយលោកជឿថា រដ្ឋាភិបាលនឹងកំណត់គោលនយោបាយដើម្បីបំពេញតម្រូវការរបស់ភ្ញៀវទេសចរចំគោលដៅ និងស្របតាមការពេញនិយមរបស់ពួកគេ ។ ដូច្នេះ គោលនយោបាយយុទ្ធសាស្ត្រផ្នែកទេសចរណ៍របស់រដ្ឋាភិបាល នឹងជាកម្លាំងជំរុញសេដ្ឋកិច្ចជាតិ ។

លោកបន្ថែមថា ហេតុនេះ សូមឱ្យពលរដ្ឋថៃគ្រប់រូបរួមគ្នាធ្វើជាម្ចាស់ផ្ទះដ៏ល្អក្នុងអំឡុងពេលបុណ្យបណ្តែតប្រទីប និង High Season នៅឆ្នាំ២០២៣ ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសឱ្យត្រឡប់មកប្រទេសថៃម្តងទៀតនៅឆ្នាំបន្តបន្ទាប់ ៕นักท่องเที่ยวนับหมื่นร่วมปล่อยโคมลอยขึ้นฟ้ารับประเพณียี่เป็ง - Chiang Mai  News