ប្រទេសថៃ ៖ នៅចុងខែវិច្ឆិកា ឆ្នាំ២០២៣ អាកាសធាតុត្រជាក់បានគ្របដណ្តប់នៅតំបន់មួយចំនួនរបស់ប្រទេសថៃ ហើយធ្វើឱ្យចម្ការផ្កាស្បៃរឿងនៅស្រុកខនបុរី ខេត្តនគររាជសីម៉ា បានដុះលូតលាស់ល្អ និងចេញផ្កាយ៉ាងច្រើនពេញចម្ការ ។ ប៉ុន្តែកសិករនៅស្រុកខនបុរី និយាយថា ត្រូវប្រយ័ត្នកុំឱ្យមានទឹកដក់បំផ្លាញផ្កាស្បៃរឿង ហើយកសិករគួរតែពិនិត្យមើលដំណាំរបស់ខ្លួនឱ្យបានទៀងទាត់ ។ កសិកររំពឹងថា តម្លៃផ្កាស្បៃរឿងនឹងកើនឡើងនៅពេលប្រទេសថៃប្រារព្ធពិធីបុណ្យបណ្តែតប្រទីប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTpZud8gc5AoOOPvB4nxh3EGxDTKBOGudEHIkj_maXSZAknxZxVcSZ3NiLvZnV5wKZf4ZnugbgQhx64u9FfrNxkEhLyX3whDcNHipu9iI7cshmVDYeRm3T5uOBX9rEzfwTZuNWJ9Zbcn4iMLBJFBBsDoif4LtmNwZdz9w-QAUn8BG0d3DKxskpoNdfaOI/s1280/photo_2023-11-24_13-59-24.jpg

នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ សារព័ត៌មានថៃរាយការណ៍ថា អាកាសធាតុត្រជាក់ក្នុងអំឡុងខែវិច្ឆិកា បានធ្វើឱ្យដំណាំស្បៃរឿងរបស់កសិករនៅស្រុកខនបុរី ខេត្តនគររាជសីម៉ា ផ្តល់ទិន្នផលច្រើនជាងមុនជិតទ្វេដង ។ អាកាសធាតុត្រជាក់បានអំណោយផលដល់ការចេញផ្កា ហើយផ្កាស្បៃរឿងថែមទាំងមានពណ៌ស្រស់ស្អាតទាក់ទាញអ្នកធ្វើដំណើរទៅមកឱ្យចូលកម្សាន្ត និងថតរូបទុកជាអនុស្សាវរីយ៍ ។ ប៉ុន្តែជារៀងរាល់ព្រឹក ដោយសារមេឃចុះអ័ព្ទ និងមានទឹកដក់ជាប្រចាំនោះ បានធ្វើឱ្យផ្កាស្បៃរឿងរងផលប៉ះពាល់ និងខូចខាតអស់មួយចំនួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvqUh10UhnzN0NuY-j9wOoxLCQafp8fjklHFYcrCIp6q3honW1WvQ1X7Hc-MqGO8ipAMvD9O-Y4kucIaBaD6IQ3QFaZ_AKHEf55TT5vG3U_NZLcQRfxNhjvRpHQQb32TGZ1s2VS0q-LYVkiIFPqYt-TyPhVFnOZ57r_dOLn62ln7h8vNEobQVX4KR7sQc/s1280/photo_2023-11-24_13-59-24%20(2).jpg

លោក ឧទ័យ នូវ៉ុន ជាកសិករដាំផ្កាស្បៃរឿងនៅស្រុកខនបុរី ខេត្តនគររាជសីម៉ា និយាយថា ក្នុងអំឡុងពេលនេះ អាកាសធាតុត្រជាក់បានធ្វើឱ្យដើមស្បៃរឿងចេញផ្កាយ៉ាងច្រើន ថែមទាំងមានពណ៌ស្រស់ស្អាតទាក់ទាញភ្ញៀវទេសចរទៀតផង ។ ប៉ុន្តែដោយសារដើមស្បៃរឿងចេញផ្កាច្រើនពេក បានធ្វើតម្លៃលក់ចេញមិនសូវល្អប៉ុន្មានទេ ព្រោះនៅពេលផ្កាស្បៃរឿងរីកច្រើន តម្លៃនឹងធ្លាក់ចុះនៅលើទីផ្សារ ។ ទោះយ៉ាងណា កសិករក៏ទទួលបានប្រាក់ចំណូលខ្លះដែរនៅពេលនេះ ហើយលោកសង្ឃឹមថា តម្លៃផ្កាស្បៃរឿងនឹងកើនឡើងជាបន្តបន្ទាប់ ដោយសារប្រទេសថៃនឹងរៀបចំពិធីបុណ្យផ្សេងៗ ដូចជា ពិធីបុណ្យបណ្តែតប្រទីប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTZ_ptuyznc__wOfaKrlWI2lCcCnQhb-xjHla_QQTGVZNIbO2XZ6ablamcbGXyWmncLrZ58zVU9caED4CHAif3Ses_mLkjTj3tSBsfUtyYElr7QM4CbImxU7w_TdIUOIxDne0k99gZ0KSx59IWZPceB5YYQsltsuidyDIGwNx3Rvh9-SIhiAZTERIaO2E/s1280/photo_2023-11-24_13-59-25.jpg

លោក ឧទ័យ នូវ៉ុន បន្តទៀតថា ទោះយ៉ាងណា បច្ចុប្បន្ននេះ មានបញ្ហាទឹកដក់នៅពេលព្រឹកបណ្តាលមកពីអាកាសធាតុត្រជាក់ វាអាចធ្វើឱ្យផ្កាស្បៃរឿងមានជំងឺផ្សិត ។ ដូច្នេះ លោកចង់ផ្តាំផ្ញើទៅកសិករទាំងអស់ ត្រូវពិនិត្យមើលដំណាំរបស់ខ្លួនឱ្យបានទៀងទាត់ដើម្បីទទួលបានផលល្អ និងលក់នៅលើទីផ្សារ ដែលនឹងមានតម្រូវការកើនឡើងនាពេលខាងមុខ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8NTI8CxnnzqyDSVTxUUgVjARcliDxyqTr1sZ4GfDu_Ya58sa-ZUTqjajWBCNWdEa07qjif8JwFt-i-Hy4JY25pUpvadZil099t5hlUU0UJfZfwNXTXWXPrUL7a40Be0u4hb9sQXV2_hNlmQrVpq6Efihe28Itsw_bULlhUybp8hrYg_JMqA34Gswolzg/s1280/photo_2023-11-24_13-59-26.jpg