កាលពីពេលថ្មីៗនេះ កម្លាំងនគរបាលប្រឆាំងនឹងបទល្មើសសេដ្ឋកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយនឹងមន្រ្តីជំនាញនៃក្រសួងសុខាភិបាល បានចុះបង្ក្រាបទីតាំងកន្លែងនាំចូលផលិតផលគ្រឿងសម្អាងនិងអាហារបំប៉នមួយកន្លែង គ្មានប្រភពច្បាស់លាស់ ខុសច្បាប់ និងហួសឌឺឡេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFWTiv4yh-IoOSVfSuFysDlC03hZflS_yqQwStt-Ri1hKZ6iyUDDq_Z8Hn2Y-qBQBbDNpb93wNI2FmLOX2Km61o-WUc9LCIQ1UZ1fPZ9uYxeJ-3-HrodstGCOrGU6bWejyesJaT87F8ouMEpLcLt6OOJeAfs-mxTTgrD1laWsLJbhUF3h3QvQx8EcODgI/s1280/photo_2023-11-23_16-19-14.jpg

កាលពីថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០២៣នេះ ក្រោមការសម្របសម្រួលនិតិវិធីផ្ទាល់ពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងនៃអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្រ្កាបកន្លែងចែកចាយផលិតផលគ្រឿងសម្អាងនិងអាហារបំប៉នធំមួយកន្លែងដែលមានទីតាំងស្ថិតនៅផ្ទះលេខBA11+BA12 ផ្លូវបេតុង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5Lv7gZgkepmwcTWVXfpDNTMkqlCOpc253ALR5wUJQ2fD5qIcLGH4SyftXKdBXN_HnelZ1037JHjIatroQens0KNIgFFtLzGBsrxjg0nmLN8fLhDVkKrhwcQ3BKD4rS1hBksDhGoTPtUpwr9h4qp0al7yaymxfcpQlciO7Iv1kaXTABedMEe-KdTwfjNk/s1080/photo_2023-11-23_16-37-01%20(2).jpg

ក្រោយពេលត្រួតពិនិត្យរួចមកក៏បានរកឃើញថា មានផលិតផលគ្រឿងសម្អាងនិងអាហារបំប៉នសរុបចំនួន៤៨មុខ ទម្ងន់ប្រមាណ ៥ ៦៤១ គីឡូក្រាម។ នៅក្នុងនោះ ផលិតផល២៩មុខគ្មានច្បាប់ ដោយឡែក៩មុខទទៀតមានវិញ្ញាបនប័ត្រប្រវេទន៍ ប៉ុន្តែហួសសុពលភាព និងមានច្បាប់តែ១០ប៉ុណ្ណោះ ដែលគ្មានប្រភពនាំចូលច្បាស់លាស់ គ្មានប្រវេទន៍ និងគ្មានច្បាប់អនុញ្ញាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7moXnujW8xDV_wkj1g2IuruHOm9W0NFVJHVfkTowXKBDAAVlhCkfYX9tgg0deHMuqF5ZYsqxxNLyVzpEfrL_F8S2RQltIdt0Ha8IhKeRIOaxNKDIZEVctqFHCQVtCj0c3AUz4EqC2VGf5MlY3eUJP0RmdbvHK4z2xsmpH0TMQY0uhA4JFDzZBN_l2I5U/s1182/photo_2023-11-23_16-37-01.jpg

តាមរយៈវត្ថុខាងលើអាជ្ញាធរក៏បានធ្វើការដកហូតទាំងស្រុង និងបានសម្រេចឲ្យបិទទីតាំងនោះជាបណ្តោះអាសន្នសិន ព្រមទាំងបាននាំយកម្ចាស់ទីតាំងទៅសាកសួរបំភ្លឺនៅឯនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងអនុវត្តទៅតាមនិតិវិធីផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLrNiD1KZ1Na0WQp1RPZgvGhJivhkvEpk9Gnq0QHZIY5IU-nG_R3-AmKXf3SWpqDWdhNVASwV293gy1fooUOhLo8JAMagCxadC8m8CiVtRYOhTAsiYYo-5tpN668_tZAKeZdbhGJTgzcJSXshE5PtzDkq-izWvwAj2Xa1cDvqZvNj5N-IdWjeOdkx4bT4/s1200/photo_2023-11-24_10-37-06.jpg