Home Blog Page 142

អ្នកកាសែតជើងចាស់របស់ថៃម្នាក់ថា យោធាថៃកំពុង«ស្រវឹងសង្រ្គា.ម»លែងដឹងខុសត្រូវ លែងខ្វល់ពីក្រសែភ្នែកអន្តរជាតិ

0

ប្រទេសថៃ៖ អ្នកកាសែតជើងចាស់ថៃ លោក Pravit Rojanaphruk បានលើកឡើងពីស្ថានភាពរបស់ប្រទេសថៃថា ពេលនេះកំពុងបណ្ដោយឲ្យយោធាដែល«ស្រវឹងសង្រ្គា.ម»កាន់កាប់អំណាច ធ្វើអ្វីបំផ្លាញអ្វីស្រេចតែចិត្ត រួចហើយរកលេសបកស្រាយមិនទំនង ធ្វើសីលធម៌សង្គមកាន់តែធ្លាក់ចុះ ដោយមិនខ្វល់ខ្វាយពីការយល់ឃើញរបស់អន្តរជាតិឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjt6YPYDV01UIuFBRSFJXf4SWpslaYfZ0nQEFp4p3usWK0bDZVVFChCtDoB9EhSToih9IO57GVVf09ic5wHJt7gpLhKJx934FZjYi12lcxZjGPnOhvxxcrg7i-6bbh5wWUNAKqVkswJPZ-CJWDFyf7sUNRjj3GMzqQqjPFxeltIUGTU3ufwr6CbUp-NKGAZ/s640/photo_2025-12-27_13-52-26%20(2).jpg
យោងតាមសំណេររបស់លោក Pravit នៅលើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ បានបង្ហាញថា កាលពីខ្ញុំនៅក្មេង យើងត្រូវបានសាលាបង្រៀនថា ភូមាបានវា.យប្រហារក្រុងអយុធ្យា ហើយថែមទាំងដុតបំផ្លាញវត្តអារាមព្រះពុទ្ធសាសនាទៀតផង។ កាលនោះ ខ្ញុំគិតមិនយល់ទេថា ហេតុអ្វីបានជាពួកគេធ្វើបែបនោះ ហើយខ្ញុំតែងតែឆ្ងល់ថា តើវាអាចទៅរួចដែរឬទេ ក្នុងនាមជាអ្នកកាន់ព្រះពុទ្ធសាសនាដូចគ្នា?
លុះរហូតមកដល់ពេលនេះ នៅពេលដែលខ្ញុំបានឃើញទាហានថៃទៅបំផ្លាញរូបសំណាកព្រះវិស្ណុដ៏ធំមួយដែលសាងសង់នៅក្នុងប្រទេសកម្ពុជា ហើយដែលពួកគេអះអាងថាបានរំលោភលើទឹកដីថៃនោះ ទីបំផុតខ្ញុំបានយល់យ៉ាងច្បាស់ពីអារម្មណ៍នៃការស្រវឹងសង្គ្រាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjR1wGPV5ufkgz7UMpq6KXK4o45nTlQrJcxiDd_JHs8Lp_6Rp3grO94Zhgl48Qu2C3_0y9Th-GDvyMaWoMedeTy_acKK_RIvr3I1SX9fod9RS02810LzjXzNbw1jO1FM25SSz7qG4EFGe6M8psKaDhjaFQGqgiucKdMFxoXnrWSs05f1S5gQxy4c2yljgWz/s1280/photo_2025-12-27_13-52-27.jpg

តាមការបញ្ជាក់របស់លោក Pravit៖ ការស្រវឹងសង្គ្រាមនឹងធ្វើឱ្យសង្គមរបស់យើងលែងដឹងខុសត្រុវ និងព្រងើយកន្តើយចំពោះរបៀបដែលពិភពលោកមើលឃើញយើង។ វាប្រៀបដូចជាមនុស្សម្នាក់ដែលទទួលឥទ្ធិពលជាតិស្រវឹ.ងយ៉ាងខ្លាំង ដើរចុះដើរឡើង ហើយនិយាយគ្មានក្បាលកន្ទុយអញ្ចឹងដែរ។ សង្គមមួយដែលខ្វះការយល់ដឹង មិនដឹងពីរបៀបដែលសហគមន៍អន្តរជាតិយល់ឃើញពីសកម្មភាពរបស់ខ្លួនឯងឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkh_12yJDMzCsn8zpGmK6TgVsxlh-W7uSk987N474I_YFKSLgHbPL9P9P42cgSz3ZHrtSO1-cmviKWXwJL665xB3AC52YgPOcJhScd9TGioPHFT7M7YYG7bqw2pJy3t3RD0lEwQus7St681wIY_Y77vpeL6qaVV6vwJJU-88BNTsbkoblZkxcO4xYzb210/s1280/photo_2025-12-27_13-52-26%20(3).jpg
ជាក់ស្ដែង អ្នកកាសែតជើងចាស់រូបនេះក៏បានលើកឡើងអំពីរូបព្រះវិស្ណុដែលបានបំផ្លា.ញនោះផងដែរថា មិនថារូបសំណាកនោះចាស់ឬថ្មី ឧទ្ទិសឬអត់ ចុះបញ្ជីឬអត់ ចំណុចសំខាន់គឺថា ការប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ដើម្បីកម្ទេចវា គឺជាការប្រមាថយ៉ាងខ្លាំងចំពោះជនជាតិឥណ្ឌា និងអ្នកដែលកាន់សាសនាហិណ្ឌូ។ ឧទាហរណ៍ ប្រសិនបើប្រទេសណាមួយរុះរើរូបសំណាកព្រះពុទ្ធដ៏ធំមួយនៅបរទេសគេ ហើយបានធ្វើការអះអាងដូចគ្នា ឬស្រដៀងគ្នានេះ ថាវាគ្រាន់តែជាសំណង់ថ្មី ឬមិនត្រូវបានចុះបញ្ជីអ្វីឡើយ នោះពុទ្ធសាសនិកថៃនឹងមិនសប្បាយចិត្តដូចគ្នា។ ទោះបីជនបរទេសជាអ្នកសាងសង់រូបសំណាកព្រះពុទ្ធក្លែងក្លាយដើម្បីតុបតែងហាងស្រា ឬបារក៏ដោយ ជនជាតិថៃមួយចំនួនធំក៏នឹងខឹងសម្បារយ៉ាងខ្លាំងផងដែរ វាមិនទាក់ទងនឹងសំណង់បុរាណ មិនបុរាណ ឬមានការឧទ្ទិសឬអត់នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjr-vYaiRyWHFqaUNfUVpGfKdd1qN9fMUcOnjQvc7c42nb7jZKlNRp7kgwqIkpz-4U9w7XSi7SLaBcHdV7hbDByMsfgNgxa874eNOI86zwSd3KBvhSTjO8Gvs5qCGtUeE_fSL3HQJRvOjK6kpsmV7rfP6IJ4oR5LVJ2WPmQlwTw81YrPOERRtLBLTO6aX1g/s1080/photo_2025-12-27_13-52-26%20(4).jpg

គ្រាន់តែមើលរូបភាពទាំងនេះចុះ អ្នកនឹងឃើញថា តើប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានចុះផ្សាយព័ត៌មាននេះទូលំទូលាយកម្រិតណា។
ជាចុងក្រោយលោក Pravit បានគូសបញ្ជាក់ថា៖ ខ្ញុំចង់ប្រាប់ទៅក្រុមថៃជ្រុលនិយមថា គួរតែនាំគ្នាទៅតវ៉ាជាមួយប្រព័ន្ធផ្សព្វផ្សាយសិង្ហបុរីផងទៅ បើអ្នកឯងពូកែខាងបង្កើតសត្រូវជាមួយប្រទេសជិតខាងម្ល៉ឹងៗនោះ។ បង្កើតសត្រូវម្នាក់ទៀតទៅ ហើយកុំខ្វល់ពីពិភពលោក ឬទំនាក់ទំនងជាមួយរដ្ឋ និងប្រជាជនបរទេសអី។ កាលពីម្សិលមិញ កាសែត The Straits Times ដែលជាកាសែតរដ្ឋរបស់សិង្ហបុរី បានចុះផ្សាយចំណងជើងថា បន្ទាប់ពីឆែកមើលលើ Google Maps រូបសំណាកដែលត្រូវគេវាយចោលនោះ គឺស្ថិតនៅចម្ងាយ ៤០០ ម៉ែត្រពីព្រំដែនថៃ-កម្ពុជា ប៉ុន្តែ គឺស្ថិតនៅក្នុងដីកម្ពុជា។ ទៅចាត់ការជាមួយសិង្ហបុរីទៅ ដើម្បីបង្ហាញថាពួកអ្នកឯងកំពុង “ស្រវឹងសង្គ្រាម”។ ហើយកុំភ្លេចនាំគ្នាទៅវាយប្រហារលើ Google Maps ផងណា៎!
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBKlRWg_3Qi-tLmIBsx-sXt_2-LhOSox9qo30ovvUwE7_9hNTy0-xjhWkBAAwS6WOpodkI8od0TASoocScCHlX542RjBdvQDh05B5uPoQzH5TfiRI-uvlvukeJvhdZ1AzGb_3VYqWWVEq1-daYj81EHX5Ly9ib3KfV8fCP2djUkIT_jt7mMSDZBkdPpIF9/s567/photo_2025-12-27_13-52-27%20(3).jpg
ទាំងនេះ គឺជាការលើកឡើងរបស់អតីតអ្នកកាសែតដ៏ឆ្នើមរបស់ថៃ បានធ្វើរៀបរាប់ចំៗមិនខ្លាចមតិរិះគន់នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក ក៏ដោយសារតែលោកចង់បង្ហាញពីភាពត្រឹមត្រូវ និងការពិតប្រាប់ទៅកាន់ប្រជាជនថៃគ្រប់ៗគ្នា។ តែទោះជាយ៉ាងណាក៏ដោយ មនុស្សដែលនិយាយត្រង់មិនសូវទទួលបានការឲ្យតម្លៃនោះទេនៅក្នុងសង្គមថៃបច្ចុប្បន្ន៕

កម្ពុជា-ថៃ ត្រៀមជួបចរចាគ្នាអំពីរឿងព្រំដែនម្ដងទៀតនៅចំពោះមុខមហាអំណាចចិន

0

(ភ្នំពេញ)៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហការអន្តរជាតិ តំណាងប្រតិភូកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំត្រីភាគី ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជានិងថៃ នៅខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiteSHWUZmINZvWhTFukdKO1l_wj6jjCQFmZ5f153EuEygIpiDoutmTTIBCHMY9Oyr-5ibDR7qQSvNnvel6fGXx0U2-hIB5z8ogOKpGlAbj8EwPwYtl4SY9ryXYa4AOh8eYeY6KrGVtrPNCKZl3qm5hNNoL6TkV97t-DNgmvW_L5UW3EcdUY01V5thuV5_F/s1280/photo_2025-12-27_15-40-33.jpg

តាមបញ្ជាក់របស់ក្រសួងការបរទេសកម្ពុជា កម្ពុជានិងថៃ នឹងត្រៀមចូលរួមកិច្ចប្រជុំត្រីភាគីមួយជាមួយរដ្ឋមន្រ្តីការបរទេសចិន ដើម្បីពិភាក្សាអំពីការវិវត្តន៍ថ្មីៗនៃស្ថានភាពរវាងកម្ពុជានិងថៃ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨-២៩ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តយូណាន ប្រទសចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsmjElmxO9DsVLQCyEKNCuHvLq14pVZ8zjqfkKlZ6GH8F2xriH4kqDB7ksi5R-O1hfg-zAxcnxpRXhaY9BFlhqw-4X6SfV_JwBLM_HON19UdMycrsNgppRhenVZggvapvRK-fHT_92ygArp_hjakP4jefquebBgqTiCA3qpj4B0GgoAbW9yQexiio_v5Qn/s1080/photo_2025-12-27_15-40-33%20(2).jpg

កិច្ចប្រជុំនេះមានគោលបំណងសម្របសម្រួលការផ្លាស់ប្តូរយោបល់ប្រកបដោយការស្ថាបនា និង ភាពស្មោះត្រង់ ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជានិងថៃ ដើម្បីពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមក ជំរុញ ការកាត់បន្ថយភាពតានតឹង ក៏ដូចជាស្ដារឡើងវិញនូវសន្តិភាព សន្តិសុខ និងស្ថិរភាព នៅតាមតំបន់ព្រំដែន កម្ពុជា-ថៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyRpjYeP2YkSk11nA2nxE7L0UXkqfl8P6Q3zA0sXBvJnJKXUK6inKv9SDaw0wiiDDO7YBJs8ZCOKRhNnxpPI-gtNhtVhOzPCI757dLo44dd1XxSMEbYzM4Kk5ESf-gZkqhFCN4HCcwLq52_nVjXo7UKYubOzifUYKRugDLhbYeiNSuQXemPK3wrNIbqb93/s976/photo_2025-12-27_15-40-33%20(3).jpg

កម្ពុជាវាយតម្លៃខ្ពស់ចំពោះតួនាទីចិន ក្នុងនាមជាម្ចាស់ផ្ទះ ដែលផ្តល់វេទិកាសម្រាប់កិច្ចសន្ទនា និងការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងបង្កើនការយោគយល់គ្នាទៅវិញទៅមក និងចំពោះសន្តិភាពនិងស្ថិរភាព តំបន់។ កម្ពុជាបន្តបញ្ជាក់ចំពោះជំហរយ៉ាងមុតមាំក្នុងការដោះស្រាយទំនាស់ និងជម្លោះទាំងឡាយ តាម គ្រប់មធ្យោបាយសន្តិវិធី ការសន្ទនា និងផ្លូវការទូត ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh986hfTYGESIJcVXR6rkho6iy5dvh-ua0Hk8nzj5GU87c80O1WIHpwRWqyRtMvzVUEX94GgyILV0jy-V8d58pwjlZVTw5-wVGxtNKn7biKjlSbedTxOSR7R2FxqYHmVYfVw2bxJU5OpZf4Kl_b-FULFOaBSxX0bHP5TB5VdKkGSE4mAsGpBC05U3oGMisc/s1068/photo_2025-12-27_15-40-34.jpg
នាឱកាសនៃកិច្ចប្រជុំនេះ ឯកឧត្តម ប្រាក់ សុខុន ក៏នឹងជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិនផងដែរ ក្នុងគោលដៅពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូដ៏រឹងមាំរវាងកម្ពុជានិងចិន ដែលរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍ ក្នុងតំបន់ និងពិភពលោកទាំងមូល៕

អ្នកជំនាញផ្នែកច្បាប់ថា កម្ពុជាអាចទាមទារឲ្យថៃសងថ្លៃខូចខាតចំពោះការបំផ្លា.ញប្រាសាទព្រះវិហារបាន

0

(ភ្នំពេញ)៖ លោកមេធាវី សុក សំអឿន ដែលជាអ្នកមានជំនាញផ្នែកច្បាប់មួយរូប បានលើកឡើងពីលទ្ធភាពរបស់កម្ពុជា ក្នុងការទាញថៃឲ្យមកទទួលខុសត្រូវចំពោះការបំផ្លា.ញប្រាសាទព្រះវិហារ ថាពិតជាអាចធ្វើទៅបាន ប៉ុន្តែកម្ពុជាខ្លួនឯងត្រូវមានភ័ស្តុតាងរឹងមាំដើម្បីទុកបញ្ជាក់ប្រាប់តុលាការអន្តរជាតិជាមុនសិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgO7zqlgsiOnIycgI68l-xWOlX3UE0JUjLROKJ2aFEJ0XrpTHfaIKnXZ-f2w1W9N3Gc5dQHX03QgWj9KpWdQBfTc3MI1KJ8MzdVhvphLv8fgJxete7MkyvJd2RU589BV8uLvKyW-piYDeruaqUuPtIZuKmqHAJwY7hq8-suL2yrEe0Q1VUD_mg-XLLwZBDV/s1280/photo_2025-12-27_05-50-07%20(2).jpg

យោងតាមការបង្ហោះសំណេរនៅលើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី២៥ ខែធ្នូនេះ លោក សុក សំអឿន បានលើកឡើងអំពីសំណួររបស់អ្នកកាសែតថា តើកម្ពុជាអាចទាមទារឱ្យថៃសងការខូចខាត ដែលថៃបានធ្វើឱ្យប្រាសាទព្រះវិហារមានការខូចខាតដែរឬទេ? https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSikltOvXBlZaAyyjMMsMtzxIjFp0NdSug2IfeE_m_GP3Y0UfANdc5-cn6MtD6KyHcrG_1feqjmZm_jvrkJq9aOok7nuVf0QXcQBqhGcNMcIm9nq8q86A2PeEjXKnSGc4zF5MVydEuY7VkVuJpAdXJgMWYYbgRYLF8D2b46Bh4ZPl_HDA27wzsjuxjVjx6/s1200/photo_2025-12-27_05-50-07.jpgដោយលោកបានរឆ្លើយតបយ៉ាងដូច្នេះថា៖

ប្រាសាទព្រះវិហារត្រូវបានចុះបញ្ជីជាបេតិភណ្ឌពិភពលោកទៅហើយ ហើយតំបន់នោះក៏មានផ្លាកសញ្ញាថាជាតំបន់បេតិភណ្ឌពិភពលោកដែរ។ ដែលមានន័យថា មិនអាចមានប្រទេសប៉ះពាល់បាននោះទេ។ ដូចនេះ ប្រសិនបើថៃបានធ្វើឱ្យខូចខាត ដោយបាញ់ ឬ ផ្លោងគ្រាប់កាំភ្លើងចូលតំបន់នោះ ហើយបណ្តាលឱ្យមានការខូចខាតនោះ នោះប្រាកដជាទទួលខុសត្រូវក្នុងការសងការខូចខាតហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2SzxBymjU6iAk1beMxH67SK2boi6e_s-ZoYejeen5Ps0pXvXm9k4vGKKcnM1-laC1S448YKrU23Chy5vwHu92pyfLVf2HPbslM1Lmim0NjXdVPlZ03Bxgv4bDPpBvqCo4QFO1MWag6w0e8YVsxa4oFt8Uy4TFpOz2MtkU3ErLxXCLYUB_nik5kw_G02di/s960/photo_2025-12-27_05-50-08.jpg

ប៉ុន្តែ ថៃប្រាកដជាអះអាងថា កម្ពុជាបានដាក់កងទ័ពនៅតំបន់នោះ ដាក់កំាភ្លើងផ្លោងក្នុងតំបន់ហើយបានបាញ់ទៅលើវាហើយបានជាវាផ្លោងកាំភ្លើងធំចូលតំបន់នោះ។ កាលបើថៃមានភស្តុតាងបង្ហាញថា មានទ័ពកម្ពុជានៅក្នុងតំបន់នោះមែននោះ នោះកម្ពុជាទៅជាអ្នកទទួលខុសត្រូវចំពោះការខូចខាតនោះទៅវិញទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgXNKS_m9fZKOA31n3Xw6jFkmlZSXkkeJ1CBy75MGiQwiH2s0Yzs1M4EIKM0UY4beK0J-KIolrIp5HtgRQWnHxFoM-sDBEa41YRuWZ8QI449LcBMaNb8mYPMWi6fZBL65sieltpGWkCTS6AkL2d6Yklx1ZESwhHOy3ufcYmX2llqR3n9kW6IUxT0UkRTPj/s960/photo_2025-12-27_05-50-09%20(2).jpg

លោក សុក សំអឿន បានគូសបញ្ជាក់ថា ដូចនេះ ជាការសំខាន់ណាស់ ដែលកម្ពុជាត្រូវមានភស្តុតាងរឹងមាំ បង្ហាញពីទ្រង់ទ្រាយពេលប្រាសាទមិនទាន់មានការខូចខាត បង្ហាញភស្តុតាងឱ្យឃើញថានៅទីនោះមិនមានវត្តមានកងទ័ព ឬ កាំភ្លើងរបស់កម្ពុជានោះទេ បង្ហាញឱ្យឃើញថា គឺទ័ពថៃជាអ្នកធ្វើឱ្យខូចខាត ការខូចខាតមានទំហំប៉ុណ្ណាជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhr6R9_9pE3QI1zNM8WN8hOXcL3gK91yXghulIEWiZWtQ6yf75dpNPO44awU6sYwNG6YKLzf6CCfVy2YV27UlOSHWOxVdnxWOfXlv2WqysLuVIrl7oXKOKnAiWqoFq9E34kemM6gAF1Pbuto303GwFZp-KyQH2qxBU0Pfxo22DMDcUphKX3b2mDZt3qVQJw/s960/photo_2025-12-27_05-50-09.jpg

ជាចុងក្រោយលោកមេធាវីបានសង្កត់ធ្ងន់ថា៖ អង្គការសហប្រជាជាតិ ទៀតសោតបានត្រឹមតែធ្វើការថ្កោលទោសតែប៉ុណ្ណោះ ដូចនេះ ដើម្បីទាមទារឱ្យមានការសងការខូចខាតនោះ កម្ពុជាត្រូវដាក់ពាក្យបណ្តឹងទៅតុលាការអន្តរជាតិ ICJ ទាមទារឱ្យថៃសងការខូចខាតថែមទៀត ព្រោះមានតែតុលាការទេ ដែលមានសិទ្ធសម្រេចឱ្យសង ឬ មិនសង ដូចនេះ បើយើងមិនដាក់ពាក្យប្តឹងទាមទារ ថៃប្រាកដជាមិនអើពើហើយ៕

ថ្ងៃទី២៨ស្អែក ថៃនឹងទៅជួបពិភាក្សាជាមួយចិនអំពីបញ្ហាព្រំដែនកម្ពុជា-ថៃ

0

ប្រទេសថៃ ៖ បើតាមនាយករដ្ឋមន្ត្រីថៃចាំផ្ទះ លោក Anutin Charnvirakul និយាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ថា រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក Sihasak Phuangketkeow នឹងធ្វើដំណើរទៅប្រទេសចិន នៅថ្ងៃទី២៨ ខែធ្នូ ដើម្បីជួបលោក Wang Yi រដ្ឋមន្ត្រីក្រសួងការបរទេសចិន ជជែកពីបញ្ហាព្រំដែនកម្ពុជា-ថៃ ។ ក្រៅពីនេះ លោក Anutin បានបញ្ជាក់ពីទំនាក់ទំនងការទូតមិនពាក់ព័ន្ធនឹងកងទ័ពទេ ។

នាវេលាម៉ោង១០ព្រឹក ថ្ងៃទី២៧ ខែធ្នូ នៅខេត្តអយុធ្យា នាយករដ្ឋមន្ត្រីចាំផ្ទះ លោក Anutin បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានអំពីកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិនៅថ្ងៃទី២៥ ខែធ្នូ កន្លងមកថា ពលរដ្ឋថៃមិនគាំទ្រការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរដោយសារមិនទុកចិត្តកម្ពុជា ប៉ុន្តែកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិបានអនុវត្តតាមនីតិវិធីជាច្រើន ។ រីឯកងទ័ពមាននីតិវិធីរបស់ខ្លួន រដ្ឋាភិបាលថៃគាំទ្រកងទ័ពយ៉ាងពេញទំហឹង ។

ពេលនេះ កងទ័ពថៃបានធ្វើប្រតិបត្តិការតាមផែនការគ្រោងទុក រីឯទំនាក់ទំនងការទូត គឺជាតួនាទីរបស់ក្រសួងការបរទេស និងកិច្ចប្រជុំ GBC ដែលបានព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានកន្លងមក ។ រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក Wang Yi បានអញ្ជើញរដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក Sihasak ទៅពិភាក្សានៅទីក្រុងគុនមីង ប្រទេសចិន ដើម្បីជជែកពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃបច្ចុប្បន្ន ។

លោក Anutin និយាយដោយឥតអៀនខ្មាស់ថា កងទ័ពថៃបើកការវាយប្រហារកម្ពុជាលើកនេះដើម្បីការពារអធិបតេយ្យរបស់ខ្លួន និងគ្មានបំណងឈ្លានពានកម្ពុជាទេ ថៃត្រូវតែការពារអធិបតេយ្យមិនឱ្យប្រទេសជិតខាងល្មើសដាច់ខាត សូម្បីតែ១ចំអាមក៏មិនឱ្យបាត់បង់ ។ រដ្ឋាភិបាលថៃប្រកាន់គោលជំហរការពារទឹកដីមិនឱ្យបរទេសល្មើសអធិបតេយ្យ ហេតុនេះ សូមពលរដ្ឋយល់ពីរដ្ឋាភិបាល ។ ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃបច្ចុប្បន្ននឹងមិនប៉ះពាល់ដល់ការបោះឆ្នោតនៅប្រទេសថៃទេ ខណៈគណៈកម្មការរៀបចំការបោះឆ្នោតមាននីតិវិធី និងប្រកាសច្បាស់លាស់ ។

រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក Sihasak នឹងធ្វើដំណើរទៅចិន គឺបន្ទាប់ពីបញ្ចប់កិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៧ ខែធ្នូ និងបញ្ចប់នាវេលាម៉ោង១០និង២០នាទី នៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងខេត្តចន្ទបុរី ប្រទេសថៃ ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា និងថៃ ដែលដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក Natthaphon Narkphanit រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ។

កម្ពុជា និងថៃ បានឯកភាពគ្នាលើបទឈប់បាញ់ ដោយអនុវត្តចាប់ពីម៉ោង១២និង០០នាទីថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងរក្សាការឈរជើងនៅទីតាំងបច្ចុប្បន្ន ។ មេដឹកនាំថៃ និងកងទ័ពថៃថា កិច្ចប្រជុំ GBC បានសម្រេចឱ្យភាគីទាំងពីរឈប់បាញ់រយៈពេល៧២ម៉ោង បន្ទាប់មក ថៃនឹងដោះលែងវីរៈកងទ័ពកម្ពុជាទាំង១៨រូប ប៉ុន្តែប្រសិនបើកម្ពុជាមិនស្មោះត្រង់ កងទ័ពថៃនឹងបន្តប្រតិបត្តិការយ៉ាងចាស់ដៃ ។

គួរបញ្ជាក់ថា នារសៀលថ្ងៃទី២៧ ខែធ្នូ នេះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំត្រីភាគីរវាងកម្ពុជា-ថៃ-ចិន ដើម្បីពិភាក្សាអំពីស្ថានភាពវិវត្តបច្ចុប្បន្នរវាងកម្ពុជា-ថៃ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តយូណាន ប្រទេសចិន ៕

អ្នកលេងបណ្តាញសង្គមចិនរិះគ.ន់និងថ្កោលទោស Lisa លើការស្លៀកពាក់ក្នុងពេលប្រគំតន្រ្តី Deadline

0

ថ្មីៗនេះ Lisa សមាជិកក្រុម Blackpink បានក្លាយជាចំកណ្តាលនៃការរិះគន់លើបណ្តាញអ៊ីនធឺណិតចិនជុំវិញសម្លៀកបំពាក់នៅលើឆាករបស់នាងអំឡុងពេលការប្រគំតន្ត្រី។ តារាចម្រៀងវ័យ ២៨ ឆ្នាំរូបនេះដែលបានស្លៀកខោខ្លីៗនិងឈុតវែងស៊ិចស៊ីពេញមួយកម្មវិធី Deadline World Tour ហើយត្រូវបានវាយប្រហារម្ដងហើយម្ដងទៀតនៅលើបណ្ដាញសង្គមរបស់ចិន ដោយអ្នករិះគន់អះអាងថាសម្លៀកបំពាក់របស់នាងមានលក្ខណៈស៊ិចស៊ីហួសហេតុពេក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoLIgmfYayd1Rju50yXwdDsg2xWr892zG6zEEwgVLth0euzXI-6jvaZv4xzA9nxhcEfeApK0yti_6e26qdN8uBaGRMWnbWPKRk1RzkFrAqsYnHhRd5GCDekaO2slSH52y6pmNIpqhF4tEr0zwN3sRuSdNqHIHMXq3qD66HfAoIfj0xM0rsbkuh4hTwYk1-/s1920/image_2025-12-27_10-47-14.png
មិនត្រឹមតែរិះគន់សម្លៀកបំពាក់របស់នាងប៉ុណ្ណោះទេប៉ុន្តែប្រជាជនចិនមួយចំនួនក៏បានចាប់អារម្មណ៍លើក្បាច់រាំរបស់នាងដែរ។ ពួកគេបានលើកឡើងថាក្បាច់រាំសម្រាប់ការសម្តែងសិចស៊ីរបស់ Lisa មានចលនាដែល«បញ្ចេញត្រគាក» និង«ព្រំដែនមិនសមរម្យ» ដោយចោទនាងថាជាគំរូមិនល្អសម្រាប់អនីតិជន។ អ្នកបណ្តាញសង្គមម្នាក់បានស្តីបន្ទោសថា «ការសម្តែង Lisa បញ្ចេញគូទនិងគ្រវីឡើងញ័រ» ខណៈអ្នកប្រើម្នាក់ទៀតបានថ្កោលទោសការសម្តែងរបស់នាងថា «ស្រើបស្រាលណាស់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1jnDtU71zJzOn90lNS1GS9qzYP7REZimH1_wN2783RZbb9xxVTfzHusVL5RkUYhQAwQifSi7ii0FcYfhBb03mgsBlW_3SThNuRIZWQsJiLmBQL5JoOoQwRhH8tCOTogS6liiHLgDKffAHPlJuuUD6NnQBPAgqebH_ZQMXVVai5vupo5-3Y05l7SdPVKJ8/s1346/image_2025-12-27_10-47-16%20(2).png

កំហឹងបានកើនឡើងដល់ចំណុចដែលអ្នកខ្លះអះអាងថាពួកគេលែងចង់ឃើញខ្លឹមសាររបស់នាងទៀតហើយ។ អ្នកបណ្តាញសង្គមម្នាក់បានអង្វរថា «សូម Weibo ហាមនាងកុំឱ្យមានលើបណ្តាញសង្គមតទៅទៀត»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgP9-P5M-mBrwTaC9SdoMt89eJ5A6AuqILvn2FqEb9tRsaCWuVDFNvQ2nKp8yyQvwJ4w_2CWjJ7qwhkOV8CeVJOWjxdDIERW-r3Wkdi-ZapnQANyluBGoxSM6GMs6r1jqoNPC5BOo46pF0fjVqbCFB6zCFsjAFyCMXIYVLasHT2e0hxJyyRWnYUN99QGc_E/s1440/image_2025-12-27_10-47-17.png
គួរបញ្ជាក់ផងដែរថា នៅខែកញ្ញា ឆ្នាំ២០២៣ តារាចម្រៀង Lisa សមាជិកក្រុម BLACKPINK បានសម្តែងនៅក្លិប Crazy Horse ក្នុងទីក្រុងប៉ារីសដែលជាក្លិបកម្សាន្តសម្តែងស៊ិចស៊ីអាសអភាស ។ នៅពេលនោះ ប្រជាជនចិនមានការរិះគន់ជាច្រើនថា Lisa បានបង្កើតគំរូមិនល្អសម្រាប់ក្មេងមិនទាន់ពេញវ័យនៅជាអនីតិជនដោយសារតែអ្នកគាំទ្ររបស់ Lisa រួមមានសិស្សស្រីជាច្រើននាក់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWtly2NMj_hrfXWJatenWFn5zLZfmOh_MpIv0VDQ1PJg-GywRwFS1iLGlxvCCQZeNvDc7giqGz-21HtQUDSQjZYlkWoh5GCmT1yF_g3vhHwvlk9TRz36unC8MnoajArcHiDEkNpjmL5Xy3D8COIwqz1maH6g1xHqkTxpJKOkjDRq8rQJTqqoLZ2L5HFi4o/s1440/image_2025-12-27_10-47-18%20(2).png

នៅដើមខែវិច្ឆិកា ឆ្នាំ២០២៣ គណនី Weibo របស់ Lisa និង Fanpage របស់នាងនៅក្នុងប្រទេសចិនក៏ត្រូវបានលុបចោលដូចគ្នា។ ដោយសារតែទៅមើលការសម្ដែងរបស់ Lisa តារាស្រី Angelababy និង Jenny Zhang ក៏ត្រូវជួបបញ្ហារងគ្រោះទៅជាមួយ។ បន្ទាប់ពីរយៈពេល២ឆ្នាំ តារាស្រី Angelababy ទើបតែលេចមុខលើកម្រាលព្រំក្រហមនៅចិនក្នុងកម្មវិធីកម្សាន្តនាពេលថ្មីៗនេះប៉ុណ្ណោះ៕

ទោះមកចំពេលមានសង្គ្រា.មប៉ុន្តែក្រុម Nchive មិនលុបចោលថែមទាំងបេ្តជ្ញាចិត្តផ្សព្វផ្សាយថាកម្ពុជាសុវត្ថិភាព

0

នេះជាលើកទី២ហើយដែលក្រុមចម្រៀង K-Pop Nchive បានមកដល់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជាបើទោះបីជាក្រុមនេះមកចំពេលមានការប៉ះទង្គិចគ្នាក្តីប៉ុន្តែពួកគេសម្រេចចិត្តមិនបោះបង់មិនមានការពន្យារពេលឬលុបចោលឡើយ។ អ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្រកម្ពុជាជ្រួលជ្រាបពេញបេះដូងនោះ Nchive បានបេ្តជ្ញាចិត្តជួយផ្សព្វផ្សាយដល់ពលរដ្ឋកូរ៉េនិងពិភពលោកពីសុខសុវត្ថិភាពនៅក្នុងប្រទេសកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6t5YBfWf5yxltAe9wYaqSyyN5YI4_1wiJz2GHJNxbNbATISlweKfcfpOLa1S8mGbSw8Q7mQ9_S0NPxKjOHcll5cbl4QhS8LzvfbGA3WlIpfaZKAJD6TBnYV9gZEa2KJSUHzPnwbGtqf8cV13fW_8HUcFSAXMa0jh62MlXShGoJOgukGNduWMOtq4WKs5R/s2048/image_2025-12-27_11-17-47.png
គេចាំបានថាកាលពីខែសីហា ក្រុមចម្រៀង Nchive ធ្លាប់បានមកប្រទេសកម្ពុជារយៈពេល៣សប្តាហ៍ដើម្បីផ្សព្វផ្សាយក្រុមរបស់ខ្លួនដែលពោរពេញដោយអនុស្សាវរីយ៍ល្អៗជាច្រើន។ មិនត្រឹមតែប៉ុណ្ណោះក្រុមចម្រៀងបុរសដែលមានសមាជិក៦នាក់នេះបានថត MV បទចម្រៀងរបស់ខ្លួនក្នុងពេលមកប្រទេសកម្ពុជាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhyphenhyphenfTr83KT2OzJ8vpbYW8tUTPk0i9mLMMCIlXw7wM6YpC44OZLo-GZjtXigzaWrZ0oVb6Lv_9Hwzy0TkdwDOifwx2g-BNNLnxQD-dm1D0agsBiLrfr1d1fOvqIXWf0i0QeqXuoHiNfFBafOEnyRFH20anHd3VkjD_XvQpuzyPJcxG29qWcarfsL9jdUlU9/s2048/image_2025-12-27_11-17-47%20(2).png

បន្ទាប់ពីបែកអ្នកគាំទ្រកម្ពុជាប្រមាណ៤ខែពេលនេះក្រុមចម្រៀង Nchive បានវិលមកជាថ្មី ក្នុងការរៀបចំប្រគំតន្រ្តីចំនួន២ថ្ងៃនៅថ្ងៃទី២៧-២៨ ដែលមានឈ្មោះថា «Live To Believe»។ មុនពេលការប្រគំតន្រ្តីមកដល់ Nchive បានចូលជួបសម្តែងការគួរសមជាមួយនឹងរដ្ឋមន្រ្តីក្រសួងទេសចរណ៍ថែមទាំងបង្ហាញពីការប្តេជ្ញាចិត្តរបស់ពួកគេទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGkFa9BGiNLpKHZEcI2MAas0SEvQOc0bdlVpvo-_DHnc0n36B1Y6DLrmZkxMVsRFHIiRkmtjVF2BAcDZyuQWH7mvsW1TdrrcE4Bb3zHiJHRPzr8nBEMcRaHYXxQUHhgJ40sPGLHwcQZ4GFKp6I4leC36rMy1rySYsrih3c74lwySNM828ZLDPAhYGVeg4s/s1440/image_2025-12-27_11-15-32%20(2).png
តាមការប្រកាសរបស់ក្រសួងទេសចរណ៍នៅព្រឹកថ្ងៃទី២៧ ខែធ្នូ បានឱ្យដឹងថា ក្រុមតារាចម្រៀងបុរស K-Pop ដែលកំពុងតែល្បី Nchive បេ្តជ្ញាជួយផ្សព្វផ្សាយដល់ប្រជាជនកូរ៉េ និងពិភពលោកពីកត្តាសុខសុវត្ថិភាព និងបដិសណ្ឋារកិច្ចដ៏រួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា ក្នុងដំណើរតន្រ្តីទេសចរណ៍ចែករំលែកក្តីស្រលាញ់ និងសាមគ្គីភាពរបស់ខ្លួននៅកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwvOwG3nv50-a7mYIBX-jr-Khu6QRI3E4I28wfJUZZUCjvDu7kAF4gtxdicr6uRMAHDMjOI9bmYXywYVDBp5XFK2DmMzcmlaRQtKygYbFD2r0ZoxrZgnNnYp7EjLdJyWP1g8m3JGG1KxRM9iijVq5TcEEXnQOplHPtpPknVspM2frDOwbjCPVLlfamyoZU/s1440/image_2025-12-27_11-15-31%20(2).png

ក្នុងជំនួបនេះ Nchive ក៏បានរៀបរាប់ពីមូលហេតុរបស់ពួកគេដែលជ្រើសរើសមកប្រទេសកម្ពុជា គឺដោយសារតែមានទំនុកចិត្តដ៏មុតមាំលើការផ្តល់នូវសុខសុវត្ថិភាព និងសន្តិសុខដ៏ល្អប្រសើរដល់ភ្ញៀវទេសចរអន្តរជាតិដោយរាជរដ្ឋាភិបាលកម្ពជា ព្រមទាំងបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងរួសរាយរាក់ទាក់របស់ប្រជាពលរដ្ឋខ្មែរ ពិសេសគឺសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា ភាពរស់រវើក និងទាក់ទាញនៃគោលដៅទេសចរណ៍កម្ពុជានីមួយៗ ដែលសមាជិកក្រុមបានទទួលនូវបទពិសោធដ៏ល្អ និងមិនអាចបំភ្លេច ក្នុងដំណើរសម្តែងរបស់ខ្លួននាពេលកន្លងមកនេះ៕

ខុសហើយនៅខ្លាំងទៀត! ថៃទៅគាស់កកាយព័ត៌មានចាស់ៗដើម្បីវា.យប្រហារឥណ្ឌាវិញម្ដង

0

នៅខណៈពេលដែលប្រទេសខ្លួនកំពុងត្រូវបានថ្កោលទោ.សដោយមនុស្សរាប់ពាន់លាននាក់ដែលកាន់សាសនាហិណ្ឌូនៅជុំវិញពិភពលោកថាជាពូ.ជទមិឡអត់សាសនាបំផ្លា.ញរូបសំណាកព្រះវិស្ណុ ឥឡូវនេះសារព័ត៌មានក្នុងស្រុករបស់ថៃ រួមទាំងប្រជាពលរដ្ឋថៃមួយចំនួន បានចាប់ផ្ដើមទៅស្វែងរករូបភាពនិងវីដេអូពីព័ត៌មានចាស់ៗ ដើម្បីយកមកវា.យប្រហារប្រទេសនិងប្រជាជនឥណ្ឌាវិញម្ដង។

តាមការចុះផ្សាយរបស់សារព័ត៌មាន MGR Online របស់ថៃ ពួកគេបានបង្ហាញអំពីសកម្មភាពការរុះរើរូបសំណាកព្រះយេស៊ូនៅក្នុងប្រទេសឥណ្ឌា ដែលទង្វើនេះត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថាជាយុទ្ធសាស្ត្រ «បង្វែរដាន» ដើម្បីកាត់បន្ថយការខឹងសម្បារពីអន្តរជាតិជុំវិញការវាយកម្ទេចរូបសំណាកព្រះវិស្ណុរបស់ហិណ្ឌូនៅតាមព្រំដែនកម្ពុជា កាលពីពេលថ្មីៗនេះ។

នៅលើ TikTok និងបណ្តាញសង្គមផ្លូវការរបស់ខ្លួន MGR Online បានចែករំលែកវីដេអូនៃអាជ្ញាធរឥណ្ឌាកំពុងដកចេញនូវរូបសំណាកព្រះយេស៊ូកម្ពស់២០ហ្វីត (ប្រហែល៦ម៉ែត្រ)។ ចំណងជើងនៃវីដេអូនោះបានលើកឡើងដោយផ្ទាល់នូវជម្លោះការទូតដែលកំពុងកើតឡើងថា៖
«ពាក់ព័ន្ធនឹងករណីដែលឥណ្ឌាតវ៉ាចំពោះអាជ្ញាធរថៃ ដែលបានបំផ្លាញរូបសំណាកព្រះហិណ្ឌូដែលសាងសង់ដោយកម្ពុជា… ប្រសិនបើយើងក្រឡេកទៅមើលកាលពីឆ្នាំ២០២២ វិញ អាជ្ញាធរឥណ្ឌាខ្លួនឯងក៏បានបំផ្លាញរូបសំណាកព្រះយេស៊ូកម្ពស់២០ហ្វីត នៅក្នុងភូមិ Gokunte រដ្ឋ Karnataka ដែលបានតាំងនៅទីនោះអស់រយៈពេលជាង១៨ឆ្នាំមកហើយដែរ»។

ការបង្ហោះនោះបានបន្តអះអាងថា ប្រទេសឥណ្ឌា «បំផ្លាញជាបន្តបន្ទាប់» នូវព្រះវិហារគ្រិស្តសាសនា និងវិហារឥស្លាម ក្រោមលេសនៃការទន្ទ្រានដីសាធារណៈ ដោយចង់បញ្ជាក់ថា ការរិះគន់របស់ឥណ្ឌាមកលើថៃ គឺជាទង្វើ «លាក់ពុត»។

ការបង្ហោះនេះបានរីករាលដាលយ៉ាងឆាប់រហ័ស ប៉ុន្តែទទួលបានប្រតិកម្មអវិជ្ជមានច្រើនលើសលប់ ដែលបង្កឲ្យមានវិវាទថ្មីមួយទៀតសម្រាប់ស្ថាប័នព័ត៌មានថៃមួយនេះ។ អ្នកលេងបណ្តាញសង្គមថៃជាច្រើនបានរិះគន់ស្ថាប័ននេះថា បាន«ចាក់សាំងលើភ្លើង» ក្នុងអំឡុងពេលវិបត្តិយោធា និងការទូតដ៏រសើប។ មតិដែលទទួលបានការគាំទ្រច្រើនមួយបានលើកឡើងថា «ជំនួសឲ្យការបកស្រាយពីជំហររបស់យើង បែរជាយើងទៅវាយប្រហារសាសនារបស់គេទៅវិញ? រឿងនេះធ្វើឲ្យប្រទេសថៃមើលទៅកាន់តែអាក្រក់»។

អ្នករិះគន់ផ្សេងទៀតយល់ថា ការយកការអនុវត្តច្បាប់ក្នុងតំបន់កាលពីច្រើនឆ្នាំមុន មកប្រៀបធៀបនឹងការប្រើកម្លាំងយោធាវាយកម្ទេចរូបសំណាកអាទិទេពក្នុងតំបន់សង្គ្រាមឆ្នាំ២០២៥ គឺជារឿងដែលមិនអាចទទួលយកបានទេ។ ការផ្សព្វផ្សាយបែបនេះអាចធ្វើឲ្យទំនាក់ទំនងជាមួយឥណ្ឌាកាន់តែអាក្រក់ទៅៗ ខណៈដែលថៃកំពុងរងសម្ពាធការទូតពីកម្ពុជា និងឥណ្ឌារួចទៅហើយ។
រហូតមកដល់ពេលនេះ MGR Online នៅមិនទាន់លុបការបង្ហោះនោះចេញនៅឡើយទេ បើទោះបីជាមានការរិះគន់រាប់ពាន់ពីសំណាក់អ្នកកាន់សាសនាគ្រិស្ត ហិណ្ឌូ និងជនជាតិថៃខ្លួនឯង ដែលអំពាវនាវឲ្យមានក្រមសីលធម៌សារព័ត៌មានវិជ្ជាជីវៈបន្ថែមទៀតចំពោះវិបត្តិនេះក៏ដោយ។

សូមជម្រាបជាថ្មី ទង្វើរបស់ថៃដែលបំផ្លាញរូបសំណាកព្រះវិស្ណុ ក្នុងទឹកដីកម្ពុជា បានបណ្តាលឲ្យផ្ទុះប្រតិកម្មនិងរិះគន់ ពេញពិភពលោក។ ទាំងសារព័ត៌មានឥណ្ឌានិងសារព័ត៌មានអន្តរជាតិជាច្រើន បានចុះផ្សាយជាមួយនឹងចំណងជើងធំៗ ដែលដាក់ការស្តីបន្ទោសថៃចំៗថា បានប្រព្រឹត្តទង្វើគ្មានការគោរព និងឲ្យតម្លៃដល់សាសនា៕

ថៃប្រតិកម្មខ្លាំង! ក្រោយគណៈប្រតិភូ GBC តំណាងកម្ពុជាបដិសេធមិនហូបអាហារដែលពួកគេរៀបចំ

0

សារព័ត៌មាន និងប្រជាជនថៃបានសម្ដែងការប្រតិកម្មហាក់ទទួលយកមិនបានយ៉ាងខ្លាំង បន្ទាប់ពីគណៈប្រតិភូតំណាងខាងកម្ពុជា បានបដិសធមិនទទួលទានទាំងទឹកនិងអាហារដែលភាគីថៃបានរៀបចំទុកឲ្យ ហើយសុខចិត្តធ្វើដំណើររាប់ម៉ោងពីខេត្តចន្ទបុរី ប្រទេសថៃ មកទទួលទានអាហារនៅប្រទេសកម្ពុជាវិញ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Amarin TV នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ បានឲ្យដឹងថា ក្នុងអំឡុងពេលសម្រាកពីកិច្ចប្រជុំGBC ប្រតិភូកម្ពុជា បានធ្វើដំណើរត្រឡប់មកកម្ពុជាវិញ ដើម្បីទទួលទានអាហារថ្ងៃត្រង់រួចទើបទៅប្រជុំបន្ត ក៏មិនព្រមប៉ះពាល់ទឹក មិនហូបអាហារ និងមិនប្រើប្រាស់ផលិតផលថៃទាំងអស់ ដែលត្រៀមទុកក្នុងកិច្ចប្រជុំនេះជាដាច់ខាត។

តាមការបញ្ជាក់ គឺប្រតិភូតំណាងកម្ពុជាសុខចិត្តចំណាយពេល ៤ម៉ោងទាំងមកនិងទៅ ពីខេត្តចន្ទបុរី មកកម្ពុជា។ ទង្វើនេះបានធ្វើឲ្យថៃមានការមិនពេញចិត្តជាខ្លាំង ដោយបាននាំគ្នាលើកឡើងថា កម្ពុជាមិនឲ្យតម្លៃពួកគេដែលជាម្ចាស់ផ្ទះនៅក្នុងការរៀបចំកិច្ចប្រជុំនេះទាល់តែសោះ។

យ៉ាងណាក៏ដោយ សកម្មភាពរបស់គណៈប្រតិភូកម្ពុជានៅពេលនេះ នៅមិនទាន់ស្មើនឹងទង្វើមា.ក់ងាយរបស់គណ់ប្រតិភូថៃដែលបានធ្វើកាលពីកិច្ចប្រជុំ GBC លើកមុននោះទេ ដែលនៅពេលនោះនាង ប៊ូម ប៉ាណាដា ដែលគេតែងតាំងឲ្យធ្វើជាអ្នកនាំពាក្យក្រសួងការពារជាតិថៃ បានបង្ហាញអកប្បកិរិយាមិនសមរម្យជាច្រើនឌឺដងមកកាន់កម្ពុជា។

ក្នុងនោះ រួមមានទាំងការលើកទូរស័ព្ទថតវីដេអូយ៉ាងរញ៉េរញ៉ៃនៅខណៈដែលកិច្ចប្រជុំចាប់ផ្ដើម, ការហៅឈ្មោះលោកជំទាវ ម៉ាលី សុជាតា បែបពេបជ្រាយ, ការលើកដបទឹកបរិសុទ្ធដែលមានអក្សរដាក់ថា Cambodia មកកាន់បែបសើចចម្អកនិងមើលងា.យ រួមទាំងការមិនព្រមទទួលទានអាហារនិងភេសជ្ជៈដែលកម្ពុជារៀបចំឲ្យផងដែរ។

ទាំងនេះគឺជាអ្វីដែលថៃបានធ្វើមកលើកម្ពុជាមុនប៉ុណ្ណោះ ចុះហេតុអ្វីបានជាពេលនេះមិនអាចយកទង្វើដដែលនេះពេលកម្ពុជាធ្វើដាក់វិញដូច្នេះ?

មាលា បង្ហាញមោទនភាពចំពោះ ប៉ីប៉ី ឌី ដែលខិតខំយ៉ាងខ្លាំងដើម្បីរួមចំណែកជួយជាតិ

0

តារាម៉ូដែល មាលា បានបង្ហាញមានមោទនភាពចំពោះ ប៉ីប៉ី ឌី ដែលខិតខំយ៉ាងអស់ពីសមត្ថភាពក្នុងការជួយប្រជាជនដែលកំពុងជួបទុក្ខលំបាក។ មាលា ថែមទាំងទម្លាយទៀតថា ប៉ីប៉ី ឌី មើលទៅហត់នឿយពេញដោយអារម្មណ៍សោកសៅ ខណៈមានការយកចិត្តទុកដាក់ខ្លាំងចំពោះជាតិមាតុភូមិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsY6YzfzSw6pEV9aNiSwXVDaG6Si80KCz6shxCLwPxm9yCpSJ_OAog3yTk1cqacF6zG4Qyp5pkDPoy1aJtPxk5l9mlxm2r-Dbqy39pzitcIHW3TEYIZ5ZfNHYailB0pF_KEKcicKRMpibecyzyN5sdKcNUrCOi8lxCj3Eu8Ci4HWZtW7wGo1r2wax6vNal/s1920/image_2025-12-27_10-08-55.png

បន្ទាប់ពីបង្កើតមូលនិធិជួយដល់ជនភៀសសឹកកន្លងមកពេលនេះ មាលា នៅតែបន្តជួយបងប្អូនប្រជាជនខ្មែរដោយផ្តល់ជាអំណោយអង្ករមកកាន់មូលនិធិ ប៉ីប៉ី ឌី រួមជាមួយនឹង ពេជ្រ វត្តីសារ៉ាវឌ្ឍី។ អ្វីដែលកាន់តែចាប់អារម្មណ៍ មាលា គឺបានបង្ហាញអារម្មណ៍មានមោទនភាពចំពោះ ប៉ីប៉ី ឌី បន្ទាប់ពីឃើញការខិតខំរបស់លោកយ៉ាងសស្រាក់សស្រាំពិតប្រាកដ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjst7sORkRtNVgLirAhBmQvvJ-JyZAoehHguWYrWexf-0d5elHerGHYG1TfDrKtKYDg3D_tW36YGsotsYWMcKLwSfHIENQPf-nq5nWk4dSMhmqbUzmkbpgHDTW-cLKX0CFTd1shCj3fdSER6rpkrz_a_EQRA1ArNKUIy4DsDyP8dfz7p3cxr5cikjR7lhJM/s1408/image_2025-12-27_10-08-52.png

មាលា បានបង្ហោះរូបជុំគ្នាមួយសន្លឹកកាលពីយប់ថ្ងៃទី២៦ ធ្នូ ជាមួយនឹងអារម្មណ៍របស់ខ្លួនដោយរៀបរាប់ថា «ដឹងទេបង ប៉ីប៉ី ឌី ខំប្រឹងអស់ពីសមត្ថភាព ពេលទៅដល់កន្លែងចែកអំណោយ ខ្ញុំឃើញគាត់អង្គុយនៅម្ខាងផ្លូវ ហើយមើលទៅគាត់ហត់នឿយណាស់ ក្រៀមក្រំណាស់ ភ្នែករបស់គាត់មើលទៅទទេរៗពីព្រឹត្តិការណ៍ថ្មីៗទាំងអស់។ ខ្ញុំគ្រាន់តែចង់និយាយថាខ្ញុំមានមោទនភាពប៉ុណ្ណាដែលមានចិត្តល្អ និងមានឥទ្ធិពលពិតប្រាកដដូចគាត់។
គាត់យកចិត្តទុកដាក់ខ្លាំងណាស់សម្រាប់ជាតិយើង ហើយផ្តល់អ្វីៗដែលគាត់មានសម្រាប់អ្នករាល់គ្នា។ ស៊ូៗបង ប៉ីប៉ី ឌី ថ្ងៃនេះមិនងាយស្រួលទេ ប៉ុន្តែអ្វីៗនឹងប្រសើរឡើង។ សន្តិភាពនឹងត្រឡប់មកយើងវិញ។ ហើយឥឡូវនេះ ខ្ញុំដឹងថាបងកំពុងធ្វើអ្វីៗគ្រប់យ៉ាងដែលបងអាចធ្វើបានហើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9djuesZpcwvKLZPnGoXcJP36iAx68ExciTV-8JsZLow8Xy55UhTYeCZK-o-6t4Bcd7O_6TChpZj94jepyOuCLFAbeDOOKk8Av-GMeJhe0O9mriCt6-7KVj53EOKeLL33buDK5FHKdwZsEhnCD_QHNWmZOBWASL_YXLD3Jywk_mJOUspF68DRX13e2IthZ/s1440/image_2025-12-27_10-08-50.png

គួរបញ្ជាក់ផងដែរថា ទោះបីជាកន្លងមក ប៉ីប៉ី ឌី ជួបព្យុះភ្លៀងមានការចោទប្រកាន់គ្រប់សព្វទាក់ទងនឹងលុយជំនួយក្តីប៉ុន្តែលោកនៅតែសម្រេចចិត្តវិលត្រឡប់មកជួយជនរួមជាតិវិញ។ ថ្មីៗនេះ ប៉ីប៉ី ឌី ក៏បានបង្ហាញថាលោកបានចុះខេត្តជួយជនភៀសសឹកចំនួន១៤ថ្ងៃ ហើយនៅតែបន្តទទួលជំនួយធម្មតា ខណៈស្បៀងនៅតែបន្តដឹកទៅតាមគោលដៅ៕

ទីនីន ស្នើឱ្យអ្នកលេងបណ្តាញសង្គមឈប់ប្រើពាក្យសម្តីឌឺដង ឡកឡាយ លេងសើចមកកាន់ប្រជាជនឥណ្ឌា

0

ទីនីន បានចេញវីដេអូមួយស្នើឱ្យបញ្ឈប់ជាបន្ទាន់រាល់ការនិយាយលេងសើចឌឺដង ឡកឡាយ មកកាន់ប្រជាជននិងប្រទេសឥណ្ឌា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMh-eld05NovgRv8HKCZujIKe6KechRNpSr75AsXlyEQNdxsRocxt5ZV9PdCOX_awGmodgSJg9yo8p3rRBk2aLojCJQXmKoqR6oQmdYQoRIkgPslmd2_Eed47sokZcKW3H8t3QtoI5C5Tl6aGr2JbuacT49TheeEYQRBMYxFx-PkmZ5WAql5My8iNs6TOM/s2048/image_2025-12-19_09-00-28.png

នាយប់ថ្ងៃទី២៦ ខែធ្នូ ទីនីន ដែលជាម្ចាស់ប្រ៊េនមួយរូបរួមទាំងមានងារជាជំទាវ បានស្នើឱ្យអ្នកលេងបណ្តាញសង្គមបញ្ឈប់ជាបន្ទាន់រាល់ការបង្ហាញកាយវិការផ្សេងៗដែលពាក់ព័ន្ធជាមួយនឹងជនជាតិឥណ្ឌាឬប្រទេសឥណ្ឌាក្នុងន័យលេងសើច ឡកឡាយ ដូចជាពាក្យឥណ្ឌាស្អុយក្លៀកជាដើម។ ទីនីន ថាពេលនេះឥណ្ឌាគឺប៉ះពាល់អារម្មណ៍ខ្លាំងពេលដែលយោធាថៃកម្ទេចសំណាកអាទិទេពសាសនាហិណ្ឌូដូច្នេះប្រជាជនខ្មែរមិនគួរលេបខាយនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqrbTh7blORETezvIW-rgDMMjl0uG6vMx7TyH1sqkYDc5FaWf2WXH-EsKLSzwzaEurtILxG9YtoLa9ZpLoYjCeeho6Zap5h-XmBVoTF6d2ua1caIqrFKEsH6pDjCB7I7Yx4IaQDga7INpJkJVcB3Icxin8fK1LVcgAGRmYZSNaHe-tDXOPFaK9qn1Ec01P/s1920/image_2025-11-12_13-52-04.png

ទីនីន បានលើកឡើងទៀតថា យើងគួរតែបង្ហាញពីភាពឈឺចាប់ក្តីបារម្ភទៅលើបញ្ហាថ្មីៗនេះខណៈដែលឥណ្ឌាកំពុងតែតទល់ជាមួយនឹងសៀម ហើយយើងត្រូវធ្វើជាមនុស្សថ្លៃថ្នូរ កុំលេងសើចជាមួយនឹងវប្បធម៌ការរស់នៅរបស់ជនជាតិឥណ្ឌា ហើយប្រជាជនឥណ្ឌាគឺមានច្រើនខ្លាំង។ ក្នុងកាលៈទេសៈនេះគឺយើងមិនត្រូវនិយាយលេងសើច ប៉ុន្តែប្តូរមកជាបង្ហាញការសោកស្តាយនិងបង្ហាញអារម្មណ៍ខឹងពេលដែលថៃមិនគោរព មិនឱ្យតម្លៃមកកាន់សាសនាឥណ្ឌា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBh5RvwUbxjofRDh3M2HNbv1pNjI6_1Aq77xEcm4d7oQ1V5YBkXzUbHEVIvQxaaSgS9XbdvSTByVLJsnoTPpgTXQ8sq_aDiEXUJerHEzdoEsBe_Encbn6fI_6IvN_CURRJzKNmfOHcZI-yBB2MXF_sKP5VrBNpk9YKDNXzwGeSeCaIz__QtWuAXY8CSnpr/s2048/image_2025-11-12_13-52-01.png

គួរបញ្ជាក់ផងដែរថា សកម្មភាពដែលយោធាថៃបំផ្លិ.ចបំផ្លាញរូបសំណាកអាទិទេពសាសនាហិណ្ឌូកំពុងត្រូវបានចែករលែកយ៉ាងទូលំទូលាយទូទាំងពិភពលោក ជាពិសេសរឿងនេះកំពុងក្លាយជាប្រធានបទក្ដៅនៅក្នុងប្រទេសឥណ្ឌា ដែលមានប្រជាជនភាគច្រើនកាន់សាសនាហិណ្ឌូ នាំគ្នាខឹ.ងសម្បារនឹងទង្វើដ៏អសីលធម៌នេះ។ អ្វីដែលកាន់តែធ្វើឱ្យថៃធ្ងន់កលេងប៉ះរបស់ពិត គឺពេលនេះមានប្រជាជនឥណ្ឌាជាច្រើនបានប្រកាសតាមបណ្ដាញសង្គមថា នឹងធ្វើពហិការឈប់ធ្វើដំណើរទៅលេងប្រទេសថៃតទៅទៀត៕