(ភ្នំពេញ)៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហការអន្តរជាតិ តំណាងប្រតិភូកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំត្រីភាគី ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជានិងថៃ នៅខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiteSHWUZmINZvWhTFukdKO1l_wj6jjCQFmZ5f153EuEygIpiDoutmTTIBCHMY9Oyr-5ibDR7qQSvNnvel6fGXx0U2-hIB5z8ogOKpGlAbj8EwPwYtl4SY9ryXYa4AOh8eYeY6KrGVtrPNCKZl3qm5hNNoL6TkV97t-DNgmvW_L5UW3EcdUY01V5thuV5_F/s1280/photo_2025-12-27_15-40-33.jpg

តាមបញ្ជាក់របស់ក្រសួងការបរទេសកម្ពុជា កម្ពុជានិងថៃ នឹងត្រៀមចូលរួមកិច្ចប្រជុំត្រីភាគីមួយជាមួយរដ្ឋមន្រ្តីការបរទេសចិន ដើម្បីពិភាក្សាអំពីការវិវត្តន៍ថ្មីៗនៃស្ថានភាពរវាងកម្ពុជានិងថៃ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨-២៩ ខែធ្នូ ឆ្នាំ២០២៥ នៅខេត្តយូណាន ប្រទសចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsmjElmxO9DsVLQCyEKNCuHvLq14pVZ8zjqfkKlZ6GH8F2xriH4kqDB7ksi5R-O1hfg-zAxcnxpRXhaY9BFlhqw-4X6SfV_JwBLM_HON19UdMycrsNgppRhenVZggvapvRK-fHT_92ygArp_hjakP4jefquebBgqTiCA3qpj4B0GgoAbW9yQexiio_v5Qn/s1080/photo_2025-12-27_15-40-33%20(2).jpg

កិច្ចប្រជុំនេះមានគោលបំណងសម្របសម្រួលការផ្លាស់ប្តូរយោបល់ប្រកបដោយការស្ថាបនា និង ភាពស្មោះត្រង់ ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជានិងថៃ ដើម្បីពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមក ជំរុញ ការកាត់បន្ថយភាពតានតឹង ក៏ដូចជាស្ដារឡើងវិញនូវសន្តិភាព សន្តិសុខ និងស្ថិរភាព នៅតាមតំបន់ព្រំដែន កម្ពុជា-ថៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyRpjYeP2YkSk11nA2nxE7L0UXkqfl8P6Q3zA0sXBvJnJKXUK6inKv9SDaw0wiiDDO7YBJs8ZCOKRhNnxpPI-gtNhtVhOzPCI757dLo44dd1XxSMEbYzM4Kk5ESf-gZkqhFCN4HCcwLq52_nVjXo7UKYubOzifUYKRugDLhbYeiNSuQXemPK3wrNIbqb93/s976/photo_2025-12-27_15-40-33%20(3).jpg

កម្ពុជាវាយតម្លៃខ្ពស់ចំពោះតួនាទីចិន ក្នុងនាមជាម្ចាស់ផ្ទះ ដែលផ្តល់វេទិកាសម្រាប់កិច្ចសន្ទនា និងការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងបង្កើនការយោគយល់គ្នាទៅវិញទៅមក និងចំពោះសន្តិភាពនិងស្ថិរភាព តំបន់។ កម្ពុជាបន្តបញ្ជាក់ចំពោះជំហរយ៉ាងមុតមាំក្នុងការដោះស្រាយទំនាស់ និងជម្លោះទាំងឡាយ តាម គ្រប់មធ្យោបាយសន្តិវិធី ការសន្ទនា និងផ្លូវការទូត ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh986hfTYGESIJcVXR6rkho6iy5dvh-ua0Hk8nzj5GU87c80O1WIHpwRWqyRtMvzVUEX94GgyILV0jy-V8d58pwjlZVTw5-wVGxtNKn7biKjlSbedTxOSR7R2FxqYHmVYfVw2bxJU5OpZf4Kl_b-FULFOaBSxX0bHP5TB5VdKkGSE4mAsGpBC05U3oGMisc/s1068/photo_2025-12-27_15-40-34.jpg
នាឱកាសនៃកិច្ចប្រជុំនេះ ឯកឧត្តម ប្រាក់ សុខុន ក៏នឹងជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិនផងដែរ ក្នុងគោលដៅពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូដ៏រឹងមាំរវាងកម្ពុជានិងចិន ដែលរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍ ក្នុងតំបន់ និងពិភពលោកទាំងមូល៕