ថ្មីៗនេះ Lisa សមាជិកក្រុម Blackpink បានក្លាយជាចំកណ្តាលនៃការរិះគន់លើបណ្តាញអ៊ីនធឺណិតចិនជុំវិញសម្លៀកបំពាក់នៅលើឆាករបស់នាងអំឡុងពេលការប្រគំតន្ត្រី។ តារាចម្រៀងវ័យ ២៨ ឆ្នាំរូបនេះដែលបានស្លៀកខោខ្លីៗនិងឈុតវែងស៊ិចស៊ីពេញមួយកម្មវិធី Deadline World Tour ហើយត្រូវបានវាយប្រហារម្ដងហើយម្ដងទៀតនៅលើបណ្ដាញសង្គមរបស់ចិន ដោយអ្នករិះគន់អះអាងថាសម្លៀកបំពាក់របស់នាងមានលក្ខណៈស៊ិចស៊ីហួសហេតុពេក។

មិនត្រឹមតែរិះគន់សម្លៀកបំពាក់របស់នាងប៉ុណ្ណោះទេប៉ុន្តែប្រជាជនចិនមួយចំនួនក៏បានចាប់អារម្មណ៍លើក្បាច់រាំរបស់នាងដែរ។ ពួកគេបានលើកឡើងថាក្បាច់រាំសម្រាប់ការសម្តែងសិចស៊ីរបស់ Lisa មានចលនាដែល«បញ្ចេញត្រគាក» និង«ព្រំដែនមិនសមរម្យ» ដោយចោទនាងថាជាគំរូមិនល្អសម្រាប់អនីតិជន។ អ្នកបណ្តាញសង្គមម្នាក់បានស្តីបន្ទោសថា «ការសម្តែង Lisa បញ្ចេញគូទនិងគ្រវីឡើងញ័រ» ខណៈអ្នកប្រើម្នាក់ទៀតបានថ្កោលទោសការសម្តែងរបស់នាងថា «ស្រើបស្រាលណាស់»។.png)
កំហឹងបានកើនឡើងដល់ចំណុចដែលអ្នកខ្លះអះអាងថាពួកគេលែងចង់ឃើញខ្លឹមសាររបស់នាងទៀតហើយ។ អ្នកបណ្តាញសង្គមម្នាក់បានអង្វរថា «សូម Weibo ហាមនាងកុំឱ្យមានលើបណ្តាញសង្គមតទៅទៀត»។

គួរបញ្ជាក់ផងដែរថា នៅខែកញ្ញា ឆ្នាំ២០២៣ តារាចម្រៀង Lisa សមាជិកក្រុម BLACKPINK បានសម្តែងនៅក្លិប Crazy Horse ក្នុងទីក្រុងប៉ារីសដែលជាក្លិបកម្សាន្តសម្តែងស៊ិចស៊ីអាសអភាស ។ នៅពេលនោះ ប្រជាជនចិនមានការរិះគន់ជាច្រើនថា Lisa បានបង្កើតគំរូមិនល្អសម្រាប់ក្មេងមិនទាន់ពេញវ័យនៅជាអនីតិជនដោយសារតែអ្នកគាំទ្ររបស់ Lisa រួមមានសិស្សស្រីជាច្រើននាក់។ .png)
នៅដើមខែវិច្ឆិកា ឆ្នាំ២០២៣ គណនី Weibo របស់ Lisa និង Fanpage របស់នាងនៅក្នុងប្រទេសចិនក៏ត្រូវបានលុបចោលដូចគ្នា។ ដោយសារតែទៅមើលការសម្ដែងរបស់ Lisa តារាស្រី Angelababy និង Jenny Zhang ក៏ត្រូវជួបបញ្ហារងគ្រោះទៅជាមួយ។ បន្ទាប់ពីរយៈពេល២ឆ្នាំ តារាស្រី Angelababy ទើបតែលេចមុខលើកម្រាលព្រំក្រហមនៅចិនក្នុងកម្មវិធីកម្សាន្តនាពេលថ្មីៗនេះប៉ុណ្ណោះ៕










