ប្រទេសថៃ៖ អ្នកកាសែតជើងចាស់ថៃ លោក Pravit Rojanaphruk បានលើកឡើងពីស្ថានភាពរបស់ប្រទេសថៃថា ពេលនេះកំពុងបណ្ដោយឲ្យយោធាដែល«ស្រវឹងសង្រ្គា.ម»កាន់កាប់អំណាច ធ្វើអ្វីបំផ្លាញអ្វីស្រេចតែចិត្ត រួចហើយរកលេសបកស្រាយមិនទំនង ធ្វើសីលធម៌សង្គមកាន់តែធ្លាក់ចុះ ដោយមិនខ្វល់ខ្វាយពីការយល់ឃើញរបស់អន្តរជាតិឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjt6YPYDV01UIuFBRSFJXf4SWpslaYfZ0nQEFp4p3usWK0bDZVVFChCtDoB9EhSToih9IO57GVVf09ic5wHJt7gpLhKJx934FZjYi12lcxZjGPnOhvxxcrg7i-6bbh5wWUNAKqVkswJPZ-CJWDFyf7sUNRjj3GMzqQqjPFxeltIUGTU3ufwr6CbUp-NKGAZ/s640/photo_2025-12-27_13-52-26%20(2).jpg
យោងតាមសំណេររបស់លោក Pravit នៅលើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ បានបង្ហាញថា កាលពីខ្ញុំនៅក្មេង យើងត្រូវបានសាលាបង្រៀនថា ភូមាបានវា.យប្រហារក្រុងអយុធ្យា ហើយថែមទាំងដុតបំផ្លាញវត្តអារាមព្រះពុទ្ធសាសនាទៀតផង។ កាលនោះ ខ្ញុំគិតមិនយល់ទេថា ហេតុអ្វីបានជាពួកគេធ្វើបែបនោះ ហើយខ្ញុំតែងតែឆ្ងល់ថា តើវាអាចទៅរួចដែរឬទេ ក្នុងនាមជាអ្នកកាន់ព្រះពុទ្ធសាសនាដូចគ្នា?
លុះរហូតមកដល់ពេលនេះ នៅពេលដែលខ្ញុំបានឃើញទាហានថៃទៅបំផ្លាញរូបសំណាកព្រះវិស្ណុដ៏ធំមួយដែលសាងសង់នៅក្នុងប្រទេសកម្ពុជា ហើយដែលពួកគេអះអាងថាបានរំលោភលើទឹកដីថៃនោះ ទីបំផុតខ្ញុំបានយល់យ៉ាងច្បាស់ពីអារម្មណ៍នៃការស្រវឹងសង្គ្រាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjR1wGPV5ufkgz7UMpq6KXK4o45nTlQrJcxiDd_JHs8Lp_6Rp3grO94Zhgl48Qu2C3_0y9Th-GDvyMaWoMedeTy_acKK_RIvr3I1SX9fod9RS02810LzjXzNbw1jO1FM25SSz7qG4EFGe6M8psKaDhjaFQGqgiucKdMFxoXnrWSs05f1S5gQxy4c2yljgWz/s1280/photo_2025-12-27_13-52-27.jpg

តាមការបញ្ជាក់របស់លោក Pravit៖ ការស្រវឹងសង្គ្រាមនឹងធ្វើឱ្យសង្គមរបស់យើងលែងដឹងខុសត្រុវ និងព្រងើយកន្តើយចំពោះរបៀបដែលពិភពលោកមើលឃើញយើង។ វាប្រៀបដូចជាមនុស្សម្នាក់ដែលទទួលឥទ្ធិពលជាតិស្រវឹ.ងយ៉ាងខ្លាំង ដើរចុះដើរឡើង ហើយនិយាយគ្មានក្បាលកន្ទុយអញ្ចឹងដែរ។ សង្គមមួយដែលខ្វះការយល់ដឹង មិនដឹងពីរបៀបដែលសហគមន៍អន្តរជាតិយល់ឃើញពីសកម្មភាពរបស់ខ្លួនឯងឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkh_12yJDMzCsn8zpGmK6TgVsxlh-W7uSk987N474I_YFKSLgHbPL9P9P42cgSz3ZHrtSO1-cmviKWXwJL665xB3AC52YgPOcJhScd9TGioPHFT7M7YYG7bqw2pJy3t3RD0lEwQus7St681wIY_Y77vpeL6qaVV6vwJJU-88BNTsbkoblZkxcO4xYzb210/s1280/photo_2025-12-27_13-52-26%20(3).jpg
ជាក់ស្ដែង អ្នកកាសែតជើងចាស់រូបនេះក៏បានលើកឡើងអំពីរូបព្រះវិស្ណុដែលបានបំផ្លា.ញនោះផងដែរថា មិនថារូបសំណាកនោះចាស់ឬថ្មី ឧទ្ទិសឬអត់ ចុះបញ្ជីឬអត់ ចំណុចសំខាន់គឺថា ការប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ដើម្បីកម្ទេចវា គឺជាការប្រមាថយ៉ាងខ្លាំងចំពោះជនជាតិឥណ្ឌា និងអ្នកដែលកាន់សាសនាហិណ្ឌូ។ ឧទាហរណ៍ ប្រសិនបើប្រទេសណាមួយរុះរើរូបសំណាកព្រះពុទ្ធដ៏ធំមួយនៅបរទេសគេ ហើយបានធ្វើការអះអាងដូចគ្នា ឬស្រដៀងគ្នានេះ ថាវាគ្រាន់តែជាសំណង់ថ្មី ឬមិនត្រូវបានចុះបញ្ជីអ្វីឡើយ នោះពុទ្ធសាសនិកថៃនឹងមិនសប្បាយចិត្តដូចគ្នា។ ទោះបីជនបរទេសជាអ្នកសាងសង់រូបសំណាកព្រះពុទ្ធក្លែងក្លាយដើម្បីតុបតែងហាងស្រា ឬបារក៏ដោយ ជនជាតិថៃមួយចំនួនធំក៏នឹងខឹងសម្បារយ៉ាងខ្លាំងផងដែរ វាមិនទាក់ទងនឹងសំណង់បុរាណ មិនបុរាណ ឬមានការឧទ្ទិសឬអត់នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjr-vYaiRyWHFqaUNfUVpGfKdd1qN9fMUcOnjQvc7c42nb7jZKlNRp7kgwqIkpz-4U9w7XSi7SLaBcHdV7hbDByMsfgNgxa874eNOI86zwSd3KBvhSTjO8Gvs5qCGtUeE_fSL3HQJRvOjK6kpsmV7rfP6IJ4oR5LVJ2WPmQlwTw81YrPOERRtLBLTO6aX1g/s1080/photo_2025-12-27_13-52-26%20(4).jpg

គ្រាន់តែមើលរូបភាពទាំងនេះចុះ អ្នកនឹងឃើញថា តើប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានចុះផ្សាយព័ត៌មាននេះទូលំទូលាយកម្រិតណា។
ជាចុងក្រោយលោក Pravit បានគូសបញ្ជាក់ថា៖ ខ្ញុំចង់ប្រាប់ទៅក្រុមថៃជ្រុលនិយមថា គួរតែនាំគ្នាទៅតវ៉ាជាមួយប្រព័ន្ធផ្សព្វផ្សាយសិង្ហបុរីផងទៅ បើអ្នកឯងពូកែខាងបង្កើតសត្រូវជាមួយប្រទេសជិតខាងម្ល៉ឹងៗនោះ។ បង្កើតសត្រូវម្នាក់ទៀតទៅ ហើយកុំខ្វល់ពីពិភពលោក ឬទំនាក់ទំនងជាមួយរដ្ឋ និងប្រជាជនបរទេសអី។ កាលពីម្សិលមិញ កាសែត The Straits Times ដែលជាកាសែតរដ្ឋរបស់សិង្ហបុរី បានចុះផ្សាយចំណងជើងថា បន្ទាប់ពីឆែកមើលលើ Google Maps រូបសំណាកដែលត្រូវគេវាយចោលនោះ គឺស្ថិតនៅចម្ងាយ ៤០០ ម៉ែត្រពីព្រំដែនថៃ-កម្ពុជា ប៉ុន្តែ គឺស្ថិតនៅក្នុងដីកម្ពុជា។ ទៅចាត់ការជាមួយសិង្ហបុរីទៅ ដើម្បីបង្ហាញថាពួកអ្នកឯងកំពុង “ស្រវឹងសង្គ្រាម”។ ហើយកុំភ្លេចនាំគ្នាទៅវាយប្រហារលើ Google Maps ផងណា៎!
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBKlRWg_3Qi-tLmIBsx-sXt_2-LhOSox9qo30ovvUwE7_9hNTy0-xjhWkBAAwS6WOpodkI8od0TASoocScCHlX542RjBdvQDh05B5uPoQzH5TfiRI-uvlvukeJvhdZ1AzGb_3VYqWWVEq1-daYj81EHX5Ly9ib3KfV8fCP2djUkIT_jt7mMSDZBkdPpIF9/s567/photo_2025-12-27_13-52-27%20(3).jpg
ទាំងនេះ គឺជាការលើកឡើងរបស់អតីតអ្នកកាសែតដ៏ឆ្នើមរបស់ថៃ បានធ្វើរៀបរាប់ចំៗមិនខ្លាចមតិរិះគន់នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក ក៏ដោយសារតែលោកចង់បង្ហាញពីភាពត្រឹមត្រូវ និងការពិតប្រាប់ទៅកាន់ប្រជាជនថៃគ្រប់ៗគ្នា។ តែទោះជាយ៉ាងណាក៏ដោយ មនុស្សដែលនិយាយត្រង់មិនសូវទទួលបានការឲ្យតម្លៃនោះទេនៅក្នុងសង្គមថៃបច្ចុប្បន្ន៕